ធឿន ធារ៉ា ចេញមុខសូមទោសអ្នកគាំទ្រវិស័យគុនខ្មែរ
អ្នកលេងពូថៅដៃ ធឿន ធារ៉ា បានចេញមុខទទួលកំហុស និងសូមទោសអ្នកគាំទ្រវិស័យគុនខ្មែរ ក្រោយខ្លួនខកខានមិនអាចឡើងប្រកួតនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ខាងមុខ បន្ទាប់ពីរងរបួសអំឡុងពេលប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមផ្ការីកគ្រប់រដូវ និងក្រុម អ.ម.ត ខេត្តកំពត កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤កន្លង។
កាលពីថ្ងៃពុធ ទី១ មករា ឆ្នាំ២០២៥ ធឿន ធារ៉ា បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយលើកឡើងថា”៖ខ្ញុំពិតជាសុំទោសយ៉ាងខ្លាំងមែនទែនចំពោះការអាក់ខានមិនបានប្រគួតសម្រាប់ថ្ងៃ៧មករាខាងមុខនេះ ខ្ញុំបាទគ្មានពាក្យអីនិយាយកែរខ្លួនទេ ព្រោះគ្រប់យ៉ាងជាកំហុសរបស់ខ្ញុំដែលប្រម៉ាតមិនចេះប្រុងប្រយ័ត្ន។
សុំទោសពុកម៉ែបងប្អូន អ្នកគាំទ្រទាំងអស់ទូទាំងប្រទេស”
ពាក់ព័ន្ធនឹងករណីនេះ អ្នកគាំទ្រក៏បានសម្តែងការខកចិត្ត និងរិះគន់ទៅលើធឿន ធារ៉ា ផងដែរ ខណៈបច្ចុប្បន្នកីឡាកររូបនេះ ច្រើនដើរថតវីដេអូកំប្លែងខ្លីៗ នៅលើបណ្តាញសង្គម ហាក់មិនខ្វល់ខ្វាយទៅលើការហ្វឹកហាត់ពង្រឹងសមត្ថភាព។
គួរបញ្ជាក់ថា តាមគម្រោង ធឿន ធារ៉ា នឹងត្រូវប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ ទម្ងន់៧២គីឡូក្រាម ក្នុងព្រឹត្តិការណ៍ Ganzberg រាជសីហ៍គុនខ្មែរ (Kun Khmer Tournment) នាថ្ងៃទី៧ ខែមករា ខាងមុខ ជាមួយជើងខ្លាំងមកពីបរទេសចំនួន៣នាក់ រួមមានកីឡាករថៃ បេឡារុស និងបារាំង៕








.png)
.png)


.jpg)
.jpg)
.jpg)







.png)

.png)







.png)



.jpg)




.jpg)
.jpg)


