ជាការពិតណាស់ មនុស្សពីរនាក់ស្រលាញ់គ្នា កាលដែលបានរៀបការជាមួយគ្នាគឺជាចំណុចតូចមួយប៉ុណ្ណោះ ដើម្បីគោរពតាមប្រពៃណីទំនៀមទម្លាប់ បំពេញមុខមាត់គ្រួសារទាំងសងខាង និងឲ្យញាតិមិត្តដឹងឮជាដើម។ តែយ៉ាងណា ខ្លឹមសារដែលមានអត្ថន័យសម្រាប់ជីវិតគូរនោះ គឺអេតាស៊ីវិលស្របច្បាប់ទៅវិញទេ។ ដូច្នេះហើយថា តើអេតាស៊ីវិលមានអត្ថន័យខ្លាំងកម្រិតណាសម្រាប់ជីវិតគូរ ដែលត្រូវបន្តរួមរស់ជាមួយគ្នានោះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMv7Qt5CYuZxkqyytL0LN6RvBJ_kVVLpVMj7C2SYfHzWddoWiVzQtGCack7nNOeTDVnlir4E6QZpBloEEuK-KK425dW7Ee-dRbLBvxzaOhTnej0UV9AvniVaB9WE9HgPVkjT_N2IqpfjkGO68FM0fXONprfVnqWn7ELwepI07hpO9EV8YdiM2xyZ1OLtlY/s789/image_2024-12-20_15-48-25.png

យោងតាមច្បាប់ សំបុត្រអាពាហ៍ពិពាហ៍ឬអេតាស៊ីវិលមានអត្ថប្រយោជន៍ជាច្រើនដូចជា៖
១- ជាប្ដីប្រពន្ធស្របតាមផ្លូវច្បាប់ដែលមិនអាចរំលាយទៅវិញបានតាមទំនើងចិត្តរបស់ខ្លួនឡើយ ពោលគឺមានតែអំណាចតុលាការទើបអាចកាត់សេចក្តីលែងលះបាន
២- ទ្រព្យសម្បត្តិរួម ក្រោយអាពាហ៍ពិពាហ៍ត្រូវចែកគ្នាស្មើនៅពេលលែងលះ
៣- កាន់តែមានសុភមង្គល និងជឿទុកចិត្តគ្នាពេលមានសំបុត្រអាពាហ៍ពិពាហ៍
៤- ទទួលមរតកស្របច្បាប់
៥- ចុះសំបុត្រកំណើតឬ បញ្ជាក់សំបុត្រកំណើតកូន
៦- ធ្វើប្លង់ ដី /ផ្ទះ
៧- ធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ
៨- ការពារប្រឆាំង នឹងទ្វេពន្ធភាព (ការពារប្រឆាំងការមានប្ដីច្រើន ឬមានប្រពន្ធច្រើន )
៩- ជួយការពារទ្រព្យសម្បត្តិរួមរបស់ប្ដី /ប្រពន្ធ
១០- ទទួលអាហារកិច្ចពេលឪពុកម្ដាយលែងលះគ្នា
១១- គ្មានអំពើហិង្សាចំពោះកូន
១២- ការគាំទ្រដល់កូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiklpNwDNdyJVmvhE9ZKIHJJ5xpAVQ3zvhKlxAkklkUTUrqhngHf15LY-0g8J4MPyfheYoYeen4qvcpkwY_2pJFpUaUqEKgjiWbIDwoO21lhjA4loD8-ICIQdRsN2JG0pfl0yR0aCk5kkc4CcHxNnRzorGZ-zBO_wGII_pD_L1CHdRKTQQEmm8ke9HuXm-X/s2048/463437883_8394689833973090_3244637810741677559_n.jpg

ដូច្នេះហើយ អេតាស៊ីវិលគឺជាបញ្ជាក់ថាគូរស្នេហ៍ ដែលបានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីរួចរាល់ នឹងក្លាយជាប្តីប្រពន្ធស្របតាមច្បាប់។ តែយ៉ាងណាមិញ ការចុះអេតាស៊ីវិលក៏នឹងផ្តល់ផលវិបាកផងដែរប្រសិនបើ ទៅថ្ងៃខាងមុខ រស់នៅមិនចុះសម្រុងគ្នា គូរស្នេហ៍ត្រូវលែងលះគ្នានោះ គឺទាមទារឡើងតុលារការទើបអាចលែងលះគ្នាបាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho9GkESiGo6Zug1HPKu1ZmSxw89332Fu3HOVFSUhFGBLckOz_T5IehsJzm2C4frDRysBj0XEipf8FsO88vSUOMmOFksgWGu0c1J3vp7ra0-JiE0-JlKFYVqiknqZ4-zBR26woI11rgjh4iIT-1eKfrvFUwent6eNXAahetihBGwcxYTODl8XxBNRh-mARN/s1024/image_2024-12-20_15-48-25%20(2).png