Home ព័ត៌មានអន្តរជាតិ មានដឹងអត់! ប្រទេសណាដែលសម្បូរប្រាសាទច្រើនជាងគេលើពិភពលោក?

មានដឹងអត់! ប្រទេសណាដែលសម្បូរប្រាសាទច្រើនជាងគេលើពិភពលោក?

74
0

ប្រាសាទគឺជាទីតំកល់ព្រះអទិទេពសម្រាប់ធ្វើកិច្ចពិធីសាសនាណាមួយ និងជាសំណង់បុរាណដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ សាងសង់ឡើងដោយបុព្វបុរសនាសម័យមុនៗ។ ប្រាសាទត្រូវបានមនុស្សជាច្រើនគិតថា ជាលំនៅដ្ឋានរបស់ស្តេច ឬព្រះរាជា ប៉ុន្តែតាមពិតទៅប្រាសាទគឺគេសាងសង់ឡើងដើម្បីរំលឹកដល់ព្រះអាទិទេពប៉ុណ្ណោះ មិនមែនជាលំនៅដ្ឋានរបស់ស្តេចនោះទេ។ ទោះជាយ៉ាងណាតើលោកអ្នកដឹងទេថា នៅលើពិភពលោកយើងនេះ ប្រទេសណាដែលសម្បូរមានប្រាសាទច្រើនជាងគេបំផុត?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt4BFz4CX7MHZ4BxV2ISkI43FB_Ks51PhFJ7mapT_C7TqDV6sb8H-gQhdUdBT5JhV_ub73gkn8kshGvJT7MaFHTJUAuh9zbb1y5_prOzujy15ilk0GYyje46PHx2B95PjP7S9p471oyP8EXWh_Nvu0JJNcBjGAMQplYkg0aKGb3E1w5-LX4TckHiRm0E_P/s1200/image_2025-01-06_16-15-54.png
ច្បាស់ណាស់គឺប្រទេសឥណ្ឌា ឥណ្ឌាគឺជាប្រទេសចំណាស់ជាងគេទីពីរនៅលើពិភពលោកបន្ទាប់ពីអេហ្ស៊ីប។ ប្រទេសឥណ្ឌាមានវប្បធម៌ចម្រុះជាច្រើន រួមទាំងសាសនាហិណ្ឌូ ព្រះពុទ្ធសាសនា សាសនាចេន និងសាសនាស៊ីក ដោយក្នុងចំណោមសាសនាទាំងនោះ សុទ្ធតែបានសាងសង់នូវប្រាសាទដ៏សម្បូរបែបជាច្រើន។ បច្ចុប្បន្នប្រទេសអាស៊ីមួយនេះមានប្រាសាទសរុបទាំងអស់ចំនួន ៦៤៩,០០០ ដែលស្ថិតនៅរដ្ឋកំពូលទាំង ១២ នៃប្រទេសឥណ្ឌា។ ខណៈប្រាសាទដែលចំណាស់ជាងគេគឺ ប្រាសាទ Gavimath ត្រូវបានគេប៉ាន់ស្មានថាមានអាយុកាលរហូតដល់ ១០,០០០ ឆ្នាំឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY1Xq5UAE0pQGKuwe6MhINlzKArj8mSvvqc6jI0KThyphenhyphentxByg2KngXoFvRtAon6nDqJgUtgXObRu6S99wcHIkR1kcF3xfpjgDuVm-tqrBMGvKyVKqE1OpD5YXLfyKUBKeZyWdLoTpzQ8ckYdFqf_UbyRJllTrBujjHmuAFMB6sOu8hOJQuIPZ_yS81ho4JK/s1200/image_2025-01-06_16-15-55.png

ក្រៅពីឥណ្ឌាប្រទេសនេប៉ាល់ ស្រីលង្កា បង់ក្លាដែស និងប៉ាគីស្ថានក៏ជាប្រទេសមួយដែលសម្បូរមានប្រាសាទបុរាណច្រើនជាងគេផងដែរ។ ចំណែកប្រទេសកម្ពុជាយើងវិញទោះបីមិនស្ថិតក្នុងបញ្ជីប្រទេសដែលមានប្រាសាទច្រើនជាងគេលើពិភពលោកក៏ដោយ ក៏ស្ថិតក្នុងបញ្ជីប្រទេសដែលមានប្រាសាទច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ផងដែរ ដោយមានប្រមាណ ៤០០០ ប្រាសាទ ហើយខេត្តដែលមានប្រាសាទច្រើនជាងគេគឺខេត្តសៀមរាប ជាមួយប្រាសាទជាង ៣៦០ ប្រាសាទ។ នៅខេត្តសៀមរាប ប្រាសាទបុរាណដែលទាក់ទាញទេសចរណ៍ជាងគេគឺ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទភ្នំបាខែង និងប្រាសាទបាពួន រួមទាំងប្រាសាទជាច្រើនផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgat9vVlXHjl2v-XeOFGIbaW_uHlz3q6NC4slebrGpBN3ssz2nj2GTLlrO7OkQKZn4AID_vfgOl1dr4Mo5urYe_IOYa18tvrgV4lBMVqqEWIKjVs9oZDB17WD3y_UDr1vIu_-n_CLjvFQK34cZPDiamtor0jfsQjQdb4QnrysRSlJPcJSWlRjkaM5CHjzMV/s1200/image_2025-01-06_16-15-56%20(2).png
នៅលំដាប់ទី ២ គឺខេត្តព្រះវិហារ ដែលខេត្តនេះក៏មានប្រាសាទច្រើនជាងគេផងដែរសរុបចំនួន ២១៥ ខណៈចំណាត់ថ្នាក់ទី ៣ គឺខេត្តបន្ទាយមានជ័យមានប្រាសាទចំនួន ១០២ រីឯខេត្តកំពង់ធំ ឈរនៅលំដាប់ទី ៤ ដោយមានប្រាសាទ ១០០ ចំណែកឯខេត្តឧត្ដរមានជ័យមាន ៤៧ ប្រាសាទឈរនៅលំដាប់លេខ ៥ និងខេត្តខ្មែរជាច្រើនទៀតក៏ពោរពេញទៅដោយប្រាសាទបុរាណផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkQ5WFTnEPkys2y88M5bqWtv3K7qrSTj9fviw446SfzPQ6atEsj90FlCXvVlWdr2_3Kw-0TvO_kRnc-1dWw91DnBzbWk4sQWvIgmJ3ldqYDxhLrmhbEEBzfmBgulm6-o0V4m_dMKvo1wyBGycVEvwpBO7KJKaHKijwWRX4z6Z0PQiuZOdMeuaBQLLWUixJ/s1500/image_2025-01-06_16-15-56.png