យុគសម័យថ្មី ប្រទេសនានាលើសកលលោកកំពុងតែប្រកួតប្រជែងគ្នា ក្នុងការអភិវឌ្ឍទីក្រុងឲ្យកាន់តែទំនើបនិងឈានមុខគេ ខណៈក៏បានលេចឡើងនូវគម្រោងស្ថាបត្យកម្មធំៗជាបន្តបន្ទាប់។ យ៉ាងណា ក្នុងឆ្នាំ ២០២៥នេះ គឺមានតែប្រទេសចំនួន ១១ ប៉ុណ្ណោះ ដែលនឹងដាក់សម្ភោធស្ថាបត្យកម្មកំពូលរបស់ខ្លួន ហើយអ្វីដែលជាមោទនភាពក្នុងនោះក៏មានកម្ពុជាដែរ។

សារព័ត៌មានអាមេរិក CNN បានចុះផ្សាយអំពីគម្រោងអាកាសយាន្តដ្ឋានយក្ស ធំជាងគេនៅអាស៊ី គឺអាកាសយាន្តដ្ឋានអន្តរជាតិតេជោ របស់កម្ពុជា ដែលនឹងបើកឲ្យដំណើរការនៅដំណាក់កាលទី ១ អំឡុងខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។ ទន្ទឹមនឹងនេះ ប្រភពដដែលក៏បានគូសបញ្ជាក់អំពីគម្រោងស្ថាបត្យកម្មធំៗចំនួន ១០ ផ្សេងទៀតដែលនឹងលេចរូបរាងក្នុងឆ្នាំ ២០២៥ នេះ៖
១ New Sydney Fish Market នៅក្រុង Sydney របស់អូស្ត្រាលី
២ Grand Ring នៅក្រុង Osaka របស់ជប៉ុន.png)
៣ Life and Mind Building នៅក្រុង Oxford របស់ចក្រភពអង់គ្លេស
៤ Canadian School នៅក្រុង Cholula របស់ម៉ិចស៉ិច.png)
៥ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខេត្តកណ្តាល ចម្ងាយ ១៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ប្រទេសកម្ពុជា
៦ South Station redevelopment នៅក្រុង Boston របស់សហរដ្ឋអាមេរិក
៧ Goethe-Institut នៅក្រុង Dakar របស់សេណេហ្កាល់
៨ Urban Glen នៅក្រុង Hangzhou របស់ចិន
៩ Riyadh Metro នៅក្រុង Riyadh របស់អារ៉ាប៊ីសាអូឌីត
១០ Skypark Business Center នៅក្រុង Luxembourg របស់លុច្សសំបួរ 
១១ Danjiang Bridge ក្រុង Taipei របស់ចិន-តៃវ៉ាន់៕









