Home ព័ត៌មានអន្តរជាតិ កោះចំនួន ៥ ដែលមានទេសភាពស្អាតបំផុតនៅលើពិភពលោក

កោះចំនួន ៥ ដែលមានទេសភាពស្អាតបំផុតនៅលើពិភពលោក

102
0

នៅលើផែនដីយើងនេះ មានកោះប្រមាណជាង ១០០ ពាន់កោះ ក្នុងនោះមានមនុស្សប្រមាណ ១០ ភាគរយនៃចំនួនប្រជាជនលើពិភពលោក រស់នៅលើដែនដីកោះទាំងនេះ។ ក្នុងចំណោម ១០០ ពាន់កោះមានកោះចំនួន ៥ ប៉ុណ្ណោះដែលត្រូវបានគេចាត់ទុកថា មានសម្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរច្រើនជាងគេបំផុតលើពិភពលោក។

១.កោះ Bora Bora៖ កោះដ៏ស្រស់ស្អាតនេះ មានទីតាំងស្ថិតនៅភាគខាងត្បូងនៃមហាសមុទ្រប៉ាស៊ីហ្វីក ប្រទេសបារាំង។ កោះតំបន់ត្រូពិចនេះគឺ បឹងទឹកប្រៃដ៏ស្រស់ស្អាត ជាមួយនឹងពណ៌បៃតងឆ្លុះ។ នៅទីនេះអ្នកអាចឃើញពពួកមច្ឆា អណ្តើក ត្រីឆ្លាម បបែលហែលលេងក្នុងទឹកថ្លាឆ្លុះដល់បាត។ ភ្ញៀវទេសចរណ៍ដែលនិយមមុជទឹក និងជិះក្តារស្គី ពិតជាអាចរីករាយជាមួយនឹងការកំសាន្តនៅក្បែរតំបន់ថ្មប៉ប្រះទឹក។ ប្រសិនបើអ្នកមានលទ្ធភាព គួរតែទៅកំសាន្តនៅទីនោះ ដោយស្នាក់នៅក្នុងបង់ហ្កាឡូបណ្តែតលើទឹកជាមួយអារម្មណ៍ស្រស់ថ្លា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnv9UgE4_JDdCcFqx5zQPKIAfGeVJ9oDZHz1rDC01YrFq5h6iZBDC9gsM7qHMAFQn9SlPiMIOC-UN4Y6oEqh0gKl_1q5yH7MsJbNDcEaf52OlyOYxUwpTYLIgQFrAi_oio5wyZPm8BQ_wLNzUfX8vQidCO9llFrcGLSv3Yq_lCa862HOBPoX9B3M2gs0Vm/s1200/image_2024-12-17_08-52-34.png

២.កោះ Fiji៖ ប្រទេសដីកោះ Fiji មានទីតាំងសិ្ថតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ជាតំបន់បុរាណវិទ្យាដែលប្រមូលផ្តុំដោយកោះប្រមាណជាង ៣០០។ ភាពល្បីល្បាញនៃកោះនេះ បានដោយទេសភាពនៃកោះរដិបរដុប ឆ្នេរដែលមានរាងដូចជាម្រាមដៃ និងផ្កាថ្មប៉ប្រះទឹក ព្រមទាំងផ្ទៃទឹកថ្លាឈ្វង់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJhfcXybGZK8eYXsI287wpJEsVljD2dtXZte8YdI8nF8yQoqZv7qLI_sn9yWiNUX4HRHZzKSDyT63LQHEGWG9217aF0fsmwBZu1Gbjgfs7fS2OEN72IPOy82zlwIpn9Hv94wWHCCcRtZ-u1JExHGvlQiSfyhMofOmS9Xk7WkDDKiZRtaRt3O8QB-PJuNZk/s1200/image_2024-12-17_08-52-34%20(2).png

៣.កោះ Bali៖ កោះ Bali ក្នុងប្រទេសឥណ្ឌូនេស៊ី គឺមានភាពល្បីល្បាញដោយសារវាជាភ្នំភ្លើងគ្របដណ្តប់ដោយព្រៃឈើ វាលស្រែធ្វើលើភ្នំ ឆ្នេរសមុទ្រ និងផ្កាថ្មប៉ប្រះទឹក។ កោះនេះជាបណ្តុំនៃទីតាំងសាសនា ដែលមានដូចជាវិហារ Uluwatu ដែលស្ថិតនៅចំណោទកោះជាដើម។ ទីក្រុង Kuta ដែលស្ថិតនៅតាមបណ្តោយឆ្នេរនៅភាគខាងត្បូងនៃកោះ Bali ក៏សម្បូរដោយក្លឹបរាត្រី ចំណែកក្រុង Seminyak Sanur និង Nusa Dua ជារមណីយដ្ឋានដ៏ពេញនិយមមួយ។ កោះនេះក៏មានភាពល្បីល្បាញក្នុងនាមជាកន្លែងហាត់ Yoga និងកន្លែងសង្រួមផ្លូវចិត្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIO8dZ6Xs-UVo8rsvD2QhZ8RvLhvd1VqwLN8u6cIV_ATHvQlSTiQosyy9KHhz9h9-kosl9hyLfAf2TOle1Pt8-2wxkptZ6rK8taeTa-_zUCDtg7pgos7R20a4_DMTiRdv5fh136yLA-9i06KQzIMAzWn43zxEsG7xeOmK9Wd_9JHhUr-ZP6-Qmb5iLG8Md/s1600/image_2024-12-17_08-52-35.png

៤.កោះ Maldives៖ ប្រទេស Maldives ជាប្រជុំនៃកម្រងកោះដែលស្រស់ស្អាតជាងគេលើពិភពលោក ផ្ទៃទឹកសមុទ្រពណ៌ខៀវស្រងាត់ ជាផ្នែកមួយជម្រុញឱ្យកោះទាំងនេះកាន់តែលេចឡើង។ Maldives ជាប្រជុំកោះដែលប្រមូលផ្តុំដោយកោះផ្កាថ្មធម្មជាតិចំនួន២៦ និងមានផ្ទៃដីទាបជាងគេបំផុតនៅលើពិភពលោក ដោយនៅត្រង់ចំណុចខ្ពស់បំផុត ផ្ទៃដីមានកម្ពស់មិនខ្ពស់ជាង ៣ ម៉ែត្រឡើយពីនីវ៉ូសមុទ្រ។ នៅពីក្រោមផ្ទៃទឹកដ៏ស្រស់ស្អាត សម្បូរទៅដោយផ្កាថ្មដុះប៉ប្រះទឹក ដែលបានទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោកមកកំសាន្តនៅទីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFMXcjtYXdg5-URm4R1rx4uJrggE_TWnkoAL7k9eioC8Ed90fjGxDl-g91tJb2l_Xh3AAbhgsqUuLtobHAVW6XZ2NO6yRT85GnP7vqwpYjOUtTFP-kc-lhyphenhyphenEp0FZqnIGQEAHr9mDMsJ3LxQdIJ9MVwJMr3_-uHBXD14sNjz43pU1r-_3_eUtcyFGGX-v6O/s1200/image_2024-12-17_08-52-36.png

៥.កោះ Palawan៖ កោះ Palawan នេះជាឋានសួគ៌ក្រោមមេឃ ស្ថិតនៅក្នុងប្រទេសហ្វីលីពីន។ ខេត្តដីកោះនេះ លាតសន្ធឹងលើតំបន់ភាគនិរតីទៅកាន់កោះ Borneo ជាមួយនឹងថ្មបាយក្រៀមផុសឡើងចេញពីផ្ទៃសមុទ្រ។ ពីលើកោះនេះ អ្នកអាចឃើញសកម្មភាពរបស់ពួកមច្ឆាហែលទឹកលេងបានយ៉ាងច្បាស់ អ្វីដែលទាក់ទាញបំផុតរបស់កោះ Palawan នេះគឺសួនឧទ្យានជាតិ Puerto Princesa Subterranean River ដែលត្រូវបានគេដាក់បញ្ជូនក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlpAYprFTBYNNU0dYbX9em5dwyaQ40Ri-yiYWN0pnkrL4F7ThyphenhyphenN463lrQ4mikweiXcjUzI7e4roPNW8iEp6cC3RyW4HzbJjQXzRgEYI-yKuXU5eVjYbOwPiMCzw00edA2kD-fSyehoKFqbTUkD49botA7cvqfKgJeACJqRx4waGot0gQY1HZ59VpaQKli6/s3072/image_2024-12-17_08-52-37.png