រថយន្ត Pagani Zonda Carpincho (ផាហ្គានី ហ្សូនដា ខាភីនឆូ) ត្រូវបានដាក់បង្ហាញនៅមហោស្រព Art Basel ក្នុងទីក្រុង Miami សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែធ្នូ បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីមហាជន ដោយសាររូបរាងប្លែកអស្ចារ្យរបស់វា និងជារថយន្តដែលផលិតពីកាក់ពណ៌មាស មានតែមួយគត់ក្នុងលោក។
រថយន្តនេះផលិតពីកាក់ 2 Uruguayan Peso ទាំងស្រុងប្រមាណ ១០ ម៉ឺនកាក់ រួមជាមួយឈើ ស្នោ និងដីឥដ្ឋ ដោយវិចិត្រករ Joaquin Arbiza ជនជាតិអ៊ុយរូហ្គាយ ដែលលោកគឺជាជាងចម្លាក់ដែក និងជាអ្នកបង្កើតស្នាដៃសិល្បៈរថយន្តនេះមក។ ស្នាដៃភាគច្រើនដែលលោកបានបង្កើតគឺមេកានិច សូម្បីតែរូបសំណាកជ្រូកព្រៃដែលបង្កើតឡើងសម្រាប់ប្រធានាធិបតីអ៊ុយរូហ្គាយ ក៏ត្រូវបានបង្កើតឡើងដោយឧបករណ៍ ក្រវិល និងឧបករណ៍ផ្សេងៗទៀតផងដែរ។ .png)
វិចិត្រករ Joaquin Arbiza បាននិយាយថា លោកបានចំណាយពេល ៣ ឆ្នាំធ្វើការលើគម្រោងនេះ ដើម្បីបង្កើតរថយន្ត Pagani Zonda Carpincho ក្នុងគោលបំណងដណ្តើមយកពានរង្វាន់ច្នៃប្រឌិតក្នុងកម្មវិធីតាំងពិព័ណ៌ Art Basel។ ដូច្នេះកាក់ទាំងអស់ត្រូវបានផ្សាភ្ជាប់ជាមួយគ្នា សរុបជាង ១០០,០០០ នៅទូទាំងរថយន្តទាំងមូល គឺជាការបំផុសគំនិតដោយរថយន្តទំនើប Pagani Zonda។ បច្ចុប្បន្នរយន្តនេះត្រូវបានទិញដោយអ្នកជំនួញ Jorge Gomez ដែលជាអ្នកស្រឡាញ់រថយន្តច្នៃប្រឌិត ក្នុងតម្លៃត្រឹមតែ ៤,៥០០ ដុល្លារអាមេរិកប៉ុណ្ណោះ។
ដោយសាររថយន្តនេះគ្រាន់តែធ្វើពីកាក់ពណ៌មាសធម្មតា ហើយមិនអាចបើកបរបាននោះទេ។ អ្នកជំនួញ Jorge Gomez គឺជាអ្នកប្រមូលទិញរថយន្តប្លែកៗ ថ្មីៗជាច្រើននិងជាអ្នកគាំទ្រ Pagani។ ទោះជាយ៉ាងណានេះមិនមែនជារថយន្តសិល្បៈដំបូងរបស់លោកនោះទេ។ នៅផ្ទះ Buenos Aires របស់លោកមានរូបសំណាកដៃមួយ គូររូប Zonda នៅលើជញ្ជាំង។ ដៃនេះត្រូវបានបង្កើតឡើងពីសំណល់នៃរថយន្តដំបូងរបស់ Horacio Pagani ដែលជារថយន្ត Toyota Corolla ឆ្នាំ ១៩៨១។ លើសពីនេះនៅក្នុងផ្ទះរបស់ Jorge Gomez ក៏មានរថយន្ត C12 របស់ Pagani ដែលលោកបានទិញដោយផ្ទាល់ពី Pagani ក្នុងការដំឡើងផងដែរ៕










