ជឿជាក់ថា ប្រិយមិត្តដែលជាអ្នកស្នេហាវិស័យកីឡាបាល់ទះប្រាកដជាជ្រាបរួចមកហើយ អំពីការប្រកួតពានរង្វាន់កីឡាបាល់ទះឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឆ្នាំ២០២៥ ដែលទើបបិទបញ្ចប់លទ្ធផលប្រកួត កាលពីថ្ងៃទី ៥ ខែមករា ម្សិលមិញនេះ។
តាមរយៈការប្រកួត ដោយសង្កេតឃើញថា ក្រុមបាល់ទះវិញ្ញាសានារី ហាក់ទទួលបានប្រជាប្រិយភាពខ្លាំងមែនទែន ដោយប្អូមកីឡាការិនីមានទាំងសមត្ថភាព ទេពកោសល្យ ថែមទាំងមានរូបសម្បត្តិស្រស់ស្អាតខ្លាំងទៀតផង។
-កីឡាការនីបាល់ទះមួយរូប ទទួលបានការចាប់អារម្មណ៍ខ្លាំងប្រចាំព្រឹត្តិការណ៍ គឺ កីឡាការិនី ហេង រូប៊ីណា អាយុ ១៧ ឆ្នាំ កម្ពស់ ១.៦៨ ជាសមាជិកម្នាក់ក្នុងក្រុមបាល់ទះនារីក្រសួងមហាផ្ទៃ ប្រកបដោយរូបរាងស្រស់ស្អាត និងសមត្ថភាពពិសេស។
-ក្រឡេកទៅកាន់ កីឡាការិរីល្អគន់និងតូចច្រឡឹង អេមមី ក៏មិនធម្មតា ក្នុងវ័យ ១៦ ឆ្នាំ និងកម្ពស់ ១.៥០ ជាសមាជិករបស់ក្រុមបាល់ប៉ះទះនារីនៃសាលាអន្តរជារិ CIS 
-កីឡាការរីនីមួយរូបទៀតគឺ ឃៅ វីវៀន ហៅម៉ីម៉ី វ័យ ១៨ ឆ្នាំ កម្ពស់ ១.៦០ ជាសមាជិករបស់ក្រុមបាល់ទះនារីក្រសួងមហាផ្ទៃ ដែលនាងទទួលបានការគាំទ្រខ្លាំងដូចគ្នា
-ចំណែកកីឡាការរិនីដ៏ស្រស់ស្អាតនិងខ្លាំងពូកែមួយរូបទៀត គឺ ចន្ថា វ៉ីរីកា វ័យ ១៥ ឆ្នាំ កម្ពស់ ១.៥០ របស់ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ ដែលជាម្ចាស់ជើងឯកនៃការប្រកួត។

សូមជម្រាបថា ការប្រកួតពានរង្វាន់កីឡាបាល់ទះឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានកិត្តិយសសហព័ន្ធកីឡាបាល់ទះកម្ពុជា ដើម្បីអបអរសាទរទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍៧មករា ១៩៧៩-២០២៥។ ប្រព្រឹត្តិនេះ បានប្រព្រឹត្តិទៅនៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៥ និងមានការចូលរួមប្រកួតពីសមាគម-ក្លិប-ក្រុមនារីចំនួន ៨ក្រុម និងបុរសចំនួន ៤ក្រុម។
បើនិយាយតែចំពោះការប្រកួតវិញ្ញាសានារី ជាលទ្ធផលបិទបញ្ចប់ ៖
-ជ័យលាភីលេខ១ ក្លឹបបាល់ទះមន្ទីរអបរំយុវជនខេត្តពោធិ៍សាត់
-លេខ២ ក្លឹបបាល់ទះមន្ទីរអបរំយុវជនខេត្តកណ្ដាល
-លេខ៣ ក្លឹបបាល់ទះមន្ទីរអបរំយុវជនរាជធានីភ្នំពេញ៕










