Home Blog Page 764

តុលាការ​ បញ្ជូន​សំណុំរឿង​អតីត​ឧកញ៉ា ស្រី សុីណា ​​ទៅ​ជំនុំជម្រះ

0

កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងអតីតឧកញ៉ា ស្រី ស៊ីណា ទៅជំនុំជម្រះតាមនីតិវិធីច្បាប់ បន្ទាប់ពីបានស្រាវជ្រាវនិងបំពេញកិច្ចស៊ើបសួរដោយហ្មត់ចត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfyJPNyqePXBW8jf-REfpKVydUF-houzjGPfT61opw4OWH1fZqP3YpXdoGfLe7-sYufUfCuc5GZZRVjT1jq-H01nSmxK_7xJ-3GkHfE-cE71ubQq2bkqgwEveT4PKrdLW9eFUx-W7eJGwZ_NUOSeyvh79-xwkTwTxXsZFuyYvN8eIXfnLNC_TED42o-jI/s1280/448484304_882373630593641_1878417518217037418_n.jpg

ជនត្រូវចោទ ស្រី ស៊ីណា ត្រូវបានតុលាការចោទចំនួន៣ករណីក្នុងនោះរួមាន៖

  • បទឃាតកម្ម
  • ប៉ុនប៉ងឃាតកម្ម
  • និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត

បើតាមសាលាដំបូងរាជធានីភ្នំពេញបានលើកឡើងថា តុលាការនឹងកំណត់កាលបរិច្ឆេទសវនាការនៅពេលដ៏ខ្លីខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaLSiFY_NegIOPpg_SiHJqnE1YNRhDzLPnJr4xwrMpKqyEakDgaIbmsaQcMqrUxIb4NAwJ3dZI2fgJJ0TKWgbXCoqlBahXEzgYHZTg6dcQkwcUfJeB10jOqjzXDuyDetunxDUGZDMCU6DheX7PJudWZ0Oi-p_7sbf73G2nxzHgfmPGysGm5XLDze3O6-pf/s1280/image_2024-11-13_10-43-31.png

ដោយឡែកចំពោះ សំណុំរឿងរដ្ឋប្បវេណីដែលតុលាការចេញដីការក្សាការពាររឹបអូសទ្រព្យសម្បត្តិចលនវត្ថុ និងអចលនវត្ថុរបស់ជនត្រូវចោទឈ្មោះ ស្រី ស៊ីណា តបតាមសំណើរបស់ក្រុមគ្រួសារជនរងគ្រោះ និងសំណុំរឿងនៃការប្តឹងតវ៉ារបស់តតិយជនដែលមានឈ្មោះស្រី សុធីតាលើការសម្រេចរបស់តុលាការពាក់ព័ន្ធនឹងការចេញដីការឹបអូសទ្រព្យសម្បត្តិជាបណ្តោះអាសន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDuOCKS740UXPNdKYOH2oSxAXPmlLxTajl0bH0mwq-h8zXe5wSzQI2c5J13qnEXh5hbuT7th4saP7CRqNvu_7_JcqcCBBDO2VYzq5iMkt6306WIvaEpYAiIITtr2K7oW7EdQ8H_YnsdzmfykhCrlcCPbw65ZHjYLhyphenhyphenzFORnBaHcqjlYhVK2mLBwaOFx1B7/s1280/image_2024-11-13_10-43-31%20(2).png

គួរបញ្ជាក់ផងដែរថា នៅរសៀលម៉ោង ៣:៥០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីខ្មាន់កាំ ភ្លើងចូលទៅបាញ់មនុស្សដល់ក្នុងបុរី ប៉េងហួតបឹងស្នោរ ដែលបណ្តាលឱ្យគូរស្នេហ៍មួយ បាត់បង់ជីវិត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHlX4tVYMGyFr7NO-cvxGJHl-g7cH79z27f26D7-ppJ4LNH2ZkH-q9Qdx3hyphenhyphenAs1DBppiGIwmQXaBy40OZDGfalAQRVrYG65Kel6781LrnbsdFA_LsIYI2_aJE8-SMA8Gm7RyTqPW75rRGq0l65psf67PxVznTcusHYbXu_iT_pEbgyEozhSqzKgJHJyFs/s1440/448349615_793242046232175_3087262873351386474_n.jpg

អ្នកគាំទ្រខកចិត្តចំពោះកម្មវិធី Miss International សមត្ថភាព ឡូយ ចាន់រស្មី នៅតែមិនអាចឱ្យកម្ពុជាចូល TOP បាន

0

អ្នកគាំទ្រកម្ពុជាបានសម្តែងការខកចិត្តចំពោះកម្មវិធីប្រកួតសម្រស់ Miss International នៅតែមើលមិនឃើញពីសមត្ថភាពរបស់បេក្ខនារីកម្ពុជាមិនអាចចូល TOP ក្នុងកម្មវិធីនេះបាន។ សមត្ថភាពរបស់ ឡូយ ចាន់រស្មី ទាំងភាសា ចំណេះដឹង សម្រស់ដ៏ស្រស់សោភា នៅតែត្រូវបានមើលរំលង។ ភាពខកចិត្តបណ្តាលឱ្យហ្វេនៗលើកឡើងថាមិនដឹងត្រូវរកបេក្ខភាពតំណាងប្រទេសបែបណានោះទេទើបកម្មវិធីពេញចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-V0tDKp4ibDqtLJPYATEP_GbOxqpLWzwZa_bFjtT4BrWfDr-THdMC5MzmU2j5ERMyMRHs05ZUO5IkabVT9qhG_K7KSfymswk6UygcltIqT_noZ_UjQzuWGy8J1Ha82sGUr0oXeQT9Vrs8MR8bW-bEHvjMU4BXE_yUcDKkAvcdMagoSm_DkPKnilYGre_X/s2048/image_2024-11-13_08-34-56.png

កាលពីល្ងាចថ្ងៃទី១២ វិច្ឆិកា កម្មវិធី Miss International 2024 លើកទី៦២ ដែលរៀបចំនៅទីក្រុងតូក្យូ ប្រទេសជប៉ុនបានរកឃើញម្ចាស់មកុដហើយបានទៅលើប្រទេសវៀតណាមដោយបានយកឈ្នះបេក្ខភាព៧០នាក់ផ្សេងទៀត។ លំដាប់រងទី១ បានទៅប្រទេស Bolivia លំដាប់រងទី២ អេស្ប៉ាញ លំដាប់រងទី៣ វេណេស៊ុយអេឡា និងលំដាប់រងទី៤គឺឥណ្ឌូនេ ស៊ី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUaBvhVuDKj4buTrLsk6g5BByuGoDKeEf6Oy4vjHy_QhVLmmUlRIdZUo4rqSumdF4ofgHQFvtnf3EeQ3AWU_4wPSjfCISN5yxCJAaToJn-28KljnZwljW4d1dyyqGbvcPesz7bqDKJlVQctAD2FYOdpUtbxZkae1VsE2JcBz1KbcSNxUrvRs8U7_1YU72C/s1162/image_2024-11-13_08-34-55.png

ការប្រកួតកម្មវិធីនេះ កញ្ញា ឡូយ ចាន់រស្មី ជាអ្នកតំណាងកម្ពុជា ហើយក៏សោកស្តាយដែលត្រូវរងបរាជ័យមិនអាចចូល TOP នៅក្នុងការប្រកួតនេះបានឡើយ។ អ្នកគាំទ្រជាច្រើនបានសម្តែងការខកចិត្តចំពោះកម្មវិធីនេះ ព្រោះម្តងហើយម្តងទៀតនៅតែមិនឃើញសមត្ថភាពរបស់ខាងបេក្ខនារីតំណាងកម្ពុជា។ Miss Cambodia 2024 ឡូយ ចាន់រស្មី គឺជាបវរកញ្ញាខ្មែរមួយរូបជាអ្នកសផ្សព្វផ្សាយមាតិកា ជាអ្នកឌីហ្សាញសំលៀកបំពាក់ ជានិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ ធ្វើការនៅប្រទេសឥណ្ឌូនេស៊ី ប្រើប្រាស់បានរហូតដល់៤ភាសានៅតែមិនអាចចូលTOPបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfbVnJta9upht6CXElXtfB55KRmwKtH013DLU-zw_r_v4Sislqc-Seebl8JVLJ0-NmeolBUbQUo8ohGKzuKf0PGmuWJ7i6Aswoj9OeGNO6reLMye85bx9WSVW4P8DHPtcw3l1gqe9juHtS9o1aHrSL-lThvNBlgujRkyuSAcWjz7UJoqA3mttjIgyTl7kp/s2048/image_2024-11-13_08-34-57.png
អ្នកគាំទ្រក៏ឃើញពីសក្កានុពលការខិតខំប្រឹងប្រែងរបស់ ឡូយ ចាន់រស្មី ក្នុងការប្រកួត Miss International 2024 នាងពិតជាប្រឹងប្រែងអស់ពីសមត្ថភាពពិតមែនប៉ុន្តែនៅតែមិនអាចចូលTOP អាចឱ្យគេប្រកាសឈ្មោះ Cambodia នៅលើឆាកអន្តរជាតិមួយនេះបាន។ អ្នកគាំទ្រខ្លះក៏ខកចិត្តខ្លាំងរហូតពោលថាតើកម្ពុជាគួរជ្រើសរើសបេក្ខភាពបែបណាទើបស័ក្តិសមឱ្យកម្មវិធីនេះមើលឃើញពីប្រទេសកម្ពុជាបានខ្លះ។

ក្នុងថ្ងៃផ្តាច់ព្រ័ត្រ កញ្ញា សំណាង អេលីណា Miss Cambodia 2023 និងលោក ម៉ែន និមលរ័ត្ន ក៏បានទៅចូលរួមលើកទឹកចិត្ត ឡូយ ចាន់រស្មីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8f-Z5Uw2brIJGnYcX5vM63gXtFbkx1hGMWRSjil1Vl5ZAqvOysVSZws1j3iaEoVnB1Maha37dF4em_m3A15PQcTHvQX2WEdWB5pK7cW6lhGyYlUQUI8Jku22YogbsVWacxIDiV6FkSY55VhM4VvfxsQTqR3aDCf9CkgiRBUMnMItuCRKftyYCxSk0eDcN/s2048/image_2024-11-13_08-35-00.png

គេចាំបានថាកាលពីឆ្នាំមុនការប្រកួត Miss International 2023 ដែល សំណាង អេលីណា ជាអ្នកតំណាងកម្ពុជាខាងកម្មវិធីបានប្រកាសនៅលើឆាកតែTOP15 ខណៈរូបនាងបានជាប់ TOP16 នៅពេលឆ្នាំនេះខាងកម្មវិធីប្រកាស TOP20 លើឆាកតែត្រូវមកខកចិត្តម្តងទៀតព្រោះតែមិនអាចចូល TOP បាន៕

ចម្លែកណាស់! ខេត្តឈៀងម៉ៃជួបគ្រោះទឹកជំនន់បណ្តាលមកពីទឹកហូរចេញពីក្រោមដី

0

ប្រទេសថៃ ៖ រយៈពេលប៉ុន្មានខែចុងក្រោយនេះ ខេត្តឈៀងម៉ៃ ប្រទេសថៃ បានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់ និងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងលំនៅឋានពលរដ្ឋយ៉ាងច្រើនមហាសាល ។ លើសពីនេះ ផ្លូវធ្វើដំណើរ, អគារ និងទ្រព្យសម្បត្តិសាធារណៈក៏ខូចខាតអស់ច្រើនដែរ ដែលធ្វើឱ្យអាជ្ញាធរ និងរដ្ឋាភិបាលថៃខ្នះខ្នែងជួយដោះស្រាយបញ្ហា និងផ្តល់ប្រាក់ឧបត្ថម្ភឱ្យពលរដ្ឋសម្អាតលំនៅឋានឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtp_YU17sjcg_om49mLvwkGEPtugbMlHZ5OhyphenhyphenI_aWsVAU6rvvLU12GO5IhAFa89GNsgR6zfF64j4g_YbSb28iFoNjPgrQxxlho9GgzSyPJUoYEzXFjcYKcEdpgUTnBNqjeOmcSIoj80y12kzCIgKM7jhrLtdy7saBQvRio7a6FIC5R9QPR-1kl3M8q0egi/s727/image_2024-11-13_13-26-51%20(2).png

ប៉ុន្តែរហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ពលរដ្ឋខេត្តឈៀងម៉ៃ នៅតែរងគ្រោះដោយសារទឹកជំនន់បន្តទៀត ហើយទឹកជំនន់លើកនេះ ពុំមែនបណ្តាលមកពីឥទ្ធិពលខ្យល់ព្យុះ ឬទឹកហូរមកពីតំបន់ព្រៃភ្នំ ឬជំនន់ទឹកភ្លៀងទេ ប៉ុន្តែបណ្តាលមកពីទឹកហូរចេញពីក្រោមដី ។ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា តំបន់មួយចំនួននៅខេត្តឈៀងម៉ៃលិចទឹកជាច្រើនខែហើយ ដោយសារទឹកហូរចេញពីក្រោមដីមិនឈប់ឈរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBHAO97XjvOPiyN4gwo_iTjkK8Va83c-kaElUSeLf7aYW-rO1jgpuOT_Qs6DksCoPH-1n4zhAooA-GQ1bCyXJwVu2FVAAIiqOzMG7x_K0-3M4WRQ4kgGB0i27kz9Cwf3xHSaGwpy-HfX3oNcFGg9GPZoUBO8WPpp3gaxBr0yIAogPRWyT5tzrTJnkwZ7ro/s702/image_2024-11-13_13-26-51%20(3).png

ជាក់ស្តែង ទឹកហូរចេញពីក្រោមដីបានលិចចម្ការពោតនៅភូមិរីនលួង ឃុំមឿងណាក់ ស្រុកឈៀងដាវ ខេត្តឈៀងម៉ៃ អស់រយៈពេល២ខែហើយ រហូតដល់ចម្ការពោតនេះក្លាយជាបឹងយ៉ាងធំល្វឹងល្វើយ ។ លើសពីនេះ ជំនន់ដោយសារទឹកក្រោមដី ក៏បានលិចភូមិអរុណោថៃ ឃុំមឿងណាក់ ផងដែរ ដែលនៅឆ្ងាយពីភូមិរីនលួង ប្រមាណ៥គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhatUOU8Eq7Fax3u1v3THDT66VlM7QOcindN8y4_ATZX2fip9vUCexDHTGRvCM-1Yqk1GpMjPKp3QTatfHhGGOo_wW5RJPDcOjAIYH0C50z6wFTb6PrBvjp8ymynyNDPT57Gh5wxv_pbwdh4KfABHn7PwcqDS6D1qu2ZOVIIsnlcXXgNJoBR8sZ6Z_s0NEO/s677/image_2024-11-13_13-26-51.png

លើសពីនេះ ទឹកចេញពីក្រោមដីបានធ្វើឱ្យបរិមាណទឹកក្នុងអាងស្តុកទឹករបស់ភូមិ កើនឡើងជាង១ម៉ែត្រថែមទៀត និងលិចលំនៅឋានពលរដ្ឋនៅជុំវិញអាងស្តុកទឹកជាច្រើនខ្នង ។ ពលរដ្ឋម្នាក់និយាយថា ទឹកហូរពីក្រោមដីបណ្តាលឱ្យលិចភូមិស្រុកបែបនេះពុំកើតឡើងញឹកញាប់ទេ គឺកើតឡើងពី៥ឆ្នាំ ទៅ១០ឆ្នាំម្តង ប៉ុន្តែកន្លងមក ទឹកមិនលិចខ្លាំងដូចបច្ចុប្បន្នឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8zzNR9ixuGc-oo1nBUo0BnvL2jhl_e7jWU2PG4feUj00V9_hy5SC4aCBAwiz86qV0o_hwQAjLKHH_wl8Kr1DsllqTwrzONxM05r-vug16RKnXDqZtWjYX8N1bOjnQh-VchV8HENXcu4XB6Qkb1G3EzqTGhJdRUN_KBknSXgfZ8pgLlqOTVK0Ua3Jq0MHY/s1024/image_2024-11-13_13-26-52%20(2).png

ទឹកជំនន់ក៏បានលិចផ្លូវធ្វើដំណើររបស់ពលរដ្ឋផងដែរ ហើយពលរដ្ឋត្រូវធ្វើដំណើរតាមផ្លូវផ្សេង និងចំណាយពេលយូរទើបទៅដល់គោលដៅ ។ អ្នកជំនាញនិយាយថា ទឹកនៅក្រោមដីកើតឡើងដោយសារការប្រមូលផ្តុំទឹកភ្លៀងក្នុងបរិមាណច្រើន ហើយវាក៏ផុសឡើងលើ និងស្រកទៅវិញឆាប់ៗ ។ រីឯទឹកចេញពីក្រោមដីលិចលំនៅឋានពលរដ្ឋជាច្រើនខែនេះ អ្នកជំនាញពុំជ្រាបពីមូលហេតុច្បាស់ទេ និងរង់ចាំការត្រួតពិនិត្យសិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2z9GxQebkd-3DzX72kDIEL1jXx4DtZPdojEiqhWUiN4xmXx_sWEEIvY2Gu7cnM2DIWpOiVuD3dU3oFPwBvAuP1zdXIfGDPHbCk99xT6aA7Mks6aPCYF3gTFwy7I4-oXyq1bWerl5sUwl8dCqpj3mHEsl17GoKc5vBb3LYcrhDX1VzAD-5KFNFsepZTmyS/s808/image_2024-11-13_13-26-52.png

ដោយឡែក នៅខេត្តភាគខាងត្បូងប្រទេសថៃ ក៏មានទឹកជំនន់ដែរ ដោយសារទឹកហូរមកពីតំបន់ព្រៃភ្នំ ។ សារព័ត៌មានថៃរាយការណ៍ថា ទឹកជំនន់បានហូរផ្តាច់ស្ពានធ្វើដំណើរស្ថិតក្នុងឃុំយឺរុំ ស្រុកបេទុង ខេត្តយ៉ាឡា ដែលធ្វើឱ្យពលរដ្ឋចំនួន១៥១គ្រួសារ ស្មើជាង២០០នាក់ ជួបការលំបាកក្នុងការធ្វើដំណើរចេញ-ចូលភូមិយ៉ាងខ្លាំង ៕

អតីតខេត្តខ្មែរលើទឹកដីកម្ពុជាក្រោម លើកផ្លាកប៉ាណូអក្សរខ្មែរធំៗ អបអរពិធីបុណ្យអុំទូក!

0

ពិធីបុណ្យអុំទូករបស់ព្រះរាជាណាចក្រកម្ពុជានឹងឈានចូលមកដល់នាថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកានេះហើយ ដោយសង្កេតឃើញថា នៅតាមទីតាំងនានាទូទាំងប្រទេសមានការរៀបចំ តុបតែង និងតាំងពិពណ៌យ៉ាងច្រើនសម្បូរបែប ដើម្បីអបអរដល់ព្រះរាជពិធីបុណ្យជាតិមួយនេះ។ យ៉ាងណាមិញ បើក្រឡេកទៅកាន់អតីតខេត្តខ្មែរមួយ ក៏បានរៀបចំនិងអបអរដូចគ្នាដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggYE_PV0FzF3WBCfnz-4RkGFEyky7x1z9gVLFYV3gHulc00RdLmk16fbg0kOIWKkFS9y5-jbsDTGePfqc13sJgOqoIPa1vCXgtfzQAIG7y0LedhAo54XiuJpcH_YRG1K4MHiDaia9dowM0PcOOZHvqsVyokkWe6103-FWZUWMaP7cp0lQMrXyV1ga4chb1/s2048/466427161_1112349750259345_8345959720136159327_n.jpg

ថ្មីៗនេះ រូបភាពចែកចាយលើបណ្តាញសង្គមពីគេហទំព័រ Indigenous Khmer live in Vietnam បានបង្ហាញរូបភាពជាច្រើនសន្លឹកព្រមជាមួយនឹងខ្លឹមសារថា «មោទនភាពណាស់ដែលតាមដងផ្លូវជាតិកណ្ដាលទីក្រុងខេត្តព្រះត្រពំាងដាក់ផ្លាកជាអក្សរខ្មែរ ដើម្បីអំណរពិធីបុណ្យអុំទូកអកអំបុកសំពះ ព្រះខែនិងលយប្រទីប ឆ្នាំ២០២៤»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNabAoPb_hWFP0tpTHO3oChTGXFmLWzMnpHi9JUmQmxx-tUU_R8Vcz3mpcXpGz4HnlF4lAXFHQrG4S-uDtmMtyZvls-5xNfHoOKHNsmUrJdYOfBemqrNIHUhEKCkqHI6jQ5HeBoxSglcoQ-1RTRQLBiuwFXZzjGh_W4vHhWU9n1Lbi3kCj42k_RRMSpj-C/s2048/466470636_1112349630259357_1440840965996817016_n.jpg

តាមរយៈរូបភាពដែលបានដាក់បង្ហោះពីគេហទំព័រខាងលើ ដោយសង្កេតឃើញថា នៅដងតាមផ្លូវធ្វើដំណើរដ៏មមាលញឹកក្នុងខេត្តព្រះត្រពាំង (ដែលបច្ចុប្បន្នហៅថាខេត្តត្រាវិញ) បានដាក់តំាងបង្ហាញផ្លាកប៉ាណូធំៗជាច្រើនផ្ទាំង ដោយសរសេរជាអក្សរខ្មែរបញ្ជាក់យ៉ាងច្បាស់ៗថា«អំណរសប្តាហ៍វប្បធម៌ ទេសចរណ៍ភ្ជាប់ជាមួយបុណ្យអកអំបុក ខេត្តត្រាវិញ ឆ្នាំ២០២៤ ពីថ្ងៃទី៩-១៥/១១/២០២៤»។ តាមរយៈការដាក់បង្ហោះនេះ ក៏បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនចូលទៅបញ្ចេញមតិកោតសរសើរនិងចែករំលែកព្រោងព្រាតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk0IFMHwTmNDgAvFTImIe8SOULnfmc9qNMGEDxjb4_doAVWPyzVDdXqrxyufTr3XF4oNGQo7N1n-LBYtm-dkPCKXi6UUU8ZQbo8qwa0JR2KZkO2n1w8KtWaxrarouBYlXPYQWsEsFz9VAPTzmgVmmKfEuBblinn-4g29ZwIBFepJ2HO0QqI1QYcoFROUM9/s960/466679263_1112349276926059_7215665622527044391_n.jpg

សូមជម្រាបថា ខេត្តព្រះត្រពាំង គឺជាអតីតខេត្តមួយរបស់ខ្មែរ ដែលបច្ចុប្បន្នស្ថិតនៅលើទឹកដីកម្ពុជាក្រោម និងបានប្តូរឈ្មោះថាជាខេត្តត្រាវិញ។ ខេត្តនេះក៏នូវតែបន្សល់ទុកនូវវប្បធម៌អរិយធម៌របស់ខ្មែរដ៏សម្បូរបែប មានវត្តអារាមព្រះពុទ្ធសាសនា ដែលតែងតែប្រារព្ធនូវពិធីបុណ្យប្រពៃណីខ្មែរសំខាន់ៗជាហូរហែរ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទានជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfHh8rLXxN9byEhV1wcmAKgto6qZBExYKkLV1vxky8y72PBY87NTnCtmjQHME8DsobRwmJ7g8qj9JBniQsFyIpiSS5RQJdE8IilRQlbKaI7xvxWJ2dV17Vuw4N1g8zmI9AMdzAuJXHcVXwe0gOqbA-VjNqlmai3FGRnTLFQUOHMmK4CwLetphZ0K63eg6c/s960/466874090_1112348793592774_2296267299210529525_n.jpg

ម៉្យាងវិញទៀត ខេត្តព្រះត្រពាំងនេះក៏បានចារឈ្មោះអ្នកឧកញ៉ាសឺន គុយ ដែលជាបុព្វបុរសខ្មែរអំឡុងសតវត្សទី១៩ ដែលហ៊ានលះបង់ជីវិត ប្តូរជាមួយនឹងការរក្សាបាននូវទំនៀមទម្លាប់ប្រពៃណីនិងវប្បធម៌ខ្មែរ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយលើទឹកដីកម្ពុជាក្រោម បានប្រារព្ធនិងប្រតិបត្តិរហូតដល់បច្ចុប្បន្ន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBcebvcNZ9knsBdiw7Le7pjTdGQQXL6341C5xqKozCk1iGtcZVN2ue7PfbDY1NOkCUXLnfeLZhHVEy3q3TIb3Gag3nHTKn0whGKoyRgyFpMvk9pzvKs3OdmFkrABpl0JSJ6ZI5aai1ZpmqQ2wj_IKcWOg0wK3fX7nv0ot_ykcCa-9ZQotFZqlx_ATR0MrR/s960/466976144_1112348460259474_2871618667326892481_n.jpg

ហាមជ.ក់បា.រីតាមផ្លូវសាធារណៈនៅទីក្រុងមួយនេះរបស់ប្រទេសជប៉ុន

0

ប្រទេសជប៉ុន ៖ ទីក្រុងអូសាកា ប្រទេសជប៉ុន បានប្រកាសហាមឃាត់ពលរដ្ឋជ.ក់បា.រីនៅតាមផ្លូវ និងពិន័យជាប្រាក់អ្នកមិនគោរពច្បាប់ ដោយអនុវត្តចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ តទៅ ប៉ុន្តែអាជ្ញាធរនឹងរៀបចំទីតាំងមួយចំនួនសម្រាប់ឱ្យពលរដ្ឋជ.ក់បា.រីនៅក្នុងទីក្រុង ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrXt3krxU4ji9JrjQHppWGeymVVR55tAUvqTRRgzgXC3fSIqh2-DRmoDnlpCaAhzwwDIXivZbByJQUxZP-4nByIJvNPOqH4a6fzPIAq5_RyYclurVBpa95VjX0G7ALKYVTwWE6wVCweKLbfI9EqUiucvLEdNUHKsX1y32otQohXXJfkTkcH4ESkqzzHG6S/s1920/image_2024-11-13_10-49-40%20(2).png

អាជ្ញាធរទីក្រុងអូសាកាប្រកាសថា ហាមពលរដ្ឋជក់បារីនៅតាមផ្លូវសាធារណៈ ដើម្បីថែរក្សាបរិស្ថាន និងកែលម្អសោភ័ណភាពទីក្រុង ។ អភិបាលក្រុងអូសាកា លោក Hideyuki Yokoyama បានប្រកាសអនុវត្តច្បាប់ហាមជក់បារីតាមផ្លូវក្នុងទីក្រុង នៅឆ្នាំ២០២៥ ខណៈបច្ចុប្បន្ន ទីក្រុងអូសាកាមានច្បាប់ហាមជក់បារីក្នុងតំបន់មួយចំនួនប៉ុណ្ណោះ ដូចជា ៖ តំបន់អ៊ុមេតាក់ និងមិដូស៊ុជិ ហើយអ្នកល្មើសច្បាប់នឹងត្រូវពិន័យជាប្រាក់ស្មើជាង៦ដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH3eIB2zlUXkcVM1BcamCQt1roccXNyTkCSNHmBH8TPunnYkI1KwNsie801arTXzwh4s6XcaIUCrdy85kVpFxWk0BTeBG6gFcMRcrBWh56ClzXIRUvPorZO_jR-ID3i5Sh_mzhZyaiYbBjvvy_lDRqtwQVAU5__MH6Yamnf4D81aw1Q5RShXoS9NoBHy3g/s1024/image_2024-11-13_10-49-40.png

អាជ្ញាធរបានរៀបចំទីក្រុងអូសាកាឱ្យមានសណ្តាប់ធ្នាប់សម្រាប់ពិធី «Osaka-Kansai World Expo» ដែលនឹងរៀបចំឡើងនៅឆ្នាំ២០២៥ ទើបទីក្រុងនេះចេញច្បាប់ហាមពលរដ្ឋជក់បារី ។ ប៉ុន្តែអាជ្ញាធរបានរៀបចំទីតាំងជាង១៤០កន្លែងក្នុងទីក្រុងអូសាកាសម្រាប់ឱ្យពលរដ្ឋជក់បារី ដោយចៀសវាងជក់នៅតាមទីសាធារណៈ ឬកន្លែងមានមនុស្សច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKAHTOsQINTulSf8eiqAZB0vtH4IoRlgKqw5Dz2QUZdEtC-FYVeKEC0CFZsmt7vIaUNQmAHlwOIbflmDL3lDYXaver40JSIy9XITlm4sd8RDmYBxRo8jsS1JmSc14_IDkNpFmPQiEtm2wIsdJauaw9qhtn77VYhh9ph4oOHuzY2rvAKW1BZAh3Wc-Pn8Nk/s1000/image_2024-11-13_10-49-39%20(2).png

លោក Hideyuki អភិបាលក្រុងអូសាកា និយាយថា ៖ «យើងបានកំណត់ថ្ងៃហាមពលរដ្ឋជក់បារីតាមផ្លូវសាធារណៈ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដើម្បីឱ្យទីក្រុងមានសណ្តាប់ធ្នាប់ល្អ និងថែរក្សាបរិស្ថាន» ។ ក្រៅពីនេះ លោកអភិបាលក្រុងក៏មានគម្រោងបង្កើនចំនួនភ្នាក់ងារថែរក្សាសណ្តាប់ធ្នាប់ទីក្រុងឱ្យបាន១០០នាក់ ដើម្បីត្រួតពិនិត្យការជក់បារីក្នុងតំបន់នានា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgUFE_SExxTYYWuZo3jcIgHvdRX_GmoyL10ZKMbj__pEXEA50-voUvTBBgU016CR5tCtAfamTbkIqsNZI8hJmS4Enb75XWo_ns91DKcNmqZm78AkCV61FOaiOAP8LGz0v9HOnxQxkyWUgZ5kdwy-DHrDRztQeRyDirTmsxWqlb2Hcp5uphDomBp9fBRqEN/s1000/image_2024-11-13_10-49-39.png

គួរបញ្ជាក់ថា ទីក្រុងអូសាកាបានកំណត់ទីតាំងអនុញ្ញាតឱ្យពលរដ្ឋជក់បារី និងទីតាំងហាមឃាត់ ។ ប៉ុន្តែការជក់បារីនៅតាមផ្លូវសាធារណៈត្រូវបានហាមដាច់ខាត ហើយការជក់បារីនៅក្រៅអគារ ក៏ត្រូវបានចាត់ទុកថា ជាការជក់បារីនៅតាមផ្លូវដូចគ្នា ។ ក្រៅពីនេះ ការដើរ, អង្គុយ, ជិះកង់ និងជិះម៉ូតូជក់បារី ក៏ត្រូវហាមឃាត់ទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqUc7dfoZx4sLq_DboRsAamiXWdy-ONLz_sG8nsyQKgojk0dgxbDw_2mu6ytLj0mjWx_dNPoRI5gVikytfp3Hi4R_HyRX8I2gvjY4LqT7nl5mJkqMnJuRfhECOwnPJ2yFbmE5WO0E_0HzPKeE781OpLQrGAxK0WBX5zMQjLQ07lzklpJzGN_LSDlUjTd4E/s3264/image_2024-11-13_10-49-42.png

កាលពីសម័យមុន ពលរដ្ឋជប៉ុនអាចជក់បារីនៅគ្រប់ទីកន្លែង ដូចជា ៖ ភោជនីយដ្ឋាន និងក្នុងអគារ ហើយបានប៉ះពាល់យ៉ាងខ្លាំងដល់អ្នកមិនជក់បារី តាមរយៈការស្រូបផ្សែងបារី និងខូចសុខភាពមិនខុសពីអ្នកជក់ ។ ហេតុនេះ ទើបការជក់បារីនាពេលបច្ចុប្បន្នត្រូវបានរឹតបន្តឹងខ្លាំងឡើង ៕

LG បង្ហាញអេក្រង់ដែលអាចលាតសន្ធឹងបានច្រើនជាងគេដំបូងបង្អស់របស់ពិភពលោក

0

កូរ៉េខាងត្បូង៖ អេក្រង់ដែលអាចលាតសន្ធឹងបានច្រើនដំបូងបង្អស់របស់ LG អាចបង្កើនទំហំអេក្រង់ពី ១២ អ៊ីញដល់ ១៨ អ៊ីញ មានន័យថា អេក្រង់នេះអាចបត់ទៅមុខទៅក្រោយក៏បាន ទៅឆ្វេងទៅស្តាំក៏បាន ខណៈពេលដែលវាផ្តល់នូវគុណភាពបង្ហាញខ្ពស់ ១០០ ភីកសែលក្នុងមួយអ៊ីញ ជាមួយពណ៌ក្រហម បៃតង និងពណ៌ខៀវពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ7Az4lUWlxHhijU1-nRja_e1apvqL0w1_W-V8bGytzhaKe9l2p_BkhV_7KRWLjtUCZgtBDk0q6_KcAgs_1caekGwMEJRyvwr2Akd_y_PggL3F7AXi3wpWk-jzwPOR-8a2eM1nSgrIpY1kSHwTomYainc_X9FnhoEiLtw7VQH98Pd7-i-2wQZ2c-q-MS7d/s850/photo_2024-11-13_10-30-05.jpg

ថ្មីៗនេះក្រុមហ៊ុនផលិតអេក្រង់របស់កូរ៉េខាងត្បូង LG Display បានប្រកាសកាលពីថ្ងៃទី១១ ខែវិច្ឆិកាថា ខ្លួនបានទទួលជោគជ័យក្នុងការអភិវឌ្ឍន៍អេក្រង់ដែលអាចលាតសន្ធឹងបានច្រើនជាងគេដំបូងបង្អស់របស់ពិភពលោក ដែលអេក្រង់នេះប្រើបច្ចេកវិទ្យា microLED ជាមួយនឹងអត្ថប្រយោជន៍នៃការពង្រីកតំបន់ ៥០%។ យន្តការបំប្លែងពីទំហំ ១២ អ៊ីង ដល់ ១៨ អ៊ីង គឺដោយសារការប្រើប្រាស់សម្ភារៈមូលដ្ឋានប្លាស្ទិក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7JUAmQAaxkmlP8bc23iqEjNabu55D12Fq-cnt7VscHRdB9CW4p8GjSqyHeJBrRF4hyphenhyphenhtDzzspMT7b5v7Fx6XyTKmLcTNZtEtULVoj0vXSbVtRAqFz0E66Cq289rVCl8AgS7OepGM6nS4x12GbHrl6xUKm68-8cLzLmvsCJgOJi-RI0XgRqoUXDPnM2dtb/s1168/photo_2024-11-13_10-30-18.jpg

ភីកសែល microLED ទំហំ ៤០ μm មានភាពជាប់បានយូរជាង ១០,០០០ ដងនៃការលាតសន្ធឹង និងរក្សាដង់ស៊ីតេភីកសែល ១០០ ppi ទោះបីជាស្ថិតក្នុងលក្ខខណ្ឌសីតុណ្ហភាពខ្លាំង ឬផលប៉ះពាល់ដូចជាដំណក់ទឹកក៏ដោយ។ ជាមួយនឹងអេក្រង់រួមបញ្ចូលគ្នាបានល្អឥតខ្ចោះ ដែលអនុញ្ញាតឱ្យលាតសន្ធឹង បត់ និងរមួលបាន ក្រុមហ៊ុន LG បាននិយាយថា អេក្រង់ទាំងនេះនឹងអនុវត្តយ៉ាងទូលំទូលាយនៅក្នុងឧស្សាហកម្មផ្សេងៗ ចាប់ពីម៉ូដសម្លៀកបំពាក់ និងឧបករណ៍ពាក់រហូតដល់ការចល័ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-7zda-ckl3vPbkO6F_mpfLafnLBXL-p9Nm9vvcag1jkGdMa_PKClRYJVEyUfoMDeIdzhMirrgW95Ohyphenhyphen-3p_O8gQ5OQi8OthyMYk3Y1WVgYEdy-WbqsRuoBekN2NaHVEeZltXGAkCI1IP4GfYIkbyXvKQY1ao0vUvBLRbw6U9_VluQj25xYoMFI5Jl21S-/s1200/photo_2024-11-13_10-30-36.jpg
អេក្រង់ដែលអាចលាតសន្ធឹងបានច្រើនមិនត្រឹមតែស្តើង និងស្រាលប៉ុណ្ណោះទេ ថែមទាំងអាចប្រកាន់ខ្ជាប់នូវផ្ទៃកោងមិនទៀងទាត់ដូចជាសំបក និងស្បែកជាដើម។ បន្ទាប់ពីជោគជ័យក្នុងការអភិវឌ្ឍន៍អេក្រង់ដែលអាចលាតសន្ធឹងបានច្រើនជាងគេដំបូងបង្អស់របស់ពិភពលោក បច្ចុប្បន្នក្រុមហ៊ុន LG ក៏កំពុងកំណត់គោលដៅលើកម្មវិធីផ្សេងៗជាច្រើនទៀតផងដែរ ដូចជាអេក្រង់រថយន្តដែលមានប៊ូតុងប៉ះអណ្តែត ដែលអាចចុចដោយផ្ទាល់នៅលើអេក្រង់សម្រាប់បទពិសោធន៍ដ៏ឆ្លាតវៃនៅពេលបើកបរ ឬឯកសណ្ឋានអ្នកពន្លត់អគ្គីភ័យដែលមានបន្ទះបង្ហាញព័ត៌មានចាំបាច់ក្នុងពេលវេលាជាក់ស្តែង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLmLuyG1KafkTEiIyvMSAX6Ep8S9bbUKzVvCp0Fauw2GRHs84BwUrBWf-gNw3wevLgencuni0InDQeqGBmTmCh0Qc4awiIOw1tIskMWZJATziOeTPUKJZW_P4qjmkcL4AqIZeHMMvJzAvfqa3B3zSUUuvFlb83_9m4_zjxlhY7Do67hSh4BaiqZSXTIbba/s1200/photo_2024-11-13_10-31-44.jpg

ជ័យជំនះរបស់ Trump ជួយឱ្យ Elon Musk សម្រេចក្ដីស្រម៉ៃក្នុងការបញ្ជូនមនុស្សទៅកាន់ភពអង្គារ

0

សហរដ្ឋអាមេរិក៖ ក្តីស្រម៉ៃរបស់លោក Elon Musk ក្នុងការបញ្ជូនមនុស្សទៅកាន់ភពអង្គារ ទំនងក្លាយជាការពិតក្នុងពេលឆាប់ៗនេះ ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump ដោយបង្ហាញពីការផ្លាស់ប្តូរសំខាន់ៗចំពោះកម្មវិធីព្រះច័ន្ទរបស់ NASA ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0d4u-l-v3zYAz_rf0uwGO86UTo3_Y0E2bhgma3DSkx9g-9klqwFyd03OntB5z7Pr-ByPWIXhur4gjozdhgG9XPLZC36aY7RGXfo4_2DRSKgnUhGRMUiLp8j8eb1gpM5qe2Cg9gDML32NIBUatRkzoyOZjsU6i2044rJo7CZl2d0snO6q1-eelkpVXI7Ub/s1200/image_2024-11-13_09-42-17.png

កម្មវិធី Artemis របស់ NASA មានគោលបំណងប្រើប្រាស់រ៉ុក្កែត Starship របស់ SpaceX ដើម្បីបញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទជាមុនសិន ដែលនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់បេសកកម្មនៅភពអង្គារនាពេលអនាគត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd2iLxv8Hr0lIuUzmtrD9U-Q8rccBOfOCWDoR6iH8j69oW69vSO1hfkbWERkNWXtoo8d16m0QCn40ta3zqvWYctdgNFmKhmc9CCjxhxwaJlC3fa_SAB9IfoFOTuWm7VND3Fs1rfwS4R3vGp5vUjRmlmtIKkt21VjTLn5HmJoMmL1gudFcGlSTUiJmLMKHJ/s1500/image_2024-11-13_09-42-18%20(2).png

ទោះបីជាបញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទនាពេលខាងមុខក៏ដោយ កម្មវិធីនេះគឺផ្តោតលើភពក្រហមនោះទេ មានន័យថា Elon Musk មានបំណងបញ្ជូនមនុស្សទៅកាន់ភពអង្គារតែមួយប៉ុណ្ណោះ ដូច្នេះព្រះច័ន្ទគ្រាន់តែជាការបាញ់បង្ហោះសម្រាប់គោលដៅរបស់លោកក្នុងការទៅដល់ភពព្រះអង្គារប៉ុណ្ណោះ។ ហេតុនេះលោកមានបំណងចង់គ្រប់គ្រងតែភពអង្គារមួយនោះទេ នេះបើយោងតាមប្រភពសារព័ត៌មាន Reuters ដែលបានចុះផ្សាយកាលពីថ្ងៃទី ១១ ខែវិច្ឆិកា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1edfckgDwQA38J0RtRiYJlmCmkrLMPelehqNG_29U-462I5tiQ576vPEoyK4lIWnyFKpF7LloexjS6yN6zhVUGF-8uSSY0Vpjdc1pMNf0_968z0KqDXDIJHvzREwcelPuJCgwUQlgdC63ta_toq9arKBdnQ-A6-hm9StLmnqTb_1_S7MPgE-DQCU4F7eY/s951/image_2024-11-13_09-42-19.png

លោក Doug Loverro ទីប្រឹក្សាឧស្សាហកម្មអវកាស ដែលបានដឹកនាំផ្នែករុករករបស់ NASA បាននិយាយថា មូលហេតុដែលជ័យជំនះរបស់ Trump អាចជួយឱ្យ Elon Musk សម្រេចក្ដីស្រម៉ៃក្នុងការបញ្ជូនមនុស្សទៅកាន់ភពអង្គារ គឺដោយសារ Trump មានគោលជំហររឹងមាំ និងមានផែនការភពអង្គារប្រាកដនិយមជាង ខណៈប្រធានាធិបតីផ្សេងទៀតមិនសូវគាំទ្រផែនការរបស់ Elon Musk ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8kitTOq-Ghn_Nud9_pI24irx2_278zhjR9VWElefjxbWrxsTUdTsLdw_joQFIQ6phxtXxi6VlcbeXtkj-LZrp7oQzFqLkqncI3YIm43dm-M3aAzlfJ52rps7izCqZdtXPG8Bte7a0W10WzIwjVrU3U9Nnoa9dQ1BOxKG5Ki_1MIJ_aa9LNT_cslMejzay/s1200/image_2024-11-13_09-42-18.png

គួរបញ្ជាក់ដែរថា កាលពីខែតុលាកន្លងទៅ Elon Musk បានចំណាយប្រាក់ចំនួន ១១៩ លានដុល្លារសម្រាប់យុទ្ធនាការរបស់លោក Trump និងបានផ្សព្វផ្សាយដោយជោគជ័យនូវគោលនយោបាយអវកាសរបស់ខ្លួន។ ដូច្នេះហើយនេះជាមូលហេតុដែលមហាសេដ្ឋីបច្ចេកវិទ្យាវ័យ ៥២ ឆ្នាំរូបនេះគាំទ្រ Trump និងបានជ្រៀតចូលក្នុងផ្នែកនយោបាយ៕

យន្តហោះអាមេរិកជាច្រើនផ្អាកការហោះហើរទៅប្រទេសហៃទី ក្រោយយន្តហោះ Spirit Airlines រងការបា.ញ់ប្រ.ហារ

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Spirit Airlines ដែលហោះហើរចេញពីទីក្រុង Fort Lauderdale រដ្ឋផ្លរីដា សហរដ្ឋអាមេរិក ទៅកាន់ទីក្រុង Port-au-Prince ប្រទេសហៃទី ត្រូវបានបា.ញ់ប្រ.ហារ ដោយក្រុមអនាមិកពេលយន្តហោះកំពុងចុះចត ដែលបណ្តាលឱ្យបុគ្គលិកអាកាសចរណ៍ម្នាក់រងរបួស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCdENTIq3kdhQDviTpZ1dOoTiVvIpG1vQaJJZg15SSLtdDmdFrFIr6uH-MpJ1qN1nL73lI2evbnzIHIeD39DltfGpzhT8m2AJ7jAGk0SHJjTQ5S-SgcDoLH3zDVeW9pmn3MK8omOHhPOWfZ_m6juTpd7IbAD6NgGS1zXgFcxq4qZexcSVSJ2RiiR8tw6P6/s1110/image_2024-11-13_09-39-17.png

ក្រុមហ៊ុនអាកាសចរណ៍ Spirit Airlines លើកឡើងថា យន្តហោះនេះបានផ្លាស់ប្តូរទិសដៅទៅកាន់សាធារណរដ្ឋដូមីនិក កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងមក ក្រោយរងការបាញ់ប្រហារពីជនមិនស្គាល់មុខ ។ ក្រោយត្រួតពិនិត្យឃើញថា យន្តហោះបានរងការខូចខាតដោយសារគ្រាប់កាំភ្លើង ។ ហេតុការណ៍ដ៏រន្ធត់នេះបណ្តាលឱ្យបុគ្គលិកអាកាសចរណ៍ម្នាក់រងរបួសស្រាល ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBn5gTaTwvkkZBJWFjRVvMaCs4fiC_BabDGTEX4OSUYkAHHW_Fsa2k7dQzhi0YupIN_LnAJp7SDxYFSgVle_iLn9Wqw9qt4GpxsY6XnGQzPeXPSP1PtU80wcx2aOz3Q_mfF9wiyZ0iROyP3VraqOFqmPNaxHq1F-NU1VSKhqXMzGCt5P1TMYC7_1515VQ1/s1920/image_2024-11-13_09-39-18.png

រីឯអ្នកដំណើរនៅលើយន្តហោះគ្មានអ្នកណាម្នាក់រងរបួសទេ ។ ក្រុមហ៊ុនអាកាសចរណ៍នឹងផ្អាកការហោះហើរទៅប្រទេសហៃទី រហូតដល់ស្ថានការណ៍ធូរស្រាលវិញ ហើយក្រុមហ៊ុនបានឱ្យអ្នកដំណើរជិះយន្តហោះ១គ្រឿងទៀតត្រឡប់ទៅរដ្ឋផ្លរីដា និងប្តូរគោលដៅទៅសាធារណរដ្ឋដូមីនិក ។ តាមការចែកចាយរូបភាពក្នុងបណ្តាញសង្គម គេបានឃើញស្នាមគ្រាប់កាំភ្លើងជាច្រើននៅបរិវេណកៅអីដែលបុគ្គលិកអាកាសចរណ៍អង្គុយពេលយន្តហោះឡើង និងចុះចត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZA8vZZhOSs6MA6PFfJqq5p0At9aQ2zQSEGzGYMb18OoL7lcCsjgk_mrGCn7aJc91WTNqXh4SqPi0kaZhVaWJ-P5XpwJMhmbb73ff5WATWl-2zU7at_oyXXFF0ZQkN0bU_dF1sHAJcgaS4mMr_Bf0j38JqwLhkr4jj5XT4uamDaiMocxuGnyxDEhabqjH_/s2000/image_2024-11-13_09-39-16.png
ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ American Airlines លើកឡើងថា ក្រុមហ៊ុននឹងផ្អាកការហោះហើរពីទីក្រុង Miami រដ្ឋផ្លរីដា ទៅកាន់ទីក្រុង Port-au-Prince ប្រទេសហៃទីដូចគ្នា ហើយក្រុមហ៊ុននឹងតាមដានស្ថានការណ៍យ៉ាងដិតដល់, ផ្តល់សុវត្ថិភាពដល់អ្នកដំណើរជាចម្បង និងកែតម្រូវការហោះហើរតាមការចាំបាច់ ។ រីឯគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ JetBlue បញ្ជាក់ថា ក្រុមហ៊ុនក៏ផ្អាកការហោះហើរទៅប្រទេសហៃទីដែរ ដោយសារអសន្តិសុខផ្នែកនយោបាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji2_aPMPwtUUpxkkMd5Y2jBM6T-g6HeXjMgYlKEaxWOBfax3LOWd-_vesSvoS2bGt38DwU72O1b03zSNSTBnrX9OPuzpMXWpE3GjVsTVpnqcOOaIZ9wcTx-ZDw3pOjn1j7tirkgd6DE7E3AL2l2HIcf1mjbLX-AirGoFeg04pWUAz6VafHxLDfYi-7wlyd/s1920/image_2024-11-13_09-39-18%20(3).png
គួរបញ្ជាក់ថា ក្រុមប្រដាប់អាវុធនៅប្រទេសហៃទីបានកាន់កាប់តំបន់ជាច្រើន និងបាញ់យន្តហោះជាច្រើនលើក ស្របពេលនាយករដ្ឋមន្ត្រីថ្មី ទើបឡើងកាន់តំណែង ។ ក្រុមប្រដាប់អាវុធបានបិទផ្លូវធ្វើដំណើរចេញ-ចូលទីក្រុង Port-au-Prince ព្រមទាំងបិទកំពង់ផែ និងអាកាសយានដ្ឋាន ដែលធ្វើឱ្យប្រទេសហៃទីនៅជាប់សមុទ្រ Caribbean កាន់តែមានអសន្តិសុខខ្លាំងឡើង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM13N2hsDFOzkdxvwxmk1KTK8LpAqT41ppcHWGNjlirhqfItd6OiXf6xS64CLra1daN8xjUAVTlXtTG_WRE3d6vSySwSBTE-KbWhyderKaknrNrxiEvbIB2hV_vYNbJmKU02Kbr-x07veOkzlblI3Q0PqxfA2Owjib6t3OEoscva2mY0eUKq-sqqBG75nr/s1140/image_2024-11-13_09-39-18%20(2).png

កម្ពុជា ត្រូវបានជ្រើសរើសធ្វើជាទីតាំងសម្រាប់ផ្ដល់ ពានរង្វាន់អាស៊ាន សម្រាប់អាជីវកម្ម និងធុរកិច្ចដែលបានជួយកិច្ចការសង្គមប្រចាំឆ្នាំ ២០២៤

0

ភ្នំពេញ ៖ ពានរង្វាន់អាស៊ាន សម្រាប់អាជីវកម្ម និងធុរកិច្ច ដែលបានជួយកិច្ចការសង្គមប្រចាំឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីរាត្រីថ្ងៃទី១១ វិច្ឆិកា ២០២៤ ដោយមានសហគ្រិនចំនួន ៧៥រូបមកពីប្រទេសចំនួន១៩ ត្រូវបានជ្រើសរើសសម្រាប់ការផ្ដល់ជូនពានរង្វាន់ដ៏អស្ចារ្យមួយនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-Ep9rfHEPoptss4v-dgk1DBVV6alO06ywIr5KC5LW3xae52CkICTAEozaMMFNDjhXUHDlTvjv9h5BxGIVKFsz7Qd_rLOz4HiOKgbCVJMwd3GlyXX82UyykzeiPYEXnVO8UptJe-QvfvuPH1qNG8JstGuhKT3KuwbYjz3rka7J_zXy1jJUK-CSNkdrXrCZ/s2048/%E1%9F%A1.jpg

នៅក្នុងឱកាសនៃពិធីប្រគល់ពានរង្វាន់នេះដែរ លោកហ៊ាង វុទ្ធា ប្រធានក្លិប Global Entrepreneur 1% Club បានមានប្រសាសន៍ឱ្យដឹងថា ពានរង្វាន់អាស៊ាន សម្រាប់អាជីវកម្ម និងធុរកិច្ច ដែលបានជួយកិច្ចការសង្គមប្រចាំឆ្នាំ ២០២៤នេះ បានឆ្លុះបញ្ចាំយ៉ាងជ្រាលជ្រៅជាមួយនឹងទំនួលខុសត្រូវសង្គមរួមរបស់យើង ចំពោះកិច្ចការសង្គម ។ ម្យ៉ាងវិញទៀត វាមិនត្រឹមតែលើកកម្ពស់ដំណើរការអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់មនុស្សជុំវិញយើផងដែរ ។ ការជួបជុំ នៅក្នុងថ្ងៃនេះ ក៏ឆ្លុះបញ្ចាំពីជំហានសំខាន់ៗដែល យើងធ្វើ ក្នុងនាមយើងជាផ្នែកមួយក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព លើកកម្ពស់ជីវិត និងរួមចំណែកដល់សុខុមាលភាពនៃសង្គមតំបន់អាស៊ានទាំងមូល ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizwLHFAPPVvLuvYwl5iwMAuc8uTRJQjUfvMl-_qQgmBmOSBbEBUMhLl2KAu5PeH38U-W2Y9zGC3HfaD7_0CxiOO6wDrrNt93K3Jk4QSK3RoXOuYg-mjsqY_HMCBGahZ4szjc6lme6jnmDhahW-LNgd-2FKfjeYvtWuLK4V6zV3InWAQXk7qxj-bsFn6m_w/s2048/%E1%9F%A2.jpg

លោកបន្តថាកម្មវិធីពានរង្វាន់នេះ ត្រូវបានរៀបចំឡើងអស់រយៈពេល ៨០ថ្ងៃ ដែលមានអ្នកចូលរួមដាក់ពាក្យចំនួន ៣.៧៦០នាក់ មកពីបណ្ដាប្រទេសចំនួន៣៩ប្រទេស ។ ក្នុងនោះគណៈកម្មាធិការបានជ្រើសរើសអ្នកមានសក្ដានុពលចំនួន ៤៨០នាក់ ហើយឈានទៅដល់ការវាយតម្លៃជាផ្លូវការចំនួន ២៨០នាក់ មកពី៣០ប្រទេស ។ ជាចុងក្រោយ គណៈកម្មាធិការ បានសម្រេចជ្រើសរើស យកម្ចាស់ជ័យលាភីសរុបចំនួន ៧៥រូប មកពីប្រទេសចំនួន១៩ ដើម្បីផ្ដល់ជូនពានរង្វាន់នៅក្នុងថ្ងៃនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiquyHQvIKvAe588CUe1_AhNAn-27uPA-o7acIRdefl0pL1iEJyYcFj3llxaD5UbGgkpvuabvmmQ_S7k81NL2vUBhupQIw4a1sQwycU3fjIu5t4XDmYHCAdnRTj21lhUO_DLTyB8ZSUUDlXXgWyzdWgU_y_J2TPrk9a17PPCJvC9ubG8FtvPKscm32Z-kkM/s2048/%E1%9F%A4.jpg

លោកបណ្ឌិតគង់ វិចិត្រា ស្ថាបនិកអង្គការ KPF និងជាអនុប្រធានក្លិប Global Entrepreneur 1% Club (កិច្ចការសង្គម ) បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងចក្ខុវិស័យរបស់សមាគម ដែលមិនគិតត្រឹមតែរកប្រាក់ចំណេញប៉ុណ្ណោះទេ តែថែមទាំងផ្ដល់ត្រលប់មកវិញដល់សង្គមផងដែរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2T3adjs8wo44XIEwrH4rfq13ItExGtOy4bNn1MQptbbgw98aZqr-cj-wOZw8jmiP33jeTAMJd4-GjAmaXj4EFRzJDcnP-QvH-MTQYx1dG-WM53jvbEBBQ17Y7P2wzcvlCgNah5WbUChA_FvOExATZ_3nT0Uiy8wrgY0DxwuhvpGL8gS-bjUyAGTgmr2h7/s9504/DSC01445.jpg

លោកបន្តថា ការទទួលខុសត្រូវសង្គម មិនគ្រាន់តែជាការផ្ដល់ត្រលប់មកវិញទេ វាគឺជាការកសាងអនាគតប្រកបដយចីរភាពសម្រាប់មនុស្សគ្រប់រូប ។ ក្នុងនាមជាអ្នកទទួលខុសត្រូវសង្គមមួយរូបរបស់សមាគមក្លិប លោកក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្ម និងសហគ្រិនជាច្រើនផ្សេងទៀត បន្តគាំទ្រសង្គមរបស់យើង ដោយសារវាមានសារសំខាន់ណាស់សម្រាប់អភិវឌ្ឍប្រទេសយើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWvqJgXtEcBjwtRgJmFGJ2McQcg6AUWyK0HCd_jouMX-pqABu8SFpNVfkEV20msFb-yUqQgFiYMShyphenhyphen5uSGIiAS5aNfRPGD1jBjFeeFnw4rjsf4YP2fiaaIMuV7zs297sFwO5O5sq6ifM0IVtks0ZkVals5E_Z5hX9wurTZzAmQnIrWHXWunhAcnTgJeMU0/s9504/DSC01503.jpg

តាមរយៈពេលពានរង្វាន់មួយនេះដែរ ក្លិបអ្នកវិនិយោគរំពឹងថា នឹងមានសហគ្រិនជាច្រើនទៀត ចូលរួមក្នុងកិច្ចការសង្គមបានកាន់តែច្រើន ហើយក៏រំពឹងថានឹងមានការរៀបចំពានរង្វាន់ដ៏អស្ចារ្យមួយនេះ ដោយមានការគាំទ្រពីសំណាក់បណ្ដាក្រុមហ៊ុន និងម្ចាស់អាជីវកម្មទៅលើការរៀបចំកម្មវិធីពានរង្វាន់ កាន់តែធំនិងអស្ចារ្យជាងពេលនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKXFRkbbkI7BVRPAPrBhQ_i1iJVxTKQ2pwQcwL_RNid7IJyDTBCKevn2DRhMaFboo8pjUUNNfF0V0gZWyrKwGMAUboakrLHJMKZDOmN4VFHLGjDMdyj3b2fpQunfsWxMTxfqNQ8mN_NNF8wMfPmqhuHKuknMbCxF22nCNtyxetbFzxh7XP48z8orS4MsM2/s9504/DSC01519.jpg

នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់កាលពីរាត្រីថ្ងៃទី១១ វិច្ឆិកា ២០២៤នេះដែរ ក៏មានការចូលរួមពីតំណាងក្រសួង ស្ថាប័នសំខាន់ៗមួយចំនួនរួមមាន តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ តំណាងមកពីក្រសួងពាណិជ្ជកម្ម ប្រធានសភាពាណិជ្ជកម្មសិង្ហបុរីប្រចាំប្រទេសកម្ពុជា និងប្រធានសមាគមវិនិយោគកម្ពុជាសិង្ហបុរីជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMO4t7k32ui14b7IBse4rb1Pj_VxehEEp74mc-bVpbkrM9kPGlh8vfsqYHGvIEmJxviAh5XWun33zQ_aHGJpsVChlp4NQOSCGiPy0Nm62KlU5S1KPMWt1UUptA0_iHdXjubBa7Ug9VMOl93EuakNIrZACrQ9iAwG2waGDlBhC1PRo1seWfRt_8QUzqpJHc/s9504/DSC01544.jpg

គួរបញ្ជាក់ថា កម្មវិធីពានរង្វាន់អាស៊ាន សម្រាប់អាជីវកម្ម និងធុរកិច្ចដែលជួយកិច្ចការសង្គម ត្រូវបានបែងចែកទៅជាពានរង្វាន់មាន៥ប្រភេទ ដែលក្នុងនោះ ពានរង្វាន់អាស៊ានសម្រាប់ថ្នាក់ពានសហគមន៍ និងធុរកិច្ចដែលជួយកិច្ចការសង្គមចំនួន១០រូប ពានរង្វាន់អាស៊ានសម្រាប់ថ្នាក់ពានសិល្បករ/សិល្បការិនីនិងធុរកិច្ចដែលជួយកិច្ចការសង្គមចំនួន៣រូប ពានរង្វាន់អាស៊ានសម្រាប់អាជីវកម្ម និងធុរកិច្ចដែលជួយកិច្ចការសង្គមចំនួន១២រូប ពានរង្វាន់អាស៊ានសម្រាប់ពានសហគ្រិននិងធុរកិច្ចដែលជួយកិច្ចការសង្គមចំនួន៣៤រូប និងពានរង្វាន់អាស៊ានសម្រាប់ថ្នាក់ដឹកនាំនិងធុរកិច្ចដែលជួយការសង្គមមានចំនួន១៣រូប ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicZcew2EbqPwy15GGcaMsgenCN8Zk5VliIVIlpVF6V1vWGeiusK5gO7POvvXNlULSgp-EoeouQMX5Vfn6iRNkpiE7eOWvlQuiWAow3QSsYJ5XHvyEmoT9CZRLBOOI0D6mx7QLC7kzGcccZ9XCRzfD7TOohpNmPHHifH-lPrn6geldQQj7zpqWV6KSVDkbp/s9504/DSC01743.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiraerYaM4NKslbVh_dPdsgdQStHXQP0j_ZWW5ILwlqmJOl1pqx4uEAHN3jBC9w3RycRgM6PfKODUbvMiN4zXs_EmYdXfVNUW1shUQ6mWhGPStv5UluFiGZLGInNZyGUy5t7kkkJmxrbGIGDqHBDsJ8gNjvoRtJ1PlDRfRPvYzmulrnXF0MgtNbZif332hP/s9504/DSC03057.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYtK6zNfPMPtExk-piXSnyI8H9T-vh2m3lxaJs11bRuJoGkvbrp16xm9r5hEn5V_NQhwM53Wi-_IMlAVzBc_oYgSG5z9VMPi0hR9dSX6fs0aVCEXoB2F3B0G9ZnkxlvbeX072hIiFMy-ZltCiJlBJc24bY_qi9bYE494hc43Hvd4-zh1ruiZvALujLSsyL/s9504/DSC01667.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2J8sP8mf0C2PwclSxaiNf8_jTOD8wLCz1qyYiXtkiAtHj_syHkQgwqQO1Q8ug6_ZUR-gYryq6c-Ehbwis-VxDFnrijQuQVdl1jYz9m9OTYMF1w3FBhOBodwwW9UcURbyG8Xk4sqmSNWbDQtIA3MZpZcke7YRhWLnb7ikaKoTVY3S6IkD2UuxfyNkK6t7K/s9504/DSC01655.jpg

ផ្សិតថ្លៃបំផុតលើពិភពលោកកំពុងប្រឈមនឹងការផុតពូជ!

0

ប្រទេសអ៊ីតាលី៖ អាកាសធាតុប្រែប្រួល បានធ្វើឱ្យផ្សិត White Truffles ដែលជាផ្សិតថ្លៃជាងគេបំផុតលើពិភពលោកពិបាកក្នុងការដាំដុះ និងខ្វះខាតកាន់តែច្រើន។
ផ្សិត White Truffles ត្រូវបានគេរកឃើញជាញឹកញាប់នៅក្នុងទីក្រុង Alba និង Piedmont ប្រទេសអ៊ីតាលី ហើយមានក្លិនឈ្ងុយ និងរសជាតិផ្អែមប្លែក ខុសពីផ្សិតធម្មតា។ Truffle ត្រូវបានគេស្គាល់ថាជា “ស្តេចផ្សិត” ដោយសារតែតម្លៃអាហារូបត្ថម្ភរបស់វាខ្ពស់ និងក្លិនក្រអូបដែលមិនអាចបំភ្លេចបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5OdIosSUIC35jLMHxYFm4yQGlZZG0Pv9pk27e1ymToDKHR90DrXEX5_11XKQCA_EAmr1bPrn9yzByKQxg55wOZZlwuheNFtzlfBnBQeGcqjl92SSusSygfsJW1jbHSkj2qAs2W9OwfO4icaI4SNpX1FMxJCRypGgoEi7RShIWbXfEjR9CvCxYhk4JK6XY/s1500/image_2024-11-13_08-32-59%20(2).png

មុខម្ហូបនីមួយៗត្រូវការតែផ្សិតមួយចំណិតប៉ុណ្ណោះ ដើម្បីបញ្ចេញរសជាតិដ៏អស្ចារ្យរបស់វា។ ដោយសារតែភាពកម្រ និងរសជាតិប្លែករបស់វា តម្លៃផ្សិតនេះគឺថ្លៃជាងដុំមាសទៅទៀត ដែលមានតម្លៃរហូតដល់ ៤,៧៩០ ដុល្លារអាមេរិកឯណោះក្នុងមួយគីឡូក្រាម។ ទោះជាយ៉ាងណា ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ តំបន់ដែលសម្បូរទៅដោយផ្សិត White Truffles នៅក្នុងប្រទេសអ៊ីតាលីបានថយចុះ ៣០% បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjWN7CMlD9fScGGfCc6pKS6ZxgUGlWzwgZ0JZ-GENe5X4VSFpw8vRN3Ybrljqtn-HOX8Kk9NR00ykSf7ZwwnuHEIBimklQBYXExtoR1UHGKX24l9HFoUFlPrBh67Nt0kNRbxg7eH4kDj2vTJ8RGJR9GcrqZH8MmWcRoJLnSuXRDoIEAlA-NSERWDEWolPj/s1500/image_2024-11-13_08-32-59.png

មូលហេតុនៃការថយចុះរបស់ផ្សិតថ្លៃជាងគេលើពិភពលោកគឺដោយសារការប្រែប្រួលអាកាសធាតុ។ ការឡើងកំដៅផែនដី ការកាប់បំផ្លាញព្រៃឈើ និងការប្រែប្រួលសីតុណ្ហភាពភ្លាមៗ គឺជាកត្តារួមចំណែកដល់ការចុះខ្សោយនៃជម្រកធម្មជាតិរបស់ផ្សិតនេះ។ មិនដូចផ្សិតធម្មតាផ្សេងទៀតទេ White Truffles ដុះនៅក្រោមដី ស៊ីសង្វាក់ជាមួយដើមឈើរឹងដោយតោងឫសរបស់វា ដើម្បីរស់បាន ហើយវាក៏ត្រូវការបរិយាកាសត្រជាក់ និងសើមខ្លាំងផងដែរ ខណៈបច្ចុប្បន្នអាកាសធាតុក្តៅរយៈពេលយូរកំពុងគំរាមកំហែងដល់ការដាំដុះ ធ្វើឱ្យផ្សិតខ្វះខាតកាន់តែច្រើន និងឈានទៅរកការផុតពូជ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvaGY5aZSbpssBiGeqTJR929cIEPk7ZgPStfYp-igxKchb8ZwtLFtJoqYjhdqhtglocXc8Pz1zfqBN-Ed1bMUPsPlK6v830534Aa27qw28PC0ZeV0-Da1AshQJSfrEw-qekfh9Ses0eEVYgePOtHS6eJBq5Ei8jLuh-Xe415aAfB0P8z8CgbcSm5SQNd5T/s1500/image_2024-11-13_08-33-01.png

អ្នកស្រាវជ្រាវវិទ្យាសាស្ត្រធម្មជាតិ Edmondo Bonelli បានចែករំលែកថា៖ «ប្រសិនបើយើងចង់ការពារកុំឱ្យផ្សិត White Truffles បាត់ខ្លួនឬផុតពូជ យើងត្រូវតែការពារព្រៃឈើ បញ្ឈប់ការបំពុលប្រភពទឹក និងដាំដើមឈើថ្មីឱ្យបានច្រើនដើម្បីស្ដារឡើងវិញនូវភាពចម្រុះនៃអេកូឡូស៊ី និងដើម្បីឱ្យមានសំណើមគ្រប់គ្រាន់ក្នុងការដាំដុះផ្សិតនេះឡើងវិញ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilgG_-Be6EdVVoePrpIcGsBRA5KlGOvBTRvmn5zIxqZrK3BfzPvousUlTiSKineZJ5iGAnll09SoHU_V8hxPtyWpQI_2sh9F87YEl2dMMpjKNR9MFaj-5a6kwrqhNFTQwKPADU71fUB8SZO1GBGEvak60lCvU9j40IOXYDwwHxveIFYzsCUaFnGnfdKRRf/s1200/image_2024-11-13_08-33-02.png