Home ព័ត៌មានអន្តរជាតិ តើការរលាយ និងបម្លាស់ទីជាថ្មីរបស់ផ្ទាំងទឹកកកយក្ស A23a ធ្វើឱ្យកម្រិតទឹកសមុទ្រពិភពលោកកើនឡើងដែរឬទេ?

តើការរលាយ និងបម្លាស់ទីជាថ្មីរបស់ផ្ទាំងទឹកកកយក្ស A23a ធ្វើឱ្យកម្រិតទឹកសមុទ្រពិភពលោកកើនឡើងដែរឬទេ?

100
0

កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ អ្នកវិទ្យាសាស្ត្រនិយាយថា ផ្ទាំងទឹកកកធំបំផុតលើពិភពលោក ឈ្មោះ A23a ឬមានទំហំប៉ុនទីក្រុងឡុងដ៍ ២ដង ចាប់ផ្តើមបម្លាស់ទីនៅលើទឹកសមុទ្រម្តងទៀត ហើយការបម្លាស់ទីលើកនេះ អាចនាំមកនូវផលប្រយោជន៍ច្រើនជាងគ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYenRVBegS8xj7X-B20P7YYib1Kpu1fKPq11cp22aaDG-8htKe6oBHYByL_l39bPgitE0r2fgPWux4F8v-44_Z_f11owjLLCikftSoim0A2JxW2u0t0WbTnJnRboVqltsDEprTHBd6xMywzTN_1vmVqZ9Ila3yRr-YgFK1zI0BidNknzvzOJoYVFfyVkmn/s2048/image_2024-12-20_13-41-47.png

អ្នកវិទ្យាសាស្ត្របានតាមដានការបម្លាស់ទីរបស់ផ្ទាំងទឹកកក A23a អស់ជាច្រើនឆ្នាំ ពីព្រោះក្រៅពីមានទំហំធំខ្លាំងហើយ ផ្ទាំងទឹកកកនេះបានធ្វើឱ្យពិភពលោក បារម្ភពីការបម្លាស់ទីរបស់វាអាចប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងកម្រិតទឹកសមុទ្រកើនឡើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnnaS7fFT6yd6wWI4GS7fpVBtsRGAxXJT2bDzQvudriqktJJyiwyqAr_Sst-PnIuFuzGhkK33uRJTTUD5llpx9zuOyvGlyQUCAQJB4BvSrx6m2EMj0MpQ-BA93ZIlY_NxphV0-diR9SGyXKvPSXFvYRI2a4jgfYUfTpbMBM4mawrTWkZbEaxZEAn_ir3UE/s1892/image_2024-12-20_13-41-48.png
កាលពីមុន ផ្ទាំងទឹកកកដ៏ធំបំផុតលើពិភពលោកនេះ ធ្លាប់ជាផ្នែកមួយរបស់ផ្ទាំងទឹកកកនៅទ្វីបអង់តាកទិក និងជាផ្នែករបស់ផ្ទាំងទឹកកក Filchner-Ronne ស្ថិតនៅភាគពាយ័ព្យរបស់ទ្វីប ហើយក៏ធ្លាប់ជាទីតាំងស្ថានីយស្រាវជ្រាវរបស់សហភាពសូវៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju4CnW65ZzVOEbqr8RpOAxE9FqEcY3T6oGnR7hCg73XvC4Vyyx9aUoUYM13frIWvaQkeoUn5eHD7c7FbaSy-b75tvEhO0iUp-A0LuccAikQVH2bkzy_7BlYd1r4-NtOZsvslGcDR-7MuUB6rkStoaf7zPV40ZFXRs40xzmzOfPFM992jW4vvYv_1-cufNK/s2500/image_2024-12-20_13-41-49.png

នៅឆ្នាំ១៩៨៦ ភ្នំទឹកកកយក្សបានផ្តាច់ចេញពីទ្វីប និងអណ្តែតនៅសមុទ្រ Weddell ។ រហូតមកដល់ខែសីហា ឆ្នាំ២០២៤ វាក៏អណ្តែតទៅជាប់ផ្ទាំងទឹកកកធំម្តងទៀត ដោយសារកម្លាំងទឹកសមុទ្រ ។ ប៉ុន្តែដោយសារផ្ទាំងទឹកកកនេះមានទំហំធំខ្លាំង វាក៏ក្លាយជាភ្នំទឹកកកធំបំផុតលើពិភពលោក ហើយធ្វើឱ្យអ្នកវិទ្យាសាស្ត្រតាមដានពីការបម្លាស់ទីថា តើវានឹងប៉ះពាល់ប្រព័ន្ធអេកូឡូស៊ីនៅជុំវិញ និងកម្រិតទឹកសមុទ្រដែរឬទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHBAIklI2_5iDTUSrMwXADlS_TrDeAn7HCnY3bSy96Z3w-fxkmZvELb1ojzQRThtuwyX1uJpOnkuwzDJzuWpdtv49hlR_4fcGadnqPT20ZXxyfY7i6hq1jWxHY7V_DtqgHrTu-iQmZ84a2De1yRyPwmgWUQ0PJfrXuLfODq46-GVUYlVDSdBIKC0d4GcR2/s1200/image_2024-12-20_13-41-52.png
អ្នកវិទ្យាសាស្ត្រអង់គ្លេសបាននិយាយកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ថា ផ្ទាំងទឹកកកនេះបានផ្តាច់ចេញពីផ្ទាំងទឹកកកធំជាថ្មី និងកំពុងតែរសាត់ទៅមកតាមកម្លាំងទឹកសមុទ្រ ទៅកាន់តំបន់ទឹកក្តៅត្រង់បរិវេណប្រជុំកោះ South Georgia ហើយវាអាចនឹងរលាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4onqrMc_MGcGwq_K2HGeb-gNi13oKxg4w15lw9dOBxFGxW-OfIJZS4Jp4ENAnkS-JJ_k-DDV10ADU-vBpOgdz_wej2bVww21_sxY-UvcBnZtCdrrt2wLZ05I7H5awb3sQm40tPvF5NvlcpzggscdfHHh83oat3lFB8yickP6sX4t-th1BFN_EzwAz4VUu/s2000/image_2024-12-20_13-41-53.png

កន្លងមក អ្នកវិទ្យាសាស្ត្របារម្ភពីការបម្លាស់ទី និងការរលាយរបស់ផ្ទាំងទឹកកក A23a អាចធ្វើឱ្យកម្រិតទឹកសមុទ្រទូទាំងពិភពលោក កើនឡើងខ្ពស់ ។ ប៉ុន្តែការវិភាគចុងក្រោយបញ្ជាក់ថា ការរលាយរបស់ផ្ទាំងទឹកកកនឹងពុំធ្វើឱ្យកម្រិតទឹកសមុទ្រកើនឡើងទេ ប៉ុន្តែវានឹងផ្តល់ផលល្អដល់ប្រព័ន្ធអេកូឡូស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0bPE1hVvcS5JVTlsA1EMo1iaJm2FvamDSeJSFQE7vUV9tdbd-GGUg0stydTIjUmFluEBvLK2WxclCCMcveqEMVinMAdOr_4A6uDsRSUDDrCqlCMuWfNFBpyuEx_zoXVfMS-H5BZ6Xk7nAl3CwCd2nB1I6kGvJjT8P9TclwLtgq3n9O4qFsO3k7d_ll64n/s2500/image_2024-12-20_13-41-54.png

ទោះយ៉ាងណា មនុស្សភាគច្រើននៅតែបារម្ភពីបម្រែបម្រួលអាកាសធាតុបច្ចុប្បន្ន អាចធ្វើឱ្យផ្លាស់ប្តូរអ្វីម្យ៉ាង ជាពិសេស ទ្វីបអង់តាកទិក ពីព្រោះបើសីតុណ្ហភាពកើនឡើង នឹងធ្វើឱ្យផ្ទាំងទឹកកកលើសមុទ្រដាច់ពីគ្នាញឹកញាប់ ។ វាអាចប៉ះពាល់ដល់កម្រិតទឹកសមុទ្រលើពិភពលោក ឬប៉ះពាល់បរិមាណកាបូនក្នុងមហាសមុទ្រ និងតុល្យភាពបរិយាកាស ៕