នៅឆ្នាំ២០២៥ខាងមុខនេះ ច្បាប់ស្ដីពីហិរញ្ញវត្ថុអនុញ្ញាតឱ្យរាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីលុយពីគេបាន២ពាន់លានអេសដេអ៊ែរ (SDR) ដែលមានលក្ខណៈជាការខ្ចីសម្បទាន ត្រូវសងវិញជាមួយការប្រាក់អនុគ្រោះ។.png)
យោងតាមច្បាប់ស្ដីពីហិរញ្ញវត្ថុ បានចែងថា៖”រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកមានសិទ្ធិស្របច្បាប់តែមួយគត់ តាមការប្រទានសិទ្ធិជាលាយលក្ខណ៍អក្សររបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចុះហត្ថលេខាលើការខ្ចីប្រាក់ពីគេ សម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគសាធារណៈ និងគាំទ្រមូលនិធិទ្រទ្រង់ថវិកា ជាគុណប្រយោជន៍នៃថវិកាទូទៅរបស់រដ្ឋ ឬលើការធានារបស់រដ្ឋ ហើយត្រូវធ្វើរបាយការណ៍ស្តីពីការអនុវត្តនៃការខ្ចីប្រាក់ពីគេនិងការធានានេះ ជូនរដ្ឋសភានិង ព្រឹទ្ធសភារៀងរាល់៦ខែម្តង”។
បើតាមឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា៖”ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជាគិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២៤ នៅអាចគ្រប់គ្រង និង ហានិភ័យទាប បើទោះជាសេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩”។.png)
គួរបញ្ជាក់ថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤នេះ កម្ពុជាមានបំណុលសាធារណៈសរុប ១១.៧៨ ប៊ីលានដុល្លារ ក្នុងនោះ៩៩ភាគរយ ត្រូវនឹងប្រមាណ ១១.៦៧ ប៊ីលានដុល្លារអាមេរិក ជាបំណុលសាធារណៈក្រៅប្រទេស៕










