Home Blog Page 788

ទេព បូព្រឹក្ស ទម្លាយអាថ៌កំបាំងធ្លាប់មិននិយាយស្តីជាមួយ ពេជ្រ សូលីកា

0

អ្នកមួយចំនួនអាចដឹងនិងមិនដឹងថាតារាចម្រៀង ទេព បូព្រឹក្ស និង តារាចម្រៀង ពេជ្រ សូលីកា គឺជាមិត្តភក្តិស្និទ្ធស្នាលនឹងគ្នាក្នុងអាជីពសិល្បៈ។ ប៉ុន្តែថ្មីៗនេះ ទេព បូព្រឹក្ស បានទម្លាយរឿងអ្នកទាំងពីរធ្លាប់មិននិយាយស្តីរកគ្នា តែសន្យាថានឹងលែងងរងក់ដាក់គ្នាបន្ទាប់ពីក្លាយជាម្តាយគេរៀងៗខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRbiQNWCSXnBlZSak2rbDqR1H6J29hp97hN4o71PtiSNQJ3YZ7dME_YVg6RMGq33xQET82exeSdVBiSXb_2Qd3MsxWp3hp_RA4HbuWo5LW9DPL9OqxqlZrG88OmpCEZxAI85fjGykb3i8bhyphenhyphenJWpuDus3hoTaReq04Mm03RV3IYZivWWOYYwN2_6m2_PlIA/s960/image_2024-11-05_14-16-32%20(2).png

ក្នុងពិធីមង្គលការតារាចម្រៀងនិងជាពិធីការិនី សុភ័ក្រ កុសុម៉ា បានញុំាងឱ្យសិល្បករ សិល្បការិនីបានជួបជុំគ្នាយ៉ាងសប្បាយរីករាយក្នុងពិធីមង្គលជ័យមួយនេះ។ ជាមិត្តជិតស្និទ្ធ ទេព បូព្រឹក្ស ក៏មិនភ្លេចដឹកដៃ ជី ដេវីត ចូលរួមអបអរមិត្តភក្តិផងដែរ។ ក្រោមការជួបជុំនេះ ទេព បូព្រឹក្ស ក៏បានបង្ហាញពី ពេជ្រ សូលីកា ដែលជាមិត្តរាប់អានគ្នាជាង១០ឆ្នាំទាំងធ្លាប់មិននិយាយស្តីរកគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRlcUicgi9VsouY_ELWt8YzIGuSi0mFOMAEFwPnNzB4GHdHGaiuhx12wK1M3YOBOovHqjOXNBTpUwjaL_1FdF_S43eD30gzdRrEOGJ2QSgLTncRhxymnOjRFyljHMAyGyjkKIOqlZxdCn1cg6UJXCqcCUzx7Wzmm6IM9G5zh4hnTycNAr9-VCQuKvsZB-r/s960/image_2024-11-05_14-16-32.png

នៅថ្ងៃទី៥ វិច្ឆិកា ទេព បូព្រឹក្ស បានបង្ហោះរូបជាមួយ ពេជ្រ សូលីកា ដោយបានដាក់ចំណងជើងថា «ម៉ាក់ Albert & ម៉ាក់អូន Aari គិតទៅ ១០ឆ្នាំជាងហើយដែលយើងជាមិត្តនឹងគ្នា អាអត់និយាយរកគ្នានោះក៏មានអី ក៏មាន តែឡូវមានកូនរៀងៗខ្លួនហើយសន្យាថានឹង ចាស់ចិត្តចាស់គំនិត លែងងក់ងរគ្នាហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq9GwUZPio_LkNFsc9jv342RFeirffu4Bx782jgYpJoqw32fszUztsRIyiIoivU6yQ27vUsUMj0Jg9j2gsDbEOv5Oqwpfz6VQSs5hmI4gVR1jztiPwnMhi9VHpZpWywyx6x9v8v3GmPjWBYSEob-hIo2iMZ8TWRyWYw7_YnPdFhT3klXuiABTJ_kH_3a-Q/s2048/image_2024-11-05_14-16-33%20(2).png

បច្ចុប្បន្នអ្នកទាំងពីរសុទ្ធតែជាតារាចម្រៀងឯករាជ្យដូចគ្នា ខណៈអ្នកគាំទ្រកើតចិត្តស្រមៃចង់ឱ្យចាប់ដៃគូគ្នាម្នាក់ច្រៀង និងម្នាក់ទៀតរ៉េប។ ទោះបីជាគ្មានផលិតកម្មធំជាខ្នងបង្អែកទស្សនិកជនបានឃើញថា ពេជ្រ សូលីកា និង ទេព បូព្រឹក្ស នៅតែអាចសាងប្រជាប្រិយភាពក្នុងអាជីពបានដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig-teO7VV0j5ItQbdC_NEU6KeKLPihGfn8KH_V5vqppz9PHCnzsAI8UdFh3h1osonx3aiaNDlPMId4LAaFp-dDHHtHbFN1Re2dzXYkqRjsxvDP4t1M_AiJgB0u1PkL1BMyMWzJrUMybS8ewX6a5t1XYfjRyh1ZyTkdDj7T-EKfoPKFO9HODl_6ga4mU_Ln/s960/image_2024-11-05_14-16-35.png

ពេជ្រ សូលីកា បានក្រសោបភាពល្បីល្បាញតាមរយៈបទមនោសញ្ចេតនាស្នេហាឈឺចាប់ ចេញបទម្តងៗផ្ទុះការគាំទ្រមានអ្នកស្តាប់ខ្ទង់លាន។ ចំណែក ទេព បូព្រឹក្ស វិញគឺមានភាពពេញនិយមទៅលើបទសាហាវៗ ចង្វាក់រាំនិងរ៉េបតាមគូស្នេហ៍៕

អ្នកស្រាវជ្រាវចិនទទួលបានជោគជ័យក្នុងការដាំពូជស្រូវលើអវកាស

0

ប្រទេសចិន ៖ អ្នកស្រាវជ្រាវចិនបានទទួលជោគជ័យក្នុងការដាំពូជស្រូវនៅលើអវកាស គឺទិន្នផលស្រូវមានគុណភាពល្អ បើធៀបនឹងពូជស្រូវដែលដាំនៅលើផែនដី ហើយវាក៏ជាជោគជ័យយ៉ាងធំធេងសម្រាប់ការស្រាវជ្រាវពីការផលិតស្បៀងលើអវកាសផងដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOhPOX-C0QAe8Zu2b-G6Mz_APeOtdfQpQFASh2rXlJbqasCu7cOXLssjQ9OajQ7qZv9_vGXqev-KhLh4qXgUnNTjZNFlKd1bPdj7n6Q9CnX0gwD2sfACltLmiZhwXQ80T9rnfG1sm3qu8j5Pt_NgZeMo4GQ-23TpSYrIdgPgV0DUQLzs1lLOKiMqyGGjFX/s1024/image_2024-11-06_08-38-56%20(2).png

ស្ថានីយទូរទស្សន៍ CCTV របស់ចិនរាយការណ៍ថា ពូជស្រូវ 59 ដាំនៅស្ថានីយអវកាសជាតិរបស់ចិន គឺជាពូជស្រូវដំបូងគេដែលបានដាំក្នុងបន្ទប់គ្រប់គ្រងអាកាសធាតុយ៉ាងល្អ ។ បើប្រៀបធៀបរវាងពូជស្រូវដាំលើអវកាសជាមួយពូជស្រូវលើផែនដីឃើញថា ពូជស្រូវលើអវកាសមានភាពរឹងមាំល្អជាងស្រូវលើដី ។

អ្នកស្រាវជ្រាវចិនអាចកែប្រែហ្សែនរុក្ខជាតិលើអវកាសតាមរយៈម៉ូលេគុល ដើម្បីឱ្យវាមានលក្ខណៈស្រដៀងនឹងស្រូវដាំនៅលើដី ហើយអាហារូបត្ថម្ភរបស់ស្រូវលើអវកាសបានផ្លាស់ប្តូរ ។ ស្រូវលើអវកាសមានរសជាតិផ្អែម និងផ្តល់នូវបរិមាណប្រូតេអ៊ីនខ្ពស់ជាងស្រូវលើដី ហើយសាច់ម្សៅក្នុងគ្រាប់ស្រូវក៏ខុសប្លែកគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi18EmfGp03tSmfALzFmjoZn1u9rkpCuPKadtIZZWRSo-YXG7skRLBBHx34T3yXrRop5hanRURtLde5GwiCGUWvYE5c9EPZttEjGbAxBMDS7AeM5J0N__HEgvz9bZER2VQ9wr8wKDU50BwaQ98Fxy-y1YsN7fHO8BPqd5Tku8TzSX_VZWXHdjCh104db0dI/s1200/image_2024-11-06_08-38-56%20(3).png

គួរបញ្ជាក់ថា ការសាកល្បងដាំស្រូវចំនួន១២០ថ្ងៃ នៅលើស្ថានីយអវកាសរបស់ចិនកាលពីឆ្នាំ២០២២ គឺជាភាពជោគជ័យដំបូងគេលើពិភពលោក ពីព្រោះកន្លងមក ការសាកល្បងលើស្ថានីយអវកាសធ្វើបានត្រឹមតែការដាំគ្រាប់សណ្តែក, ស្រូវសាឡី និងរុក្ខជាតិខ្លះៗ ។ ការសាកល្បងដាំរុក្ខជាតិលើអវកាសរបស់ចិនបានជួបបញ្ហាជាច្រើន ដូចជា ៖ ចេញផ្កាយឺតយ៉ាវ, ផ្លែនៅជាប់ដើមតិច និងគុណភាពគ្រាប់ធ្លាក់ចុះ ហើយចិនទទួលបានគ្រាប់ពូជរុក្ខជាតិលើអវកាសតិចតួចប៉ុណ្ណោះ ។

រហូតមកដល់ឆ្នាំ២០២៤នេះ អ្នកស្រាវជ្រាវចិនទទួលបានជោគជ័យក្នុងការដាំស្រូវលើអវកាស ហើយលទ្ធផលការសាកល្បងលើកនេះ គឺអ្នកជំនាញអាចយកគ្រាប់ស្រូវលើអាកាសមកដាំលើផែនដីបាន ។ ដូច្នេះ វាជាជោគជ័យយ៉ាងខ្លាំងក្នុងការស្រាវជ្រាវពាក់ព័ន្ធនឹងការផលិតស្បៀងក្រៅផែនដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVzdCSDIfd8nfX6SDtxN8jg0xGR2OsL4gi-M9wah6NmhMifKlF7U3GBHr4LAvnqmXKKxqxVTITZuqRy70Sg45lhMV8XNbVHRhvN6o3dzvRc8eXpxVybzV-GSpTh_mwE0g5MCiWQOSskG3LmXvesMAZzMftPeE0SD9sHkhIagRsBVwCaCY-8YcQXTecVZMc/s686/image_2024-11-06_08-38-56.png

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ អង្គការសហប្រជាជាតិបានប្រកាសជាផ្លូវការថា ពលរដ្ឋលើពិភពលោក មានចំនួនរហូតដល់៨ពាន់លាននាក់ ហើយនឹងកើនឡើងដល់១ម៉ឺនលាននាក់ នារយៈពេល៦០ឆ្នាំទៀត ។ ថ្ងៃអនាគត មនុស្សនឹងធ្វើសង្គ្រាមដណ្តើមធនធានធម្មជាតិ ដើម្បីឱ្យពូជពង្សរបស់ខ្លួនអាចរស់នៅបន្តទៀតបាន ។

ហេតុនេះ អាមេរិក រុស្ស៊ី និងចិនបានព្យាយាមស្វែងរកវិធីផលិតស្បៀងនៅក្រៅផែនដី ដោយសារមានសារធាតុរ៉ែជាច្រើននៅតាមភពផ្សេងៗសម្រាប់ឱ្យមនុស្សប្រើប្រាស់ជាប្រយោជន៍ ។ មនុស្សនឹងមានឱកាសប្រើប្រាស់ធនធានធម្មជាតិលើអវកាសនារយៈពេល១០០ឆ្នាំខាងមុខ បើវិទ្យាសាស្ត្រ, បច្ចេកវិទ្យា និងចំណេះដឹងពីអវកាសរីកចម្រើនជាងនេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVHMWULBdqASY2PYOMUjwlbzLMyC0C0y0Gg6XKh38eNCta0A02W2ZsMXmkC6QwObXsw1EoWf0R0Sd2lw99Mg_jiczANrZ8lSukueC77yFfPbXpupIZ4bPXv-NGcR16G3G7C3Thgbz9FwWpFB8BW1uDaCBNxXqXu1Zyh2Ir4JKMk4XgSeoyDNTcfpR9lzrW/s800/image_2024-11-06_08-38-57.png

ផ្កាយរណបឈើដំបូងគេនៅលើពិភពលោកត្រូវបានបង្ហោះទៅលើអវកាស

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ផ្កាយរណបផលិតពីឈើដំបូងគេរបស់អ្នកស្រាវជ្រាវជប៉ុន ត្រូវបានបង្ហោះទៅលើអវកាសហើយ ។ វាជាការសាកល្បងជំហានដំបូងពាក់ព័ន្ធនឹងការប្រើប្រាស់ឈើក្នុងភារកិច្ចស្រាវជ្រាវនៅឋានព្រះច័ន្ទ និងភពអង្គារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV2uHNEdFPWrJKkcoWGzeQy0iLcf3teOU3TdPmrz55AAPPruFa36MYRJugDXzcY_NXXI6vxq9hLLfz4Ar9zZFLNqQ2ysbF3ReyRimD6MdVmv_BKFYW39J_BARPw9Q-58AFqoP-1kGoqt9KcyARjbGeKrTdPijo1AVE-f9LAirNJTIeYDZkaBsVUCTCMVwS/s1914/image_2024-11-06_08-23-30%20(2).png

ផ្កាយរណបឈើនេះឈ្មោះ «LignoSat» ផលិតដោយអ្នកជំនាញមកពីសាកលវិទ្យាល័យតូក្យូ សហការជាមួយក្រុមហ៊ុនកែច្នៃឈើ និងសាងសង់លំនៅឋាន Sumitomo Forestry ព្រមទាំងបញ្ជូនទៅស្ថានីយអវកាសសម្រាប់ការងាររបស់ក្រុមហ៊ុន Space X ។ បន្ទាប់មក ផ្កាយរណបឈើក៏ត្រូវបង្ហោះទៅលើគន្លងអវកាស ដែលមានកម្ពស់៤០០គីឡូម៉ែត្រពីផែនដី ។ ផ្កាយរណប LignoSat គឺដាក់ឈ្មោះតាមភាសាឡាតាំង ដែលបានយកឈើទៅសាកល្បងប្រើប្រាស់លើអវកាស ខណៈមនុស្សកំពុងស្រាវជ្រាវពីការរស់នៅទីនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQmMVtcrO-LeaApp9AJIMXVLVhACIWp52Hw-h5n8QBVZ3W3GTLCYgJ5lcc0QIsdDxuhyphenhyphenVB5xInRh9dPyH_faeICWEsC7yK5oApb2vIhoAfgqKcOFCMcRfZThXWLT81onNNSZvHD5WTP1rdsXCfRKX3cPX9V1-Q-fgyemh8VKipG89rPJha3u8rGvCZh3Dq/s1200/image_2024-11-06_08-23-30.png

លោក ថាខាអុ ដូអិ អាកាសយានិកធ្លាប់ធ្វើដំណើរតាមយានអវកាសដើម្បីស្រាវជ្រាវពីសកម្មភាពមនុស្សក្នុងលំហ មកពីសាកលវិទ្យាល័យតូក្យូ បញ្ជាក់ថា ឈើជាវត្ថុដែលមនុស្សអាចផលិតបាន និងយកទៅប្រើប្រាស់សម្រាប់សាងសង់លំនៅឋានរស់នៅ និងអគារធ្វើការលើអវកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj88zfOF4iY1ZrqO0rD7O7__vU7c4vynDeqYcVVdmi2pJKuPfkQNfbzUOgMOkQ2HKXumf716A_-SxVMoY4_cseXhmyVyyH84jZUpz9lQdf65m5UBbFcHFrg3wUP_21gOPFiWpWacJsdt5lqBd4TrVhSfv8IK0VuC8A2h13Ado85ukT2oI34LIMJAZrHDYDC/s1024/image_2024-11-06_08-23-31.png

ក្រុមអ្នកស្រាវជ្រាវមានគម្រោង៥០ឆ្នាំ ក្នុងការដាំដើមឈើ និងសាងសង់លំនៅឋានលើឋានព្រះច័ន្ទ និងភពអង្គារ ។ ដូច្នេះ ក្រុមអ្នកស្រាវជ្រាវបានសម្រេចចិត្តផលិតផ្កាយរណបឈើដោយមានការទទួលស្គាល់ពីអង្គការអាកាសចរណ៍ជាតិ និងអវកាសអាមេរិក (NASA) ដើម្បីពិសោធន៍ពីវត្ថុអាចប្រើប្រាស់នៅលើអវកាសបានពិតប្រាកដ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1xxtznp1puUN3TaDYVwCyQBXIP1wpJzl_tp0IAXLvKerAWNSaGxPIK1ShkqCJH1R6Va4tal7N4DDwophVNMIPDu3PSjpOpSstbkymhLLZWxF7hGsDGQw0zuFX2VDOch8Exfla2WNJvUDPOYaBsBfdejLTbfLQ58uFD96yX_8n94DiXrvO6lXK9-VnXerE/s3736/image_2024-11-06_08-23-32.png

ចំណែកលោក ខូជិ មុរ៉ាតាក់ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រព្រៃឈើនៅសាកលវិទ្យាល័យតូក្យូ និយាយថា កាលពីឆ្នាំ១៩០០ មានយន្តហោះផលិតពីឈើ ហេតុនេះ ផ្កាយរណបក៏អាចផលិតពីឈើបានដែរ ។ ឈើនៅលើអវកាសរឹងមាំជាងឈើលើផែនដី ពីព្រោះអវកាសគ្មានទឹក ឬអុកស៊ីសែន ដែលធ្វើឱ្យឈើខូចគុណភាពទេ ហើយផ្កាយរណបឈើអាចជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyw1i31xDKuPvApIozmivcGEMR4vn5RdMkYGIMAzV7qeSx33e6gzesVGdzwDP7s21wokz0yzuVCUGRVhgZWw6R5R2PfPYjBLUCs-xe2goE6ejpBMpZ4inSxLkDlHsZEB_0gFIDTCEhVGO3CoGymoSo9if3rwdwMbdNbFuHJHi9xwqFB7YnyD8yJOZy82tj/s1134/image_2024-11-06_08-23-38.png

រីឯផ្កាយរណបលោហៈបានបង្កើតភាគល្អិតអុកស៊ីតអាលុយមីញ៉ូមលើអវកាស ហើយគេអាចឈប់ប្រើប្រាស់វានាថ្ងៃអនាគត បើពិសោធន៍ឃើញថា ផ្កាយរណបឈើអាចដំណើរការបាន ។ ផ្កាយរណប LignoSat ផលិតពីឈើហូណូគិ មានដើមកំណើតនៅជប៉ុន ដែលអាចប្រើប្រាស់លើអវកាសបានក្រោយការសាកល្បងនៅស្ថានីយអវកាសរយៈពេល១០ខែ ។ ផ្កាយរណបនឹងហោះជុំវិញផែនដី៦ខែ ដើម្បីសាកល្បងភាពរឹងមាំរបស់ឈើលើអវកាសដែលមានសីតុណ្ហភាព -១០០អង្សារសេ ទៅ១០០អង្សារសេ នៅរៀងរាល់៤៥នាទី ៕

ដឹងមូលហេតុលោក Mark Zuckerberg តែងតែពាក់អាវយឺតពណ៌ដដែលៗរៀងរាល់ថ្ងៃ

0

បើទោះលោក Mark Zuckerberg គឺជា CEO ក្រុមហ៊ុន Meta ដ៏ល្បីល្បាញលំដាប់ពិភពលោក ធ្វើដំណើរទៅកន្លែងណាក៏ដោយ ដូចជា ៖ សួនច្បារសាធារណៈ និងឡើងលើវេទិកានានា គឺគេតែងតែឃើញលោកពាក់អាវយឺតពណ៌ប្រផេះ កមូល ដៃខ្លី និងស្លៀកខោខូវប៊យ ពុំផ្លាស់ប្តូរសោះ ។ ហេតុអ្វីមហាសេដ្ឋីបច្ចេកវិទ្យាដែលមានទ្រព្យសម្បត្តិច្រើន រហូតដល់ជាង១១ម៉ឺន១ពាន់លានដុល្លារអាមេរិករូបនេះ ពាក់អាវយឺតដដែលរាល់ថ្ងៃ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuyY-LFOf_UsGmTRijTubNAl3UTMQQcL2hQk2FDhJWFu5MixAhGCxLJSP3vLLtWO-UDWFtUoTMQxAvMV44zRaHhw1lf_tQOooTQjYO3MW1fBAP3HrAJpjcnaPzE-yv9LdDGHcv7z7hi_ZLBHbKZ-_kd-1aBTM6GRLVgRqdsVoeWIhBpbG8vRueEqKeVcEp/s2400/image_2024-11-06_08-14-11%20(2).png
លោក Mark បាននិយាយមកកាន់សារព័ត៌មានថា ៖ «ខ្ញុំចង់រស់នៅក្នុងជីវិតដែលអាចសម្រេចចិត្តជាមួយរឿងរ៉ាវផ្សេងៗឱ្យតិចបំផុតតាមដែលអាចធ្វើបាន ។ មានទ្រឹស្តីផ្នែកចិត្តវិទ្យាជាច្រើនពាក់ព័ន្ធនឹងការសម្រេចចិត្តជ្រើសរើសរឿងតូចតាចនៅជុំវិញខ្លួន ដូចជា ៖ សម្លៀកបំពាក់ និងម្ហូបអាហារ ។ រីឯទស្សនៈខ្ញុំ គឺខ្ញុំស្ថិតនៅចំណុចល្អមួយដែលអាចជួយមនុស្សរហូតដល់១ពាន់លាននាក់ ហើយខ្ញុំពុំអាចធ្វើការបានទេ បើរវល់តែចំណាយពេលលើរឿងតូចតាច ។ ខ្ញុំបានចំណាយកម្លាំងទាំងអស់ក្នុងការបង្កើតលទ្ធផល និងសេវាកម្មដ៏ល្អបំផុតដើម្បីសម្រេចគោលដៅជួយឱ្យមនុស្សលើពិភពលោក អាចទំនាក់ទំនង និងផ្ញើក្តីស្រឡាញ់ ក្តីបារម្ភឱ្យគ្នាទៅវិញទៅមក នេះហើយជាអ្វីដែលខ្ញុំផ្តោតខ្លាំង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdwTpodlDjlWEUyOoJYDHrNHBnO3xmjgOMEe07mRbFA7c6xp5mqeMteSGyXHfStkX42pyt35MZG3MK2Q61GBbF35YRlwxnY33lg8Dym6PrZqZ0zK2Bgije_yukb5WNNgd7oZ86zK1RtF12vmSnz2b236qojUysEHd1goLpH4g2-_pzvbNl1GmF7wkLILhH/s3000/image_2024-11-06_08-14-12.png

បើទោះជាស្តាប់ទៅល្ងង់ក្តី ប៉ុន្តែវាជាមូលហេតុធ្វើឱ្យលោក Mark ពាក់អាវយឺតពណ៌ប្រផេះរៀងរាល់ថ្ងៃ ពីព្រោះការពាក់អាវធំ និងក្រវ៉ាត់ក ពុំបានធ្វើឱ្យលោកមានមោទនភាពទេ ។ ហេតុនេះ ការតុបតែងខ្លួនពុំបានបញ្ជាក់ថា មនុស្សម្នាក់ៗជាមនុស្សបែបណា ឬទទួលបានជោគជ័យទេ ប៉ុន្តែការធ្វើអ្វីដែលខ្លួនចូលចិត្ត និងមានចក្ខុវិស័យច្បាស់លាស់ ទើបអាចបញ្ជាក់ពីភាពជោគជ័យរបស់បុគ្គល ។ វាជាមូលហេតុដូចគ្នាជាមួយលោក Steve Jobs ដែលតែងតែពាក់អាវយឺតពណ៌ខ្មៅរាល់ថ្ងៃ ពីព្រោះលោកពុំចាំបាច់ចំណាយពេលជ្រើសរើសសម្លៀកបំពាក់ពេលព្រឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK4QCwPoVhZFNOidOYZheyvLvGYiuw6krDqSMQGH5PCaEDI_s37jaa0gJLjyHb6mwg6F6heLB27QUwv7MSUtwUPQVZg2nHrNhiZgc1u5rrV1nb71V_oo7H86wz4DRP7owBNuYHhvqWinCsckdBtSdWNLbNltrP0FTpm-zvX9kee8HLYGb9Xr2XIJeAzcfL/s1200/image_2024-11-06_08-14-14.png

អ្វីដែលមនុស្សភាគច្រើនពុំជ្រាបនោះ គឺអាវយឺតធម្មតាពណ៌ប្រផេះ កមូល ដៃខ្លី ដែលស្ថាបិក Facebook រូបនេះតែងតែពាក់ជាប្រចាំនោះ គឺម៉ាក Brunello Cucinelli ដ៏ប្រណីតផលិតនៅប្រទេសអ៊ីតាលី ។ លោក Mark បានកុម្ម៉ង់ទិញអាវយឺតតាំងពីឆ្នាំ២០១៦ មកម៉្លេះ ហើយអាវយឺត១ មានតម្លៃចាប់ពី៣០០ដុល្លារ ទៅ៤០០ដុល្លារអាមេរិក ដែលជាប្រភេទអាវយឺតកុម្ម៉ង់ឱ្យកាត់សម្រាប់តែលោក Mark ម្នាក់គត់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6gV7ckfu8Pw40t3QJeSKmlbassfjDrexqxgFuBqZgtLCStYxNAz5qzXp73JNrgphduAoLdUk3xZtV-tcX0JR_qJJ9vebAAF0FSGeYOcOZ5ppdvashHp5-8UGBthMPoX3_OZ3js0RKGdUqouOHdGyYc30e1EpsTcwtY6spdeW7EMIUSRwlXbR1ZIvyGQmD/s800/image_2024-11-06_08-14-11.png

ដាក់វត្ថុទាំង ៣ នេះនៅក្នុងផ្ទះនឹងទាក់ទាញសំណាងលុយកាក់ហូរហៀរ

0

ប្រសិនបើលោកអ្នកចង់ឱ្យកន្លែងរស់នៅរបស់អ្នកមានសំណាងល្អ និងទាក់ទាញទ្រព្យសម្បត្តិច្រើននោះ លោកអ្នកគួរតែរៀបចំដាក់វត្ថុមានតម្លៃទាំង ៣ នេះនៅក្នុងផ្ទះ មិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឱ្យផ្ទះលោកអ្នកមានសេរីសួស្តី និងហុងស៊ុយខ្ពស់ផងដែរ។ ចាស់ៗបុរាណជឿថា វត្ថុទាំង ៣ ខាងក្រោមនេះពេលតុបតែងក្នុងផ្ទះនឹងបើកផ្លូវឱ្យលាភសំណាងហូរចូលឥតឈប់ឈរ។

១.ទូចិញ្ចឹមត្រី៖ មនុស្សជាច្រើនចូលចិត្តដាក់ទូចិញ្ចឹមត្រីនៅក្នុងផ្ទះរបស់ពួកគេព្រោះពាក្យ “ត្រី” នៅក្នុងភាសាចិនស្តាប់ទៅស្រដៀងទៅនឹង “សម្បូរបែប” មានន័យថាជីវិតពេញលេញនិងរុងរឿង។ តាមហុងស៊ុយ ទឹកតំណាងឱ្យសំណាង ដូច្នេះការទុកត្រីក្នុងផ្ទះអាចនាំសំណាងហិរញ្ញវត្ថុ និងនាំមកនូវបរិយាកាសរីករាយដល់គ្រួសារ ។ ក្នុងចំណោមនោះ ត្រីពណ៌លឿង ស ឬប្រាក់ ត្រូវបានគេចាត់ទុកថាទាក់ទាញសំណាងល្អបំផុត ខណៈត្រីខ្មៅជួយការពារសំណាងអាក្រក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFww5j82nfCk_BGyKzY5ypU691U4LkguPtIiK2CXUIqfnIiSicfrwJETZl80p1S4q2SgtLFkeosnrzO5LErRc3MM_hAXWoYlJJf_RD5SVsWB7ELsEUpc18MBtrfplhOyZ04ridtO4rDFF1OQ5SE-khuEmoPeEftZbDapl2-RSYjQesFLSUmVpCkk1vxHKf/s2231/image_2024-11-05_15-10-51.png

២.ដើមឈើបៃតង៖ បន្ថែមពីលើតម្លៃសោភ័ណភាព រុក្ខជាតិបៃតងក្នុងហុងស៊ុយក៏ជួយទាក់ទាញសំណាង ក៏ដូចជាបង្កើតថាមពលវិជ្ជមានសម្រាប់កន្លែងរស់នៅផងដែរ។ ដើមឈើដែលមានស្លឹកធំ មូល និងបៃតងពេញមួយឆ្នាំ នឹងធ្វើឱ្យគ្រួសាររបស់អ្នកមានសុភមង្គល រួមទាំងមានសេរីសួស្តី និងលុយកាក់ហូរហៀរឥតឈប់ឈរ។ ទីតាំងសមហេតុផលបំផុតដើម្បីដាក់ដើមឈើគឺទិសបូព៌ា ឬទិសអាគ្នេយ៍ ជានិមិត្តរូបនៃសុខភាព និងលាភសំណាង ដូច្នេះវាជួយបង្កើនថាមពលវិជ្ជមានសម្រាប់គ្រួសារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBI9Kz-6sRqQeksHymP0hKj00M1Q0whNa8AAYKXgDrv8aKl_yZsqxe6Gixbahyphenhyphenhc3QFSv1pi5ArfRRIVZA3ljQVbpthqtk6fyxiqne8jChGAQTtEWd7YDB9SYq_EZMCgOSxU2hErMa_fBeG3SfCgebkqTt-V4p6KVOjSisuD2RiTs3i9TimSuq458DB6nW/s1600/image_2024-11-05_15-10-55.png

៣.រូបគំនូរ៖ ម្ចាស់ផ្ទះជាច្រើនចូលចិត្តព្យួរផ្ទាំងគំនូរដើម្បីលម្អកន្លែងរស់នៅរបស់ពួកគេ ហើយជារឿយៗផ្ទាំងគំនូរទាំងនេះនឹងមានអត្ថន័យល្អ ដែលជួយឱ្យផ្ទះរបស់អ្នកមើលទៅ ប្រណីតជាងមុន។ ហេតុនេះបន្ទប់ទទួលភ្ញៀវគឺជាទីតាំងដ៏ល្អបំផុតសម្រាប់ព្យួរផ្ទាំងគំនូរ ហុងស៊ុយ ដែលជួយជំរុញថាមពលវិជ្ជមានសម្រាប់ផ្ទះទាំងមូល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR_OhkIiELMcjKA7ngF0rWn74V8VwMLkza0NHcZg7yPpemEVVP5k_sK2Hu5I1LJmtji96YQnlhvGthTaFBhmVm1VOGWFdBwEEM34UQnOTjn_fnaXyu6YAKsEdMyj-znPyLsC5TOKQxJN1v_nbYJEuHrTLCU7ba-6p8i5DpLfUhZnBQQaXphEHB6moCyVUj/s3000/image_2024-11-05_15-10-56.png

ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវជៀសវាងការព្យួរផ្ទាំងគំនូរនៅក្នុងបន្ទប់គេង ឬផ្ទះបាយផងដែរ ព្រោះវាមិនស័ក្តិសមតាមក្បួនហុងស៊ុយ។ លើសពីនេះម្ចាស់ផ្ទះដែលធ្វើតាមហុងស៊ុយក៏ត្រូវចៀសវាងការជ្រើសរើសរូបភាពសត្វព្រៃ ដូចជាខ្លា ក្រពើ ព្រោះវាងាយបង្កជាថាមពលអវិជ្ជមាន ដែលអាចនាំសំណាងអាក្រក់ដល់គ្រួសារ៕

Jack Ma ធ្លាប់លាន់មាត់ថា “ធ្វើជាមហាសេដ្ឋីពិបាកណាស់”

0

ប្រទេសចិន៖ ការក្លាយជាមហាសេដ្ឋីមិនមែនជារឿងសប្បាយរីករាយដូចមនុស្សជាច្រើនគិតនោះទេ នេះបើតាមសម្តីរបស់ Jack Ma ដែលជាស្ថាបនិក Alibaba។
Jack Ma គឺជាមហាសេដ្ឋីម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោក។ យោងតាមទស្សនាវដ្តី Forbes គិតត្រឹមថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ទ្រព្យសម្បត្តិរបស់លោកមានចំនួន ២៤.៧ ពាន់លានដុល្លារអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ យោងតាម Business Insider បុរសជោគជ័យម្នាក់នេះធ្លាប់ចង់ត្រលប់ទៅអតីតកាលវិញ នៅពេលដែលលោករកបានត្រឹមតែ ១២ ដុល្លារក្នុងមួយខែ ដោយសារហេតុផលធំៗទាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFOQpxaZCZi35LxVmA1RTl_Z53ADoO5n-sra8UhbC8RJiWvyE7stZ2rB3vS58s_6UgdlgYQJtx3EhWjusLKx5AU0htOpGfG51j1MLVzw30uZpBxdcstZetBHK9KeZi78cFo0UWdYAmnHKxFpDojsUNlzlYGGc5MZtDz8FcP6NLCGH3Yjy4qogC-Nz8-sPA/s2277/image_2024-11-05_15-02-49.png

ហេតុផលទីមួយគឺការគ្រប់គ្រងហិរញ្ញវត្ថុ៖ Jack Ma ធ្លាប់បាននិយាយថា កាលពីអតីតកាលលោកមិនសូវគិតច្រើនដូចពេលនេះនោះទេ។ លោកបានចែករំលែកថា កាលពីលោកធ្វើការជាគ្រូបង្រៀនភាសាអង់គ្លេសនៅទីក្រុង Hangzhou ប្រទេសចិនក្នុងឆ្នាំ ១៩៨៨ លោកទទួលបានប្រាក់ចំណូលតិចតួចណាស់ ប៉ុន្តែពេលវេលានោះគឺមានក្តីសុខ ដោយសារលោកអាចតាមដានយ៉ាងងាយនូវរបៀបដែលលោកចំណាយ និងគ្រប់គ្រងហិរញ្ញវត្ថុយ៉ាងស្រួលបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjib1qrGfc-AWJ1KMGebOz3XxLv1NzVU_9mgPyOhKnIAECzgfbrwoXLoYqjRws_MFsm28uNsFvXqfyGy3i5Baqq0MlDHOvsIVi5QFjZwXg9alDdSJlKXBPE52gox1ifAiIGxJ9Boh4XVLgH6tXnwRZ5HA2d95RuOEAtNOvCqVHSPQQj7CCBQ1yZlNcByq9N/s2560/image_2024-11-05_15-02-50.png

ទោះជាយ៉ាងណានៅពេលដែល Jack Ma បានក្លាយជាស្ថាបនិក Alibaba ប្រាក់ចំណូលរបស់គាត់គឺកាន់តែច្រើនទៅៗ ដែលធ្វើឱ្យគាត់ត្រូវតែមានទំនួលខុសត្រូវខ្ពស់ចំពោះទ្រព្យសម្បត្តិទាំងនោះ។ មហាសេដ្ឋីវ័យ ៦០ ឆ្នាំរូបនេះបាននិយាយថា លោកតែងតែគិតអំពីរបៀបដែលគាត់រួមចំណែកដល់ការអភិវឌ្ឍន៍សង្គមជានិច្ច និងតែងតែគិតពីហិរញ្ញវត្ថុជាធំ ព្រោះបើកាលណាប្រាក់ទាំងនោះបានថយចុះ សេដ្ឋកិច្ចសង្គមក៏ជួបនឹងវិបត្តិផងដែរ ហើយមនុស្សជាច្រើននឹងគ្មានការងារធ្វើ ដូច្នេះហើយយើងត្រូវធ្វើយ៉ាងម៉េចដើម្បីគ្រប់គ្រងហិរញ្ញវត្ថុទាំងនោះឱ្យបានល្អបំផុត ក៏ដូចជាព្យាយាមស្វែងរកវិធីផ្សេងៗដើម្បីគ្រប់គ្រងវាឱ្យនៅស្ថិតស្ថេរ ឬកើនឡើងបន្ថែមទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_Gx8XFXe7oD4xKBW3OK3zkfNk3h0KN2IJO_4iANKZC-9RPsPULL0-BMB_aC5hgmjasl1EoOHJeMbPdJtjLqI4SDNfdtkOSmo-lB6qwdGKnfRkNmKJwGQF_rxcDAbiGbigocBQM5gHs_Gb0C1kyHk4ho2wCdvYkVuXQpBYpukW3yhLi1ilWRPc7FsX7Wrh/s3840/image_2024-11-05_15-02-51.png

Jack Ma បានបន្ថែមថា ការក្លាយជាមហាសេដ្ឋីគឺពិតជាពិបាកណាស់ មិនមែនជារឿងសប្បាយរីករាយដូចមនុស្សជាច្រើនគិតនោះទេ។ កាលពីចុងឆ្នាំ ២០២០ Jack Ma បានបាត់ខ្លួនពីទិដ្ឋភាពសាធារណៈ ដោយសារការបង្កាច់បង្ខូចជាមួយនិយតករចិន ហើយ ក្រុមហ៊ុនរបស់លោកក៏ត្រូវទទួលទណ្ឌកម្មលើសកម្មភាពអាជីវកម្មរបស់ខ្លួនផងដែរ។ ចាប់តាំងពីពេលនោះមក រហូតមកដល់បច្ចុប្បន្ន លោកបានបង្ហាញខ្លួនម្តងម្កាលប៉ុណ្ណោះ នៅវិទ្យាស្ថានស្រាវជ្រាវកសិកម្មបច្ចេកវិទ្យាខ្ពស់ជុំវិញពិភពលោក៕

ចែកគ្នាដឹងពីដំណោះស្រាយល្អដល់សុខភាព! វិធីសាស្ត្រកាត់បន្ថយ ជម្ងឺឡើងសម្ពាធឈាម ដោយមិនបាច់លេបថ្នាំ ដ៏មានប្រសិទ្ធភាព

0

សម្ពាធឈាមខ្ពស់ ជារឿយៗច្រើនតែកើតមានចំពោះមនុស្សវ័យធ្វើការរហូតដល់វ័យចំណាស់ និងមនុស្សដែលមានទម្ងន់លើសពីបទដ្ឋាន ក៏ដូចជាមនុស្សដែលមានទម្លាប់ទទួលទានអាហារមិនត្រឹមត្រូវជាដើម។ ទោះបីជារោគសញ្ញានេះទូទៅក៏ដោយ ក៏វាជាមូលហេតុមួយនៃជំងឺដ៏គ្រោះថ្នាក់ផ្សេងទៀតផងដែរ។ ដូច្នេះដើម្បីកាត់បន្ថយសម្ពាធឈាមខ្ពស់ ចូលអ្នកអនុវត្តវិធីដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYVKsKSEWyN63GlH5EXx27ZIVAsdsOIvzn2SU7Brh9Ahf51Xxio4WxEbvvgSoxO4FTi-07dBIjhyNNcVz0UhuCkH2h1syTWKw0KP9xYZOA950PC5ucBVbk00ZRGCG1LSF32XjsocqSnclQQUvQ0TPRapYh2dsX-GF83OfpxHTonvbNIl7iGnpVaqTitVnm/s2000/image_2024-11-05_15-02-24%20(2).png

១.វាស់សម្ពាធឈាមជារៀងរាល់ថ្ងៃ៖ យើងអាចវាស់សម្ពាធឈាមដោយខ្លួនឯងបាន ជាមួយនឹងឧបករណ៍វាស់សម្ពាធឈាមដែលមានលក់នៅឱសថស្ថាន។ ម៉ាស៊ីនវាស់សម្ពាធនៅផ្ទះនេះ នឹងបង្ហាញឱ្យយើងដឹងពីសម្ពាធឈាមឡើងចុះ ដែលអាចឱ្យយើងកំណត់នូវបរិមាណអាហារ និងទទួលទានតែអាហារសុខភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilYuzzZH1Rhw9LS42fR_C9JO9jCFN9P8VaIgnN5yYIrzmw2JbePFAU3iolHfhyphenhyphenFr8wBZUaUdUWuEYmZMqnh48U6LxrhnHfu18WsWos0y0GaHjqZwYLqLql7b2HbPoEvddTrlf1HbRkxLLyLMiMfAgdHKyNFNsXkYZpDKaq-cebgtF0PRT-3mkRIuVrMUf4/s1280/image_2024-11-05_15-02-24.png

២.ធ្វើលំហាត់ប្រាណ៖ កត្តាសំខាន់ដែលជួយឱ្យសម្ពាធឈាមរបស់អ្នកត្រលប់មកធម្មតាវិញ គឺការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។ ការធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវសម្រាប់អ្នកដែលមានជំងឺលើសឈាម គឺជាលំហាត់ប្រាណ cardio ការដើរលឿន រត់ ជិះកង់ ហែលទឹក និង រាំតាមចង្វាក់ ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP3idPxgeu-kpx13WPDX4iVirMI0F-awoA1FNBi3eexSs8x6ZmgF8LHh2yCipcvspsQpZu95kV6NuOd6VQxaiHZ5pKXQFQKsHlVqWKa681A5GoLgWJB4g2KBOncbmRUP3wSBei2wDY4df7MdeP8FZsnWzx1q13-2YW_G8LVxR7LLP-nIxurumddk1mDP8Z/s1350/image_2024-11-05_15-02-26.png

៣.កាត់បន្ថយអាហារប្រៃ៖ ការទទួលទានអាហារដែលមានជាតិប្រៃពេក នឹងធ្វើឱ្យសម្ពាធឈាមកាន់តែឡើងខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ ដូច្នេះអ្នកគួរកាត់បន្ថយអាហារប្រៃ ហើយគួរងាកមកទទួលទានបន្លែនិងផ្លែឈើឱ្យបានច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvMvvYt3lhf_U1Prr5kD0d-HdtiIO_BcW87dYlk3ehv1IDwrXUFc4pSsnwkaISfQbSG9Isnvth2cslv8IFGr-mhfFdvqMIvPyXkfasfzHrpDfAIXg4v0ohdwzmmX-wsKI6vpYgPj4FqTag2iS4THK3AnvB8pBHeKeLXlXOm_jPXDrhCFEV1p_bcPCSmmDM/s1000/image_2024-11-05_15-02-26%20(2).png

៤.ឈប់ជក់បារី និងកាត់បន្ថយគ្រឿងស្រវឹង៖ ការជក់បារី និងផឹកគ្រឿងស្រវឹង អាចធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ ហើយក៏បង្កើនហានិភ័យនៃផលវិបាកដ៏គ្រោះថ្នាក់ដែលអាចកើតឡើងផងដែរ៕

Liu Yifei បញ្ចេញរូបធម្មតាៗក៏ទាក់ទាញអ្នកមើលជាង ៣៥ លាននាក់

0

តារាសម្តែងជនជាតិអាម៉េរិកដើមកំណើតចិន Liu Yifei ថ្មីៗនេះបានទាក់ទាញទស្សនិកជនជាមួយនឹងភាពស្រស់ស្អាតរបស់នាង ដោយទាក់ទាញការចូលមើលចំនួន ៣៥ លានដង និងមតិរាប់ពាន់នាក់នៅលើការបង្ហោះបណ្តាញសង្គមរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgygA6FxORMLH6Y-RssqN_UU9Uqa1UyFCyen2TcIT5mxIjequxTCiqnvLt4DF7x2ME2o3aJHfA-vMOvXG14Xz9RiYMOdn4Yfx1pjXUa48HuO8Q5NcVLMQHSRjtAb7i0I0bOmt9_DLcNtIN7N_SFFLONgfaJ1ZAHdJyFriqRa4PflQ3ZBbDs6E5MPrusRwy3/s1062/image_2024-11-04_16-35-47.png

ប្រព័ន្ធផ្សព្វផ្សាយចិន Sohu បានរាយការណ៍ថា Liu Yifei បានចែករំលែករូបថតពីវិស្សមកាលរបស់នាងនៅប្រទេសថៃ ដោយបានឈរយ៉ាងប្រណីតនៅមាត់សមុទ្រក្នុងសម្លៀកបំពាក់សាមញ្ញ ប៉ុន្តែឡូយ។ អ្នកគាំទ្របានសរសើរសម្រស់ក្មេងជាងវ័យ និងសម្រស់ធម្មជាតិជាមួយនឹងការបញ្ចេញមតិសរសើរសម្រស់របស់នាង។ ស្ថិតក្នុងវ័យ៣៧ ឆ្នាំ Liu Yifei ដឹកនាំជីវិតស្ងប់ស្ងាត់ និងកាត់បន្ថយងលើការងារ។ ឥឡូវនេះនាងផ្តោតលើគម្រោងមួយក្នុងមួយឆ្នាំ ឬតិចជាងនេះ ដោយចំណាយពេលទំនេររបស់នាងធ្វើដំណើរកម្សាន្ត រីករាយជាមួយមិត្តភក្តិ និងក្រុមគ្រួសារ និងមើលថែទាំឆ្មារបស់នាង។ ការថតរូបក៏ជាចំណង់ចំណូលចិត្តដែលអនុញ្ញាតឱ្យនាងថតយកពេលវេលាដ៏ស្រស់ស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBs_NMwldPIxhz-0ix2G4vgfG_qqolVscU4eAfQfLPKRXgSekrFiNBDfhptlCoZBXnQ3C8K6SrXLZxyHHBYBfzs1H_m7YPGkZEDXzeOchstY46yk46GTJbr1MSSGR7mYuJ3dJP-AEIDoMw5YxsFincgym4WGcYX7fxzYcIzyAdSPIIDVnPBgMtF8qRKsSD/s1350/image_2024-11-04_16-35-49.png

បន្ទាប់ពីការងាររបស់នាងនៅក្នុងរឿងភាគទូរទស្សន៍ «The Tale of Rose» បានបញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ Liu Yifei មិនបានប្រកាសគម្រោងថ្មីទេ ប៉ុន្តែនៅតែមានឥទ្ធិពល ដែលត្រូវបានគេស្គាល់ថាសម្រាប់សម្រស់ធម្មជាតិ និងអាកប្បកិរិយាដ៏ទន់ភ្លន់របស់នាង។ នាងជៀសវាងតុបតែងមុខដោយគ្រឿងសម្អាង ជ្រើសបែបធម្មជាតិ និងសុខភាពជំនួសវិញ។ ក្នុងការសម្តែងជាតួ Huang Yi Mei នាងមានតម្លៃខ្លួនប្រមាណ ៣.៤ លានដុល្លារអាម៉េរិក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKE6DFpUR7Zo5xO20EVcjKm1km3sR-ntbcIBvcO9vrk8Q3eq1ILK1L-_-vq0suapKyuV5nol_0k5pDk6oLrUMbXTKzEfJ4WTqnGEYRK_daj212Sa95uciwZ-AbkdKON3CdIal95d_cIiUkI9ioznK6sgtl5Q3diNB3dNajNb_8qwnFoSTpWeuT5hvZsADZ/s1350/image_2024-11-05_14-53-19.png

Liu Yifei បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ជាលើកដំបូងក្នុងឆ្នាំ ២០០៣ ក្នុងរឿងមនោសញ្ចេតនាសម័យ The Story of a Noble Family។ ស៊េរីនេះបានលេចចេញជាកម្មវិធីដែលមានការវាយតម្លៃខ្ពស់បំផុតក្នុងឆ្នាំនោះនៅលើទូរទស្សន៍ជាតិចិន CCTV ដែលជំរុញឱ្យនាងក្លាយជាតារា។ ក្នុងឆ្នាំ ២០០៨ នាងបានផ្លាស់ប្តូរទៅថតកុន ហើយចាប់តាំងពីពេលនោះមកបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តចិន និងហូលីវូដជាច្រើន។ បើតាម St Headline បានឱ្យដឹងថាទ្រព្យសម្បត្តិរបស់ Liu Yifei មានលើសពី ១.២៣ ពាន់លានយន់ ប្រមាណ១៧០លានដុល្លារ។ នាងមានផ្ទះវីឡាដ៏ធំនៅទីក្រុងប៉េកាំង ប្រទេសចិន និងវីឡាមួយនៅអាម៉េរិក៕

Miss Cambodia 2024 បកស្រាយរឿងយកបទចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និង ជី ដេវីត រាំនៅលើឆាកអន្តរជាតិ

0

ឡូយ ចាន់រស្មី កញ្ញាឯកកម្ពុជា២០២៤ ឬ Miss Cambodia 2024 បានចេញមុខបកស្រាយពីមូលហេតុដែលកញ្ញាជ្រើសយកបទ Call me papa របស់ ឧកញ៉ា ខេមរៈ សិរីមន្ត និងបទ រាំញីកែងជើង របស់ ជី ដេវីត រាំនៅលើឆាកអន្តរជាតិក្នុងវគ្គ Talent Show ។ កញ្ញាថា បទទាំងពីរគឺសប្បាយផ្តល់ភាពរីករាយជូនអ្នកទស្សនា ទាក់ទាញឱ្យបេក្ខភាពផ្សេងមករាំជាមួយនឹងធ្វើឱ្យវីដេអូកាន់តែទទួលបានការចាប់អារម្មណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeZBkq8sxXBz8C0oEj3MKCXhJFcDSIuayPby9rIO_4XM5J-zaI7dZLIoYY8TZVKwV9uMxJ88tj8hgcitNgukd1XFfSKUrSpP1vZCs5YfvSp50_sR5ILEebmwvoXQC3k19CFN73KmyCZxRecInbrNBNyfhT2E-Ycj7_0U3fdy6060M7DMXdF2-pGppQ1sJI/s2048/image_2024-11-05_09-15-53%20(2).png

ថ្មីៗនេះនៅលើបណ្តាញសង្គមមានការចែករំលែកពីកញ្ញា ឡូយ ចាន់រស្មី ដែលកំពុងតំណាងប្រទេសកម្ពុជាចូលរួមប្រកួត Miss International 2024 នៅលើទឹកដីប្រទេសជប៉ុនបានរាំបទ Call Me Papa របស់តារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត។ កុំឱ្យអ្នកគាំទ្រមួយចំនួនម៉ងសៅច្រើនទាក់ទងនឹងការជ្រើសបទចម្រៀងរបស់ខ្លួន Miss Cambodia 2024 បានចេញមុខបកស្រាយពីរឿងរ៉ាវនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3Jn_IVNEV-aoCX_K11lNo9UmGh8Z5BQpNvacDfxE_urZ6L0SKNwRC1MJaVseKLkQc0y160PP3DyxGyCph2IQhl4T22HKGUFqcIeCa2S-05aIV_bygYEewF696xyoYZ1Fu6Vs0DmPtmtT8EeFapSUhyphenhyphenwTNMD61jFREmLFO2a-pdMuDP2Yq6MqIIGU9UG13/s2048/image_2024-11-05_09-15-58.png

កាលពីល្ងាចថ្ងៃទី៤ វិច្ឆិកា កញ្ញា ឡូយ ចាន់រស្មី បានចេញវីដេអូដោយបានបកស្រាយថា «នាងមានអារម្មណ៍សប្បាយចិត្តដែលបច្ចុប្បន្នវីដេអូរបស់កម្ពុជាមានអ្នកមើលច្រើនជាងគេនៅលើហ្វេកប៊ុក។ ចំណែកហេតុផលមិនយកបទបែបបុរាណមករាំនៅលើឆាកអន្តរជាតិដោយសារតែនាងជាអ្នកប្រកួតផ្ទាល់ហើយមានអ្នកដឹកនាំក្នុងកម្មវិធីបានប្រាប់ថាប្រសិនជាយើងអាចយកបទចម្រៀងណា របាំណាដែលយើងអាចប្រមូលបេក្ខភាពផ្សេងមកឱ្យរាំជាមួយយើងបានគឺសប្បាយ ល្អ ហើយម្យ៉ាងទៀតគឺបានបង្ហាញពីភាពនៃភាពចេះសម្របសម្រួលឱ្យចេះចុះសម្រុងគ្នា ការសហការគ្នា បង្ហាញអ្វីមួយទោះបីជាយើងមានសញ្ជាតិជាតិសាសន៍ផ្សេងគ្នា»។
Miss Cambodia 2024 លើកឡើងទៀតថា ក្នុងវគ្គ Talent Show អ្នករាំបែបប្រពៃណីមានច្រើនហើយបើរាំបែបបុរាណទៀតអាចនឹងមិនសូវទទួលបានការចាប់អារម្មណ៍ ទើបនាងជ្រើសយកបទ Call me papa ឬហៅថាបទ បាញ់ស្នេហ៍ និងបទរាំញីកែងជើង យកមកបង្ហាញហើយបទទាំងពីរគឺផ្តល់នូវភាពសប្បាយរីករាយដល់អ្នកទស្សនា នៅពេលវីដេអូរបស់យើងមានច្រើនជនជាតិចូលគ្នា ចឹងហ្វេនៗរបស់ពួកគាត់នឹងចូលខម្មិន ហើយវីដេអូមានការចូលខម្មិនច្រើន មើលច្រើន ដូច្នេះវីដេអូខាងកម្ពុជានឹងផ្ទុះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgh3KXBBwBCm3l3iClen2pyrEqvD5A75ry9GfmRzsvrzYTliUSZUVUf1PkviPDey3anGb_zF1lNrArWyK2Tj72RBZPMJscVtXzdV1WxujBRMb3BuvFU3VNlcFZGyqFeHJhIi0j0wSaXfOajXYX2qotn6JB0goJ0xi_HQtDFQ4kO6LYvUbClDNc6jnCMOr8/s2048/image_2024-11-05_09-15-52.png

គួរបញ្ជាក់ថា វគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួត Miss international 2024 នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅប្រទេសជប៉ុនដែលមានបេក្ខភាពសរុបចំនួន៧៣នាក់។ កាលពីឆ្នាំមុនកម្មវិធីប្រកួតនេះគឺមានកញ្ញា សំណាង អេលីណា ជាអ្នកតំណាងកម្ពុជាចូលរួមប្រកួតនិងបានជាប់TOP16ក្នុងកម្មវិធី៕

ល្បីអីល្បីយ៉ាងនេះ! Miss Universe Vietnam 2023 ច្រៀងបទ វណ្ណដា យ៉ាងគួរឱ្យស្រលាញ់

0

ដូចមហាជនមួយចំនួនធំជ្រាបមកហើយថាបទ«សង្ក្រាន្តស្គាល់ស្នេហ៍» របស់តារាចម្រៀង វណ្ណដា ផ្ទុះការគាំទ្រយ៉ាងខ្លាំងមានតារាល្បីៗជាច្រើនរូបបានលេងនិងច្រៀងបទនេះយ៉ាងច្រើនផុសផុលនៅលើទិកតុក។ មិនត្រឹមតែក្តោបប្រជាប្រិយភាពនៅប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែបទនេះរបស់ វណ្ណដា ក៏ទាក់ទាញ Miss Universe Vietnam 2023 ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY20fDtZAGEtv4FyZfLygUOknMZhg51VLpKmXBzVh2jndeNxbMEVQnfBj40y7R1oGGVpI-wXawwru1PLmgPu_V98Y6ZSIW2-ij6fAhvkrrgYpzRbs6wdLPl6sEld_7FdY64OktRtpK15Twmm75x5PCeXISXyl-XtjOhAczSCvYHMyQ6d50dgoMCCKO5gTK/s2048/image_2024-11-05_10-28-00.png

នៅលើបណ្តាញសង្គមរបស់ Bùi Quỳnh Hoa ដែលជា Miss Universe Vietnam 2023 បានបង្ហោះវីដេអូកាលពីថ្ងៃទី៣ វិច្ឆិកា បានច្រៀងបទ សង្ក្រាន្តស្គាល់ស្នេហ៍ របស់ វណ្ណដា និងបាននាំបវរកញ្ញាផ្សេងទៀតរាំកម្សាន្តតាមបទចម្រៀងនេះផងដែរ។ Miss Universe Vietnam 2023 ក៏បានបញ្ជាក់ដែរថាការច្រៀងបទនេះដោយសារតែបទនេះផ្ទុះខ្លាំងល្បីល្បាញនៅតំបន់អាស៊ាន ទាំងប្រទេស ឡាវ ថៃ វៀតណាម និងបណ្តាប្រទេសមួយចំនួនទៀតគឺបានលេងបទចម្រៀងមួយបទនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDe-BXrS7NZUpKyoo0CUQQXkz5E9MVuSel3WYUNB0sd2_Yg9WbVJ_ZwLf7Jt53zVPDrsX8x1kzo-FAtDeLrOQ9FJwo7TeWUuGBQLl9rvhES3kuO-njWFhyWoR4yndf0G4QQpiGYye3b0Th7jq4zrBeg539HKW3TTINrf1zIy4on2JEACDPpUHwbg9eFkG_/s2048/image_2024-11-05_10-28-04.png

ឃើញបវរកញ្ញាចក្រវាលវៀតណាម២០២៣ ច្រៀងបទរបស់ វណ្ណដា នេះអ្នកលេងទិកតុកកម្ពុជាជាច្រើនក៏បានចូលទៅខម្មិនបង្ហាញការស្រលាញ់និងអរគុណដល់នាងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSqm0GUliWrA3ncCK3RSYhOaDAJvI7waaMu0mIGfZJ5teaHmz8WDjnWsOlHIcuu_ayjoiPgXYG506fx9itJO1bMhVccTMsRQ23VENsZeKo-0ry9WMshfQAIqj57ItD-lEapwhOJ91G-PwvBGLUF2Zn8lUCzDX0_5AzjUy-LJwIkwTkBbuR9rBvaMQl-3Zq/s1800/image_2024-05-07_13-55-44.png

«សង្ក្រាន្តស្គាល់ស្នេហ៍» របស់ វណ្ណដា គឺល្បីល្បាញនិងទទួលបានភាពជោគជ័យយ៉ាងខ្លាំងបើទោះបីបទចម្រៀងនេះបានចេញតាំងពីខែមេសាមកម្ល៉េះ ជាពិសេសនៅប្រទេសថៃគឺមានភាពពេញនិយមយ៉ាងខ្លាំង ស្របពេលបណ្តាញសង្គមទិកតុកអូសឃើញពាសពេញអ្នកលេងបទចម្រៀងមួយបទនេះ។ ចំណែកឯតារាល្បីៗ បុគ្គលមានឥទ្ធិពលលើបណ្តាញសង្គមជាច្រើនរូប គឺបានចូលរួមលេងបទរបស់ វណ្ណដា យ៉ាងទូលំទូលាយ អ្នកខ្លះមិនត្រឹមតែលេងម្តងនោះទេ ប៉ុន្តែបានលេងបទនេះជាច្រើនដង៕