ប្រិយមិត្តអ្នកលេងបណ្តញសង្គមជ្រាបមកហើយថាវត្តមានរបស់ វណ្ណដា និងសិល្បករមួយចំនួនទៀតដែលមានការប្រគំតន្រ្តីនៅលើទឹកដីខេត្តព្រះសីហនុបង្កឱ្យមានការស្ទះចរាចរណ៍យ៉ាងខ្លាំង។ ជាមួយនឹងការប្រគំតន្រ្តីនេះទស្សនិកជនបានសម្លឹងឃើញពីវត្តមានរបស់ឪពុកម្តាយរបស់ វណ្ណដា រួមទាំងគូស្នេហ៍របស់លោកផងគឺបានទៅចូលរួមផ្តល់កម្លាំងចិត្តឱ្យតារាចម្រៀងរូបនេះ។ រូបភាពអ្នកមានគុណរបស់ វណ្ណដា បានធ្វើឱ្យទស្សនិកជនថានេះហើយជាកម្លាំងចិត្តធំធេងរបស់ វណ្ណដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5pO8Prc5CiX7t7q2pHEkXjJE9zivkmcKmOnc_NKoa47kiw0RJPvKsF_T062FHAEqp4RFFfAWiti5N3B2j9jR2jjLrHIBaAN6pra-034bS16MG58mMIKx5Eyy-jZJLgejNGQvOsb6ongwVW6Jw_iEeZF4mwx79L_hxotBhQCbcR2WsT06NULp9VS5bgfbe/s2048/image_2024-12-16_09-12-38.png

កាលពីរាត្រីថ្ងៃទី១៤ ធ្នូ ក្នុងកម្មវិធីប្រគំតន្រ្តីនៅខេត្តព្រះសីហនុ ដែលជាស្រុកកំណើតរបស់ វណ្ណដា ផ្ទាល់បានធ្វើឱ្យបណ្តាញសង្គមទិកតុកក្រើកយ៉ាងខ្លាំងដោយសារតែវត្តមានរបស់តារារ៉េបជួរមុខរូបនេះបានបង្កឱ្យមានការកកស្ទះយ៉ាងខ្លាំង។ អ្នករត់ម៉ូតូកង់បីមួយចំនួនបានបង្ហោះនៅលើបណ្តាញសង្គមថាដោយសារតែឥទ្ធិពលរបស់ វណ្ណដា ធ្វើឱ្យមានការកកស្ទះយ៉ាងខ្លាំងចំណែកឯទស្សនិកជនមួយចំនួនរកកន្លែងចតឡានសឹងមិនបានព្រោះទស្សនិកជនចូលរួមយ៉ាងច្រើនកុះករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4cTpdDnePdjbGsWARin7UgNFeTwanQmUcsl7nJl3D_LlV8tDL2j8-ickcGiqlSDIvbTj72fe7QrDo51A0Uvxqz4dsuet7DlLB6otJfSjU9HE_WOPNeLQ8XSh0DAomCzV-MjWQFt3uNGosPn94RLBbJ4vj6ZEyrQQhY8GQOXxLfxq5QnqpR8ofinV9ZFb5/s1280/photo_2024-12-16_09-04-55.jpg

ជាមួយគ្នានេះអ្វីដែលអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍និងកោតសរសើរទៅកាន់ក្រុមគ្រួសាររបស់ វណ្ណដា គឺអ្នកគាំទ្របានឃើញវត្តមានឪពុកម្តាយរបស់ វណ្ណដា ក៏បានទៅលើកទឹកចិត្តគាំទ្រកូនប្រុសបណ្តូលចិត្តដូចគ្នាប្រកបដោយភាពសាមញ្ញបំផុត។ វណ្ណដា បានចុះទៅក្រោមឆាកស្វាគមន៍អ្នកគាំទ្រហើយមានលោកឪពុកលោកគឺឡើងឈរចាំកូនប្រុសមកដល់ដោយអ្នកទាំងពីរឱបគ្នាយ៉ាងកក់ក្តៅមុននឹងវណ្ណដា បន្តទៅឱបម្តាយនឹងឡើងច្រៀងទៅលើឆាកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdzbKFbbxXvoPFGuIW38J013mPFNfJ5dBgaVe9wBD0xrgGUXf_FGWvF0FVrRHNlbwkbX2iJMm8UXehVCQ2zf_oFZ_xloN-oJ3hV6VkkKLwxeac0AcrmRu0pPC7X03S3flb02lapCTHqsNJhFabDeVXVq4Sn7ipFJ5YD2ngVygRf-3H6ft7UaCHUGdgZ-UZ/s1280/photo_2024-12-16_09-05-12.jpg

រូបភាពនេះហើយបានធ្វើឱ្យទស្សនិកជនទូទៅនិងអ្នកគាំទ្រតារាចម្រៀងរូបនេះមានការរំភើបចិត្តយ៉ាងខ្លាំងចំពោះភាពកក់ក្តៅនេះ និងបានលើកឡើងថា នេះហើយជាកម្លាំងចិត្តធំធេងរបស់ វណ្ណដា ដែលមានអ្នកមានគុណទាំងទ្វេទៅគាំទ្រលើកទឹកចិត្តដោយផ្ទាល់។ អ្នកលេងបណ្តាញសង្គមបានបង្ហាញអារម្មណ៍រំភើបចិត្តចំពោះទិដ្ឋភាពកក់ក្តៅមួយនេះ ខណៈមានការលើកឡើងថាឪពុកម្តាយរបស់ វណ្ណដា គឺមានភាពសាមញ្ញខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ55p4Ly0veCoP7riIn4bR4q0SxBXOYiiDaPJOddy-jIWMb16sin6PYeipPIsJXIbBDmhY89cpyNZ4aUVbuZ8LDK_j8zZ-Xj0Cp_zdEI7x-GpKp2D2_JDzmcGD-kg1HzXZDSyUNXzOHBu0kDJUHrggU2UbcqeTLHnn9Himro1DXUCLxk4MLNQKv01ZocME/s2048/image_2024-12-16_09-12-32.png

នេះមិនមែនជាលើកទី១នោះទេដែលឪពុកម្តាយរបស់ វណ្ណដា ទៅលើកទឹកចិត្តគាំទ្រកូនដោយផ្ទាល់ ប៉ុន្តែជាញឹកញាប់រូបលោកទាំងពីរកម្រនឹងបាត់មុខណាស់គឺតែងតែទៅគាំទ្រ វណ្ណដា ៕