ខួរក្បាលរបស់មនុស្សគឺជាសរីរាង្គដ៏ស្មុគស្មាញ និងផុយស្រួយបំផុត ដែលពឹងផ្អែកលើការផ្គត់ផ្គង់អុកស៊ីហ្សែនជាប្រចាំពីឈាម។ ដូច្នេះប្រសិនបើគ្មានអុកស៊ីសែន តើខួរក្បាលរបស់មនុស្សយើងអាចដំណើរការបានដែរឬទេ? នេះបើយោងតាមវេជ្ជបណ្ឌិត Danny Gonzalez អ្នកស្រាវជ្រាវផ្នែកខួរក្បាលសរសៃឈាម និងជាជំនួយការសាស្រ្តាចារ្យនៅវិទ្យាស្ថានសរសៃប្រសាទ Barrow ក្នុងទីក្រុង Phoenix រដ្ឋ Arizona បាននិយាយថា៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIzQoTK0TrdC9KEqjOwM5ND44eXPcsNA_0hPM2p8Wk-j_It6PJen1PGQEgqGAIKdg-frXiU1gmzsgw2oMIzUGHHle6p3RgToZnYZT8pqx3ZeeaLbYIGz39LnfYPMEcX8LHGhg21DXd7Y_cBaLXYsqYWGtWemPNi46lmb07cJaSSCrGEmOHAZ6Emvb5kTnX/s2560/image_2024-12-20_13-55-29.png
សម្រាប់ចម្លើយគឺ ហាសិប ហាសិប មានន័យថាបើសុខភាពយើងល្អការខ្វះអុកស៊ីហ្សែនក្នុងខួរក្បាលអាចដំណើរការបានក្នុងរយៈពេលយូរ ប៉ុន្តែប្រសិនបើសុខភាពយើងចុះខ្សោយការខ្វះអុកស៊ីហ្សែនក្នុងខួរក្បាលនឹងមានរយៈពេលខ្លី ឬអាចស្លាប់ភ្លាមៗក៏ថាបាន។ យោងតាមការស្រាវជ្រាវការខ្វះអុកស៊ីហ្សែនពេញលេញនឹងធ្វើឱ្យកោសិកាខួរក្បាលស្លាប់ក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNa_5H2rQNgSfQSIKAaiAGNj5xvOQoMd1ah1dXEjTDT69yQopMlYpHYU_DABrgKqAqaiweLbZsNNWHEnXfY2UkGTbKf6P77-cfwwMMyG1n7wMmpvnZXv1oJibVWLDZ4FlEBeR4yPr8F6npte_gYy3oQ7UaqR78vGG32haMY1vcNU_ma8vH_ErgkalLttAP/s1024/image_2024-12-20_13-55-31.png

ជាឧទាហរណ៍ នៅក្នុងព្រឹត្តិការណ៍នៃការគាំងបេះដូង សកម្មភាពអគ្គិសនីដោយឯកឯងនៅលើផ្ទៃនៃខួរក្បាលនឹងបាត់បង់ក្នុងរយៈពេល ១០ – ៣០ វិនាទី។ រីឯការខូចខាតខួរក្បាលជាអចិន្ត្រៃយ៍វិញអាចកើតឡើងក្នុងរយៈពេល ៤ នាទីបន្ទាប់ពីការផ្គត់ផ្គង់ឈាមត្រូវបានកាត់ផ្តាច់។ ដូច្នេះការស្លាប់កោសិកាច្រើននឹងបង្កើនហានិភ័យនៃការស្លាប់ខួរក្បាល ការបាត់បង់មុខងារខួរក្បាលទាំងស្រុង និងមិនអាចត្រឡប់បានវិញនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhidE2ihAgehuBsg69Crkvze1-hpqQtOc2ULiRd-eLCnMfI1CSS0Tys5ebhj_47DKvWBmDGfs8NkYQkJrG3LjqbfCdRDoqhgkJq-bP2TUiNC-t8dYU6ygwhdi5AVzH_AGssVrstKxBu16PVyg2QF1hqEaT3JkbJxMAKPTQ2LBh5GFdM2FXWyjyx0LNvYqze/s1440/image_2024-12-20_13-55-32.png
ទោះជាយ៉ាងណាសម្រាប់ជំងឺដាច់សរសៃឈាមខួរក្បាលវិញមិនបណ្តាលឱ្យកោសិកាខួរក្បាលស្លាប់ភ្លាមៗនោះទេ ដោយការខ្វះអុកស៊ីហ្សែនក្នុងខួរក្បាលរយៈពេល ៥ នាទី នឹងបណ្តាលឱ្យសន្លប់ ឬប្រកាច់ប៉ុណ្ណោះ នេះបើយោងតាមវិទ្យាស្ថានជាតិនៃជម្ងឺដាច់សរសៃឈាមខួរក្បាល និងរោគសញ្ញា (NINDS)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiHnsmkKbCulPrCxDrujgvuw3l-se3cLrYJtUvpnQLPzTscQ8robvKgSVCTUvZk80dybsnr624ohgoaCrmqoVU9u5jzR8IhIDX4m0vr7-wuTEi2_JMO3hk2y6QeajNz-kmyCHClsIzd43IZrxgmoOxYaOYlyuDSAZO92R3TaF3h6guEBRgA0wSz8IMRkOz/s1100/image_2024-12-20_13-55-33.png

ហេតុនេះហើយសរុបមកវិញ ការខ្វះអុកស៊ីហ្សែនក្នុងខួរក្បាលគឺមានការប្រែប្រួលដោយអាស្រ័យទៅលើសុខភាពរបស់មនុស្សម្នាក់ៗ។ ទោះជាយ៉ាងណាយោងតាមការសិក្សាឆ្នាំ ២០២១ នៅក្នុងទស្សនាវដ្តី Intensive Care Medicine ប្រសិនបើគ្មានអុកស៊ីសែន កោសិកាខួរក្បាល រួមទាំងណឺរ៉ូនដែលបញ្ជូនសញ្ញាឱ្យគិត និងមានអារម្មណ៍ថយចុះបន្តិចម្តងៗ ដែលវាគឺមានភាគរយខ្ពស់បំផុតក្នុងការបាត់បង់ជីវិត៕