តារាចម្រៀង នេន ទុំ បានចូលរួមផ្តល់បទសម្ភាសន៍នាពេលថ្មីៗនេះដោយបានទម្លាយពីរឿងសម្ងាត់របស់ខ្លួនធ្លាប់ផុងខ្លួនដើរផ្លូវខុសសេ.ពគ្រឿងញៀនហើយមានពេលមួយលោកហ៊ានលើកដៃយកឆ្នាំងចោលម្តាយព្រោះមកដល់ផ្ទះគ្មានបាយហូប។ តារាចម្រៀងរូបនេះបានចែករំលែកទៀតថានៅពេលលោកផ្តាច់ថ្នាំគឺសាហាវជាងរឿងហុងកុងទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNmMzudci41HEMtf9DS7fumm64IOSLfM1gplss6ki2QJni4AyPxWwEsVQuyfDaKQYThhfeLPDONyrofdCv7ejCZaVoB9ImWDEI9f18WDyIq54IAVH5kY0mo02_2SRb18lqU94rSuoLl2uAp6dscuJt1Qyt4MxMeb0u1_gkUnqX8A_wmCb8_IhGhVSnwFNH/s2048/image_2024-12-20_10-34-28%20(2).png

ក្នុងបទសម្ភាសន៍ v talk confession ដែលបានចាក់ផ្សាយកាលពីថ្ងៃពុធ នេះតារាចម្រៀង នេន ទុំ ដែលប្រឡូកអាជីពជោគជាំបានចូលរួមក្នុងនាមជាតារាកិត្តិយសដោយបានទម្លាយរឿងរ៉ាវជាច្រើន។ មួយក្នុងចំណោមនោះគឺលោកហ៊ានទម្លាយប្រាប់ទស្សនិកជនជាសាធារណៈថាលោកធ្លាប់ដើរផ្លូវខុសប្រព្រឹត្តទង្វើមិនគម្បីចំពោះម្តាយដែលជាកំហុសដ៏ធំបំផុតក្នុងជីវិតខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfqopsT88sOOp7IkRP-HTVdClcG0UmiygqEqTF7Ix8zdz3JiStoi3yvNGOFkFSnsIjAEBMEFWAQyYgOMYy0OqMqG47zHyN_aaAAp6tyHi8QrvfiwhuYfaG4RQTrMkQPKkB7xezeYnYrT7aINz-xMWqHBGSeYORKbQlgM9QcgQARGAiaFq2Sg_YQN4jth9T/s2048/image_2024-12-20_10-34-30.png

នេន ទុំ បានទម្លាយថាស្ថិតក្នុងវ័យក្មេងឈាមរាវជាវិប្បដិសារីធំក្នុងជីវិតធ្លាប់ចោលឆ្នាំងដាក់ម្តាយម្តងព្រោះមកដល់ផ្ទះគ្មានបាយហូបហើយបានអាដៃចំណាំមកដល់សព្វថ្ងៃ ថែមទាំងប្រពឹ្រត្តអំពើលួចគេជាដើម។ ស្ថិតក្នុងពេលវេលាដែលដើរផ្លូវខុសកន្លងមកនិងក្តីអស់សង្ឃឹម នេន ទុំ បានទម្លាយថាគឺធ្លាប់គិតចង់សម្លាប់ខ្លួនលោតពីជាន់ទី៤ ជីវិតត្រូវស្លាប់ប៉ុន្តែមានមនុស្សម្នាក់មកជួយមានសាច់ក្លែមបបួលគ្នាផឹក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZLQPy7zTm_XcQoGsEVD_7KcB_RrUaledes4w6PncEnNLDJPIzAPwUKGGUEafcfXQadz3HK1sqcFncQHHiTvZsEYpzuce7S4dl7-5nXUmAAV8YZGIIP-_HTMZCmeE47vBvFj-jcUntHISRHCUbIA5MDevTjTe6d2CgfQM9ogVE7tXd7Oux8UOkLYh4D1V0/s2048/image_2024-12-20_10-34-34.png
ក្នុងនោះដែរ តារាចម្រៀងរូបនេះ បានចែករំលែកបទពិសោធន៍របស់ខ្លួនព្យាយាមផ្តាច់ថ្នាំគឺសាហាវជាងរឿងហុងកុងទៅទៀតដែលគេចងច្រវ៉ាក់ឃើញនៅលើខ្សែភាពយន្តគឺជារឿងពិតហើយលោកព្យាយាមផ្តាច់៥ ៦ដង ទើបបលោកបេ្តជ្ញាចិត្តត្រូវតែផ្តាច់ឱ្យបានដោយឱ្យម្តាយចងលោក។
តារាចម្រៀងរូបនេះ បន្តទៀតថា ការផ្តាច់ដំបូងនៅពេលយប់គឺបែកពពុះមាត់សាហាវ ប្រកាច់ប្រកិន ជញ្ជាំងផ្ទះធាក់ខ្ទេចផ្អើលអស់អ្នកជិតខាង ដែលការប្រកាច់នេះគឺរហូតដល់៥ទៅ៦ថ្ងៃទើបមានការធូរស្បើយបន្តិចម្តងៗ។ លោកថាប្រសិនជាខែត្រជាក់ដូចនេះគឺផ្តាច់មិនកើតទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx9ptXa8p59CEdf8LkwxGGMJS6o0sJNU4FktVhXmdfE3-tFovUYo5sXpkpACFgT6zTcst9HfpPD7RjAgl3Jm6JkYXXzOmshBIZcr6WDDgaKVt9A8En_d23r3W-7vtgr-8C6JFDMlX7M-lfUbuXKkf4Df8ysNXqmHHFnRS-C16HNuq3_ctEFvURl7NtTrTg/s1803/image_2024-12-20_10-34-35.png

គួរបញ្ជាក់ផងដែរថា មិនត្រឹមតែតារាចម្រៀង នេន ទុំ ប៉ុណ្ណោះទេដែលហ៊ានចេញមុខទម្លាយរឿងរបស់ខ្លួនធ្លាប់ដើរផ្លូវខុស កន្លងមកនេះ ឌីជេ ក្តឹប ក៏ធ្លាប់ចេញមកពីទម្លាយដូចគ្នានិងផ្តាំផ្ញើដល់មនុស្សគ្រប់គ្នាកុំចង់ដឹងចង់សាកឱ្យសោះ នូវគ្រឿងញៀននេះនាំឱ្យខូចអនាគតបាត់បង់កិត្តិយស កេរ្តី៍ឈ្មោះ៕