បន្ទាប់ពី ដេត ស្រីនាឌ ចេញមុខបកស្រាយក្នុងកម្មវិធីអំពីការចាកចេញរបស់នាងក្នុងការប្រកួត Miss Planet Internationa 2024 វាបានក្លាយជាប្រធានបទរសើបម្តងទៀតខណៈ លីវ ជីលី ថា ស្រីនាឌ នៅក្មេងខ្ចីមិនចេះអត់ធ្មត់ និងបានបញ្ជាក់ច្បាស់ៗពីវិស័យបវរកញ្ញាអំពីការរៀបចំTOPទុកជាមុន និងការបុកលុយយកមកុដ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjowq8Bwmp1NL0oFd2TSwMFYd7g9YniTH-Wp5zn5Il6-N9cvmh-aHtA98DpDVDpgahPUCJU9kesYqTGAGc3xkj0JOPgyr14eM1I1pHEZfq44AsO___HpOppye1Bcuo8y-y4WP-VYGQyJdm32ZLbigvAYeU_pR8MNJ7hNv8TQWsmJNiIsAJ8i0xeWR3tPnnK/s2048/image_2024-07-30_09-04-13.png
នៅយប់ថ្ងៃទី១៣ ខែធ្នូ លីវ ជីលី ដែលធ្លាប់តំណាងប្រទេសកម្ពុជាចំនួន២ដងលើទឹកប្រទេសថៃនិងប៉ូឡូញ បានចេញវីដេអូជាង១៧នាទីអំពីវិស័យបវរកញ្ញាដោយយកបទពិសោធន៍របស់ខ្លួនធ្លាប់ឆ្លងកាត់ប្រាប់ដល់អ្នកជំនាន់ក្រោយបន្ទាប់ពី ដេត ស្រីនាឌ ចេញមកបកស្រាយម្តងទៀតក្នុងកម្មវិធីសខ្មៅ។ ចំណុចដែល ស្រីនាឌ បញ្ជាក់ពីមូលហេតុការដកខ្លួនចេញនេះ លីវ ជីលី ថានាងនៅក្មេងខ្ចីមិនទាន់ចេះអត់ធ្មត់។ ក្នុងនោះនាងបានលើកឡើងពីការយឺតដោយសារតែជាប់ថតរូបជាមួយទេសចរនៅប្រាសាទអង្គរវត្តជាពេលវេលាប្រកួតប្រជែងមិនមែនដំណើរកម្សាន្តដូច្នេះយើងត្រូវចេះបន់បែនជម្រាបទៅកាន់អ្នកសុំថតរូបហើយក្រុមការងារក៏មិនគួរស្តីឱ្យនាងខ្លាំងៗនៅចំពោះមុខគេដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuSgUHPtWqkpxwE2QY-TdXy5EHlLXk0tUWO_0BWcEgAH4hpTRj2ZK5kDN3qAcVS5R_hNfMcviWakIyxv2ByP8IihhyNR-R6905yOben3aO7CSOCX1FsFi5o3TbKF_NsFcPNsDVFSzEL7awmUbTzWm-dIS7RSzMxgd5GUtyby4Zl5brEyl632ahVUmFK_N6/s2048/image_2024-07-30_09-04-14.png

ចំពោះការរៀបចំ TOP ទុកជាមុន Miss Supranational Cambodia 2023 ថាមុននឹងយើងឈានជើងចូលទៅប្រទេសគេគឺគេដាក់ការងារឱ្យប្រចាំថ្ងៃនៅស្រុកយើងម្ល៉េះដើម្បីដឹងពីសមត្ថភាពថាធ្វើបានល្អឱ្យគេឬអត់បន្ទាប់ពីទៅដល់ការប្រកួតគេនឹងសង្កេតមើលពីអត្តចរិត រូបសម្បត្តិ កាយវិការ។ ជីលី ថា រូបសម្រស់ ភាពឆ្លាតវៃ ចំណេះដឹង ការគោរពពេលវេលាគឺសំខាន់បំផុតនិងកត្តាមួយទៀតគឺសុខភាពរបស់យើង។
ការចូលTOPគឺគេសម្គាល់ពីលើដល់ក្រោមមានកត្តាច្រើននៅក្នុងហ្នឹងឧទាហរណ៍ថាមានTOP20 គឺគេចាប់ផ្តើមកត់សម្គាល់ហើយបើទុកម្នាក់នេះតើអាចរកលុយឱ្យគេបានច្រើនឬអត់ មានប្រជាជនគាំទ្រច្រើនឬអត់ ហើយក្នុងពេលហាត់សមដែលអ្នកត្រៀមឱ្យចូលTOP20គឺគេតែងតែហៅមកហាត់សមតែក្នុងនោះក៏អាចមានការឆ្លាស់គ្នាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh9THlvaqREmaq27PJhJH_5XOTNPVtI-HTeXtFxgKdvCoeHKblXlOBYqDtBS_ZlPfMcCjshD_ILlmmsJ4ndbZLDz-ReL5X7cLBbZxB4Rwa84ZEvOEFyF8pVDJwVFV9ujk3AYTRrnkGM63rKbYFIA6FLU8PSClPW86XfypWjgzgjuSkmrjBhxasJHQcHGu-/s2048/image_2024-07-30_09-04-19.png

លីវ ជីលី លើកឡើងទៀតថា TOP10 TOP5 ឬWinner អ្នកដែលមានលុយមានទាំងសមត្ថភាព ចំណេះដឹងគាត់អាចមានសិទ្ធិបុកលុយទិញមកុដបាន។ ជីលី បានលើកឧទាហរណ៍ថា បវរកញ្ញាចង់បាន TOP5 ទាក់ទិននឹងភាសាមិនសូវខ្លាំង តែមានភាពឆ្លាតវៃគាត់ពូកែម្ចាស់កម្មវិធីដែលចង់បានលុយគឺអាចទទួល។ រូបភាពទទួលលុយធ្វើជាអាជីវកម្មក្នុងវិស័យបវរកញ្ញាព្រោះតែចង់បានលុយពេកធ្វើឱ្យខូចក្រេដីត។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVwtL3axDCRWS7Q_uRGrwL1TSjYcrgFlgO7riaCdriKm6FhoSwyc96acU5SXNs0CnxELKlM3bnRWnkWaTp91ttedyBaycp6ZVP5Un7M_wQEXGDUvn5JtMawhSm4tuIhTWDozUkxr0pc5qBAITBNap_hTnSofKP_8u-DokjVNTm2YzdIZN5HB9xVectMXT_/s2048/image_2024-11-30_11-56-06.png

    តារាសម្តែងរូបនេះលើកឡើងទៀតថាភាគច្រើនមកុដTOP5 បើកម្មវិធីចង់បានលុយគឺតែងតែរៀបចំកញ្ចប់លុយគ្រប់ៗគ្នាប៉ុន្តែត្រូវមានកត្តាជាច្រើនបើសិនជាមិនស្អាត មិនមានចំណេះដឹង ខ្ជិលច្រអូស មិនស៊ូទ្រាំ ទោះបីបុកលុយក៏មិនអាចចូលTOP5 បានដែរ។ ជីលី ថាមានសិទ្ធិបុកលុយទិញមកុដតែមុននឹងទិញសំខាន់មានសមត្ថភាពយកមកុដបានហើយឬនៅ?។ ជីលី ថាមួយទៀតក៏អាចទៅរួចដែរក្នុងការប្រើប្រាស់សមត្ថភាពរបស់ខ្លួន ប៉ុន្តែការប្រើលុយធ្វើឱ្យដំណើរការកាន់តែរលូនទៅមុខជាង៕