Home ព័ត៌មានអន្តរជាតិ រដ្ឋធំៗចំនួន ៧ របស់សហរដ្ឋអាមេរិក បានប្រកាសអាសន្នភ្លាមៗដោយសារជួបរឿងនេះ…

រដ្ឋធំៗចំនួន ៧ របស់សហរដ្ឋអាមេរិក បានប្រកាសអាសន្នភ្លាមៗដោយសារជួបរឿងនេះ…

102
0

សហរដ្ឋអាមេរិក៖ រដ្ឋធំៗចំនួន ៧ របស់សហរដ្ឋអាមេរិកដូចជា Maryland, Missouri, Arkansas, Kansas, Virginia, West Virginia និង Kentucky បានប្រកាសអាសន្នភ្លាមៗដោយសារឥទ្ធិពលព្យុះព្រិលទឹកកកដ៏អាក្រក់បំផុតមិនធ្លាប់មាន ដោយបង្កើតនូវព្រិលធ្លាក់ខ្លាំង និងសីតុណ្ហភាពត្រជាក់បំផុតក្នុងរយៈពេលជាង ១០ ឆ្នាំធ្វើឱ្យស្ថានភាពផ្លូវកាន់តែមានគ្រោះ.ថ្នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI5bG0JYJP9I_H5_-v6L4J-6DaPKnHPj26sppRGON7jcxE-eSyvwPHNzpCIH2RiLaRkBYZgO34vHRnC2WmlXD-2ioZIoY3X-UsBQnh6JaWi0HNWCWZWMM-DhxeAx59sohH-55KzUnrYheKidGbpSEIe1wAdAYekXXuipQNKvKdNjq4FdBwcUSnqMULe_F1/s1500/image_2025-01-07_09-32-03.png
យោងតាមសេវាអាកាសធាតុជាតិរបស់សហរដ្ឋអាមេរិក ព្យុះនេះបានចាប់ផ្តើមវាយប្រហារមកលើសហរដ្ឋអាមេរិកតាំងពីថ្ងៃទី ៤ ខែមករា បណ្តាលឱ្យមនុស្សរាប់លាននាក់ជាប់គាំងនៅនឹងមួយកន្លែង ក៏ដូចជាបង្កឱ្យមានការកកស្ទះ និងរំខានដល់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ។ នៅថ្ងៃទី៦ ខែមករារដ្ឋចំនួនប្រាំពីររបស់សហរដ្ឋអាមេរិកក៏បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ខណៈដែលព្យុះរដូវរងានៅតែបន្តវាយប្រហារឥតឈប់ឈរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqlE__I5ALPn5y7NBJ0XYNFHB9bDjKFUv8_5YHxFdCCMmUo21PyVQi-sQGfDvfxgclUwI9aU2FykfHEkWmVpK8LIoC0RvSyb15sYkjOpw_Rgc4OlKzvSHeLbMjVtpt3UIGmaSMEeuo7DU9crTzpuJrUTRWd6hRBuour9UqMS8nhRLuUo3hRHjrSZCmBpSN/s1020/image_2025-01-07_09-32-04.png
មនុស្សជាង ៦០ លាននាក់នៅទូទាំងរដ្ឋចំនួន ៣០ ផ្សេងទៀតក៏ស្ថិតនៅក្រោមការជូនដំណឹងអំពីអាកាសធាតុផងដែរ ខណៈតំបន់មួយចំនួននៅក្នុងសហរដ្ឋអាមេរិកដែលមិនធ្លាប់មានអាកាសធាតុត្រជាក់ រួមទាំងរដ្ឋ Mississippi និង Florida ក៏ត្រូវបានព្រមានថានឹងរងផលប៉ះពាល់ដោយរលកត្រជាក់នាពេលខាងមុខផងដែរ។ បច្ចុប្បន្នសាលារៀន និងអគារសហព័ន្ធជាច្រើនបានបិទ ហើយក្រុមហ៊ុនអាកាសចរណ៍ជាច្រើនរបស់សហរដ្ឋអាមេរិករួមមាន American, Delta, Southwest និង United ក៏កំពុងពន្យាពេលហោះហើរ ដោយសារលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់ទាំងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg63NbDru7SWBSj1wduBijFdqj4dSDvQL-Y_LadZsPoV0YGfZM_KIQuVbpaoD0JW0sRi_oA7OWGHDP5Db_FpCQ3Fn0VRmSc94T8eIXk2v_EAklIT4xoHnSstmLnmrLrC0msMNZDZknhWnHzBd5jd4zwR-VSyHjp0GmYOUVTPUDwBatQdCP7kb3t2_SfV274/s1280/image_2025-01-07_09-32-05%20(2).png
អ្នកជំនាញអាកាសធាតុបាននិយាយថា អាកាសធាតុខ្លាំងគឺជាលទ្ធផលនៃ vortex តំបន់ប៉ូល ដែលជារចនាសម្ព័ន្ធបរិយាកាសដ៏ធំមួយ ដែលជារឿយៗលេចឡើងក្នុងរដូវរងារនៅក្នុងតំបន់ប៉ូលរបស់ផែនដី រួមទាំងតំបន់អាក់ទិក និងអង់តាក់ទិក។ អ្នកព្យាករណ៍អាកាសធាតុអាមេរិកបាននិយាយថា នេះអាចជាព្រិលធ្លាក់ខ្លាំងបំផុត និងកត់ត្រាសីតុណ្ហភាពទាបក្នុងរយៈពេលជាងមួយទសវត្សរ៍៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM6QxvABwFctv6Gua6tsnB8w_7DEqkvf065NTuVd_HLOZHxqT8DV2sMV0fQcf9IQOkH-x_nkFhvSm4RTlGAC1eP3bJXju9DPNZhFl5WbFjMIwvXVFnFODXZ0iRR6Kfm4rJ8N_HB1sAVp7ebde_w5xLkxqips5E9a9IOXkxIV17iNLP41Z-a8JFsmKn9hu2/s1349/image_2025-01-07_09-32-05.png