Home ព័ត៌មានអន្តរជាតិ ការធ្វើដំណើរត្រឡប់ពេលវេលា! យន្តហោះនេះចេញដំណើរនៅឆ្នាំ២០២៥ បែរជាចុះចតឆ្នាំ២០២៤

ការធ្វើដំណើរត្រឡប់ពេលវេលា! យន្តហោះនេះចេញដំណើរនៅឆ្នាំ២០២៥ បែរជាចុះចតឆ្នាំ២០២៤

121
0

ស្របពេលប្រទេសនានាលើពិភពលោក រួមគ្នាអបអរការឆ្លងឆ្នាំសកល ឆ្នាំ២០២៥ អ្នកដំណើរមួយចំនួនបានធ្វើដំណើរឆ្លងប្រទេស ប៉ុន្តែវាជាការធ្វើដំណើរត្រឡប់ពេលវេលា ។ អ្នកដំណើរទាំងអស់បានឡើងជិះយន្តហោះនៅប្រទេសដែលឈានចូលឆ្នាំ២០២៥ រួចហើយ បែរជាយន្តហោះចុះចតនៅប្រទេសពុំទាន់ឆ្លងឆ្នាំ គឺឆ្នាំ២០២៤ ។ នេះបើតាមការផ្សព្វផ្សាយរបស់គេហទំព័រ Hflight ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhudvkXOmNQBSLtJG-rQdFDqbaIvSVSWCvWFNpUv9qGnZBNwI4YREp1Zff48VDFsFmeMdE47-ssdY8qpnLajUXYrO5tmRxZNr1OEFGLmtQFf4zqITOQYTNjXL_ULZ136xSFMatSAAu7E_jToQDRWPM6GuVimFoAavsWhDzjemNcl97fLkGxtLSLIYgJbUlP/s1024/photo_2025-01-02_10-53-50.jpg
គេហទំព័រ Hflight បានត្រួតពិនិត្យទិន្នន័យពីវែបសាយ Flightradar24 ឃើញថា យន្តហោះជើងហោះហើរ NH106 របស់ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) ដែលចាកចេញពីអាកាសយានដ្ឋានហាណេតាក់ ទីក្រុងតូក្យូ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ហើយអ្នកដំណើរបានឆ្លងឆ្នាំ (Countdown) នៅប្រទេសជប៉ុនរួចហើយ បែរជាពួកគេមកដល់គោលដៅនៅឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7qF2ndusLvT6g7P-NTBG1gBkhWjW-VBnFtzSZfhxg7C-7F9pD1RR9y6rdAEAUYwtyBwlsOeljcpG6yxgCAryZFt7X2pykpWLxeDsD4ok-LzGwXICXEp6BPm9dVLYUQbhR9GqF4DtIvkE-XmzLnktjmoz8tf07iZ6Ln_R4bMr_Y2WuThboWjIMRWnVBgd4/s1280/photo_2025-01-02_10-53-51.jpg
យន្តហោះនេះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិឡូសអេនជឺឡេស សហរដ្ឋអាមេរិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយធ្វើឱ្យអ្នកដំណើរឆ្លងឆ្នាំនៅសហរដ្ឋអាមេរិកម្តងទៀត ។ មូលហេតុដែលយន្តហោះធ្វើដំណើរត្រឡប់ពេលវេលាទៅកាន់ឆ្នាំ២០២៤ វិញ ដោយសារពេលវេលានៅទីក្រុងតូក្យូ លឿនជាងទីក្រុងឡូសអេនជឺឡេស រហូតដល់១៧ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1EghVJJs0lSah0pr1NELclInhq9DdxwxLYDaoZsoWWVdtAqOaOghI0wEV_wZglowFsnP6-oU7wVg1jYVh0pXVaJjnW9mFmFEBdvyy3J3xvdhS6mbBn0loQb08jWaxgb7mDeOqn8Hsjn4oG332Sm2QhmJ5YrecOGDHeGb5YVmyDYV5CHBR5uBHhMvcxmRf/s1280/photo_2025-01-02_10-53-50%20(2).jpg

ពេលយន្តហោះចាកចេញពីទីក្រុងតូក្យូ នៅវេលាម៉ោង១យប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ គឺនៅទីក្រុងឡូសអេនជឺឡេស ទើបតែម៉ោង៨ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ។ ដូច្នេះ ការធ្វើដំណើររយៈពេល៩ម៉ោង គឺធ្វើឱ្យយន្តហោះចុះចតនៅអាកាសយានដ្ឋានអន្តរជាតិឡូសអេនជឺឡេស នាល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYatHOJDUrjDlDh_hssVEpuvorkstx9v7PXcy4_XuUeLxJ4Ae_DtTFRQtQOaEk8uF4ZU1UJGKbOIhpIfV46sQ9uzO8v-hbdRQJK0yVKhd-lPFxINyn-a3ARc98TUd00pAdkJloGAY684PUg1bcpkgIAtiit3dGq2mztFlXCA-o87qqjCYhn9DIQkWQrEev/s900/photo_2025-01-02_10-53-51%20(2).jpg

ដូចគ្នានេះ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ CATHAY PACIFIC ក៏បានធ្វើដំណើរត្រឡប់ពេលវេលាដែរ គឺយន្តហោះនេះចាកចេញពីទីក្រុងហុងកុង នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ហើយទៅដល់ទីក្រុងឡូសអេនជឺឡេស នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ។ បុគ្គលិកអាកាសចរណ៍ប្រាប់ថា ពេលវេលារបស់ប្រទេសនីមួយៗពុំដូចគ្នាទេ គឺអាស្រ័យលើខ្សែកំណត់ពេលវេលា (International Date Line / IDL) ៕