Home ព័ត៌មានអន្តរជាតិ អង់គ្លេសរកឃើញដានជើង​សត្វដាយណូស័រដើរជាជួរកាលពី១៦៦លានឆ្នាំមុន

អង់គ្លេសរកឃើញដានជើង​សត្វដាយណូស័រដើរជាជួរកាលពី១៦៦លានឆ្នាំមុន

77
0

ប្រទេសអង់គ្លេស ៖ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមអ្នកបុរាណវិទ្យាបានរកឃើញរណ្តៅប្លែកៗជិត២០០រណ្តៅ នៅកន្លែងយកថ្មក្បែរទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។ ក្រោយមក ទើបពួកគេដឹងថា វាពុំមែនជារណ្តៅធម្មតាទេ គឺជាដានជើងរបស់សត្វដាយណូស័រដើរជាជួរ កាលពី១៦៦លានឆ្នាំមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDCOy5aA0c78qbKO5tcP7RjdpSkIurfOlytmsB4A7TNgUo-alfN9Cm83XIrP23XHQUdvwVoK3lw1W03lWT-ves8E_1ASBAoSbqAufwI452tTwZ-dNrZPVd0k23-vBqaOuYJXFJKlH72hchgPvcksdGhWz917Hr4TMQGx6C5YX7Ruj26auyx7bfWtyJ095u/s1180/image_2025-01-06_13-57-12.png
ការប្រទះឃើញដានជើងធំៗរបស់ដាយណូស័រ គឺស្ថិតនៅក្បែរទីក្រុងឡុងដ៍ ហើយត្រូវបានគេដាក់ឈ្មោះថា «ផ្លូវដើរដាយណូស័រ» ។ អ្នកជំនាញនៅសាកលវិទ្យាល័យ Birmingham ជឿជាក់ថា ការរកឃើញដានជើងដាយណូស័រទាំងនេះ គឺជាការបង្ហាញភស្តុតាងសំខាន់ក្នុងយុគសម័យ Jurassic កណ្តាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF7N469W0r6F-VV7N1RodHJ244LeSbLuWllkl9iehZ245qPmy90IOSPcbQ8DC9VB2kQGKQvZMRbOYymkQROQyhxK7tLm0ku8DTYYqYkCLKoWzpOiwqlQzWanO_M4hJTdHgJyI-p9YevQ4UO9HLM5y_aK7AgyHEFQG90OlhPO8BUmuvWqISk8VZixnkySdm/s3840/image_2025-01-06_13-57-13.png

អ្នកវិទ្យាសាស្ត្រ និស្សិត និងអ្នកស្ម័គ្រចិត្ត ជាង១០០នាក់ បានសហការគ្នាជីកដីនៅកន្លែងយកថ្ម តាំងពីខែមិថុនា ឆ្នាំ២០២៤ ហើយបានឃើញដានជើងទាំងនេះនៅឆ្ងាយពីគ្នាប្រមាណ ៣ម៉ែត្រ ។ ពីដំបូង យើងគិតថា វាគ្រាន់តែជារណ្តៅធម្មតាប៉ុណ្ណោះ ប៉ុន្តែដោយសារអង់គ្លេសធ្លាប់រកឃើញដានជើងដាយណូស័រនៅបរិវេណក្បែរនេះកាលពីឆ្នាំ១៩៩០ ទើបយើងសន្និដ្ឋានថា វាជាដានជើងដាយណូស័រ ។ នេះបើតាមការលើកឡើងរបស់លោក Gary Johnson ដែលបានឃើញដានជើងមុនគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWwjhS0Gf2Gpxubv9kRAsk9qBBLOrtoHNRmO4XeX3NwMm3DsCxRvCVKCBrXPYzxeCQ0YE49ayvx9jQWKCYOEX1TDZK1lRurYvtm8p93oidHqiUeMqMWBklQ0g5jz-oXXKOK7VEAP5k_-j7YMwr5gu98v7PkDGA7tqY_2HfFOLKVWm0xDGOHU5YIBZfkxkk/s1500/image_2025-01-06_13-57-16.png

ក្នុងចំណោមដានជើងដាយណូស័រជិត២០០កន្លែង ក្នុងនោះមានដានជើង៤កន្លែងជារបស់ដាយណូស័រពូជ Cetiosaurus ដែលស៊ីរុក្ខជាតិជាអាហារ និងដើរជើង៤ ។ រីឯដានជើង១កន្លែងទៀត គឺជារបស់ដាយណូស័រពូជ Megalosaurus ស៊ីសាច់ និងដើរជើង២ ។ ការរកឃើញដានជើងដាយណូស័របង្ហាញថា នៅមានភស្តុតាងថ្មីៗជាច្រើនទៀតពាក់ព័ន្ធនឹងសត្វប្រភេទនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI5ZK1o68-UAx1RgcvXbwMlSh4nqAUCRS6JQMg48eS2W48OHPZp8VLKoDb0SWl_8aLoFJ5hxaKmBNPfOkDrpalWRZIoJxsp9ayPtS0-H_8iBDLMmUQYMc9h1xnxrxWE4ghi42ZIoLa3r3S4p6sxluqvlDQv1ncopF6YNaVRYRq676vsFts4VyOhq4F8FX3/s1280/image_2025-01-06_13-57-17.png
ក្រុមអ្នកបុរាណវិទ្យានៅសាកលវិទ្យាល័យ Birmingham និយាយថា ដានជើងដាយណូស័រវែងជាងគេមានប្រវែង១៥០ម៉ែត្រ ហើយវាអស្ចារ្យបំផុតដែលពួកគេមិនធ្លាប់ឃើញ ។ ចូរស្រមៃទៅរកអតីតកាលរាប់លានឆ្នាំមុន គឺយើងនឹងឃើញសត្វមានខ្លួនធំៗដូចយក្សដើរទៅមក ហើយយើងនឹងយល់ពីការបម្លាស់ទី និងបរិស្ថារស់នៅ ។ ឯកសារជាច្រើននឹងក្លាយជាជំនួយសម្រាប់ស្រាវជ្រាវនាថ្ងៃអនាគត អំពីទំហំខ្លួន និងការបម្លាស់ទីរបស់ដាយណូស័រ ៕