Home ព័ត៌មានអន្តរជាតិ ចំណាយសៀវភៅ ៣ តោនក្នុងការរៀបចំហាងកាហ្វេ ដើម្បីទាក់ទាញភ្ញៀវទេសចរ

ចំណាយសៀវភៅ ៣ តោនក្នុងការរៀបចំហាងកាហ្វេ ដើម្បីទាក់ទាញភ្ញៀវទេសចរ

65
0

ប្រទេសវៀតណាម៖ ហាងកាហ្វេដែលទើបនឹងបើកថ្មីនៅស្រុក Hoang Mai ប្រទេសវៀតណាម គឺមានភាពលេចធ្លោខ្លាំងណាស់ជាមួយនឹងធ្នើសៀវភៅទំហំ ៧៥ ម៉ែត្រការ៉េ ដែលមានផ្ទុកសៀវភៅចំនួន ៣ តោនកំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjm4lDqzXtG7cD9rPMzztNiRedBi2gxGkSu8FM_vnFWf3M1q_TYtZTi_d_e-AyI-PJpiwn4B8ZCB8hzIVgIxEq83TpmX8v_FNzHDADttmXTwNVEMJO9NTfeB2VNY2XB-_yQkwXwpricqG5xo0xxQwjSywUgGcEmVC-SdvE4Md8gutRl-Wc5wNjE-00cvl4/s1200/image_2024-12-17_09-40-14.png

ហាងកាហ្វេ Tiny Revolution បានបើកដំណើរការកាលពីចុងខែវិច្ឆិកា ដោយបានទាក់ទាញយុវជនជាច្រើន រួមទាំងភ្ញៀវបរទេស ដោយសារតែធ្នើសៀវភៅដ៏ធំរបស់វាមានទីតាំងនៅក្រោមពន្លឺដ៏ស្រស់ស្អាត អាចផ្ទុកសៀវភៅចំនួន ៣ តោន ស្មើនឹងសៀវភៅ ៦ ទៅ ៧ ពាន់ក្បាល ពោរពេញទៅដោយអតិថិជនរាប់រយនាក់ក្នុងពេលតែមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzmaaDuLT1MIVcBIylSD31DGDrXE_l3MUW6NYN3ws6u59s5DV6ga-P5z3XbpNk5qQYTKMi-b2eWkfZ3wquRYUuoeecrE4MYAMBPC97p3CtAxH7Qvvm3sHvXcPiHFK_fRr2cBE0nBi-jgEszhJfjYu4B0mjaTeyIFRZ5K6YYpe0QkEXNqbfzM2Z3mYO5nzK/s1200/image_2024-12-17_09-40-14%20(2).png
កន្លែងដាក់សៀវភៅយក្សក៏ត្រូវបានគេប្រើជាកន្លែងសម្រាប់ការសម្តែងតន្ត្រីដោយឥតគិតថ្លៃនៅចុងសប្តាហ៍ផងដែរ។ តន្ត្រីត្រូវបានជ្រើសរើសក្នុងស្ទីលបែបស្រទន់ ស្រណុកសុខស្រួលសម្រាប់លំហ និងស្មារតីរបស់ហាង។ ហាងកាហ្វេនេះមានសៀវភៅចម្រុះគ្រប់ប្រភេទ ដែលភាគច្រើនគឺសម្បូរទៅដោយសៀវភៅភាសាអង់គ្លេស។ នៅទីនេះមានកន្លែងធំទូលាយ កក់ក្ដៅ មានសាឡុង និងទូសៀវភៅធំ សមរម្យសម្រាប់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDm4_aTUg8FJd5_mKnf7j0MzuiWDBlJ-ImC2LNjyi_MbqbWbKgiiT-OrfaE0pDXj-YpTvV6fgPFoPpHqNKDISYV2K_ugaOOcNFSyIXpIroI2u7v-3296EiaEpsF52FCS8kHlfPSxrSxw2WcV8gtaI3OV_hz4eZgfgcnUbVIgrsWHJXCtYt4DCPyr9o8DPP/s1200/image_2024-12-17_09-40-15.png
ក្រៅពីកន្លែងដាក់សៀវភៅយក្ស ហាងក៏មានជ្រុងតុបតែងជាច្រើនទៀត ដែលភាគច្រើនមានវត្ថុបុរាណដូចជា ព្យាណូ ទូរស័ព្ទ កាមេរ៉ា ឬគំនូរអរូបីជាដើម។ លើសពីនេះហាងកាហ្វេនេះក៏មានសេវាកម្មរហ័ស និងកាហ្វេឆ្ងាញ់ ដែលភេសជ្ជះរបស់ហាងមានជាចម្បងគឺ កាហ្វេ តែ និងម៉ាតឆា ជាមួយគុណភាពភេសជ្ជៈគឺល្អ ងាយស្រួលផឹក រសជាតិលេចធ្លោ។ ភ្ញៀវទេសចរក៏អាចទស្សនា ថតរូបជាមួយសៀវភៅ និងវត្ថុបុរាណគ្រប់ប្រភេទយ៉ាងសប្បាយរីករាយផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXELF4r64aknioRnI0bvKd_iuOSwO9Dnt5FgoG5qS6XAj7tUdsbcYXCFkHgcoz6UUiFJtwjnDD9Lc-8cSBIrkn0qYuFQNBasO185KOuzY-jw9UNoofHhne7GwkpA9bJQt-RS3bxWmNx7eW3cMKahm73yessPCUtqEOsZF8knJEvWhLuz_Wlx-Ky86q7kDM/s1200/image_2024-12-17_09-40-16.png

ជាការពិតណាស់ក្រៅពីបណ្ណាល័យ ហាងកាហ្វេក៏អាចតុបតែងសៀវភៅបានដែរ ប្រសិនបើហាងកាហ្វេទាំងអស់តុបតែងសៀវភៅច្រើនបែបនេះ ទំនងទាក់ទាញភ្ញៀវទេសចរបានច្រើន។ ការអានសៀវភៅមិនត្រឹមផ្តល់អត្ថប្រយោជន៍ដល់សុខភាពរាងកាយទាំងមូលប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យដំណើរការខួរក្បាលមានភាពរស់រវើកទៀតផង។ ចំពោះប្រយោជន៍មួយដែលសំខាន់បំផុតនោះគឺការអានបានពង្រឹងខួរក្បាល ក៏ដូចជាការគិត តាមរយៈប្រព័ន្ធដំណើរការទាំងមូលនៃរាងកាយបានផ្តោតទៅលើទំព័រសៀវភៅដែលកំពុងតែអាន រួមជាមួយការអានបណ្តើ ផឹកកាហ្វេក្តៅៗបណ្តើគឺថាស្រស់បំព្រងម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidnttJkWZUv_RbJoA4TD2Sv-PZQJ2bQMq5QYMa6ykoAXpHp24dSrZoDybSyjfKZjVTKZzs0VCrVkTBtsJMNXuL1j9ipM8Je_FjFPA0HMODoF2b2B0bldd2v31E1SvaO06tmP69fyLg12Hzu6MasuUpg0C6vlg6L4s5fnleQSH2zjiJB9n5-ec_D3P2x-xd/s1200/image_2024-12-17_09-40-17.png