Home Blog Page 787

បន្លំឬច្រឡំទៀតហើយ? Mobile Legend ដាក់ឡូហ្កូប្រាសាទអង្គរវត្តតំណាងផ្ទះលេខ២ ក្រោយប្រតិ.កម្មក៏កែសម្រួលចេញភ្លាម

0

កាលពីយប់មិញ អ្នកលេងបណ្តាញសង្គម ជាពិសេសគឺក្រុមអ្នកលេងហ្គេ.មអាជីព Esports និងអ្នកលេងហ្គេ.មទូរស័ព្ទដៃ ហាក់ប្រតិក.ម្មយ៉ាងខ្លាំងទៅលើវីដេអូមួយដែលបានដាក់បង្ហោះដោយក្រុមហ៊ុន Mobile Legend បង្ហាញឡូហ្កូរូបប្រាសាទអង្គវត្តខ្មែរ ភ្ជាប់មកជាមួយនឹងពាក្យថា Thailand។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ6CkcoLah0dxAmIjNGXB4Dq-FOAP97I2oSqaSWWQqZ0bgMKsu0QmCODicTCl9CsI1XcwIbDV4rEayZxl8VZ9FFHE1nHOsFszRcvSYdv0khWbC4onXgPMeMK6vmypjlnKn0EFjCjfmXFsLkqsR6Wrupe2JQyOf90IP3bjYQiZ60__t29ZcmMczvUOVv08v/s2532/IMG_9813.PNG

កាលពីរាត្រីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤នេះ គេហទំព័រ Mobile Legend បានបង្ហាញវីដេអូខ្លីមួយ ដែលផលិតដោយ Moontoon។ ក្នុងវីដេអូនោះ មានភ្ជាប់មកជាមួយនឹងឡូហ្កូតំណាងប្រទេសមួយចំនួន ដែលនឹងត្រូវចូលរួមប្រកួត MLBB នាពេលខាងមុខ។ អ្វីដែលធ្វើមហាជនប្រតិកម្មខ្លាំងនោះ ឡូហ្កូដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជារូបប្រាសាទអង្គវត្តរបស់ខ្មែរ តែបែរជាសរសេរថាពាក្យថា Thailand តំណាងប្រទេសថៃទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJrCw2nWEBbLxl2dkg61T7Lp99-bNduZasGOjoselONrBmKV7THkC7I31CM_NMuxoaOIuKVTPXjg1tYuzTgCfWm_5o6Qkp8TfQyIc5AInTbWe4lMlGc5BIfyEHFFlFx2uNSOlNGypUtXi247teNEVOxHnmZjXpZ4XSMHkBeBBRLBAXFPV_VgqK1BL-1OoA/s720/IMG_9807.JPG
ជាមួយគ្នានោះ ទាំងអ្នកហ្គេមអាជីព Esports ព្រមជាមួយអ្នកលេងហ្គេមទូរស័ព្ទដៃជាច្រើនបានធ្វើ Reaction តវ៉ានិងបង្ហោះសារព្រោងព្រាត ហាក់ខឹងសម្បារ និងខកចិត្តយ៉ាងខ្លាំងចំពោះការធ្វេសប្រហេសរបស់ក្រុមការងារ Mobile Legend។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEXOPIiWMNNRlRJ1x8LudsGnO9Aqbbr9VEO_vwBj_Ove88Xqrc6w1JGA7_MBHwzFL1vlGIyc-JEdBLiUcvGBl1jlA4Td9VSoIeOghNdW95a0AIZdAt3Ldfke-BE-VI4KjsXf78J2Y_5r1SX4g-GKtL7D0vCXe59u1SI49_4wa1nFWzzFIxem9WkCqRFVt3/s2532/IMG_9808.PNG

យ៉ាងណា បន្ទាប់ពីវីដេអូខាងលើបានដាក់បង្ហោះត្រឹមរយៈពេលប្រមាណ ២ ម៉ោង ដោយទទួលបានមតិរិះគន់និងដឹងកំហុស ក្រុមហ៊ុនហ្គេមខាងលើបានកែសម្រួលដករូបប្រាសាទអង្គរវត្តចេញរួចរាល់ហើយ ព្រមទាំងគូសបញ្ជាក់ជាមួយនឹងខ្លឹមសារយ៉ាងដូនច្នេះថា«ក្នុងនាមយើងជាក្រុមការងារ យើងសូមអភ័យទោសចំពោះមាតិកាដែលបានបង្ហោះចេញកាលពីពេលមុននេះ។ បន្ទាប់ពីទទួលការបញ្ចេញមតិពីខាងអ្នកលេងរបស់យើង ក្រុមការងារយើងបានធ្វើការលុប ហើយកែប្រែនូវមាតិកាដែលមានកំហុសឆ្គងនោះភ្លាមៗ។ តែយ៉ាងណាមិញ តាំងនាមឲ្យក្រុមការងារយើងសូមទោសសារជាថ្មីចំពោះកំហុសឆ្គងមួយនេះ។ អរគុណចំពោះការបន្តការគាំទ្រមកកាន់ MLBB និងអត់ទោសចំពោះកំហុសឆ្គងមួយនេះ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWQzRicwvCbaX7TqvUGRxDnOnSJvHww8b4CTUd2VG69j-tDhG5je_xrnkMnQkI1a2ei0hexa17ZgHznnSIowczFTHyOT6yw1a5FXPIsv7XMANeJIgbqx2xBQFc4-wVAcSYl2sjClslR9Vh1jDsWwDhOFK36WdVR4KTafleFXhJkIIckQbrdfxAOqlG3sT0/s2532/IMG_9811.PNG

ភាពយន្តចំនួន ៥ ដែលរកចំណូលបានខ្ពស់បំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៤

0

វិស័យភាគយន្តគឺជាវិស័យមួយដែលរកចំណូលបានច្រើនជាងគេ មិនថាក្នុងប្រទេស ឬក្រៅប្រទេសនោះទេ គេតែងតែចំណាយលុយយ៉ាងច្រើនសម្រាប់ការផលិតខ្សែភាពយន្តនីមួយៗឱ្យកាន់តែមានភាពទាក់ទាញ និងលេចធ្លោ ដោយឡែកក្នុងឆ្នាំ២០២៤ មានភាពយន្តជាច្រើនដែលមានអ្នកទស្សនារាប់លាននាក់។ ប៉ុន្តែក្នុងចំណោមរឿងល្បីៗទាំងអស់នោះមានតែ ៥ ប៉ុណ្ណោះរកចំណូលបានខ្ពស់បំផុតនៅលើពិភពលោក៖

១.Inside Out 2៖ គឺជាភាពយន្តគំនូរជីវចលរបស់ Disney ដែលទទួលបានភាពជោគជ័យខ្លាំងបំផុតក្នុងឆ្នាំ ២០២៤ នេះ ជាមួយនឹងប្រាក់ចំណូល ១,៧ ពាន់លានដុល្លារអាមេរិក។ ភាពយន្តនេះនិយាយអំពីដំណើរកម្សាន្ត ការផ្សងព្រេងលាយឡំវេទមន្ត និងវិទ្យាសាស្ត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCbooBQzreDFFbNlroZd0bi0amLXCChBVZqnkNxgSlZI-QoP3xOYUuJezgmiKPHSPBAslZJ3BuJKZZbeh9J_0Ogfknj4MNKwCr-oJ_LT8IgDbq8ulVwDbXeSkCdOQROjzFW-Mx-xbpNiLxxdBgi-_v_yXkd9PmMKNmAKoHpSkbgfSYXL5Wh2NAM_Y8jrTk/s1104/photo_2024-12-17_10-53-56.jpg

២. Deadpool & Wolverine៖ គឺជាភាពយន្តទី ២ ប្រចាំឆ្នាំ ២០២៤ ដែលរកចំណូលបានរហូតដល់ ១,៣ ពាន់លានដុល្លារ បន្ទាប់ពីភាពយន្តគំនូរជីវចល Inside Out 2។ យោងតាម Variety ភាពជោគជ័យនៃខ្សែភាពយន្ត Deadpool បង្ហាញថា ខ្សែភាពយន្តប្រភេទ Superhero នៅតែទាក់ទាញអ្នកទស្សនា ជាពិសេសភាពយន្តដែលមានសកម្មភាពកំប្លែង និងធាតុបំបែកច្បាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLCU6e5h6KP3qvBd93zszg0DUJojdd_U8rf2wT6KK67NzMMFZv5gKtYwAFFp3xS_7ZFAdDjxntr0bSFSsW4ETVY6Dv4kEUlpJoW8vWzdXzZmESNJ_iAxjpQChxLWUJke64UKcMI1GvXVp_CWzBBwdxcwFnCboHJ1JOUBKWvlDoqIEhT43YKd4sHqnMsXst/s917/photo_2024-12-17_10-54-01.jpg
៣. Despicable Me 4៖ គឺជាភាពយន្តគំនូរជីវចលដែលទទួលបានជោគជ័យយ៉ាងខ្លាំងបើធៀបនឹងភាពយន្តវគ្គមុនៗ។ នៅវគ្គទី ៤ ខ្សែភាពយន្តគំនូរជីវចលនេះរកចំណូលបានខ្ពស់បំផុតជាមួយប្រាក់ចំណូល ៩៦៩.៥ លានដុល្លារ ក្លាយជាស៊េរីគំនូរជីវចលដ៏កំពូលប្រចាំឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio5rcR16Lt5O37peVZzZPMDa5VdcLi0zmxLw7VoSDRGW7mDBgkWRG47lR8LHVxZ8IiZfBY7GIxpKCll7U-zGk5nziQiJhbmdgsWNH9lEOlSVFW3Jhkj3xWPJWyONB_MOVEwPERGCvRtW8as3om_pdyDscr691jj4We4x4KpfeO9WxRJyuUMbAdDy7mNIzv/s1081/photo_2024-12-17_10-54-06.jpg

៤.Moana 2៖ ខ្សែភាពយន្តនេះត្រូវបានចេញផ្សាយកាលពីចុងខែវិច្ឆិកា ដោយឈរនៅលើកំពូលតារាង Box Office របស់អាមេរិកខាងជើងរយៈពេលបីសប្តាហ៍ជាប់ៗគ្នា។ ជោគជ័យរបស់ Moana វគ្គ 2 កើតចេញពីឥទ្ធិពលនៃវគ្គទីមួយ បង្កើតឱ្យមានទស្សនិកជនជាច្រើនទន្ទឹងរង់ចាំមើលភាគបន្ទាប់។ បច្ចុប្បន្នភាពយន្តល្បីល្បាញនេះរកចំណូលបានរហូតដល់ ៧១៧.៨ លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiybZCqZnUiRDd3y5rCvG5mW0jouO6nyuydcYwhTaDTJXFyN0zEruGtud8XryKnGO7aQhhUizdWspMXteti_u8wFTeYtTFGVPmiaMqXWqKR6Iel4ulSrhhPD_WaoCKaUYnf7qpa1-pw2A8hh7lAWJ882DKzMZZQFW4f2sh_mEOai1k3QwItIul7b9ZwN9lr/s1127/photo_2024-12-17_10-54-11.jpg

៥.Dune: Part Two៖ គឺជាភាពយន្តហូលីវូដបែបប្រឌិតវិទ្យាសាស្ត្រ ឈរនៅចំណាត់ថ្នាក់លេខ ៥ លើពិភពលោក ដែលរកចំណូលបានច្រើនបំផុតរហូតដល់ ៧១៤.៤ លានដុល្លារ។ Dune: Part Two ទទួលបានប្រាក់ចំណូលច្រើនជាងគេបំផុតក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ ដែលជួយឱ្យ Box Office ហូលីវូដរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK8sLzGQW-pQgw0Fzfo7V6oWnDNuF8ZfAwHuhQubKj1P7GNOs3IhbAYvgwdrLen2apzA_5v_q0uf06BBxYyeHn8wrsv6Yf682yAbAjNJ213wZ3J0hTt6YQCIFBTU-hYe-lPbrpnqhMto1wVxuV2cmib9AyoUzxlvQesJBZbRDHmdKaQ_MbAQ59kvCQ8hy_/s1090/photo_2024-12-17_10-54-15.jpg

ថៃនឹងស្នើសុំឱ្យតុលាការមីយ៉ាន់ម៉ាលើកលែងទោ.ស អ្នកនេសាទខុសច្បាប់៤នាក់របស់ខ្លួន ក្រោមហេតុផលមីយ៉ាន់ម៉ាមានទំនាក់ទំនងល្អជាមួយថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា តុលាការមីយ៉ាន់ម៉ាបានកាត់ក្តីឱ្យអ្នកនេសាទថៃ៤នាក់ ជាប់ពន្ធនា.គារ រយៈពេល៤ឆ្នាំ និងបង់ប្រាក់ពិន័យ ករណីចូលនេសាទក្នុងដែនទឹកមីយ៉ាន់ម៉ាខុសច្បាប់ ។ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃជឿថា មីយ៉ាន់ម៉ានឹងដោះលែងអ្នកនេសាទថៃក្រោយឆ្លងឆ្នាំសកល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2D8c6s1XZtn_XIAJHDjje1ZRXWU2o07AlipFXnJ5f46p_IEy9qm-fQjuAUOk4d7QdOo6s-IAQLInpPHzfXcvBdtr31yaIztOUeKip49ycYrcnNLRhbQfYj_EalrY-CX_E6lxZbxsqgFz5xrlX74S3rNLmneTALb18ec-Q9xuKV7_S6Ce7VKFwqSyr_q3J/s1280/photo_2024-12-17_11-04-36.jpg
ថ្មីៗនេះ នាវាចម្បាំងមីយ៉ាន់ម៉ាបានបាញ់ទូកនេសាទថៃ ព្រមទាំងចាប់ខ្លួនអ្នកនេសាទថៃ និងមីយ៉ាន់ម៉ា សរុប៣១នាក់ នៅបរិវេណកោះយ៉ានឈឿកខាងមីយ៉ាន់ម៉ា ហើយបណ្តាលឱ្យមានអ្នករងរបួស២នាក់ និងស្លាប់ម្នាក់ កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នៅថ្ងៃទី៣០ ខែវិច្ឆិកា មីយ៉ាន់ម៉ាប្រកាសថា នឹងដោះលែងអ្នកនេសាទថៃ៤នាក់ ក្រោយពីមានការអន្តរាគមន៍ពីក្រសួងការបរទេស និងកងទ័ពជើងគោកថៃជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ប៉ុន្តែមីយ៉ាន់ម៉ាពុំដោះលែងអ្នកនេសាទថៃតាមការស្នើសុំទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVMB2aSFLYKmJX3UPBHu3XOM8A0-jsOSJMMYjjmnnhvkfz6y27RLHt1_0cb_7SWhyphenhyphenSgRFiwR7W4R1UrGgH5iFHpt3TNJ706SoUC9dFW7DTLzDd_HPxbFrcf-0IQzOpxPdHfk4tFpo2fIpBKWL94ALkyIXtRV14_os8Ea31HktEN3XahE45U5yDaPlshw2T/s1280/photo_2024-12-17_11-04-38.jpg

រហូតមកដល់នៅថ្ងៃទី១៦ ខែធ្នូ តុលាការមីយ៉ាន់ម៉ាបានកាត់ក្តីម្ចាស់ទូកនេសាទថៃឱ្យជាប់ពន្ធានាគាររយៈពេល៥ឆ្នាំ ពីបទលួចចូលនេសាទខុសច្បាប់ក្នុងដែនទឹកមីយ៉ាន់ម៉ា និងជាប់ពន្ធនាគារ១ឆ្នាំទៀតពីបទចូលប្រទេសមីយ៉ាន់ម៉ាខុសច្បាប់ ។ ដូច្នេះ ម្ចាស់ទូកនេសាទថៃនឹងជាប់ពន្ធនាគារ៦ឆ្នាំ និងបង់ប្រាក់ពិន័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtQZo9P09UKZF-VZTJsvvGSgdHYj8Zd-yJyEJW3OISxOyc1FoOLr0xEGi_7RZ7Yr0Y1bOXcY0RcewKmA1O7evYriWOCKvbsz4IXb_cFTIulRszlmYKASe2GH1Xl2nedk32DNwlbNEb-FSyYHiWVSyMiSgGo2xFfyE9KwdOCM_nZNetEHXUutKPI6-S_Ayh/s735/photo_2024-12-17_11-04-39%20(2).jpg

រីឯអ្នកនេសាទថៃ៣នាក់នឹងជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ពីបទចូលនេសាទខុសច្បាប់ ព្រមទាំងជាប់ពន្ធនាគារ១ឆ្នាំទៀតករណីចូលប្រទេសមីយ៉ាន់ម៉ាខុសច្បាប់ ។ ហេតុនេះ អ្នកនេសាទថៃទាំង៣នាក់នឹងជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ និងបង់ប្រាក់ពិន័យ ។ ស្ថានទូតថៃនៅទីក្រុងយ៉ាំងហ្គន បានព្យាយាមចរចាជាមួយមីយ៉ាន់ម៉ាឱ្យដោះលែងអ្នកនេសាទរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjUFOwmiamXcKfsV_PqYuRVC-AMsV_-sVPrPMT-ozSvveFyiq0nmcoCyyAJoRP6VLMmObfO6Oh9OHT-SyJshyvNlAootlfYbawCZqGD1NH5s1etCJrpTG8qd3l9uMRhxiIIJFQxNSj3Gd8POIw85lZ9fyaDHLLrJacYZmZMLuPROiiwuunChELFad1RW1x/s644/photo_2024-12-17_11-04-39%20(3).jpg

នៅអាកាសយានដ្ឋានដនមឿង ទីក្រុងបាងកក លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ករណីមីយ៉ាន់ម៉ាចាប់អ្នកនេសាទថៃដាក់ពន្ធនាគារថា លោកស្រីទទួលដំណឹងនេះពីលោក ម៉ារីស សាងៀមផុង អនុរដ្ឋមន្ត្រីក្រសួងការបរទេស ។ ការដាក់ពន្ធនាគារនេះធ្វើឡើងតាមនីតិវិធី ប៉ុន្តែយើងបានពិភាក្សារួចហើយពីបញ្ហានេះ ហើយមីយ៉ាន់ម៉ានឹងលើកលែងទោសអ្នកនេសាទថៃក្រោយឆ្លងឆ្នាំសកល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj0o5EYVHfkvoubBIkUlY_uCKR9Cskm-bkUvZ2UXargIj0OOsr0m2CYFgOy6R-eWd963lpG2y7N1D0y00lYFoPKP8sCz5eVLkpdi621f1WMh8SDZp_62aeI5G5IbaHgVs7LVpmDfnmlgSDfriO407pwo40_9zai-Vkv7i0vWH2mnydmZ7HUPo2aLM6hx9T/s640/photo_2024-12-17_11-04-39.jpg

ការដាក់ពន្ធនាគារអ្នកនេសាទថៃ គឺមីយ៉ាន់ម៉ាធ្វើឡើងតាមនីតិវិធីច្បាប់ ប៉ុន្តែមីយ៉ាន់ម៉ាមានទំនាក់ទំនងល្អជាមួយថៃ ។ ហេតុនេះ ថៃអាចស្នើសុំឱ្យមីយ៉ាន់ម៉ាលើកលែងទោសពលរដ្ឋថៃនាពេលឆាប់ៗ ៕

ភ្នែកឡើងបាយ! មន្ទីរពេទ្យមួយនៅភ្នំពេញ មានទទួលពិនិត្យ វះកាត់ និងព្យាបាល ដោយឥតគិតថ្លៃ ដល់ថ្ងៃទី ២០ ខែធ្នូ

0

សេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យព្រះកេតុមាលា ចុះថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានជម្រាបជូនថា មន្ទីរពេទ្យមានការទទួលពិនិត្យ វះកាត់ ព្យាបាលជំងឺភ្នែក មិនបង់ប្រាក់ រហូតដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPtHNszms5_sC1tLfM-h0FXJpnaH_udXVUdqj2DSIdPfcuTwu9cUDxKS8r5hxP0QJJrynXOrPemPSyCAYJszMru4o1AiyZElyBSGKC1G-yXH8sSTuj29rkM6f6pXM1AYsIu_eUumLKB1ANE1iYepEAhruVUpx5KbcSainwXgMmDfolTkHMaR3MXS7WWvLh/s1200/IMG_9799.JPG
យោងតាមលិខិតជូនដំណឹងរបស់មន្ទីរពេទ្យព្រះកេតុមាលាបានគូសបញ្ជាក់ថា៖ តាមរយៈកិច្ចសហប្រតិបត្តិការ រវាងក្រុមគ្រូពេទ្យឯកទេសភ្នែក មន្ទីរពេទ្យព្រះកេតុមាលា និងក្រុមគ្រូពេទ្យឯកទេសភ្នែក សមាគមន៍ធុរកិច្ចចិនហុងកុង និងម៉ាកាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា រៀបចំកម្មវិធីសប្បុរសធម៌ នៃការវះកាត់ជំងឺភ្នែកឡើងបាយ (Cataract) ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃជូន ដំណឹងនេះ រហូតដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រោមមូលនិធិសប្បុរសធម៌ប្រជាជនចិន នៃ សាធារណរដ្ឋប្រជាមានិតចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl_SMdFWYVAtLv_Onuu5UrnauJ6h1OGP210Fm3PoY962SgIONd7nsuO1vfYMsP7ROWGirE8CEazUwiOrC_LgApCH9CgaOwNim8x2lRZ0E45-aXE5isM5YS5oUVMuFEXjHvaMgGeydmQHvtzMWgDei_jIyIoNxuYxLYe6EbxEMFXCCJT47xI1q-BIWbR7Xk/s700/image_2024-12-17_10-46-10.png

តាមសេចក្តីន័យដូចបានជម្រាបជូន សូមសាធារណជនទាំងអស់ អញ្ជើញមកទទួលសេវា សុខាភិបាលផ្នែកចក្ខុរោគ នៅមន្ទីរពេទ្យព្រះកេតុមាលា តាមកាលបរិច្ឆេទដូចខាងលើ ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ ០១២ ៨១៩ ២៤៧។

សូមជម្រាបថា មន្ទីរពេទ្យព្រះកេតុមាលា មានទីតំាងស្ថិតនៅវិថីប្រទេសបារាំងលេខ៤៧ និងតិរវិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgest0VJRMUz8uP8tUeWTEbCaAWJWFwMZtTNCZ311CbIBOmkhgRHd5f5vhIQQq-uimruJ50HfRzHWwMRArEgfztAuhq0zxaxff3bPh5ZAe9xTvRoCwMm_x8r5yju25dIKfx41VZXyHAODtuFAMDUhdIjI6nTJKRS8WkF7nsq70D-4KFP5QxIvKjAisIpO2q/s1280/IMG_9796.JPG

Fan Bingbing លេចមុខរាំរែកជាមួយមហាសេដ្ឋីអាយុ៨៨ឆ្នាំល្បីទាក់ទងនារីជិត២០០នាក់ក្នុងមួយឆ្នាំ

0

រូបថតរបស់តារាសម្តែង Fan Bingbing និងមហាសេដ្ឋីដ៏ល្បីបំផុតរបស់ហុងកុង Cecil Chao កំពុងធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយថ្មីៗនេះ Fan Bingbing ត្រូវបានគេប្រទះឃើញនៅផ្ទះវីឡាដ៏ប្រណីតរបស់មហាសេដ្ឋីវ័យ ៨៨ឆ្នាំរូបនេះក្នុងទីក្រុងហុងកុងនិងបានរាំរែកជាមួយគ្នាក្រោមដើមណូអែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvYg5BRJrD9i1dYZElRGIlOgE5YH_xh5ung1YLR6wXd83A3suhnBLT-jQ7wyyaJ0BzpFrzCsWsyN5sxtRZSbBkeY7oKIq72yTsPnRZ9ahFqTos-CCRWU186OGQ7p0zxq7LOSN-Cx3oDFmB1rfQCakvyT8X7Nat-Pg6dCCzq_XS2tWUVTLHvDn_IeiIbEwe/s2200/image_2024-12-17_09-55-20.png

តាមប្រភពពីគេហទំព័រហុងកុងបានរាយការណ៍ថានៅពេល Fan Bingbing មកដល់កម្មវិធីជប់លៀងនាងបានដើរចាប់ដៃជាមួយមហាសេដ្ឋី Cecil Chao ចូលទៅក្នុងសាលធំនៃផ្ទះវីឡា ដោយអ្នកចូលរួមព្រឹត្តិការណ៍នេះភាគច្រើនសុទ្ធតែជាពាណិជ្ជករ។ អ្វីដែលកាន់តែចាប់អារម្មណ៍គឺនៅពេល Fan Bingbing និងលោក Cecil Chao ចាប់ដៃរាំជាមួយគ្នាក្រោមដើមណូអែល។ រូបភាពទាំងនេះបានធ្វើឱ្យមហាជនមានការចង់ដឹងចង់ដឹងពីទំនាក់ទំនងរវាងតារាសម្ដែងនិងមហាសេដ្ឋីនេះយ៉ាងខ្លាំង។ គួរឱ្យកត់សម្គាល់ថាចុងក្រោយនេះ Fan Bingbing មានសកម្មភាពជាចម្បងនៅក្នុងទីក្រុងហុងកុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIujqdwQ5lIuvkcJyf_b9_fbGnXeoUygWB1cxH3hvM4livGNFa0g7xwBUNY-it9UGFOU84LFhB4SRC4VKa2owue_cgSkgv0unYhWgkYfBQh9xkK6TRWmx3H8yOu10D2UeMiD4gmgaJVnsJcHDQXqeXY4l3pSMiNPvgL_t88FRHqNFXCLTLeWtzzD8ED4vt/s2048/image_2024-12-16_14-13-25%20(2).png

តារាសម្តែងវ័យ៤៣ឆ្នាំរូបនេះ បាននិយាយថានៅពេលដែលនាងមកផ្ទះវីឡារបស់លោក Cecil Chao ជាលើកដំបូង នាងបានបញ្ចេញមតិថា នេះគឺជាអចលនទ្រព្យពិសេសដែល «មនុស្សជាច្រើនចង់ទស្សនា»។ ចំណែកឯមហាសេដ្ឋីរូបនេះវិញបានសរសើរ Fan Bingbing ថាជាតារាសម្ដែងដ៏ឆ្នើមមួយរូប ដោយលោកបានឃើញស្នាដៃជាច្រើនរបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghvAcFuIcGzK5NWGlr5EgiW34pYfzw1eAdhabSca4_ErVxMietmCEg4Ei2FnRYey55r7OHpPWbDGzVwlrdzaeEK6I8IZkmESZiQ2hSCQCPG9Ad_AFDcGuN5ETkFVZot_ehQ_ZMFK8AEGvl-C1c3Hgnsuu6lDu2RTurA2j09Z32pxOv0JOu7YgAECmZ81ND/s968/image_2024-12-16_13-33-05.png

លោក Cecil Chao គឺជាមហាសេដ្ឋីម្នាក់ក្នុងចំណោមមហាសេដ្ឋីដែលមានបំផុតនៅហុងកុង។ លោកគឺជាកូនប្រុសទីបីនៃមហាសេដ្ឋី Chao Tong-yea ដែលគេស្គាល់ថាជាស្តេចដឹកជញ្ជូនហុងកុង។ កាលពីមុនលោក Cecil Chao មិនត្រូវបានឪពុករបស់ខ្លួនមើលឃើញខ្លាំងទេ ដោយសារកេរ្តិ៍ឈ្មោះលោកជាអ្នកបោកប្រាស់។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមកលោកបានបែកគំនិតដោយខ្លួនឯង ហើយបានកសាងអាណាចក្រផ្ទាល់ខ្លួនយ៉ាងជោគជ័យទៅលើក្រុមស្ថាបត្យកម្ម និងអចលនទ្រព្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6VjD3idxoRww8XF7IAsKCSQFsOqIpj1kEBnWzGa3uhcOSpY-Ac2mubKcajh2zd2S0VtwCrm4gA2kDyNQ133uiAlrwZQAYFmqaKkKeDI8FzK60WQW94OyZr3aHyYbUkEPwhskDLbzRolSoONyXyEhmsq4ceCWaQ9S2Doj4eoAUAJep-AYRpiy4Kc0n01qi/s1080/image_2024-12-16_13-33-05%20(3).png
លោក Cecil Chao មានទ្រព្យសម្បត្តិ និងមានមន្តស្នេហ៍ ហើយត្រូវបានគេរាយការណ៍ថា បានណាត់ជួបនារីៗរាប់ម៉ឺននាក់។ លោកធ្លាប់បាននិយាយថាសុភមង្គលដ៏ធំបំផុតរបស់លោកនៅក្នុងជីវិតគឺស្ថិតនៅលើស្ត្រី។ ជារៀងរាល់ឆ្នាំមហាសេដ្ឋីវ័យ៨៨ឆ្នាំរូបនេះត្រូវបានគេនិយាយថាមានស្ត្រីប្រហែល ១៧២ នាក់ ជួនកាលឃើញស្ត្រីពី ៣ ទៅ ៤ នាក់ក្នុងមួយថ្ងៃ។ ជាលទ្ធផល ប្រព័ន្ធផ្សព្វផ្សាយបានដាក់រហ័សនាមលោកថា «The Ultimate Playboy»។ សូម្បីតែពេលនេះអាយុជិត៩០ឆ្នាំតែលោក Cecil Chao នៅតែបន្តហ៊ុព័ទ្ធដោយដៃគូនារីវ័យក្មេង។ អ្នកជំនួញរូបនេះមិនបានរៀបការទេ ហើយមានកូន៣នាក់ពីនារី ៣នាក់ផ្សេងគ្នា៕

ចំណាយសៀវភៅ ៣ តោនក្នុងការរៀបចំហាងកាហ្វេ ដើម្បីទាក់ទាញភ្ញៀវទេសចរ

0

ប្រទេសវៀតណាម៖ ហាងកាហ្វេដែលទើបនឹងបើកថ្មីនៅស្រុក Hoang Mai ប្រទេសវៀតណាម គឺមានភាពលេចធ្លោខ្លាំងណាស់ជាមួយនឹងធ្នើសៀវភៅទំហំ ៧៥ ម៉ែត្រការ៉េ ដែលមានផ្ទុកសៀវភៅចំនួន ៣ តោនកំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjm4lDqzXtG7cD9rPMzztNiRedBi2gxGkSu8FM_vnFWf3M1q_TYtZTi_d_e-AyI-PJpiwn4B8ZCB8hzIVgIxEq83TpmX8v_FNzHDADttmXTwNVEMJO9NTfeB2VNY2XB-_yQkwXwpricqG5xo0xxQwjSywUgGcEmVC-SdvE4Md8gutRl-Wc5wNjE-00cvl4/s1200/image_2024-12-17_09-40-14.png

ហាងកាហ្វេ Tiny Revolution បានបើកដំណើរការកាលពីចុងខែវិច្ឆិកា ដោយបានទាក់ទាញយុវជនជាច្រើន រួមទាំងភ្ញៀវបរទេស ដោយសារតែធ្នើសៀវភៅដ៏ធំរបស់វាមានទីតាំងនៅក្រោមពន្លឺដ៏ស្រស់ស្អាត អាចផ្ទុកសៀវភៅចំនួន ៣ តោន ស្មើនឹងសៀវភៅ ៦ ទៅ ៧ ពាន់ក្បាល ពោរពេញទៅដោយអតិថិជនរាប់រយនាក់ក្នុងពេលតែមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzmaaDuLT1MIVcBIylSD31DGDrXE_l3MUW6NYN3ws6u59s5DV6ga-P5z3XbpNk5qQYTKMi-b2eWkfZ3wquRYUuoeecrE4MYAMBPC97p3CtAxH7Qvvm3sHvXcPiHFK_fRr2cBE0nBi-jgEszhJfjYu4B0mjaTeyIFRZ5K6YYpe0QkEXNqbfzM2Z3mYO5nzK/s1200/image_2024-12-17_09-40-14%20(2).png
កន្លែងដាក់សៀវភៅយក្សក៏ត្រូវបានគេប្រើជាកន្លែងសម្រាប់ការសម្តែងតន្ត្រីដោយឥតគិតថ្លៃនៅចុងសប្តាហ៍ផងដែរ។ តន្ត្រីត្រូវបានជ្រើសរើសក្នុងស្ទីលបែបស្រទន់ ស្រណុកសុខស្រួលសម្រាប់លំហ និងស្មារតីរបស់ហាង។ ហាងកាហ្វេនេះមានសៀវភៅចម្រុះគ្រប់ប្រភេទ ដែលភាគច្រើនគឺសម្បូរទៅដោយសៀវភៅភាសាអង់គ្លេស។ នៅទីនេះមានកន្លែងធំទូលាយ កក់ក្ដៅ មានសាឡុង និងទូសៀវភៅធំ សមរម្យសម្រាប់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDm4_aTUg8FJd5_mKnf7j0MzuiWDBlJ-ImC2LNjyi_MbqbWbKgiiT-OrfaE0pDXj-YpTvV6fgPFoPpHqNKDISYV2K_ugaOOcNFSyIXpIroI2u7v-3296EiaEpsF52FCS8kHlfPSxrSxw2WcV8gtaI3OV_hz4eZgfgcnUbVIgrsWHJXCtYt4DCPyr9o8DPP/s1200/image_2024-12-17_09-40-15.png
ក្រៅពីកន្លែងដាក់សៀវភៅយក្ស ហាងក៏មានជ្រុងតុបតែងជាច្រើនទៀត ដែលភាគច្រើនមានវត្ថុបុរាណដូចជា ព្យាណូ ទូរស័ព្ទ កាមេរ៉ា ឬគំនូរអរូបីជាដើម។ លើសពីនេះហាងកាហ្វេនេះក៏មានសេវាកម្មរហ័ស និងកាហ្វេឆ្ងាញ់ ដែលភេសជ្ជះរបស់ហាងមានជាចម្បងគឺ កាហ្វេ តែ និងម៉ាតឆា ជាមួយគុណភាពភេសជ្ជៈគឺល្អ ងាយស្រួលផឹក រសជាតិលេចធ្លោ។ ភ្ញៀវទេសចរក៏អាចទស្សនា ថតរូបជាមួយសៀវភៅ និងវត្ថុបុរាណគ្រប់ប្រភេទយ៉ាងសប្បាយរីករាយផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXELF4r64aknioRnI0bvKd_iuOSwO9Dnt5FgoG5qS6XAj7tUdsbcYXCFkHgcoz6UUiFJtwjnDD9Lc-8cSBIrkn0qYuFQNBasO185KOuzY-jw9UNoofHhne7GwkpA9bJQt-RS3bxWmNx7eW3cMKahm73yessPCUtqEOsZF8knJEvWhLuz_Wlx-Ky86q7kDM/s1200/image_2024-12-17_09-40-16.png

ជាការពិតណាស់ក្រៅពីបណ្ណាល័យ ហាងកាហ្វេក៏អាចតុបតែងសៀវភៅបានដែរ ប្រសិនបើហាងកាហ្វេទាំងអស់តុបតែងសៀវភៅច្រើនបែបនេះ ទំនងទាក់ទាញភ្ញៀវទេសចរបានច្រើន។ ការអានសៀវភៅមិនត្រឹមផ្តល់អត្ថប្រយោជន៍ដល់សុខភាពរាងកាយទាំងមូលប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យដំណើរការខួរក្បាលមានភាពរស់រវើកទៀតផង។ ចំពោះប្រយោជន៍មួយដែលសំខាន់បំផុតនោះគឺការអានបានពង្រឹងខួរក្បាល ក៏ដូចជាការគិត តាមរយៈប្រព័ន្ធដំណើរការទាំងមូលនៃរាងកាយបានផ្តោតទៅលើទំព័រសៀវភៅដែលកំពុងតែអាន រួមជាមួយការអានបណ្តើ ផឹកកាហ្វេក្តៅៗបណ្តើគឺថាស្រស់បំព្រងម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidnttJkWZUv_RbJoA4TD2Sv-PZQJ2bQMq5QYMa6ykoAXpHp24dSrZoDybSyjfKZjVTKZzs0VCrVkTBtsJMNXuL1j9ipM8Je_FjFPA0HMODoF2b2B0bldd2v31E1SvaO06tmP69fyLg12Hzu6MasuUpg0C6vlg6L4s5fnleQSH2zjiJB9n5-ec_D3P2x-xd/s1200/image_2024-12-17_09-40-17.png

ការងារ ៤ ប្រភេទដែលប្រឈមហានិភ័យខ្ពស់បំផុតនៃការឈឺខ្នង

0

ឈឺខ្នងមិនត្រឹមតែកើតឡើងចំពោះមនុស្សចាស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចកើតមានចំពោះមនុស្សគ្រប់ភេទ និងគ្រប់វ័យផងដែរ។ ជារឿយៗវាបណ្តាលឱ្យមិនស្រួល និងប៉ះពាល់ដល់ប្រសិទ្ធភាពការងារ ជាពិសេសការងារចំនួន ៤ នេះគឺមានហានិភ័យខ្ពស់បំផុតនៃការឈឺខ្នង ដែលការឈឺខ្នងញឹកញាប់អាចបណ្តាលឱ្យកងខ្នងនៅពេលចាស់ ឬប្រឈមជំងឺពុកឆ្អឹងជាដើម។

១.កម្មករសំណង់៖ ការងារសំណង់ពាក់ព័ន្ធនឹងការលើកទម្ងន់ និងការប្រឹងប្រែងរាងកាយ ដែលជារឿយៗនាំឱ្យមានបញ្ហាឈឺខ្នង។ ដើម្បីទប់ស្កាត់បញ្ហានេះ អ្នកគួរតែអនុវត្តបច្ចេកទេសលើកឱ្យបានត្រឹមត្រូវ ដោយពត់ជង្គង់របស់អ្នកជំនួសឱ្យចង្កេះ។ អ្នកអាចការពារឆ្អឹងខ្នងរបស់អ្នកពីការរងរបួសដែលមិនចាំបាច់ ពិចារណាប្រើរបស់របរដូចជាស្បែកជើងជំនួយ ឬខ្សែក្រវ៉ាត់ឧបករណ៍ដែលជួយទ្រទ្រង់ផ្នែកខាងក្រោមនៃខ្នង។ ប្រសិនបើនិយោជករបស់អ្នកមិនផ្តល់ឧបករណ៍ទាំងនេះទេ ពិចារណាទិញវាដោយខ្លួនឯង ដោយសារតែអ្នកមានខ្នងតែមួយ ហើយអ្នកនឹងត្រូវរក្សាវាឱ្យស្ថិតនៅក្នុងលក្ខខណ្ឌកំពូលពេញមួយជីវិតរបស់អ្នក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmIubl2wGgcoGmD9IBQABFqHTUvjvBLuTu-kuutanopHJo6f0Y3BVeHN7k7O7AiByQ1FnOThKaAabi-nkgisCOO3WlR_wPlHJu-LW9B9riJyCXWhZyuvS-KYpn9SMKOKywEJ-J3J_BPWXIDxu3hGLCIiUQwGd_sCahyphenhyphenq_MrRa2OtfeBqp2440lYf0s0YNP/s1200/image_2024-12-17_08-56-46.png
២.គិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យ៖ អាជីពជាគិលានុបដ្ឋាយិកា និងអ្នកជំនាញថែទាំសុខភាពផ្សេងទៀតតម្រូវឱ្យពួកគេលើក និងផ្លាស់ទីអ្នកជំងឺជាញឹកញាប់។ ដើម្បីការពាររបួសខ្នង អ្នកគួររៀនប្រើមេកានិករាងកាយឱ្យបានត្រឹមត្រូវពេលជួយអ្នកជំងឺ និងសហការជាមួយមិត្តរួមការងារ ដើម្បីទទួលបានជំនួយក្នុងពេលបំពេញការងារដែលត្រូវការ ដូច្នេះអ្នកជំងឺមិនគួរត្រូវបានលើកតែម្នាក់ឯងទេ។ យោងតាមការស្រាវជ្រាវ គិលានុបដ្ឋាយិកាជាច្រើនមានបញ្ហាឆ្អឹងខ្នង ដោយសារពួកគេមិនប្រើឧបករណ៍ដើម្បីលើកអ្នកជំងឺ ឬសុំជំនួយពីមិត្តរួមការងារ ក្នុងករណីខ្លះបុគ្គលិកពេទ្យអាចត្រូវការវះកាត់ដើម្បីកែបញ្ហាឆ្អឹងខ្នងទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNl1k7h2DPXKYqmKEHpCkmXels-mmIAtTgPqQor9fMT4DBMbAWnSIgOYnIB31K906dl254Txxx4NUAYilJYW0-CcxW6QQf8yDYNu-ZjZnUJ4AhRfZQWS5VosiicmSTHD_LSPHtCy0avRJp3oIdYfAIKyHlMmg2X086lamgG7blvlzQnq8gANAMpd8iv51U/s1000/image_2024-12-17_08-56-46%20(2).png
៣.បុគ្គលិកការិយាល័យ៖ អាចនិយាយបានថានេះជាការងារដែលមានហានិភ័យខ្ពស់បំផុតនៃការឈឺខ្នង ក៏ព្រោះតែការអង្គុយយូរនាំឱ្យមានឥរិយាបថមិនត្រឹមត្រូវ ដូច្នេះអ្នកគួរសម្រាកខ្លះ ឬក្រោកឈរដើរជុំវិញទើបជាការប្រសើរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEhUvs2IOoFWSx4NfiuZOhvkTcXQMTCFavK1bFR8kYupzYADhtHOCsdv51OOjGBDFsN4MRimbU3moiKxLpvIjWBruAJz5flkQ_Wp2ea0prgmjijOylS24IdmkeCmzAGhuOnF11oowdthRuZj27bAtDGN_kuC7kpaUPjArR9C4jVQWxLFNhK-PpFMLAr6zv/s1000/image_2024-12-17_08-56-47.png

៤.បុគ្គលិកសំអាត៖ បុគ្គលិកសម្អាត ជាពិសេសអ្នកដែលត្រូវបូមធូលី ជូតកំរាលឥដ្ឋ ឬពត់ខ្លួនដើម្បីសម្អាតកន្លែងផ្សេងៗ វាអាចមានហានិភ័យខ្ពស់នៃការរងរបួសខ្នង និងភាពមិនស្រួល។ ការថែរក្សាឥរិយាបថត្រឹមត្រូវខណៈពេលដែលការសម្អាតគឺមានសារៈសំខាន់ខ្លាំងណាស់។ នៅពេលបូមធូលីឬជូតកំរាលឥដ្ឋ អ្នកគួរតែព្យាយាមរក្សាខ្នងរបស់អ្នកឱ្យត្រង់ នៅពេលដែលអ្នកត្រូវឱនខ្នង យល់ល្អគួរលត់ជង្គង់បន្តិចដើម្បីការពារការឈឺខ្នង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1UctkmCGBPEfLtfwgekhXETf-m0MHKpDKg7eTt4HkkSEs_LpCt7595mq5wdbAeN2n7b5g4YTcjcFrKiDOuuy_T1NTqLAlt4x0GG4WJSM4LA96g9hCZxhgj-2KxktIJtgzxuxjwxzelczVmfb9CmZnmIrCr8sUOBUNyxSpaBKktwrgFz5X3oC724e6hKHM/s2000/image_2024-12-17_08-56-47%20(2).png

កោះចំនួន ៥ ដែលមានទេសភាពស្អាតបំផុតនៅលើពិភពលោក

0

នៅលើផែនដីយើងនេះ មានកោះប្រមាណជាង ១០០ ពាន់កោះ ក្នុងនោះមានមនុស្សប្រមាណ ១០ ភាគរយនៃចំនួនប្រជាជនលើពិភពលោក រស់នៅលើដែនដីកោះទាំងនេះ។ ក្នុងចំណោម ១០០ ពាន់កោះមានកោះចំនួន ៥ ប៉ុណ្ណោះដែលត្រូវបានគេចាត់ទុកថា មានសម្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរច្រើនជាងគេបំផុតលើពិភពលោក។

១.កោះ Bora Bora៖ កោះដ៏ស្រស់ស្អាតនេះ មានទីតាំងស្ថិតនៅភាគខាងត្បូងនៃមហាសមុទ្រប៉ាស៊ីហ្វីក ប្រទេសបារាំង។ កោះតំបន់ត្រូពិចនេះគឺ បឹងទឹកប្រៃដ៏ស្រស់ស្អាត ជាមួយនឹងពណ៌បៃតងឆ្លុះ។ នៅទីនេះអ្នកអាចឃើញពពួកមច្ឆា អណ្តើក ត្រីឆ្លាម បបែលហែលលេងក្នុងទឹកថ្លាឆ្លុះដល់បាត។ ភ្ញៀវទេសចរណ៍ដែលនិយមមុជទឹក និងជិះក្តារស្គី ពិតជាអាចរីករាយជាមួយនឹងការកំសាន្តនៅក្បែរតំបន់ថ្មប៉ប្រះទឹក។ ប្រសិនបើអ្នកមានលទ្ធភាព គួរតែទៅកំសាន្តនៅទីនោះ ដោយស្នាក់នៅក្នុងបង់ហ្កាឡូបណ្តែតលើទឹកជាមួយអារម្មណ៍ស្រស់ថ្លា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnv9UgE4_JDdCcFqx5zQPKIAfGeVJ9oDZHz1rDC01YrFq5h6iZBDC9gsM7qHMAFQn9SlPiMIOC-UN4Y6oEqh0gKl_1q5yH7MsJbNDcEaf52OlyOYxUwpTYLIgQFrAi_oio5wyZPm8BQ_wLNzUfX8vQidCO9llFrcGLSv3Yq_lCa862HOBPoX9B3M2gs0Vm/s1200/image_2024-12-17_08-52-34.png

២.កោះ Fiji៖ ប្រទេសដីកោះ Fiji មានទីតាំងសិ្ថតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ជាតំបន់បុរាណវិទ្យាដែលប្រមូលផ្តុំដោយកោះប្រមាណជាង ៣០០។ ភាពល្បីល្បាញនៃកោះនេះ បានដោយទេសភាពនៃកោះរដិបរដុប ឆ្នេរដែលមានរាងដូចជាម្រាមដៃ និងផ្កាថ្មប៉ប្រះទឹក ព្រមទាំងផ្ទៃទឹកថ្លាឈ្វង់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJhfcXybGZK8eYXsI287wpJEsVljD2dtXZte8YdI8nF8yQoqZv7qLI_sn9yWiNUX4HRHZzKSDyT63LQHEGWG9217aF0fsmwBZu1Gbjgfs7fS2OEN72IPOy82zlwIpn9Hv94wWHCCcRtZ-u1JExHGvlQiSfyhMofOmS9Xk7WkDDKiZRtaRt3O8QB-PJuNZk/s1200/image_2024-12-17_08-52-34%20(2).png

៣.កោះ Bali៖ កោះ Bali ក្នុងប្រទេសឥណ្ឌូនេស៊ី គឺមានភាពល្បីល្បាញដោយសារវាជាភ្នំភ្លើងគ្របដណ្តប់ដោយព្រៃឈើ វាលស្រែធ្វើលើភ្នំ ឆ្នេរសមុទ្រ និងផ្កាថ្មប៉ប្រះទឹក។ កោះនេះជាបណ្តុំនៃទីតាំងសាសនា ដែលមានដូចជាវិហារ Uluwatu ដែលស្ថិតនៅចំណោទកោះជាដើម។ ទីក្រុង Kuta ដែលស្ថិតនៅតាមបណ្តោយឆ្នេរនៅភាគខាងត្បូងនៃកោះ Bali ក៏សម្បូរដោយក្លឹបរាត្រី ចំណែកក្រុង Seminyak Sanur និង Nusa Dua ជារមណីយដ្ឋានដ៏ពេញនិយមមួយ។ កោះនេះក៏មានភាពល្បីល្បាញក្នុងនាមជាកន្លែងហាត់ Yoga និងកន្លែងសង្រួមផ្លូវចិត្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIO8dZ6Xs-UVo8rsvD2QhZ8RvLhvd1VqwLN8u6cIV_ATHvQlSTiQosyy9KHhz9h9-kosl9hyLfAf2TOle1Pt8-2wxkptZ6rK8taeTa-_zUCDtg7pgos7R20a4_DMTiRdv5fh136yLA-9i06KQzIMAzWn43zxEsG7xeOmK9Wd_9JHhUr-ZP6-Qmb5iLG8Md/s1600/image_2024-12-17_08-52-35.png

៤.កោះ Maldives៖ ប្រទេស Maldives ជាប្រជុំនៃកម្រងកោះដែលស្រស់ស្អាតជាងគេលើពិភពលោក ផ្ទៃទឹកសមុទ្រពណ៌ខៀវស្រងាត់ ជាផ្នែកមួយជម្រុញឱ្យកោះទាំងនេះកាន់តែលេចឡើង។ Maldives ជាប្រជុំកោះដែលប្រមូលផ្តុំដោយកោះផ្កាថ្មធម្មជាតិចំនួន២៦ និងមានផ្ទៃដីទាបជាងគេបំផុតនៅលើពិភពលោក ដោយនៅត្រង់ចំណុចខ្ពស់បំផុត ផ្ទៃដីមានកម្ពស់មិនខ្ពស់ជាង ៣ ម៉ែត្រឡើយពីនីវ៉ូសមុទ្រ។ នៅពីក្រោមផ្ទៃទឹកដ៏ស្រស់ស្អាត សម្បូរទៅដោយផ្កាថ្មដុះប៉ប្រះទឹក ដែលបានទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោកមកកំសាន្តនៅទីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFMXcjtYXdg5-URm4R1rx4uJrggE_TWnkoAL7k9eioC8Ed90fjGxDl-g91tJb2l_Xh3AAbhgsqUuLtobHAVW6XZ2NO6yRT85GnP7vqwpYjOUtTFP-kc-lhyphenhyphenEp0FZqnIGQEAHr9mDMsJ3LxQdIJ9MVwJMr3_-uHBXD14sNjz43pU1r-_3_eUtcyFGGX-v6O/s1200/image_2024-12-17_08-52-36.png

៥.កោះ Palawan៖ កោះ Palawan នេះជាឋានសួគ៌ក្រោមមេឃ ស្ថិតនៅក្នុងប្រទេសហ្វីលីពីន។ ខេត្តដីកោះនេះ លាតសន្ធឹងលើតំបន់ភាគនិរតីទៅកាន់កោះ Borneo ជាមួយនឹងថ្មបាយក្រៀមផុសឡើងចេញពីផ្ទៃសមុទ្រ។ ពីលើកោះនេះ អ្នកអាចឃើញសកម្មភាពរបស់ពួកមច្ឆាហែលទឹកលេងបានយ៉ាងច្បាស់ អ្វីដែលទាក់ទាញបំផុតរបស់កោះ Palawan នេះគឺសួនឧទ្យានជាតិ Puerto Princesa Subterranean River ដែលត្រូវបានគេដាក់បញ្ជូនក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlpAYprFTBYNNU0dYbX9em5dwyaQ40Ri-yiYWN0pnkrL4F7ThyphenhyphenN463lrQ4mikweiXcjUzI7e4roPNW8iEp6cC3RyW4HzbJjQXzRgEYI-yKuXU5eVjYbOwPiMCzw00edA2kD-fSyehoKFqbTUkD49botA7cvqfKgJeACJqRx4waGot0gQY1HZ59VpaQKli6/s3072/image_2024-12-17_08-52-37.png

វិធីសាស្ត្រងាយៗ! ការពារសត្វពស់កុំឱ្យចូលផ្ទះរបស់យើង

0

តើអ្នកកំពុងជួបបញ្ហាសត្វពស់វារចូលផ្ទះដែរឬទេ? សត្វពស់ មិនត្រឹមតែធ្វើឱ្យផ្ទះដ៏កក់ក្តៅលែងមានសុវត្ថិភាព ប៉ុន្តែវានឹងធ្វើឱ្យអ្នកបារម្ភពីគ្រោះថ្នា.ក់ចំពោះសមាជិកគ្រួសារផងដែរ ដោយសារពស់តែងតែចូលផ្ទះស្វែងរកចំណីស៊ី និងរកកន្លែងព.ង ជាញឹកញាប់ ។ បើអ្នកចង់ការពារកុំឱ្យពស់ចូលផ្ទះ ចូរអនុវត្តតាមវិធីខាងក្រោមនេះ ៖

១-សម្អាតបរិវេណខាងមុខ-ក្រោយ និងក្នុងផ្ទះ ៖ យើងដឹងហើយថា ពស់ចូលចិត្តកន្លែងគ្មានសណ្តាប់ធ្នាប់ដើម្បីងាយស្រួលលាក់ខ្លួន ។ ដូច្នេះ ចូរសម្អាតផ្ទះឱ្យមានសណ្តាប់ធ្នាប់ ហើយពិនិត្យមើលថា តើមានកណ្តុរក្នុងផ្ទះដែរឬទេ? បើមាន ត្រូវប្រញាត់ចាត់ការកណ្តុរជាបន្ទាន់ ពីព្រោះវាជាអាហារពិសេសរបស់ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwhDB9m6akyaOGBCi-fgR62imHALZo-3QlgtIWNPfI6aoYgqk72_OVcWStuVPtl1aPtHIvt2SsgCAwFi_ha5Ttydcq1nEBjcZMe9PIcJPTG2xMffP7Fi3k_6gL_RraHk-1lknlOUVoHeB8aie27vvr2orGoxD0Oh7AUSL8kTi_WRc9FmWWz67XEkj414wS/s1200/image_2024-12-17_08-50-00.png

២-ចិញ្ចឹមឆ្កែឱ្យបណ្តេញពស់ ៖ ការចិញ្ចឹមឆ្កែ និងឆ្មា ពួកវានឹងជួយបណ្តេញពស់កុំឱ្យចេញផ្ទះ ។ ប៉ុន្តែសត្វចិញ្ចឹមពុំអាចជួយបណ្តេញពស់បានទាំងអស់ទេ ពីព្រោះពស់ធំៗនឹងបង្កគ្រោះថ្នាក់ដល់សត្វចិញ្ចឹម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5h_SDxbqX1dczkP6B7LedD1593GWUiZcRY2aIs41-cyiGUcS1lh_nxLt41aq1RlOUnKHjuZsWqFXKEeARzeB70MEuAZW0jByRHp2aZtmAEQmKW8XiAq1KXJY191XrWZsCgKcfUs0nFBYZ-JTuwjh7tF_bjFjWhifRSEscOZnHGbsIv4G-Jm7tIznw3OJZ/s1600/image_2024-12-17_08-50-01.png

៣-តុបតែងផ្ទះដោយដុំថ្មតូចៗ ៖ ដុំថ្មតូចៗក៏អាចជួយបណ្តេញពស់ឱ្យចេញពីផ្ទះបានដែរ ដោយសារពស់ពិបាកវារលើដុំថ្មតូចៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH38_w0w2Mcuj7WmVR2z864ei6fUKl_XidkvGHphVsJ1Dy1k0KfPye940RGkZlH3kE7d_1dBTRV42OUV1WbyBfuxsf_5mlIUUj-gCqtkz1pwVLQ9Xm-Fmra3Umv55j21wiA-dRdJKiCOpGOhnMrD72Mn48ZRsqCE6zxkD3JQRNWk5u0K1P3OU4MrOBO6tP/s1500/image_2024-12-17_08-50-02.png

៤-បិទសំណាញ់ការពារ ៖ វិធីចុងក្រោយ ចូរយកសំណាញ់មកបិទជិតនៅតាមបង្អួច និងប្រហោងផ្សេងៗដែលអ្នកគិតថា ជាផ្លូវចេញ-ចូលរបស់ពស់ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaq2sd53aJ1_Wl4U9It5T7Z-3CA04psi79h8_132Ky1ZXZfvh33DjR6M8PLuho5BT6cbC5AqbZF7iZKmYDHukuIH9FI_0A4Viz965uciugcfPq2E6JaZeSmSMxOABFTAflHozZRR9_s3R43p3nIiBylueUJWoOMCkl0t7nncb9KswHOtoYRUvk9ZG_nyx6/s1280/image_2024-12-17_08-50-03.png

    ៥-ផ្លែក្រូចសើច ៖ ចូរពុះផ្លែក្រូចសើចជា២កំណាត់ រួចហើយ យកទៅដាក់នៅតាមជ្រុងផ្ទះ របង និងកន្លែងពស់ឆ្លងកាត់ ដូចជា ៖ បំពង់បង្ហូរទឹក ឬក្រោមតុ ។ ពេលពស់ធុំក្លិនផ្លែក្រូចសើច វានឹងពុំចូលមកជិតទេ ឬយើងអាចដាំដើមក្រូចសើចនៅជិតផ្ទះដើម្បីបណ្តេញពស់ និងជាគ្រឿងផ្សំអាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh7QpDxLJjIjpmvd1DmaogbRZioXd8LbRgeejA8gy_5SYc7LmRSlTScIXMs_yvyEm9ECfTbJr-DsN7_R1XIK1y44PSsdWwVkCi9qcI8ROle8l70B0xgKRh7y9AcBsi2FiQo22XmVegv1fKawOhzXnCAG_Z9Z-Fomx-4QD_VDVG60zx17JmudCMymvnpMPM/s1024/image_2024-12-17_08-50-03%20(2).png

    តើគួរធ្វើដូចម្តេចនៅពេលពស់វារចូលដល់ក្នុងផ្ទះ? បើពស់វារចូលក្នុងផ្ទះរួចហើយ មុនដំបូង ចូរតាំងស្មារតី រួចហើយ ដើរចេញពីកន្លែងជួបពស់បន្តិចម្តងៗ ។ ប៉ុន្តែបើជួបពស់ហើយរត់យ៉ាងលឿននោះ វានឹងភ្ញាក់ផ្អើល ហើយធ្វើបាបយើង ។

    ពុំគួរធ្វើបាបវាទេ ពីព្រោះយើងពុំដឹងថា ពស់ចូលមកក្នុងផ្ទះមានពិស ឬក៏អត់? វិធីល្អ គឺកុំវាយវា ដើម្បីកុំឱ្យមានគ្រោះថ្នាក់ ។ យើងអាចទូរស័ព្ទហៅភ្នាក់ងារចាប់ពស់ ដែលមានជំនាញយកពស់ចេញពីផ្ទះ និងពុំបង្កគ្រោះថ្នាក់ដល់សមាជិកគ្រួសារ ៕

រៀមច្បងឧកញ៉ា ខេមរៈ សិរីមន្ត បង្ហាញការគាំទ្រស្តាប់បទ «អាមុំបងអើយ» របស់ វណ្ណដា

0

តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហាញពីលទ្ធផលដែលបទថ្មីរបស់ខ្លួនទើបតែជាប់ Trending លេខ១នៅលើយូធូបកម្ពុជាបន្ទាប់ពីចេញបានជាង១សប្តាហ៍។ ចំណុចសម្គាល់មួយទៀតរបស់ទស្សនិកជនគឺតារាចម្រៀងរូបនេះក៏បានបង្ហាញការគាំទ្រស្តាប់បទ អាមុំបងអើយ របស់សិល្បករ វណ្ណដា ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDQGAPBiKA1mLk4x8cFJMr6IticxltmaQBM8CVcUZtMH-ryiJ_urK9lKiaRibiBB_um7S5_PC5cz65MxsaTJ8j7D8CbINeiF5ps1aKp86INHyXgy8M5wpz1m2itlAl2JR7yCCEn0u2QYHrIRry57tzdWRcywnDSnuu48gJHbdY0AkayE-tAntByJVqs5f8/s1887/image_2024-12-16_15-13-19.png

នៅថ្ងៃទី១៦ ធ្នូ តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះរូបមួយសន្លឹកអមដោយចំណងជើងថា « top1 trending in cambodia ខ្ញុំបាទ ខេមរៈ សិរីមន្ត ពិតជាមានក្តីរំភើបរីករាយខ្លាំងណាស់បទ «ដាច់ឆ្នាំថ្មីសល់អ្វីខ្លះ»ទទួលបានចំណាត់ថ្នាក់លេខ ១ នៅក្នុង youtubeក្នុងខែនេះ»។ ជាមួយនឹងលទ្ធផលដែលតារាចម្រៀងមានងារជាឧកញ៉ារូបនេះបង្ហាញគឺគេបានឃើញថាបន្ទាប់ពីបទរបស់ឧកញ៉ា ខេមរៈ សិរីមន្ត គឺជាបទ អាមុំបងអើយ របស់ តារារ៉េប វណ្ណដា ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyc-RGr16Q9QEO0aMoUorCqE9qBdQmfnHjxKIdAIlDmC0G_UaEGGK3svB-NZWQPfLe8R3EcUyucjKF1pXBswLFYeZ90hGAR31ahAQ8JPIXlx9FRDAGtf7Urf5x_PmN-C8qKVLrNyS3AiVBkMg0ktIYbc3-uBp47Ien6kFEaBfW5U36ZRERLp2kHHOM6Wbw/s2048/image_2024-12-16_15-13-21.png

ជាកត់សម្គាល់តាមរូបភាពនេះបានបញ្ជាក់ថារៀមច្បងឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានគាំទ្រស្តាប់បទរបស់ វណ្ណដា ដូចគ្នាតាមរយៈខ្សែបន្ទាត់ពណ៌ក្រហមដែលបញ្ជាក់ថាមានការចូលមើលនិងស្តាប់បទចម្រៀងនេះ។ នេះបញ្ជាក់ថាសិល្បករខ្មែរគឺមានភាពសាមគ្គីនិងស្រលាញ់គ្នាទោះបីជាស្ថិតនៅទ្រនំផ្សេងគ្នាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNyQydgWJnE3l75NMELQRjXP4raNbSm6x2jKGPnX6BfReSvTbFYMIyHoDhKlNZcZbnTCxCENqXRzm1WsgTfg8ZKwAuBtCgv0Uw6t_uw0bj4noFmM9IIBG4dfN7QSVYak-BQshvOgPEb41zdCllsUmq7AlLTEf19ROGWxES1wLgeDMJTB1ghdFYN37w-g-E/s1740/image_2024-12-16_15-13-20.png

កាលពីថ្ងៃទី៤ ធ្នូ តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះវីដេអូខ្លីអំពីបទចម្រៀងខាងលើនេះដោយដើរតួជាអ្នកប្រមូលសំរាមនិងអត្ថន័យឆ្លុះបញ្ចាំងពីជីវិតការរស់នៅប្រចាំថ្ងៃបានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងរហូតមានមតិជាច្រើនពោលថា អាយដលពីមុនត្រឡប់មកវិញហើយ។ MV «ដាច់ឆ្នាំថ្មីសល់អ្វីខ្លះ» បានទម្លាក់កាលពីថ្ងៃទី៦ ធ្នូ ដែលមកទល់ពេលនេះមានការស្តាប់លើសពី២លានដងក្នុងរយៈពេល១០ថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ1snauoE3XYFl95UK1hq24AUgRchOcP-UZeDbVxbgrS2TWaCprrkSOGUCQnpZJZkNXLyGvQWch6ypZx6xVKGvegXG3I4NC5YFQFqQEcKEgKX7cH8iwduhd_VAjknaRe-WVhHkdL2KvXRVJXuWled1lAGv-fncRPYtM9amFFU9vUDqpENukB_wB0rQMK0U/s1280/image_2024-12-16_15-13-27.png
ចំណែកឯបទ អាមុំបងអើយ របស់ វណ្ណដា ដែលមានការចូលសម្តែងពី កូនអាន GMENGz បានទម្លាក់កាលពីថ្ងៃទី១២ វិច្ឆិកា ដោយមិនបានចំណាយពេលយូរឡើយក្នុងការជាប់ Trending លេខ១ និងបានចំណាយពេលជាច្រើនសប្តាហ៍មិនងាយនឹងធ្លាក់នោះទេ។ គិតមកទល់ពេលនេះបទមានការស្តាប់លើសពី១២លានដងក្នុងរយៈពេល១ខែ៕