ក្រុមហ៊ុន Shangri-la Group ដែលមានមូលដ្ឋាននៅ ទីក្រុងហុងកុង បានដាក់សម្ពោធសណ្ឋាគារលំដាប់ផ្កាយ៥របស់ខ្លួននៅទីក្រុងភ្នំពេញ ក្រោមអធិបតីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់។

សណ្ឋាគារនេះមានឈ្មោះថា Shangri-La Phnom Penh មានទីតាំងស្ថិតនៅក្នុងអគារ The Peak កម្ពស់ ៥៥ជាន់ ជាប់នឹងទីក្រុងកោះពេជ្រ។.png)
សណ្ឋាគារនេះ មានកម្ពស់២២៨ម៉ែត្រ ជាមួយនឹងបន្ទប់ដ៏ប្រណីត៣០៣បន្ទប់ ដែលចំណាយទុនវិនិយោគ៥៨០ លានដុល្លារ។.png)
ភ្ញៀវដែលមកសម្រាកកម្សាន្តនៅសណ្ឋាគារនេះ នឹងបានគយគន់នូវទេសភាពដ៏អស្ចារ្យមិនអាចប្រៀបផ្ទឹមបាននៃចំណុចប្រសព្វរវាងទន្លេសាប និងទន្លេបាសាក់ ដែលជាផ្នែកនៃទន្លេមេគង្គ។

គួរបញ្ជាក់ថា Shangri-La គឺជាម៉ាកយីហោដ៏ល្បីនៃ Shangri-la Group ដែលសណ្ឋាគារ និងរីសតជាង៩០កន្លែងនៅទូទាំងពិភពលោក៕










