តើអ្នកកំពុងជួបបញ្ហាសត្វពស់វារចូលផ្ទះដែរឬទេ? សត្វពស់ មិនត្រឹមតែធ្វើឱ្យផ្ទះដ៏កក់ក្តៅលែងមានសុវត្ថិភាព ប៉ុន្តែវានឹងធ្វើឱ្យអ្នកបារម្ភពីគ្រោះថ្នា.ក់ចំពោះសមាជិកគ្រួសារផងដែរ ដោយសារពស់តែងតែចូលផ្ទះស្វែងរកចំណីស៊ី និងរកកន្លែងព.ង ជាញឹកញាប់ ។ បើអ្នកចង់ការពារកុំឱ្យពស់ចូលផ្ទះ ចូរអនុវត្តតាមវិធីខាងក្រោមនេះ ៖
១-សម្អាតបរិវេណខាងមុខ-ក្រោយ និងក្នុងផ្ទះ ៖ យើងដឹងហើយថា ពស់ចូលចិត្តកន្លែងគ្មានសណ្តាប់ធ្នាប់ដើម្បីងាយស្រួលលាក់ខ្លួន ។ ដូច្នេះ ចូរសម្អាតផ្ទះឱ្យមានសណ្តាប់ធ្នាប់ ហើយពិនិត្យមើលថា តើមានកណ្តុរក្នុងផ្ទះដែរឬទេ? បើមាន ត្រូវប្រញាត់ចាត់ការកណ្តុរជាបន្ទាន់ ពីព្រោះវាជាអាហារពិសេសរបស់ពស់ ។
២-ចិញ្ចឹមឆ្កែឱ្យបណ្តេញពស់ ៖ ការចិញ្ចឹមឆ្កែ និងឆ្មា ពួកវានឹងជួយបណ្តេញពស់កុំឱ្យចេញផ្ទះ ។ ប៉ុន្តែសត្វចិញ្ចឹមពុំអាចជួយបណ្តេញពស់បានទាំងអស់ទេ ពីព្រោះពស់ធំៗនឹងបង្កគ្រោះថ្នាក់ដល់សត្វចិញ្ចឹម ។
៣-តុបតែងផ្ទះដោយដុំថ្មតូចៗ ៖ ដុំថ្មតូចៗក៏អាចជួយបណ្តេញពស់ឱ្យចេញពីផ្ទះបានដែរ ដោយសារពស់ពិបាកវារលើដុំថ្មតូចៗ ។
៤-បិទសំណាញ់ការពារ ៖ វិធីចុងក្រោយ ចូរយកសំណាញ់មកបិទជិតនៅតាមបង្អួច និងប្រហោងផ្សេងៗដែលអ្នកគិតថា ជាផ្លូវចេញ-ចូលរបស់ពស់ ។
៥-ផ្លែក្រូចសើច ៖ ចូរពុះផ្លែក្រូចសើចជា២កំណាត់ រួចហើយ យកទៅដាក់នៅតាមជ្រុងផ្ទះ របង និងកន្លែងពស់ឆ្លងកាត់ ដូចជា ៖ បំពង់បង្ហូរទឹក ឬក្រោមតុ ។ ពេលពស់ធុំក្លិនផ្លែក្រូចសើច វានឹងពុំចូលមកជិតទេ ឬយើងអាចដាំដើមក្រូចសើចនៅជិតផ្ទះដើម្បីបណ្តេញពស់ និងជាគ្រឿងផ្សំអាហារ ។.png)
តើគួរធ្វើដូចម្តេចនៅពេលពស់វារចូលដល់ក្នុងផ្ទះ? បើពស់វារចូលក្នុងផ្ទះរួចហើយ មុនដំបូង ចូរតាំងស្មារតី រួចហើយ ដើរចេញពីកន្លែងជួបពស់បន្តិចម្តងៗ ។ ប៉ុន្តែបើជួបពស់ហើយរត់យ៉ាងលឿននោះ វានឹងភ្ញាក់ផ្អើល ហើយធ្វើបាបយើង ។
ពុំគួរធ្វើបាបវាទេ ពីព្រោះយើងពុំដឹងថា ពស់ចូលមកក្នុងផ្ទះមានពិស ឬក៏អត់? វិធីល្អ គឺកុំវាយវា ដើម្បីកុំឱ្យមានគ្រោះថ្នាក់ ។ យើងអាចទូរស័ព្ទហៅភ្នាក់ងារចាប់ពស់ ដែលមានជំនាញយកពស់ចេញពីផ្ទះ និងពុំបង្កគ្រោះថ្នាក់ដល់សមាជិកគ្រួសារ ៕










