កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ Khaosod ចុះផ្សាយថា បទចម្រៀង «រំលស់ប្រពន្ធ» របស់កញ្ញា តន់ ចន្ទសីម៉ា ជាអ្នកចម្រៀងដ៏ល្បី (Superstar) នៅប្រទេសកម្ពុជា បានល្បីល្បាញទាំងនៅកម្ពុជា និងប្រទេសនានាក្នុងតំបន់អាស៊ាន ជាពិសេស តារាចម្រៀង និងតារាសម្តែងថៃល្បីៗជាច្រើនរូបបានច្រៀងតាមបទចម្រៀងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH01MBPDniJFp972zNNkbokhdVF-RkyHRmk4IaMS_7mchbIZm9l1TwOAJSqSm61uJKgbk2O_XhSs6mXixotTCpl_-7v3I5GMM_Mtav9oOllJxdFLwge1OwLJOiUFec2jqrl9jaZvur0XVxg2hMiP7_Wa90eoQ6FgHDIE3IPzE2TXUXpjL-cwH5Usnb39zt/s1201/450909810_1521162938516558_5438237042525410071_n.jpg

សារព័ត៌មាន Khaosod ផ្សាយថា បទចម្រៀងរបស់នាងកំពុងតែល្បីល្បាញយ៉ាងខ្លាំងក្នុងបណ្តាញសង្គមប្រទេសថៃ ជាពិសេស TikTok ហើយមិនត្រឹមតែតារាល្បីៗរបស់ថៃប៉ុណ្ណោះទេ ដែលច្រៀង និងរាំតាមបទចម្រៀង «រំលស់ប្រពន្ធ» ប៉ុន្តែនៅកន្លែងប្រគំតន្ត្រីផ្សេងៗនៅតាមបណ្តាខេត្តរបស់ថៃ ក៏បានច្រៀងបទចម្រៀងរបស់នាងដែរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXon1qD7VpVFoh1RcOmduE5NiHWBVl9XJOl25YxIxh_2tBXA2p9BDrJIQPqovZHCmGAJhMUzWQlW027d3Tlwh7U3F9GZs52mgiYft-Wja27gxy_OnMGzpNhxhIn75tO6BduEnLIKeVl0EO4nSdlxaqPhoFOSE7hcUrAIz_RJFAihjvWgtrkOTJIJMNwFG4/s2048/456865762_1548011489165036_2196441809319860407_n.jpg

លើសពីនេះ គ្រាន់តែឮឈ្មោះចំណងជើងបទចម្រៀង ក៏ធ្វើឱ្យហ្វេនៗថៃចាប់អារម្មណ៍យ៉ាងខ្លាំង ពីព្រោះបទចម្រៀងនេះច្រៀងជាភាសាខ្មែរ ស្តាប់ហើយធ្វើឱ្យអារម្មណ៍រីករាយ ។ រីឯខ្លឹមសារបទចម្រៀងវិញបានបង្ហាញពីជីវិតរស់នៅពិតប្រាកដ ដោយនាងបានប្រាប់ឱ្យគូស្នេហ៍យកប្រាក់មកបង់មុន៥០% ហើយនៅសល់៥០% ទៀតអាចបង់រំលស់បាន ដោយនាងនឹងនិយាយជាមួយម្តាយឱ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuCD0SFNggBq9hngY2coOXx_RFO9u-MbXJ_cS0LrBSOWWg877fbf22CP7r6ver4a38i35l4JhgriUajxuCAam3UgL81G-vOgwwtKv1t1M2Cz38fSGNkBOMz9Fg2d047SDtp3qWow_rI6rIHmujOL_E7EiJCNeVxwliA7ilhfGUu9z4NEgyyNdNKwlIvMm_/s2048/468407645_1613466482619536_935045126850950355_n.jpg

កញ្ញា តន់ ចន្ទសីម៉ា អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ ហើយនាងបានចាប់ផ្តើមប្រឡូកក្នុងវិស័យសិល្បៈចម្រៀងតាំងពីនៅវ័យកុមារ ។ ទឹកដមសំឡេងរបស់នាងមានមន្តស្នេហ៍ និងបង្ហាញពីភាពលេចធ្លោ ទើបធ្វើឱ្យនាងល្បីល្បាញយ៉ាងឆាប់រហ័សទាំងនៅកម្ពុជា និងក្រៅប្រទេស ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgufw58DjPQ2hAnZyvc_epR39wkMNUxC0-NS0uEv2XTaWH3PLP1517OMMWLX06iyac0I7GPPlPwm4aqdTYkaFkjj6RmMVSouswPiibDMhv8uxKx-JWmyl13hq6GUSv5xmWQyNIcuYXLS3ukey9NmXfvsObyyqPbIqv97cPhBvjBu3wkm6xzcAxhU3psEQy6/s759/photo_2024-12-20_14-38-36%20(2).jpg

កញ្ញា តន់ ចន្ទសីម៉ា និយាយថា នាងសប្បាយចិត្ត ដែលចម្រៀងរបស់ខ្លួនបានធ្វើឱ្យអ្នកស្តាប់ញញឹម និងរីករាយ ហើយនាងក៏សូមអរគុណគ្រប់គ្នាដែលគាំទ្រ និងចូលចិត្តបទចម្រៀងនាងខ្លាំង ។ នាងរីករាយដែលហ្វេនៗនៅប្រទេសថៃ រួមទាំងតារាថៃយកបទចម្រៀងនាងទៅរាំ-ច្រៀងយ៉ាងសប្បាយរីករាយក្នុងអំឡុងឆ្លងឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNVyU_yd1p2FDiQQbGZk-escRHd8h2QqewUnAnt1P2bZfKxeLjrDG2EDyYGCGWm5gJt5WMTryL_bpAMs2fqKZ8neiD-TdhbaBvFIKCYSiM8aUWdG1ehO1waIb6MJAwCGBzO_uHh842WyODcXL8b-dgcSRp84xWtdAWRwJIDAZnp2VQ_9rfh0K8h85VbVuf/s748/photo_2024-12-20_14-38-36.jpg

បច្ចុប្បន្ន មានបទចម្រៀងជាច្រើនទៀតរបស់តារាចម្រៀងនៅកម្ពុជាបានល្បីល្បាញមកដល់ប្រទេសថៃ ហើយបទចម្រៀងដែលហ្វេនៗថៃស្គាល់ច្រើន គឺបទរបស់លោក វណ្ណដា ។ ចុងក្រោយ សារព័ត៌មានថៃ Khaosod សូមផ្តល់កម្លាំងចិត្តឱ្យតារាចម្រៀងកម្ពុជាចេញបទថ្មីៗបន្ថែមទៀតដើម្បីឱ្យហ្វេនៗថៃបានស្តាប់បន្ត ៕