ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ប្រទេសថៃបានរកឃើញបារីអេឡិចត្រូនិកផ្ទុកសារធាតុសម្រាប់ដាក់សាកស.ព ដែលមានផលប៉ះពាល់ខ្លាំងដល់សុខភាពអ្នកជក់ និងអ្នកទទួលចំហាយទឹកពីបារីអេឡិចត្រូនិក ជាពិសេស ក្រុមយុវជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzT11sbbAHmGOm6YhUkucQcyegP9PodoyuaxOCoN5AHiYXclXjBDHrPiV1pYpx2znpAR2_j7QtgfCzzkGkDDMzy3ESVQj7H0SNacip6EOmzS4Gb9sWH5Vc3yO9mT2Y6wh-gkoAfrH9Acy3yDVWCSgny7zwvYEH66NZfWOQ_xv5gfGJ9sm58v9Ax1GVyl4o/s1000/photo_2024-12-16_13-29-35.jpg

លោក អនុគុល ប្រឹក្សានុស័ក្តិ មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីបានដាស់តឿនឱ្យយុវជនប្រយ័ត្នសុខភាព ដោយសារបច្ចុប្បន្ន យុវជនថៃបានប្រើប្រាស់បារីអេឡិចត្រូនិកកាន់តែច្រើន និងពុំដឹងពីគ្រោះថ្នាក់របស់វា ។ បារីប្រភេទនេះបានបន្ថែមក្លិនផ្សំពីជាតិពុល និងសារធាតុញៀនប៉ះពាល់សុខភាព ជាពិសេស សារធាតុ Formaldehyde ឬសារធាតុដាក់សាកសព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhayqcmAGkxl_FS0zU7KbF_4qTnUqgaZBVyN-hhrYHLAWwlHTWfibsRSaBQS3yMkKaOreCU1XkYJgub07JoYe52liQyjs0X1DJ716ZkTsQdQK8hwMysP9Zi4u3vSYoB-ubylQuYVsHO9dF1da7o7Hz2K2b2O5M1A4jKvsWJCIeAKXojD7imyBKuS0rIuadl/s1600/image_2024-12-16_14-20-49.png

Formaldehyde គឺជាសារធាតុគីមីគ្រោះថ្នាក់ ហើយវាភាយចេញក្រៅក្នុងពេលប្រើប្រាស់បារីអេឡិចត្រូនិក ដែលបង្កគ្រោះថ្នាក់ដល់អ្នកជក់ និងអ្នកទទួលចំហាយទឹក ។ តាមទិន្នន័យបង្ហាញថា ពលរដ្ឋថៃមានអាយុចាប់ពី៦ឆ្នាំ ទៅ៣០ឆ្នាំ បានប្រើប្រាស់បារីអេឡិចត្រូនិក ស្មើ១៨.៦% ហើយបើបែងចែកតាមភេទ គឺប្រុស ស្មើ២១.៤៩%, មនុស្សស្រី ស្មើ១៦.២២% និងក្រុម LGBTQ+ ស្មើ១៩.៧៨% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTQQMOrOrdS94WrWCiSOaKQpj59SIM_T-T7TWCnbUebn0zmWPQBJIhirdLAbx40OKFJ9oClKFB-udzB4QlsBztuP1LgavPyS_E1nxIxXOPaJsRbu-02VbEo7VZD-s6vkt-6oLYxbBOt34QWJ1Go0HdaqP-M9kaLj78PJuyCdFwwkDIuXyB3RWjpnLvwwrT/s1500/image_2024-12-16_14-20-48.png

យុវជនភាគច្រើនយល់ខុសថា ការប្រើប្រាស់បារីអេឡិចត្រូនិកនឹងធ្វើឱ្យពួកគេអាចកាត់ផ្តាច់បារីធម្មតា ហើយសារធាតុនីកូទីន នឹងផ្តល់ផល់ល្អដល់រាងកាយ ។ រីឯយុវជនខ្លះទៀតគិតថា បារីអេឡិចត្រូនិកគ្មានសារធាតុនីកូទីន, ការប្រើប្រាស់បារីនេះពុំខុសច្បាប់ ហើយផ្សែងបារីគ្មានគ្រោះថ្នាក់ឡើយ ។ លើសពីនេះ ពួកគេយល់ថា វាមានគ្រោះថ្នាក់តិចជាងបារីធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0GIgo7PZufs5bn4PaP7K80ggM9KSrpurAZ4d-aq2EqhU3YrhSsyAiJdw8IBgwkVSx2fvJyysNOTNVKPZGlMS71OtF_Zr34cqiqZvVE8qB-bQFrpVqTY79Z-Y3LnPnOaUbdEC17jDrEnCVbL-asLS4keH6c7Wom_ufPp3IM3j4vO9PcLK1GXYkO_Kjk7QY/s1500/image_2024-12-16_14-20-47.png

ចំណែកលទ្ធផលការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Minnesota សហរដ្ឋអាមេរិកបង្ហាញថា សារធាតុ Formaldehyde នឹងបង្កជាជំងឺមហារីក ពីព្រោះសារធាតុនេះអាចជ្រាបចូលក្នុងប្រព័ន្ធផ្លូវដង្ហើម, បង្កើនហានិភ័យនៃជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ព្រមទាំងរលាកភ្នែក និងស្បែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcJoANsLbxX67eAC7nrFwemIpdL76qV7tfzra3-1G_gmGW5eBx7O68PvvQJLWDYizTFXTCcJ3865MsxwLZx4l3jhcxFcuSA1zzMbNG66YhL5hrcpbqYeTRiJP_snIOmsGtzdqUCYfqw0cmqF_43obvAqYjIT7HC8ZEVoieErLaCk3_356Yc_DQaX0pbSYG/s1500/image_2024-12-16_14-21-39.png

ហេតុនេះ សូមឪពុក-ម្តាយតាមដានអាកប្បកិរិយាកូនៗ ហើយមកពិភាក្សាពីការផ្តាច់បារីជាមួយគ្រូពេទ្យ ដើម្បីចៀសវាងផលប៉ះពាល់សុខភាពដោយសារការប្រើប្រាស់បារីអេឡិចត្រូនិក ឬបារីធម្មតា ៕