Home Blog Page 763

អាការៈមួយចំនួន ដែលបង្ហាញថា អ្នកមានជំងឺលើសជាតិស្ករ

0

ការកើនឡើងកម្រិតជាតិស្ករ អាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព តម្រងនោម, សរសៃឈាម, សរសៃប្រសាទ និងភ្នែក , រួមទាំងប្រឈមនឹងការកើតជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមផងដែរ។ សញ្ញានៃការលើសជាតិស្ករក្នុងឈាមរួមមាន៖ នោមញឹកញាប់នៅពេលយប់ , ស្រវាំងភ្នែក , មាត់ស្ងួត , របួសមិនងាយជា , ចេះតែមានបញ្ហាក្រពះ, ចេះតែអស់កម្លាំងជាប់រហូត , ស្រេចទឹកខ្លាំងខុសធម្មតា , ស្បែកស្ងួត និងរមាស់ , ឃ្លានរហូត, ឡើងជាតិខ្លាញ់ច្រើននៅលើក្បាលពោះ , មានបញ្ហាសរសៃប្រសាទដូចជា មួម៉ៅ ក្តៅក្រហាយ អារម្មណ៍មិននឹងនរ និងឆាប់ខឹងជាដើម។

មូលហេតុដែលបណ្តាលឱ្យមានបញ្ហាលើសជាតិស្ករគឺដោយសារ៖
១.ញុំាអាហារមិនទៀងពេល៖ ជាទូទៅបើអ្នកញុំាអាហារខុសម៉ោងញ៉យៗ នឹងធ្វើឱ្យអ្នកប្រឈមជំងឺក្រពះរ៉ាំរៃ ដោយមួយថ្ងៃអ្នកគួរញ៉ាំអាហារឱ្យបាន ៣ ពេលនិងមានអាហារសម្រន់ខ្លះៗចន្លោះពេលអាហារទាំងបី ប៉ុន្តែក្នុងបរិមាណតិតតួចប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkEd-F_NMcv4OMRENZDdIjPoobZV6Myq-DgoWXJTJyqVwZ5jE-FkeqGnGMP8qmrkgu8yFk8prQ4cU2OF6CJeDgTmd59CMBitno1LBSG1cPfNUYa426eSCOD36yFu9PPbDtQF9Ort6rGlRQwHiR-VhXd4qpK9sAwKikJyL1_aUgh38BCOL6NrVUauzN8P1C/s1546/image_2024-11-13_14-56-40.png

២.មិនញុំាអាហារពេលព្រឹក៖ ទម្លាប់អត់អាហារពេលព្រឹក នឹងធ្វើឱ្យអ្នកញុំាបាយថ្ងៃច្រើនៗជាងមុន បណ្តាលឱ្យឡើងគីឡូ។ ការមិនញ៉ាំអាហារពេលព្រឹក មានន័យថារាងកាយអ្នកបាត់បង់អាហារូបត្ថម្ភចាំបាច់ ដែលអាចឱ្យសុខភាពអ្នកចុះខ្សោយជារឿយៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgazedAfaziJQUzzBd-LmCPcYO6qmaMbcE7iIQjX29xyOzHEpeCH2ElkW8I2sZw6dN-Ql5rE1iN3jRkRso4fWtvw-c-bofOCKooO8QYYTjXuSxGakkW4KWFTxXDtZ4lXd9S8qDLsYa2sDhH5kEvptXQDdRIvff0BpTlbFJQPJJ_jb8BjKZQPRTBX6Zz8HJp/s2560/image_2024-11-13_14-56-41.png

៣.ទំពាអាហារលឿនពេក៖ អ្នកគួរចំណាយពេលទំពាម្ហូបឱ្យសព្វ និងញុំាតាមសម្រួល យ៉ាងហោចណាស់ ២០ នាទីក្នុងពេលញុំាអាហារ។ ការលេបអាហារលឿន ខណៈមិនទាន់បានទំពារ ជាតិអាហារូបត្ថម្ភក្នុងម្ហូបនោះនឹងមិនអាចផ្តល់ជីវជាតិមានប្រយោជន៍ដល់រាងកាយអ្នកឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4fDIsn_MaComAG4eWlsYJ9Ni1_raDJ4K2CETBgTNjq612E1rS0XI4R8bgPA8K2mfYaGK40bpMgvRtTGFX7H6MvQW-mYJCcpnV0polMa-G7DzxZnkrlSO2-ldYtKMN4GUVt9oJqpBwvwnaFxa04VPW6GWEzMGDsdCURMN6xLmffFGrJ6PJLE8dAdfY3n5p/s1356/image_2024-11-13_14-56-43.png

៤.កង្វះចលនា៖ សម្រាប់អ្នកធ្វើការងារនៅផ្ទះ ច្រើនមានបញ្ហាអង្គុយភ្លេចងើប ធ្វើឱ្យចុករោយដៃ ជើង និងឈឺចង្កេះ បើបណ្តោយបែបនេះយូរ អាចធ្វើឱ្យអ្នកមានបញ្ហាឈឺសាច់ដុំរ៉ាំរៃ។ អ្នកត្រូវងើបឈរ ពុតខ្លួន ដើរទៅ ដើរមកឱ្យបានយ៉ាងហោចណាស់ ៥ ទៅ ១០នាទី ក្នុងផ្ទះកាន់តែប្រសើរបើផ្ទះអ្នកមានជណ្តើរឡើងចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih6mkDUCuKI6q9yiomKYOBa63rYusg-8T4jF-un0zjamDgPqVLZ7GhQOMipEh9cWXHvulMUly3s9dBM47rqte_xOLWaNft1CdgdHdoPjo5vXcD_iXlFZL-V7SkZMpDNtZ7JSW4hCAfUZXuHvh3JrdVNJYCQM81yJgHJ1u0rJFbKIrPr9TvSbKQ2inqbahg/s900/image_2024-11-13_14-56-43%20(2).png

៥.ចូលគេងយប់ជ្រៅ៖ គុណភាពដំណេកមិនល្អ ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងសម្រស់ ព្រោះមានតែពេលដែលអ្នកគេងលក់ស្កប់ស្កល់ប៉ុណ្ណោះដែលរាងកាយអ្នកអាចផលិតបានអ័រម៉ូនទៅពង្រឹងប្រព័ន្ធការពាររាងកាយឱ្យរឹងមាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnw3eRunj9kjShQT8oYcVe2T1Um8ACSMfXl5k7_qBHeqilKq6fbPuM3Q_XOup65LaufOvsYNyAgzqQqPqv54zl9uVrM-oUnNbT_QIHaQC7VV-Nc9aEir0u3Uq00jJzt62C6PA1vSFYz7YPA1GdWRSly7kpHAZlH0F6-GnEV1FmprKy8BRhUV4ILtYyIuUz/s1600/image_2024-11-13_14-56-43%20(3).png
៦.គិតច្រើន ដល់ស្ត្រេស៖ ពេលអ្នកតានតឹងអារម្មណ៍ គិតច្រើនជ្រុល រាងកាយអ្នកនឹងបង្កើតអ័រម៉ូនម្យ៉ាង ដែលបណ្តាលឱ្យជាតិស្ករក្នុងឈាមកើនឡើង។ ដូច្នេះកត្តាខាងលើនេះហើយគឺជាមូលហេតុដែលបណ្តាលឱ្យអ្នកមានបញ្ហាលើសជាតិស្ករ៕

Fan Bingbing បានប្រាប់ពីអាថ៌កំបាំងក្នុងការថែរក្សាសម្រស់ឱ្យនៅក្មេងស្រស់ស្អាត

0

Fan Bingbing ត្រូវបានគេស្គាល់ថាជាតារាសម្តែងស្រីដ៏មានឥទ្ធិពលម្នាក់នៅក្នុងប្រទេសចិន។ ទោះបីស្ថិតក្នុងវ័យ ៤៣ ឆ្នាំក៏ដោយ តារាស្រីរូបនេះនៅតែមានសម្រស់ស្រស់ស្អាត ស្បែកសរភ្លឺថ្លា ទន់រលោង រាងស្លីម ធ្វើឱ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់។ នៅក្នុងកម្មវិធីមួយកាលពីពេលថ្មីៗនេះ Fan Bingbing បានបង្ហើបគន្លឹះថែរក្សាស្បែកឱ្យមានសុខភាពល្អ ក៏ដូចជាប្រាប់ពីវិធីធ្វើឱ្យសម្រស់កាន់តែទាក់ទាញ និងក្មេងជាងវ័យនូវរូបមន្តចំនួន ៥ ដូចខាងក្រោម៖

១.ផឹកទឹកចម្រុះក្តៅមួយកែវជារៀងរាល់ព្រឹក៖ Fan Bingbing ចាប់ផ្តើមថ្ងៃថ្មីដោយការផឹកទឹកចម្រុះក្តៅមួយកែវ ដែលជួយផ្តល់សំណើមដល់ស្បែក ចិញ្ចឹមកោសិកា និងធ្វើឱ្យស្បែកស្រស់ថ្លា កាត់បន្ថយសញ្ញានៃភាពចាស់។ ការផឹកទឹកចម្រុះក្តៅៗពេលព្រឹកនឹងជួយសម្អាតពោះវៀន ជំរុញការរំលាយអាហារ ដោយហេតុនេះជួយដុតបំផ្លាញជាតិខ្លាញ់កាន់តែមានប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9GCB19cO3ZtCUbGGJKU4Q9R5zi5U9C04Qvx2RaJUCgpYynrEg_i2Yi8mlSgVSa7VZgsG7FTLbnFtb1UjnWBRmLZZX7Ktjsv9LZpJi-w2sG3IItNFgyOWXUTlUntkpBj6b2_Mk3iI9oXa8g3H7e1p_eQkbbG_P7DX92ITx87ntl1NEE7E5BQ-2b8KWjEnA/s2200/image_2024-11-13_14-52-29.png

២.លាបឡេការពារកំដៅថ្ងៃ៖ ដើម្បីរក្សាស្បែកឱ្យមានសំណើម តារាស្រីរូបនេះតែងតែចាប់អារម្មណ៍លើការប្រើប្រាស់ឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ។ ដូច្នេះនាងច្រើនតែលាបឡេការពារកំដៅថ្ងៃទាំងមុខ និងដងខ្លួន សូម្បីតែនៅក្នុងផ្ទះក៏មិនភ្លេចការពារស្បែករបស់នាងដោយការលាបឡេការពារកម្ដៅថ្ងៃផងដែរ។ ជាទូទៅ ពេលចេញទៅក្រៅ Fan Bingbing តែងតែយកឡេការពារកំដៅថ្ងៃមកជាមួយ ដើម្បីលាបរៀងរាល់ពីរម៉ោងម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXKO291F1-smDeOaqMD_h0WE_HCgM_RCphp-CKwCnV2GC3_P_1FZsDxN0Z_oO4anHi4xILkVlkajhHdm9QOxzgCKGsa8H6kvgG5OCE8NIROkzFQyCuBCCah7_zJDrtHKvruVpqnGUjceARYFnqM1G0HwzRt_TbwNwsYDlrsQXiCxVyl2iyN5qE_TR3Oxr7/s2292/image_2024-11-13_14-52-30.png
៣.រក្សារបបអាហារសន្សំសំចៃ៖ តារាវ័យ ៤៣ ឆ្នាំរូបនេះតែងរក្សាទម្ងន់ប្រហែល ៤៤-៤៦ គីឡូក្រាមជានិច្ច ដែលជារឿយៗនាងតែងតែញ៉ាំអាហារសន្សំសំចៃ មិនហឹរពេក មានជាតិប្រៃ និងខ្លាញ់តិច ហើយផ្តល់សារធាតុចិញ្ចឹមទាំងអស់ដែលរាងកាយនាងត្រូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWVrzAmxJUmq0v9PAMqQU77o1Z-884ntLScoKxWZ6N3XYgcEqTgF1GPkdFxxpF2CDI6ZICOjEAfwXjFSOhUMcE3TcWAoUDBI7mY0yZDkaC-j8T2_HB3HpdfXlOqUsk7GVfxM-qvsUHwEHmmMms-ZTBgZrd8fgbvQFiLNR8FekbgYtkNy5bBjBhrEt9MHaE/s2048/image_2024-11-13_14-52-31.png

៤.ម៉ាស្សាមុខ៖ ជារៀងរាល់យប់តារាសម្តែងជើងចាស់រូបនេះ តែងតែរក្សាទម្លាប់ម៉ាស្សាមុខដើម្បីឱ្យឈាមរត់បានស្រួល ធ្វើឱ្យស្បែកមានសុខភាពល្អ និងស្អាតជាងមុន។ នៅពេលក្រោកពីដំណេកនៅពេលព្រឹក នាងក៏តែងតែផឹកទឹកចម្រុះមួយកែវធំ និងញ៉ាំស៊ុតដើម្បីបន្ថែមប្រូតេអ៊ីនសម្រាប់រាងកាយរបស់នាង និងជួយរក្សាស្បែកឱ្យរលោង។ បន្ទាប់ពីញ៉ាំរួច Fan Bingbing ក៏មានទម្លាប់ឈរប្រហែល ៣០ នាទីដើម្បីជៀសវាងការប្រមូលផ្តុំខ្លាញ់ក្បាលពោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrpsa7zWJoG_4Cj9zxZ1Epe3YsJePG_gporYFipbEH8FVttDsb87cQ2kYUbXZiiBxVXOPoxpzj9BVbAIM1JcoXUcsXUJdEj2Bsn9lYHcaArBhcuMPxZqTlV1nQisvEzQgXqZnLCZwd5BF7ywYQ7hWvLVYr3RHu-caekryPOuNRStQ1LcYiXvCNltueVqxy/s1999/image_2024-11-13_14-52-32.png

៥.ហាត់យូហ្គា និងដើរឱ្យបានទៀងទាត់៖ Fan Bingbing ក៏ហាត់យូហ្គា និងដើរជាប្រចាំផងដែរ ដោយជាធម្មតានាងនឹងទៅកន្លែងហាត់ប្រាណស្ទើររាល់ថ្ងៃក្នុងមួយសប្តាហ៍។ នាងបាននិយាយថា ការក្រោកឈរ ឬដើរក្រោយអាហារ គឺល្អណាស់សម្រាប់ការរំលាយអាហារ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរហាត់ប្រាណច្រើនភ្លាមៗទេ បន្ទាប់ពីញ៉ាំអាហាររួច ព្រោះវាអាចធ្វើឱ្យហើមពោះ ក៏ដូចជាឈឺក្រពះបានយ៉ាងងាយ។ ហេតុនេះហើយទើបនាងតែងមានទម្លាប់ឈរ ៣០ នាទីបន្ទាប់ពីអាហាររួច៕

ហាមផឹកកាហ្វេជាមួយអាហារទាំងនេះដាច់ខាតដើម្បីការពារផលប៉ះពាល់សុខភាព

0

កាហ្វេ គឺជាភេសជ្ជៈដ៏ពេញនិយមលើពិភពលោក ដោយមនុស្សភាគច្រើននិយមផឹកកាហ្វេឱ្យមានអារម្មណ៍ស្រស់ស្រាយនាពេលព្រឹក និងបង្កើនកម្លាំងរាងកាយ ។ បើទោះជាយើងអាចបរិភោគអាហារជាច្រើនមុខជាមួយកាហ្វេក្តី ប៉ុន្តែមានអាហារមួយចំនួនហាមបរិភោគជាមួយកាហ្វេដាច់ខាតដើម្បីការពារផលប៉ះពាល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6RoGFQezUQN3IHMuCX70dzc9UyraOrJksxz2QuBNEm91Z2G0jqjuIoXjQ2CrjzIxj9y2nd7XYk1pu64jeF4_PXVE0OI6K4YQTIflqT1DaoRjNT8ZvIymMUl1DcUCoB1v5FoJwUlLk-ZEN_zYX3bxQZJLruajqxhaYmmR79Q7EUlj1LT0W0WvQEeT1ZglO/s1200/image_2024-11-13_14-49-42.png

ខាងក្រោមនេះ គឺជាប្រភេទអាហារពុំគួរបរិភោគជាមួយកាហ្វេ ៖

១-ផឹកកាហ្វេ និងបរិភោគសាច់សត្វ ៖ បើទោះនេះជាទម្លាប់របស់មនុស្សមួយចំនួនធំក្តី ប៉ុន្តែការផឹកកាហ្វេ និងបរិភោគសាច់សត្វក្នុងពេលជាមួយគ្នា មិនមែនជាជម្រើសល្អទេ ដោយសារកាហ្វេមានសារធាតុ Tannins ។ សារធាតុនេះនឹងប្រមូលផ្តុំជាមួយសារធាតុរ៉ែផ្សេងៗក្នុងសាច់សត្វ ដែលប៉ះពាល់ដល់ការបញ្ចេញជាតិស័ង្កសីពីរាងកាយ ដែលជាសារធាតុរ៉ែយ៉ាងសំខាន់ក្នុងរាងកាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglRdaPU3YqQ4ofkZInKNt1DgxDwdbJv0VZXvj-lYtENQuWNdSvc8vbla1U6eM0qXyczg40vsyrhXkB3fom3lVzGzEnS3Qj9fkAVuHo6BJJneUWM2lWC-oGw68IG1fs7Qe67Il83Ywi99Ef8VjNwg3wAaV4soMMXy9S2n-ToXr2Y-BQ-Z9IK1nfrrCUG9Hp/s1200/image_2024-11-13_14-49-43.png

អ្នកជំនាញណែនាំថា ពុំគួរផឹកកាហ្វេភ្លាមៗទេ ក្រោយពីបរិភោគសាច់សត្វមានបរិមាណស័ង្កសីខ្ពស់ ដូចជា ៖ សាច់ក្រហម, អយស្ទ័រ, សាច់សត្វស្លាប និងបង្គា ពីព្រោះអាហារទាំងនេះមិនចូលគ្នាជាមួយកាហ្វេឡើយ ។ យើងពុំគួរផឹកកាហ្វេក្នុងអំឡុងពេលបរិភោគសាច់សត្វទេ ដើម្បីទទួលបាននូវរសជាតិកាហ្វេ និងប្រយោជន៍ពីសាច់សត្វយ៉ាងពេញលេញ ។

២-ផឹកកាហ្វេជាមួយទឹកដោះគោ ៖ កាហ្វេទឹកដោះគោ គឺជាភេសជ្ជៈដ៏ពេញនិយម ពីព្រោះអាចជួយកាត់បន្ថយរសជាតិល្វីងរបស់កាហ្វេ និងមានរសជាតិឆ្ងាញ់មួយបែបទៀត ។ ប៉ុន្តែការពិត ការផឹកកាហ្វេដាក់ទឹកដោះគោ ពុំបានផ្តល់ផលប្រយោជន៍ដល់សុខភាពឡើយ ដោយសារកាហ្វេមានសារធាតុបង្កផលប៉ះពាល់ដល់ការស្រូបកាល់ស្យូមរបស់រាងកាយ និងធ្វើឱ្យកាល់ស្យូមចេញពីទឹកនោម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4o2dCM61GJg85UQZZPSxHBUOpKIHeDG55yVBjWQDlK2u-aIFRYY_NKUwJx-mXOi2OvgjVDXPh5klTOsHp4MyunQDm7gIp7WldSLwPi8txG7DIeEu3-C75OyaCAn-D7s_KyVDPOVFH48k0oP94UJS5ASFhyAAeBs7J6IbwYNIsYxB8_FhQHHJzC6JlLSzW/s1083/image_2024-11-13_14-49-43%20(2).png

ក្រៅពីនេះ ពុំគួរផឹកកាហ្វេជាមួយការ៉េមកី ទេ ហើយគួរតែចៀសវាងផឹកកាហ្វេដាក់ទឹកដោះគោ ដើម្បីឱ្យរាងកាយទទួលបានប្រយោជន៍ពីកាល់ស្យូមពេញលេញ ។

៣-ផឹកកាហ្វេជាមួយអាហារចៀន ៖ មនុស្សភាគច្រើននិយមបរិភោគដំឡូងបារាំងបំពង ឬអាហារចៀនជាមួយកាហ្វេ ប៉ុន្តែវាប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ពីព្រោះអាហារចៀនសម្បូរទៅដោយខ្លាញ់ និងកូឡេសស្តេរ៉ុល ។ ពេលបរិភោគអាហារទាំងនេះជាមួយកាហ្វេ នឹងបណ្តាលឱ្យកូឡេសស្តេរ៉ុលរាវក្នុងរាងកាយកើនឡើងខ្ពស់ និងធ្វើឱ្យឆ្អល់ពោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs0vqq6yCReReNXxSVIt0W8dKeDLLjs5ZkUm6jERzHgEPCotKNOr1-Rc2OYTfOZ7Su7nIG8uzEVkPQ8qDCoiBHOKA5cCol2pvHiAa4QxGjRAd1bZSUGupV6_sAm5SKaLNL84bnbERwgcuycM7ntu3wOsIVvSw1f8mv5Mr1xRos6Bv5sHZlXJIyegG6WqEV/s1600/image_2024-11-13_14-49-44.png

គួរតែផឹកកាហ្វេជាមួយផ្លែឈើរសជាតិជូរ ដូចជា ៖ ក្រូចឆ្មារ, ទំពាំងបាយជូរ និងម្នាស់ ដោយសារផ្លែឈើទាំងនេះចូលជាតិជាមួយកាហ្វេ ព្រមទាំងកាត់បន្ថយរសជាតិល្វីង ។ លើសពីនេះ វាសម្បូរដោយវីតាមីន និងសារធាតុរ៉ែ ។

៤-ផឹកកាហ្វេជាមួយស៊ុតស្ងោរ ៖ ការផឹកកាហ្វេជាមួយស៊ុតស្ងោរ អាចប៉ះពាល់ដល់ការស្រូបយកសារធាតុដែកពីស៊ុតស្ងោរ ដោយសារសារធាតុមួយចំនួនក្នុងកាហ្វេមានប្រតិកម្មជាមួយសារធាតុស្ពាន់ធ័រក្នុងស៊ុតស្ងោរ ។ ដូច្នេះ វានឹងរារាំងដល់ការស្រូបសារធាតុដែក ប៉ុន្តែយើងអាចផឹកកាហ្វេជាមួយស៊ុតចៀនជំនួសវិញ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixKY6m0tPdHjkyIIOMkRDVKqZKRaw1BwkjVF6ADmJDfmlyuDYRVR-0vMGhWpZ-DPL6Bc0DqzT4lFuegWk_XU2HPRH54BhVMRq-ppIH-Bol5Ph0zqEWbQrRv-heeXJJJz3eH3Tvy2kjyrlmjQHkDiLbxWZb_eGt86YUqBGlnKHxYxE7inHP9HvOVWHd4zFm/s1500/image_2024-11-13_14-49-45.png

តុលាការ​ បញ្ជូន​សំណុំរឿង​អតីត​ឧកញ៉ា ស្រី សុីណា ​​ទៅ​ជំនុំជម្រះ

0

កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងអតីតឧកញ៉ា ស្រី ស៊ីណា ទៅជំនុំជម្រះតាមនីតិវិធីច្បាប់ បន្ទាប់ពីបានស្រាវជ្រាវនិងបំពេញកិច្ចស៊ើបសួរដោយហ្មត់ចត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfyJPNyqePXBW8jf-REfpKVydUF-houzjGPfT61opw4OWH1fZqP3YpXdoGfLe7-sYufUfCuc5GZZRVjT1jq-H01nSmxK_7xJ-3GkHfE-cE71ubQq2bkqgwEveT4PKrdLW9eFUx-W7eJGwZ_NUOSeyvh79-xwkTwTxXsZFuyYvN8eIXfnLNC_TED42o-jI/s1280/448484304_882373630593641_1878417518217037418_n.jpg

ជនត្រូវចោទ ស្រី ស៊ីណា ត្រូវបានតុលាការចោទចំនួន៣ករណីក្នុងនោះរួមាន៖

  • បទឃាតកម្ម
  • ប៉ុនប៉ងឃាតកម្ម
  • និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត

បើតាមសាលាដំបូងរាជធានីភ្នំពេញបានលើកឡើងថា តុលាការនឹងកំណត់កាលបរិច្ឆេទសវនាការនៅពេលដ៏ខ្លីខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaLSiFY_NegIOPpg_SiHJqnE1YNRhDzLPnJr4xwrMpKqyEakDgaIbmsaQcMqrUxIb4NAwJ3dZI2fgJJ0TKWgbXCoqlBahXEzgYHZTg6dcQkwcUfJeB10jOqjzXDuyDetunxDUGZDMCU6DheX7PJudWZ0Oi-p_7sbf73G2nxzHgfmPGysGm5XLDze3O6-pf/s1280/image_2024-11-13_10-43-31.png

ដោយឡែកចំពោះ សំណុំរឿងរដ្ឋប្បវេណីដែលតុលាការចេញដីការក្សាការពាររឹបអូសទ្រព្យសម្បត្តិចលនវត្ថុ និងអចលនវត្ថុរបស់ជនត្រូវចោទឈ្មោះ ស្រី ស៊ីណា តបតាមសំណើរបស់ក្រុមគ្រួសារជនរងគ្រោះ និងសំណុំរឿងនៃការប្តឹងតវ៉ារបស់តតិយជនដែលមានឈ្មោះស្រី សុធីតាលើការសម្រេចរបស់តុលាការពាក់ព័ន្ធនឹងការចេញដីការឹបអូសទ្រព្យសម្បត្តិជាបណ្តោះអាសន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDuOCKS740UXPNdKYOH2oSxAXPmlLxTajl0bH0mwq-h8zXe5wSzQI2c5J13qnEXh5hbuT7th4saP7CRqNvu_7_JcqcCBBDO2VYzq5iMkt6306WIvaEpYAiIITtr2K7oW7EdQ8H_YnsdzmfykhCrlcCPbw65ZHjYLhyphenhyphenzFORnBaHcqjlYhVK2mLBwaOFx1B7/s1280/image_2024-11-13_10-43-31%20(2).png

គួរបញ្ជាក់ផងដែរថា នៅរសៀលម៉ោង ៣:៥០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីខ្មាន់កាំ ភ្លើងចូលទៅបាញ់មនុស្សដល់ក្នុងបុរី ប៉េងហួតបឹងស្នោរ ដែលបណ្តាលឱ្យគូរស្នេហ៍មួយ បាត់បង់ជីវិត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHlX4tVYMGyFr7NO-cvxGJHl-g7cH79z27f26D7-ppJ4LNH2ZkH-q9Qdx3hyphenhyphenAs1DBppiGIwmQXaBy40OZDGfalAQRVrYG65Kel6781LrnbsdFA_LsIYI2_aJE8-SMA8Gm7RyTqPW75rRGq0l65psf67PxVznTcusHYbXu_iT_pEbgyEozhSqzKgJHJyFs/s1440/448349615_793242046232175_3087262873351386474_n.jpg

មកស្គាល់ស្តេចដែលមានជាងគេបំផុតក្នុងប្រវត្តិសាស្រ្តពិភពលោក

0

Mansa Musa គឺជាស្តេចដែលគ្រប់គ្រងចក្រភពម៉ាលីនៅសតវត្សទី ១៤ ជាមួយទ្រពសម្បត្តិ ៤០០ ពាន់លានដុល្លារអាមេរិកត្រូវបានគេចាត់ទុកថា ជាអ្នកមានបំផុតក្នុងប្រវត្តិសាស្រ្តពិភពលោក ដែលចំនួនទ្រពសម្បត្តិនេះគឺលើសពីមហាសេដ្ឋីនាពេលបច្ចុប្បន្នដូចជា Elon Musk និង Jeff Bezos ទៅទៀត។ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ មានមនុស្សតិចណាស់ដែលអាចឈានដល់ចំណុចកំពូលនៃទ្រព្យសម្បត្តិ ដូចជាស្តេច Mansa Musa។ ក្រៅពីមានទ្រពសម្បត្តិច្រើនលើសលប់គ្មានអ្នកប្រៀបផ្ទឹមបាន ស្តេចមួយអង្គនេះក៏មានប្រវត្តិសាស្ត្រជ្រាលជ្រៅផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhetRDIZJG1hFFTMRHAOhL0BGR_FekKjJmnN5grxPc5-WqAoDh2BCgQcfuVKM_F_ujjJvIMEwbwC1T7bzB_ngyqb5IYPro-M0ZXYZ2x-hRaEulAHXjxrmujEwdjhXc1-EkapnKyNWIVd24wSQP5o7Z5LGSkqQMxltEHkgbwKrdgO6GvZ0-ApdTXOmFVDKIK/s800/image_2024-11-13_14-13-39%20(2).png

Mansa Musa កើតនៅឆ្នាំ ១២៨០ មកពីគ្រួសារដ៏មានឥទ្ធិពលមួយនៅក្នុងចក្រភពម៉ាលី។ នៅឆ្នាំ ១៣១២ គាត់បានឡើងសោយរាជ្យ មានតួនាទីជាអ្នកគ្រប់គ្រងប្រទេសជាតិ បានចាប់ផ្តើមពង្រីកទឹកដីរបស់គាត់ ដោយបញ្ចូលទីក្រុងរាប់សិប រួមមានផ្នែកខ្លះនៃបួគីណាហ្វាសូ កូតឌីវ័រ ហ្គាំប៊ី ហ្គីណេ ម៉ាលី នីហ្សេរីយ៉ា និងសេណេហ្គាល់ ជាមួយនឹងធនធានធម្មជាតិដ៏សម្បូរបែប ជាពិសេសមាស និងអំបិល។ ធនធានធម្មជាតិដ៏សម្បូរបែប ជាពិសេសមាស គឺស្មើនឹងពាក់កណ្តាលនៃមាសរបស់ពិភពលោកនៅពេលនោះ ហើយតម្លៃទ្រព្យសម្បត្តិរបស់ Mansa Musa ក៏បានកើនឡើងយ៉ាងឆាប់រហ័សបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTUvCXz1laV3GyFBt3S2eUybsRlQKmHeDITD8uKeBVmiKleSV13WetsZx9mEda0i5C0XXUPIQYGuC-xvXHsfrOZSS3nByopbf7TMjioHhU4gh-86jugzH826EjKrFihRF3IDsirxI4zSomjcw_Q67mo3NyKXIevUidvLMyPgwykc454MyauAH3Z5pal8Mr/s1080/image_2024-11-13_14-13-39.png

មិនយូរប៉ុន្មានកេរ្តិ៍ឈ្មោះរបស់ស្តេចមួយអង្គនេះ សម្រាប់ទ្រព្យសម្បត្តិក៏ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយក្នុងឆ្នាំ ១៣២៤។ ទ្រព្យសម្បត្តិរបស់គាត់មានច្រើនយ៉ាងនេះគឺទាក់ទងនឹងធនធានធម្មជាតិ រួមជាមួយឥទ្ធិពលនយោបាយ។ ទោះបីមកដល់ពេលបច្ចុប្បន្នទ្រពសម្បត្តិសុទ្ធរបស់គាត់នៅតែគ្មានអ្នកអាចប្រជែងបាន។ ស្តេចម៉ាលី មិនត្រឹមតែជាសេដ្ឋីមានជាងគេបំផុតក្នុងប្រវត្តិសាស្រ្តពិភពលោកប៉ុណ្ណោះទេ ថែមទាំងជាអ្នកមានចក្ខុ ដែលចេះប្រើប្រាស់ទ្រព្យសម្បត្តិ ដើម្បីបន្សល់ទុកនូវមរតកដ៏ធំធេងសម្រាប់កូនចៅជំនាន់ក្រោយទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcnFDec5h7WSQtt5chehLaPyTRJ4x2fDjJpWojxBc7WBrqCu-pJXJcvbHMAan6kGPTNwU9pX3hdmdvvvkTFS3D_4lWvac2P3eY7_-cAwxGmFNif2mrL8F8vNv9v5RNG3WOLLgmATZ0og0N-7NIX6N22M7BjVh6npvCMf-wl5smQSLvPIP0_WEkm4dSYFXD/s720/image_2024-11-13_14-13-40%20(2).png

គួរបញ្ជាក់ដែរថា ស្តេច Mansa Musa បានបន្សល់ទុកស្នាដៃជាច្រើនដូចជា វិហារអ៊ីស្លាម Djinguereber ដ៏ល្បីល្បាញនៅក្នុងទីក្រុង Timbuktu ដែលវិហារនេះក៏បានក្លាយជាមជ្ឈមណ្ឌលវប្បធម៌ និងការសិក្សារបស់ប្រទេសម៉ាលី ដែលទាក់ទាញអ្នកប្រាជ្ញ កវី និងសិល្បករមកពីគ្រប់ទិសទី។ សាកលវិទ្យាល័យ និងបណ្ណាល័យដែលគាត់បានផ្តល់មូលនិធិនៅ Timbuktu មិនត្រឹមតែបានរួមចំណែកដល់ការអភិវឌ្ឍន៍ទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតការទាក់ទាញដ៏អស្ចារ្យសម្រាប់អ្នកដែលចង់ដឹងចង់ឃើញអំពីនគរដ៏ប្រណីត និងអ្នកមាននៅក្នុងទ្វីបអាហ្រ្វិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMa04nS4yDYNyf1MxriYeaqkOrmSt7gkvH1zVKnzAMB2QdGti2Gun20LGZkB_hvKYQE9NX-hNPWkt-ZrH2KBAzblwOxYbY1ZtWj_evUthPd2W_yHyH0Ltvio6U90Mi1w6ZGdqU6hmHl8VzGB2ix0HizYa6LVV5LC7v7TtoSWC2_d5NqQyJZRAz-OutDJLf/s724/image_2024-11-13_14-13-40.png

មហាជនសម្តែងការងឿងឆ្ងល់ ហេតុអ្វីព្រះសង្ឃមិនលើកដៃសំពះ ព្រះមហាក្សត្រ

0

នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានស្តេចយាងជារាជាធិបតីភាពនៃព្រះរាជពិធីពន្លត់ភ្លើងជ័យ នៃខួបលើកទី៧១ឆ្នាំ ក្នុងពិធីបុណ្យឯករាជ្យ។

នាក្នុងពិធីនោះ មហាជនបានសង្កេតឃើញព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានលើកដៃសំពះព្រះសង្ឃគ្រប់ព្រះអង្គ ខណៈព្រះសង្ឃមិនបានលើកដៃសំពះវិញនោះទេ ដោយគ្រាន់តែប្រភាសតាមរយៈពាក្យសម្តីតែប៉ុណ្ណោះ។

នៅក្នុងវិន័យសាសនាព្រះពុទ្ធ ព្រះសង្ឃមិនអាចលើដៃទៅថ្វាយបង្គំ ឬសំពះនរណាបានឡើយ។ ព្រះសង្ឃជាឧត្តមភេទ ភេទខ្ពង់ខ្ពស់ ភេទឧត្តុង្គឧត្តម ភេទប្រសើរថ្លៃថ្លា ជាទីគោរពបូជានៃមនុស្ស និងទេវតាទាំងឡាយ ដូច្នេះព្រះសង្ឃមិនអាចលើកដៃទៅសំពះគ្រហស្ថជាហីនភេទ(ភេទតូចទាប)បានទេ។

ដោយឡែក ការដែលព្រះសង្ឃអាចលើកដៃសំពះបាន លុះត្រាជាព្រះសង្ឃដូចគ្នា តែបួសចាស់វស្សាជាង៕

អ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើល ខណៈភព Martian មានការវិវឌ្ឍន៍ខ្លាំងគួរឱ្យកត់សម្គាល់

0

ភព Martian ត្រូវបានគេស្គាល់ថា ជាភពអង្គារស្រាប់តែមានការរវិវឌ្ឍន៍ខ្លាំងមិនគួរឱ្យជឿ មានន័យថា ភពនេះគឺមានលក្ខណៈស្រដៀននឹងផែនដីខ្លាំងទៅៗ ដូចជាមានទឹករាវដ៏ច្រើនមហាសាល និងដែនម៉ាញេទិចដ៏រឹងមាំគ្រប់គ្រាន់ដើម្បីការពារអ្វីៗទាំងអស់ រួមទាំងជីវិតផងដែរ ពីផលប៉ះពាល់នៃវិទ្យុសកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7igs3Jz7gPwnxHx9Zy2Vz2Ic3V5EZ6Xy_T8NvlN70cSGJShm5E0VqmDHX2P6DJQrBiuktuP-on2OX8D9O2i5psyzGcmjYsg6_I5cTFXHsruPN9I5oZ5yfaTamLUNa3i_EA57ieHCxaSgC_fwlxOzsKzK-4AW1I-PdkjG3NTf2oGrfZfHBU3U-dObYdrxj/s1024/image_2024-11-13_13-59-28.png

យោងតាមគេហទំព័រ Space.com កាលពីមុនអ្នកវិទ្យាសាស្ត្រភពផែនដីធ្លាប់គិតថា ដែនម៉ាញេទិចសកលរបស់ភពអង្គារបានបាត់បង់ជាង ៤.១ ពាន់លានឆ្នាំមុនមកម្លេះ។ នេះគឺដោយសារតែផលប៉ះពាល់ដ៏ធំត្រូវបានបង្កើតឡើងក្នុងអំឡុងពេលនៃការទម្លាក់គ្រាប់បែកពី ៤.២ ដល់ ៣.៧ ពាន់លានឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH2cLiNcLH-yPCV5EKib4_XymuRuPUe95c3aaEy-AODx_SuRGErk8Q_XgaRY8BQUlMIe3o48rbaDQja8iJ8ib2oqQ5jmjUHJ7dx3msqaM-t4Jfa5YrKw4ATNXskjndo8obbuEPGD9geknD8DPQ5COiWdQBauHHwqxH1X9xuR3W4nH8uU1ZhAvzqP5Bo2xp/s1920/image_2024-11-13_14-00-27%20(2).png

ទោះជាយ៉ាងណាការគិតទាំងនេះគឺខុសទាំងស្រុង ដោយគេបានរកឃើញថា ដែនម៉ាញេទិករបស់ភពអង្គារអាចមានរយៈពេលរហូតដល់ ២០០ លានឆ្នាំយូរជាងការគណនាពីមុនទៅទៀត ដែលរបបគំហើញនេះបង្ហាញថា ភពអង្គារមានការរវិវឌ្ឍន៍ខ្លាំងគួរឱ្យកត់សម្គាល់ គឺជាដំណឹងល្អក្នុងការបញ្ជូនមនុស្សទៅរស់នៅភពនេះកាន់តែលឿន។ យោងតាមអត្ថបទមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ Nature Communications ក្រុមស្រាវជ្រាវដែលដឹកនាំដោយវេជ្ជបណ្ឌិត Sarah Steele មកពីសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក បាននិយាយថា៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGtnHSY1X49E4QgSsD0szjY9VOaGh_C-6je8r0mjAVegmUxeMU3yvUKWiNETURLJ_-XXjTyKeoutpDVrCOac4N5KP3lsk0AGRhK4LDiRs5wEJw3OI7IqGJkzaZF5-LtHtZ0DrJLIGL5f7dVKGzijOSwIg8J3Y9InQqOHq0tXAdxAzr2Sw9mqubZKhPr2uU/s1200/image_2024-11-13_14-00-27.png

យើងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដោយសារការរកឃើញទាំងនេះគឺពិតជាមានសារៈសំខាន់ ពីព្រោះយើងអាចកំណត់ពេលវេលាច្បាស់លាស់ក្នុងការបញ្ជូនមនុស្សទៅរស់នៅភពនេះ។ ដូច្នេះហើយ ជីវិតនៅទីនេះមាន ២០០ លានឆ្នាំបន្ថែមទៀតនៃការរស់នៅក្នុងបរិយាកាសអំណោយផល ហើយប្រហែលជាមានពេលវេលាគ្រប់គ្រាន់ដើម្បីវិវត្តន៍ខ្លាំងជាងអ្វីដែលយើងធ្លាប់គិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1zHos7YFsnCBWOLktE3DQPrUNqDLYSpRFqpah9PT4YXk0d04c1CBK3RXGoTJXr5Vs9_f1JdvgsmLilJg7oP8p_kZepfCpmSgSj_6Z1iuXHDR7Wr-dWR3sfzs3CkkCLt2_5TACP_1KVaxt7-GYM3P2bEd3iN-dBlPgXwdYOfjLu3JaDV3GQ-z76EsfY3Vg/s2400/image_2024-11-13_14-00-28.png

លើសពីនេះ ប្រសិនបើវាលម៉ាញេទិកបានបាត់ទៅវិញនៅពេលក្រោយ បរិយាកាសនៅលើភពអង្គារក៏នឹងរក្សាស្ថានភាពស្រដៀងគ្នាទៅនឹងផែនដីបានយូរជាងនេះផងដែរ។ ដូច្នេះយើងជឿជាក់ថា មនុស្សនឹងអាចរស់នៅលើភពអង្គារបានលឿនបំផុត ដោយសារបរិយាកាសភពនេះគឺរវិវឌ្ឍន៍ខ្លាំងទៅៗស្រដៀននឹងផែនដី ហើយមនុស្សនឹងអាចរស់នៅទីនេះបានរហូតដល់ ២០០ លានឆ្នាំឬយូរជាងនេះ៕

ប្រវត្តិនៃការបំផ្ទុះស្ពានជ្រោយចង្វាទី១

0

ស្ពានជ្រោយចង្វារទី១ ដើរតួនាទីដ៏សំខាន់ក្នុងការតភ្ជាប់រាជធានីភ្នំពេញឆ្លងកាត់លើទន្លេសាប ដែលត្រូវបានសាងសង់ និងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៣ តាមរយៈជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPJV-ZLpJcu4Aq7WfKupFaYyWFOPEdr6aQe7cJ0KEvvMD19XqrCi5IymspdA4ToFMQvy5iUhdtJqDVp2zYF9rclpfFQkHfTli2upHpf1P3vW7v7SwCcvZCRYWjUthUmQN6-71xv0AU_SoCyH7Py79KfCAiy_MemUmdkxkLeoZCyRI_G3RvJlzFHDAJr5Ws/s1800/image_2024-11-13_13-39-32.png
ស្ពាននេះ ធ្លាប់ត្រូវបានកាត់ផ្តាច់ក្នុងអំឡុងឆ្នាំ១៩៧២ ពេលប្រទេសកម្ពុជាជួបភ្លើងសង្គ្រាម។ គ្រានោះទ័ពព្រៃប្រមាណជា១០០នាក់ បានបើរថយន្តមកលើស្ពានពេលយប់ និងបានបំផ្ទុះគ្រាប់ផ្តាច់ស្ពានជា២កង់ផ្នែកកណ្តាល ។ ក្រោយមក ទ័ពព្រៃទាំងនោះ ត្រូវបានទាហានសាធារណរដ្ឋខ្មែរ បានដេញតាមសម្លាប់ទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFPfbkot0Vg0FfZvsUawcLbUOh0vnmgZzG-m-FHe2YjUlFOUbP9KP6ZWzHog0xBDoEGb3Q82kwgcS1PT30WHGKpieXP-lrBeD3jXjXymiZn8bNYPA2qu95yZj_cz7xVbV6mYA8FEICH-jGQ8gZ9Fnhyphenhyphenq1DcxuB16X6pZmNC_kaDtDEf0BIpYePXGdOblpg/s750/image_2024-11-13_13-39-33%20(2).png
លុះដល់ឆ្នាំ១៩៩២ ជប៉ុន ក៏បានមកតភ្ជាប់ស្ពាននេះឡើងវិញ ដោយបានប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងបានដាក់ឱ្យប្រើប្រាស់នៅឆ្នាំ១៩៩៦ ក្រោមធិបតីព្រះមហាវិរៈក្សត្រ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទ នរោត្ដម សីហនុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZxD08VqsagwC3hoYgP-zvDHh0ZmzmBfXC8Q8_yE5Cko87iHLIANpmcsGONVEVSTczckKbdnOazvCBuKIAwTaNzhqpf55ejVmh4wk2VZ22Jmaf0AZlCS88x-Cct4bF1Uw-L9VQw7IMDxt_K_PLW-2DGub2GcjcNMxChABDir5_OfostDuo6Cu09O7l7ccW/s960/image_2024-11-13_13-39-34%20(2).png
ក្រោយមកទៀតដល់ចុងឆ្នាំ២០១៧ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញម្តងទៀត ដោយហេតុថា មានកំណើនប្រជាជនធ្វើដំណើរឆ្លងកាត់ច្រើន ហើយស្ពានហាក់មានអាយុកាលចាស់។
ចុងក្រោយបំផុតស្ពាននេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ដោយចាយថវិការអស់ជាង៣០លានដុល្លារ ជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZpmgTTRGgLYRdqUUBBdv5DDc8EAkcaaxMUrelZwHlJOepDVUHE_bOlxicb5SxSnCLny6X8JMXbh5eehSc8ZiWkCFtsHXkKCJi1b5kt_iYmLEHsgF5bvRFFBhbTctd-npwtZMyB14ZVRIBVRd1Zi_iMSzDla363vvpKtmhkkG5QrRhkbJuOdvvW9KaLKiv/s1600/image_2024-11-13_13-39-34.png

 

 

តុលាការ​ បញ្ជូន​សំណុំរឿង​អតីត​ឧកញ៉ា ស្រី សុីណា ​​ទៅ​ជំនុំជម្រះ

0

កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងអតីតឧកញ៉ា ស្រី ស៊ីណា ទៅជំនុំជម្រះតាមនីតិវិធីច្បាប់ បន្ទាប់ពីបានស្រាវជ្រាវនិងបំពេញកិច្ចស៊ើបសួរដោយហ្មត់ចត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfyJPNyqePXBW8jf-REfpKVydUF-houzjGPfT61opw4OWH1fZqP3YpXdoGfLe7-sYufUfCuc5GZZRVjT1jq-H01nSmxK_7xJ-3GkHfE-cE71ubQq2bkqgwEveT4PKrdLW9eFUx-W7eJGwZ_NUOSeyvh79-xwkTwTxXsZFuyYvN8eIXfnLNC_TED42o-jI/s1280/448484304_882373630593641_1878417518217037418_n.jpg

ជនត្រូវចោទ ស្រី ស៊ីណា ត្រូវបានតុលាការចោទចំនួន៣ករណីក្នុងនោះរួមាន៖

  • បទឃាតកម្ម
  • ប៉ុនប៉ងឃាតកម្ម
  • និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត

បើតាមសាលាដំបូងរាជធានីភ្នំពេញបានលើកឡើងថា តុលាការនឹងកំណត់កាលបរិច្ឆេទសវនាការនៅពេលដ៏ខ្លីខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaLSiFY_NegIOPpg_SiHJqnE1YNRhDzLPnJr4xwrMpKqyEakDgaIbmsaQcMqrUxIb4NAwJ3dZI2fgJJ0TKWgbXCoqlBahXEzgYHZTg6dcQkwcUfJeB10jOqjzXDuyDetunxDUGZDMCU6DheX7PJudWZ0Oi-p_7sbf73G2nxzHgfmPGysGm5XLDze3O6-pf/s1280/image_2024-11-13_10-43-31.png

ដោយឡែកចំពោះ សំណុំរឿងរដ្ឋប្បវេណីដែលតុលាការចេញដីការក្សាការពាររឹបអូសទ្រព្យសម្បត្តិចលនវត្ថុ និងអចលនវត្ថុរបស់ជនត្រូវចោទឈ្មោះ ស្រី ស៊ីណា តបតាមសំណើរបស់ក្រុមគ្រួសារជនរងគ្រោះ និងសំណុំរឿងនៃការប្តឹងតវ៉ារបស់តតិយជនដែលមានឈ្មោះស្រី សុធីតាលើការសម្រេចរបស់តុលាការពាក់ព័ន្ធនឹងការចេញដីការឹបអូសទ្រព្យសម្បត្តិជាបណ្តោះអាសន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDuOCKS740UXPNdKYOH2oSxAXPmlLxTajl0bH0mwq-h8zXe5wSzQI2c5J13qnEXh5hbuT7th4saP7CRqNvu_7_JcqcCBBDO2VYzq5iMkt6306WIvaEpYAiIITtr2K7oW7EdQ8H_YnsdzmfykhCrlcCPbw65ZHjYLhyphenhyphenzFORnBaHcqjlYhVK2mLBwaOFx1B7/s1280/image_2024-11-13_10-43-31%20(2).png

គួរបញ្ជាក់ផងដែរថា នៅរសៀលម៉ោង ៣:៥០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីខ្មាន់កាំ ភ្លើងចូលទៅបាញ់មនុស្សដល់ក្នុងបុរី ប៉េងហួតបឹងស្នោរ ដែលបណ្តាលឱ្យគូរស្នេហ៍មួយ បាត់បង់ជីវិត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHlX4tVYMGyFr7NO-cvxGJHl-g7cH79z27f26D7-ppJ4LNH2ZkH-q9Qdx3hyphenhyphenAs1DBppiGIwmQXaBy40OZDGfalAQRVrYG65Kel6781LrnbsdFA_LsIYI2_aJE8-SMA8Gm7RyTqPW75rRGq0l65psf67PxVznTcusHYbXu_iT_pEbgyEozhSqzKgJHJyFs/s1440/448349615_793242046232175_3087262873351386474_n.jpg

អ្នកគាំទ្រខកចិត្តចំពោះកម្មវិធី Miss International សមត្ថភាព ឡូយ ចាន់រស្មី នៅតែមិនអាចឱ្យកម្ពុជាចូល TOP បាន

0

អ្នកគាំទ្រកម្ពុជាបានសម្តែងការខកចិត្តចំពោះកម្មវិធីប្រកួតសម្រស់ Miss International នៅតែមើលមិនឃើញពីសមត្ថភាពរបស់បេក្ខនារីកម្ពុជាមិនអាចចូល TOP ក្នុងកម្មវិធីនេះបាន។ សមត្ថភាពរបស់ ឡូយ ចាន់រស្មី ទាំងភាសា ចំណេះដឹង សម្រស់ដ៏ស្រស់សោភា នៅតែត្រូវបានមើលរំលង។ ភាពខកចិត្តបណ្តាលឱ្យហ្វេនៗលើកឡើងថាមិនដឹងត្រូវរកបេក្ខភាពតំណាងប្រទេសបែបណានោះទេទើបកម្មវិធីពេញចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-V0tDKp4ibDqtLJPYATEP_GbOxqpLWzwZa_bFjtT4BrWfDr-THdMC5MzmU2j5ERMyMRHs05ZUO5IkabVT9qhG_K7KSfymswk6UygcltIqT_noZ_UjQzuWGy8J1Ha82sGUr0oXeQT9Vrs8MR8bW-bEHvjMU4BXE_yUcDKkAvcdMagoSm_DkPKnilYGre_X/s2048/image_2024-11-13_08-34-56.png

កាលពីល្ងាចថ្ងៃទី១២ វិច្ឆិកា កម្មវិធី Miss International 2024 លើកទី៦២ ដែលរៀបចំនៅទីក្រុងតូក្យូ ប្រទេសជប៉ុនបានរកឃើញម្ចាស់មកុដហើយបានទៅលើប្រទេសវៀតណាមដោយបានយកឈ្នះបេក្ខភាព៧០នាក់ផ្សេងទៀត។ លំដាប់រងទី១ បានទៅប្រទេស Bolivia លំដាប់រងទី២ អេស្ប៉ាញ លំដាប់រងទី៣ វេណេស៊ុយអេឡា និងលំដាប់រងទី៤គឺឥណ្ឌូនេ ស៊ី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUaBvhVuDKj4buTrLsk6g5BByuGoDKeEf6Oy4vjHy_QhVLmmUlRIdZUo4rqSumdF4ofgHQFvtnf3EeQ3AWU_4wPSjfCISN5yxCJAaToJn-28KljnZwljW4d1dyyqGbvcPesz7bqDKJlVQctAD2FYOdpUtbxZkae1VsE2JcBz1KbcSNxUrvRs8U7_1YU72C/s1162/image_2024-11-13_08-34-55.png

ការប្រកួតកម្មវិធីនេះ កញ្ញា ឡូយ ចាន់រស្មី ជាអ្នកតំណាងកម្ពុជា ហើយក៏សោកស្តាយដែលត្រូវរងបរាជ័យមិនអាចចូល TOP នៅក្នុងការប្រកួតនេះបានឡើយ។ អ្នកគាំទ្រជាច្រើនបានសម្តែងការខកចិត្តចំពោះកម្មវិធីនេះ ព្រោះម្តងហើយម្តងទៀតនៅតែមិនឃើញសមត្ថភាពរបស់ខាងបេក្ខនារីតំណាងកម្ពុជា។ Miss Cambodia 2024 ឡូយ ចាន់រស្មី គឺជាបវរកញ្ញាខ្មែរមួយរូបជាអ្នកសផ្សព្វផ្សាយមាតិកា ជាអ្នកឌីហ្សាញសំលៀកបំពាក់ ជានិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ ធ្វើការនៅប្រទេសឥណ្ឌូនេស៊ី ប្រើប្រាស់បានរហូតដល់៤ភាសានៅតែមិនអាចចូលTOPបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfbVnJta9upht6CXElXtfB55KRmwKtH013DLU-zw_r_v4Sislqc-Seebl8JVLJ0-NmeolBUbQUo8ohGKzuKf0PGmuWJ7i6Aswoj9OeGNO6reLMye85bx9WSVW4P8DHPtcw3l1gqe9juHtS9o1aHrSL-lThvNBlgujRkyuSAcWjz7UJoqA3mttjIgyTl7kp/s2048/image_2024-11-13_08-34-57.png
អ្នកគាំទ្រក៏ឃើញពីសក្កានុពលការខិតខំប្រឹងប្រែងរបស់ ឡូយ ចាន់រស្មី ក្នុងការប្រកួត Miss International 2024 នាងពិតជាប្រឹងប្រែងអស់ពីសមត្ថភាពពិតមែនប៉ុន្តែនៅតែមិនអាចចូលTOP អាចឱ្យគេប្រកាសឈ្មោះ Cambodia នៅលើឆាកអន្តរជាតិមួយនេះបាន។ អ្នកគាំទ្រខ្លះក៏ខកចិត្តខ្លាំងរហូតពោលថាតើកម្ពុជាគួរជ្រើសរើសបេក្ខភាពបែបណាទើបស័ក្តិសមឱ្យកម្មវិធីនេះមើលឃើញពីប្រទេសកម្ពុជាបានខ្លះ។

ក្នុងថ្ងៃផ្តាច់ព្រ័ត្រ កញ្ញា សំណាង អេលីណា Miss Cambodia 2023 និងលោក ម៉ែន និមលរ័ត្ន ក៏បានទៅចូលរួមលើកទឹកចិត្ត ឡូយ ចាន់រស្មីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8f-Z5Uw2brIJGnYcX5vM63gXtFbkx1hGMWRSjil1Vl5ZAqvOysVSZws1j3iaEoVnB1Maha37dF4em_m3A15PQcTHvQX2WEdWB5pK7cW6lhGyYlUQUI8Jku22YogbsVWacxIDiV6FkSY55VhM4VvfxsQTqR3aDCf9CkgiRBUMnMItuCRKftyYCxSk0eDcN/s2048/image_2024-11-13_08-35-00.png

គេចាំបានថាកាលពីឆ្នាំមុនការប្រកួត Miss International 2023 ដែល សំណាង អេលីណា ជាអ្នកតំណាងកម្ពុជាខាងកម្មវិធីបានប្រកាសនៅលើឆាកតែTOP15 ខណៈរូបនាងបានជាប់ TOP16 នៅពេលឆ្នាំនេះខាងកម្មវិធីប្រកាស TOP20 លើឆាកតែត្រូវមកខកចិត្តម្តងទៀតព្រោះតែមិនអាចចូល TOP បាន៕