ពិព័រណ៍ OTOP City 2024 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-២២ ខែធ្នូ ឆ្នាំ២០២៤ ក្នុងការតំាងបង្ហាញផលិតផលចម្រុះរបស់ថៃនិងបណ្តាប្រទេសផ្សេងៗ ដែលក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជាយើងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1FVx-gTxNXzeKIffhoLDlGSwDnbQptMmQRQSnz8sPxXLrw5d9apc0Ed1Ln54WgSAuKa_IRepZfK6-AR-zSXWdD5c8vJtkbivuq3qIzIsFwJiFhzdT5qvwcISjAO6MIJCHa3_wVsituG5S-EVn86MAXrNL9cKITN8dQEWLlARnyHB9CPuG-6iMF89Gc3ol/s1148/470596311_985141380310351_854059269099445362_n.jpg
យោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោក ហុក សុទ្ធា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា អមស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃឡង់ដ៍ បានចូលរួមរៀបចំ សម្របសម្រួលស្តង់ពិព័រណ៍ស្ថានទូតកម្ពុជា និងបានចូលរួមក្នុងកម្មវិធីសម្ភោធពិព័រណ៍ OTOP City 2024។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSLK8H0Cdq7u3nVl4pcBecV36poVu6fDV_vwwzCplQ0-uJhLrRLY2dTDRU2kOqwiMeB0nY7rkygfWUc_8oII3qKoUId-6_GReY2HsBZVifML_wsws-MrHoEWUiO76Y7_YYkLobENKBMorBqlJTHth4V3JZmwu0WXR6ENvFGqapjGiuYoz46AIrqw_LUVSm/s1186/470603396_985141400310349_5560666933399502809_n.jpg

ក្នុងឱកាសនោះ ស្តង់ពិព័រណ៍របស់ស្ថានទូតកម្ពុជា បានដាក់តាំងបង្ហាញនូវផលិតផលដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជាមួយចំនួន រួមមាន៖ គ្រាប់ស្វាយចន្ទីរ ម្រេច ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ដំណាប់ស្វាយ ម្ទេសជ្រក់ ម្ទេសគ្រៀមកិន ខ្នុរគ្រៀម គ្រឿងអលង្ការ ក្រម៉ាខ្មែរ សំពត់សូត្រ និងវត្ថុអនុស្សាវរីយ៍ ដើម្បីផ្សព្វផ្សាយផលិតផលខ្មែរក្នុងទីផ្សារប្រទេសថៃឡង់ដ៍ ដើម្បីបង្ហាញជូនភ្ញៀវជនជាតិថៃ និងបរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPcksMl0SSom3cR9TiBeoutHzNBdBwFy5BDu2au9RE2bUYgDU0Jjfv8qwoueD4KJrzsEtOKqj5N28En-znRZcUn9nQsS_ohEgMNI4fOkpZuLITRzbYh8XOVvNV5EfArN0IT2OzL3YHriSplNz89lZ2ISx6uxvco0R7uh_1XnFa6jr9waMjeecxJboSDtic/s1280/470659731_985141473643675_7971853015449692640_n.jpg

សូមជម្រាបថា ពិព័រណ៍ OTOP City 2024 ស្ថិតនៅមជ្ឈមណ្ឌល Impact Muang Thong Thani ក្នុងខេត្ត Nonthaburi ប្រទេសថៃ។ កម្មវិធីពិពរ័ណ៍នេះ នឹងរៀបចំដើម្បីដាក់តាំងបង្ហាញផលិតផល OTOP ជាច្រើនដែលរួមមាន៖ គ្រឿងអលង្ការ សម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារ និងផលិតផលប្រើប្រាស់ផ្សេងៗទៀតផងដែរ៕