បន្ទាប់ពីជម្លោះកិច្ចសន្យាជាមួយក្រុមហ៊ុនចាស់ Zhao Lusi បានវិលត្រឡប់មកវិញជាមួយនឹងអនុភាពខ្លាំងក្លាដោយត្រឹមតែរយៈពេល៦ខែប៉ុណ្ណោះតារាសម្តែងរូបនេះបានក្តោបក្តាប់ការផ្សាយពាណិជ្ជកិច្ចរហូតដល់ទៅ១៤។
.png)
Zhao Lusi គឺជាតារាសម្តែងវ័យក្មេងលេចធ្លោម្នាក់នៅក្នុងទូរទស្សន៍ចិនដែលបានបង្កើតស្នាដៃរបស់នាងតាមរយៈរឿងភាគល្បីៗជាច្រើនទាំងរឿងភាគសម័យនិងបុរាណ។ ជាមួយនឹងរូបរាងដ៏ផ្អែមល្ហែម សមត្ថភាពសម្ដែង និងមូលដ្ឋានអ្នកគាំទ្រដ៏ច្រើនរបស់ខ្លួនតារាសម្តែងដែលកើតក្នុងឆ្នាំ ១៩៩៨ រូបនេះគឺជាសិល្បករវ័យក្មេងដែលមានឥទ្ធិពលបំផុតម្នាក់អស់រយៈពេលជាច្រើនឆ្នាំ។
បន្ទាប់ពីផ្អាកមួយរយៈពីវិស័យកម្សាន្តដោយសារតែបញ្ហាសុខភាព Zhao Lusi បានវិលត្រឡប់មកធ្វើការវិញនៅដើមឆ្នាំ ២០២៥ ប៉ុន្តែជម្លោះមួយបានកើតឡើងជាមួយក្រុមហ៊ុនគ្រប់គ្រងចាស់របស់នាង ដែលបណ្តាលឱ្យនាងមានការព្រួយបារម្ភយ៉ាងខ្លាំង។ នាងថែមទាំងបានបិទគណនី Weibo របស់នាង ដែលធ្លាប់មានអ្នកតាមដានរាប់សិបលាននាក់ទៀតផង។
ក្នុងចំណោមបញ្ហាប្រឈមជាច្រើនក្នុងអាជីព រឿងភាគ «Love’s Ambition » ដែលសម្តែងដោយ Zhao Lusi និង William Chan បានចាក់ផ្សាយកាលពីខែកញ្ញា ឆ្នាំ២០២៥ ហើយទទួលបានជោគជ័យយ៉ាងខ្លាំង។ ភាពជោគជ័យនៃរឿងភាគនេះមិនត្រឹមតែបានជួយនាងបញ្ចប់កិច្ចសន្យាជាមួយភ្នាក់ងារចាស់របស់នាង ចុះហត្ថលេខាជាមួយក្រុមហ៊ុនគ្រប់គ្រងថ្មី និងបង្កើតស្ទូឌីយោផ្ទាល់ខ្លួនរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញធនធានពាណិជ្ជកម្មរបស់នាងយ៉ាងខ្លាំងផងដែរ។
យោងតាម Up Media ក្នុងរយៈពេលត្រឹមតែ៦ខែចុងក្រោយនេះ តារាស្រីរូបនេះទទួលបានកិច្ចសន្យាផ្សាយពាណិជ្ជកម្មបន្ថែមចំនួន ១៤។ ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយចិនក៏បានផ្សព្វផ្សាយព័ត៌មានថា Zhao Lusi ជិតក្លាយជាមុខមាត់របស់ម៉ាកល្បីៗពីរគឺ Valentino និង Chanel។
ក្រៅពីមមាញឹកជាមួយសកម្មភាពពាណិជ្ជកម្មកម្មវិធីថ្មីរបស់ Mango TV ដែលមានចំណងជើងថា «Friday Night Fever»ក៏មានពាក្យចចាមអារ៉ាមថានឹងអញ្ជើញ Zhao Lusi ជាភ្ញៀវកិត្តិយសផងដែរ។ កម្មវិធីនេះស្វែងយល់ពីបទពិសោធន៍កម្សាន្តពេលរាត្រីរបស់យុវវ័យនៅក្នុងទីក្រុងផ្សេងៗដោយសន្យាថានឹងមានទស្សនៈថ្មីមួយបើប្រៀបធៀបទៅនឹងកម្មវិធីទូរទស្សន៍បច្ចុប្បន្ន៕










