ព្រឹត្តការណ៍“សាទរកម្ពុជា” កំពុងក្លាយជាប្រធានបទដ៏ពេញនិយមដោយឃើញមានបុគ្គលល្បីៗក្នុងបណ្តាញសង្គមចែករំលែក និងចូលរួមផ្សព្វផ្សាយព្រឹត្តការណ៍ដ៏អស្ចារ្យនេះ។ ក្រុមហ៊ុន វឌ្ឍនៈ ដែលតែងតែចូលរួមប្រារព្វកម្មវីធីតូចធំ បន្តឆន្ទះស្មារតីខ្មែរតែ១ ចូលរួមឧបត្ថម្ភគាំទ្រសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត “សាទរកម្ពុជា” ដែលនឹងប្រព្រឹត្តឡើងនៅរាជធានីភ្នំពេញ មុខព្រះបរមរាជរាំង ដោយមានការរៀបចំក្បួនដង្ហែដ៏ធំចូលរួមដោយមនុស្សប្រមាណ ៣០០០នាក់ដើរចូលរួមដង្ហែ រួមទាំងមានការសម្តែងទស្សនីយភាពចម្រុះគ្រប់ទម្រង់ មានទាំងការបង្ហោះពោង និងតុបតែងរចនានូវគ្រឿងលម្អ ជាមួយពណ៌ប្លែកៗ បច្ចេកវិទ្យា និងពន្លឺ ក៏ដូចជាការបង្ហាញទេពកោសល្យសិល្បៈខ្មែរ ការប្រគំតន្ត្រី ដើម្បីបង្ហាញពីភាពអស្ចារ្យនៃប្រទេសកម្ពុជា ក្នុងគោលបំណងសាទរសង្គមកម្ពុជាដ៏រស់រវើក បង្ហាញវិសេសភាពនៃអត្តសញ្ញាណរបស់យើង ព្រមទាំងលើកតម្កើងមោទនភាពក្នុងភាពប្រជាជាតិតែមួយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_3Ru641gvF7ojd9_Qe3Pxcu90V214kVp5buZW6GP6hADEni0dBqfwLKaNmr_8T6m3YrThlXl4oXIGyeMV5IBuaDtff9yIkvjRJ88ma6jifNyXOmVY1ye6l1jVN8fZo9mxRk9Yui_AHSYA1UkdW5W8lkua72dfeiY2Hvvsye9-MTxqsSEXlyLTxxncwSNi/s2320/468400996_122116561418584605_2179751941202049099_n.jpg

ក្រៅពីនេះក៏មានកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀត ការប្រគំតន្ត្រី ស្តង់ម្ហូបអាហារចម្រុះ ស្តង់ផលិតផលរបស់ក្រុមហ៊ុនវឌ្ឍនៈ មានម៉ាកសញ្ញា វឌ្ឍនៈ, គ្រុឌ, ដ្រាហ្គិន, និងវី-អាកទីវ នៅសួនច្បារមុខវត្តឧណ្ណាលោមចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ធ្នូ។ សូមបងប្អូនចូលរួមកម្សាន្ត និងជាសក្ខីភាពក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ «សាទរកម្ពុជា» ទាំងអស់គ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw6YLrIhXL0Y8ig9e20oQ9eynpUt_wIV68F1cLBCwc61lTAT5ixDkwTqx5u7nKMfmPjv42b_GTKgSL2PaKIFmNq81GasXVimsSz7936CetNQFYX0eMWvpTOpZn93SmKMqKM-4ciM60LSHPYFaYvtEgzN-Qs6DtXcBP11C3XGAC0sCHPd71SXQlyHwXWuyX/s2000/470138640_122120812268584605_8653209984910445389_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTILVL052Yl52kor1iO8nPap_Qf4reZtEGsBF4SthuhZf0K1IbNuOtmk02nVn3b0A2c6LN9uDIninMpq5cADDTjkH9HIxnme7nbtvyAXAxa-99bSu2is23D-jE_bXcRtn0_-a7KcWLTL5r-XwrSgf7zRF5REZxZbpLKTFciLupGpQH8NzvRUIs7X-SC-M1/s1440/470638389_122121359870584605_2951754830269451173_n.jpg