Home Blog Page 742

តុលាការហាមឃាត់ការធ្វើអាជីវកម្មផ្សារ”ជីស៊ី អូរឫស្សី” ក្រោយរកឃើញថាគ្មានអាជ្ញាបណ្ណ

0

គម្រោងផ្សារជីស៊ី អូរឫស្សី ដែលមានទីតាំងស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននឹងកំពុងប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដែលនេះជាអំពើល្មើសនឹងបទប្បញ្ញត្តិជាធរមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOGhEg78UJ7a9T3fqzzVr7O6PQl4TjdccU2UVkcCmCWP11B0XxU2qRCNFfkDFxlNmD6P4lJlQ4suBNrxE9xJW78A66760pqReJVuH9odEUxtdwKRL9HFO33_YT_6GVj745WEvZ4dmT8eM0OJSc9zjsoyCrNbhWvxgJ2bzfhNs0h5HCcYUl84MTW0mmZkY7/s1132/fn-2024-11-25-18-36-44-2.jpg

គម្រោងនេះ កំពុងស្ថិតក្នុងនីតិវិធីបណ្តឹង និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដោយហាមឃាត់ការធ្វើអាជីវកម្ម, ការផ្សព្វផ្សាយធ្វើទីផ្សារ និងការផ្សព្វផ្សាយពាណិជ្ជកម្មតាមគ្រប់រូបភាពពាក់ព័ន្ធនឹងគម្រោងឈ្មោះ ផ្សារជីស៊ី អូរឫស្សី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbPYfYO5rIvrwDoAsNUdMji0Qc0CLkvWIqNji2WDzQqceO1NA0JbvX8up_e8C7Mvzqk2YB7ngzsZReGW_zzzXHxdyOUsuEFw-vIx6T8_ei3HWye4zw31zufLiyjQvf1YSzAmR_Oh8dTFl7fdz9yxe4cO4Xmse0sLG6A6Q1uh1Rm5jD4BuKU3piVjmVIUeS/s1280/fn-2024-11-25-18-36-44-6.jpg

លើសពីនេះទៅទៀត ដីរបស់ផ្សារនេះ ក៏មិនមែនជាដីកម្មសិទ្ធិរបស់ខ្លួននោះដែរ ដោយដីនេះកំពុងជាប់ដីកាចាត់ចែងជាបណ្តោះអាសន្ន (ជាប់រក្សាការពារ) ពីតុលាការ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBKWg0gR0LWtrqLUCi3-oI2XAuLcQW-IoDA5qY-Iy6U6rCSCE5lxbK4_HJCqkPb9hgwI0YTZNk1t_sBWm8ASX9QtJb5giQ47jwWgmIA644SLh35knE0M7RkONENM4GXJquxqQHlwYFiMlhIijsI_BrK9E0W91rJIO26o6_SYbHU7UikmEJ6RAuQgeCLbcL/s1099/fn-2024-11-25-18-36-44-3.jpg
ពាក់ព័ន្ធនឹងករណីនេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានអំពាវនាវដល់សាធារណជនទាំងអស់ មិនត្រូវចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍអចលនវត្ថុនេះទេ ដែលអាចប្រឈមនឹងខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3Gp2Nod_pL9S2BvEmQQyRJ6fFMvoY4ox6dIbgCKPpf3QaGn1wETCnvLxHs0VO5L_AODUtCe3HN4pNncO3ozD5rkm7mqR6n25eVFoF3yy-twctMAlyZXnKSIQZz03SChsFwVtKQjva3bPXyF17XIl7rgppAr-FiJLGgTlOqq067OA88XXqIN-I5alCcJba/s1280/fn-2024-11-25-18-36-44-0.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH1DgrtFnrGQ9FY5lkMD72L-Y5moid-U0xkqzinbHWqcZqzkmdSZXkyM255u5qO7kfyrL5kb1MREc064qbucjIcZfqdrF3dEukl8JYqVvAns46HlhL4Ebk6h-6gyCgx4cLanPg8xpK7EUprXGSeVRvTJETQrnbGYK7K3yFJTrPoyJPtpPFtvcGpu32n452/s1280/fn-2024-11-25-18-36-44-1.jpg
 

បេក្ខភាព Miss Planet International 2024 រាំលេងកម្សាន្តចង្វាក់ប្រជាប្រិយខ្មែរយ៉ាងសប្បាយរីករាយ

0

បេក្ខនារីមកពី៦៥ប្រទេសជុំវិញពិភពលោកក្នុងកម្មវិធីប្រកួត Miss Planet International 2024 ពោរពេញដោយភាពសប្បាយរីករាយក្នុងពិធីជប់លៀងអាហារពេលល្ងាចដោយបានរាំលេងចង្វាក់ប្រជាប្រិយខ្មែរនិងបានរាំរបាំគោះអង្រែ។ ទឹកមុខបេក្ខភាពគឺបញ្ជាក់ពីភាពសប្បាយរីករាយទទួលយកបទពិសោធន៍ពីវប្បធម៌របស់ប្រទេសកម្ពុជាជាម្ចាស់ផ្ទះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgohcrR5vBfxHteH2W0J8KNK0JMp5tcAMyT8TkHTOfbB6zRFYIaQMDbpimAlkJIMSGHTuKv2bPyoUQ5HeWywJrMQ1EtegIimumkSfUlhqTH4LazNow4PUwYQn2bY8_AexpZtE5BZUI_8eERN7VZjcgdzmLq5Ag0AxAGs5iIpllLPXyBmIw_GKHx0MbPFstW/s2048/468280969_587661243650699_7123526310758282342_n.jpg
ដូចពាក្យមួយថា «ក្រោយភ្លៀងមេឃនឹងស្រឡះ» បន្ទាប់ពីមានភាពចម្រូងចម្រាសមួយប្រាវរវាងបេក្ខនារីតំណាងចក្រភពអង់គ្លេសនិងបេក្ខនារីតំណាងអូទ្រីសមានជម្លោះវាយគ្នាត្រូវបានកម្មវិធីដកចេញពីការប្រកួតហើយសម្រុះសម្រួលគ្នាឡើងវិញនិងមានការផ្តល់ឱកាសពីម្ចាស់កម្មវិធីឱ្យអ្នកទាំងពីរចូលប្រកួតឡើងវិញ ពេលនេះបេក្ខភាពទាំងអស់គឺពោរពេញដោយភាពរីករាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9qsFcrKcrMnQM6p2AHWAnHGAAsD9O_gZpilSJYtoE7FgoAPVXqN9QaxwVB5KlCSTQDiHaMS3fFQpEqEzBV5DRePj6iWvJLeD4g9RVsD_BIcMGxxvK7OYgkA2jjQM2vWLRDrvFK7lfX4Jsnkeul_efh-AJ9g7lCjYmK9TTqCV3ndicdOw9Q_88Inde9ORa/s2048/image_2024-11-26_09-15-32.png

បន្ទាប់ពីវិលត្រឡប់មកពីខេត្តសៀមរាបវិញនៅយប់ថ្ងៃទី២៥ ខែវិច្ឆិកា នៅក្នុងកម្មពិធី Gala Dinner ដែលប្រព្រឹត្តទៅនៅផ្ទះអ្នកជំនួញអនឡាញ ម៉ែរួយ ដែលជាម្ចាស់ឧបត្ថម្ភធំនៅក្នុងកម្មវិធីគឺមានកម្មវិធីចម្រុះ។ ស្វាគមន៍ដំបូងនៅក្នុងកម្មវិធីនេះគឺមានជារបាំជូនពរពីកុមារី ក្នុងក្លិបព្រះកាយច័ន្ទ ទស្សនីយផ្សេងៗជាច្រើនទៀត។ កម្មវិធីជប់លៀងអាហារពេលល្ងាចនេះ បេក្ខនារី ក៏បានឡើងរាំចង្វាក់ប្រជាប្រិយខ្មែរជាច្រើនជាមួយនឹងស្គរដី ទឹកមុខម្នាក់ៗគឺមានភាពរីករាយខ្លាំង។ ជាមួយនឹងការរាំលេងកម្សាន្តចង្វាក់ប្រជាប្រិយខ្មែរ បេក្ខភាពមួយចំនួនគឺបានសាករាំរបាំគោះអង្រែទៀតផង ក្នុងនោះ ដេត ស្រីនាឌ Miss Planet Cambodia 2024 ក៏បានបេក្ខនារីតំណាងប្រទេសផ្សេងទៀតសាកល្បងរាំរបាំគោះអង្រែយ៉ាងសប្បាយរីករាយ។ កម្មវិធី Gala Dinner នេះទទួលបានមតិពីអ្នកគាំទ្រសរសើរច្រើនថារៀបចំបានល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdOF4s3US6QNIy83dq206escjiZeprJub42kRi3FSWNtcobb2mF2qLGS2sM2vmaNYEGZbRQuHzb0Ily-fle5xszw-PwomMc895bbBXAXF3CKE7mBvO3vwYNndTowdDkGG6SkY4mpClLHgTd0-szyEox5Hl5dh8pfWJVbvlE06ENLBxShPNxyjf6LjS4MvK/s1280/468474972_588325250250965_5838900729091754224_n.jpg

គួរបញ្ជាក់ថា វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីប្រកួត បវរកញ្ញាឯកភពផែនដីអន្តរជាតិនៃឆ្នាំ២០២៤ ឬ Miss Planet International 2024 នឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះខណៈម្ចាស់ជ័យលាភីឆ្នាំមុនគឺបវរកញ្ញាប្រទេសថៃ៕

ធ្លាប់ឃើញទេបងប្អូន !​ សត្វត្រីប្រភេទនេះអាចហោះបាន ពិតជាមិនគួរឱ្យជឿ

0

ត្រីជើងបួន ត្រីចេះដើរ ត្រីរស់នៅលើគោកស្គាល់អស់ហើយ នៅឡើយតែត្រីចេះហោះ តោះថ្ងៃនេះ KBN news នឹងនាំប្រិយមិត្តមកស្គាល់ត្រីចេះហោះវិញម្តង ដែលវាមានឈ្មោះថា Exocoetidae។ Exocoetidae គឺជាឈ្មោះអម្បូរ «ត្រីមានស្លាប» ឬ «ត្រីហោះ» ដែលអ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះឱ្យ។ បច្ចុប្បន្នអម្បូរត្រីនេះមានចំនួន ៦៤ ប្រភេទរស់នៅក្នុងទឹកសមុទ្រ ហើយវាក៏អាចហោះត្រដាងស្លាបលើផ្ទៃទឹកសមុទ្របានយ៉ាងល្អឥតខ្ចោះផងដែរ។
https://s.fishki.net/upload/en/201309/07/13209/262a476a12e7d2bd5d4edb929fd12e2e.jpg
ត្រីហោះ Exocoetidae មិនមែនទើបតែកកើតនោះទេ ពោលគឺត្រីនេះមានតាំងពីយុគសម័យ Middle Triassic ឬពី ២៣៥ ទៅ២៤២ លានឆ្នាំមុនមកម្លេះ នេះបើយោងតាមការអះអាងរបស់អ្នកវិទ្យាសាស្ត្រលើការស្រាវជ្រាវផូស៊ីល Potanichthys xingyiensis។ ជាធម្មតាត្រីនេះអាចហោះបានចម្ងាយ ៥០ ម៉ែត្រ ហើយតែងតែហោះចេញពីទឹកសមុទ្រទៅពួនសម្ងំដេកក្បែរមាត់ច្រាំង និងធ្វើដំណើរបានច្រើនជាង ៧០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
https://i.pinimg.com/originals/8f/23/1b/8f231bfff26cec8bcbd40714e1766c80.jpg
ក្នុងឆ្នាំ២០០៨ ទូរទស្សន៍ជប៉ុន NHK បានថតសកម្មភាពត្រីហោះនៅឆ្នេរសមុទ្រនៃកោះ យ៉ាគូស៊ូម៉ា ប្រទេសជប៉ុន។ ពួកគេអះអាងថាត្រី Exocoetidae ប្រើរយៈពេលក្នុងការហោះប្រមាណជា ៤៥ វិនាទី ដោយអម្បូរត្រីហោះនេះត្រូវបានគេប្រទះឃើញជាញឹកញាប់ក្នុងប្រទេសវៀតណាម ជប៉ុន ចិន ឥណ្ឌូណេស៊ី និងប្រទេសឥណ្ឌា ។ លក្ខណៈពិសេសរបស់ត្រីហោះនេះ គឺភ្នែករបស់ពួកវា ផ្តល់ភាពអំណោចផលខ្លាំង បើទោះបីជាពួកវាហោះចេញពីទឹកក៏ដោយ ក៏ភ្នែករបស់ពួកវា នៅតែមើលឃើញច្បាស់ដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4SC9pjJaCF5NHfRz_eKA6hbirZ4fuTY0al0sw6UyiXd3Mqu4pOtqZACKxnUxFB5fjU0pW-PF5XZVuhm3_O3OB4MjB0GFvplNyKUTqdNlSqEO5yXP_qXajb6vYLB0b47M6EECaGjoNYCQ6iHyxfyPRv4r6an71CW9SvAI2UGGm0T6Z9oNNFSPYJlLuIYRi/s3072/image_2024-11-26_13-29-58.png

ត្រីហោះ Exocoetidae ត្រូវបានគេយកធ្វើជាមុខម្ហូប ស៊ូស៊ី ដ៏មានឱជារសឆ្ងាញ់ពិសា ក្រៅពីនេះវាក៏ជាមុខម្ហូបប្រចាំប្រទេសអាស៊ីជាច្រើនផងដែរ។ នៅក្នុងប្រទេសដែនកោះសូឡូម៉ុន ត្រី Exocoetidae ត្រូវបានគេចាប់យ៉ាងងាយស្រួល ខណៈពេលពួកវាហោះម្តងៗ ដោយប្រើសំណាញ់របស់អ្នកជិះទូក ពោលគឺពួកវាត្រូវអ្នកនេសាទទាក់ទាញដោយប្រើពន្លឺពិល។ ទោះជាយ៉ាងណា បច្ចុប្បន្នត្រីប្រភេទនេះហាក់មានការថយចុះបន្តិចម្តងៗ គួរឱ្យកត់សម្គាល់ដោយសារសកម្មភាពរបស់មនុស្ស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSIsMrNpyzoOlhmcUN83D3_yY25K09oY7n5W2zvkd3HbtI6J8MT4sTEaXerMGo_KsvIfdi0bAfL007xy_su4KIhZRs9MLCjSlll_n5usWN7fe97ZOVCMHwKFILf03Bv6tIARp-JnCaylxyzODWRPxwsA2rvGZicuz8dNdStUAa_PrJkqMbWjatsfBmBdtM/s736/photo_2024-11-26_13-22-51.jpg

ហេតុអ្វីបានជារថភ្លើងនៅប្រទេសជប៉ុនតែងតែមកដល់ទាន់ពេល?

0

ជាការពិតណាស់ គ្រប់រថភ្លើងទាំងអស់នៅក្នុងប្រទេសជប៉ុនគឺតែងតែមកដល់ទាន់ពេលវេលារហូត បើថាម៉ោង ៨:០០ មកដល់ គឺម៉ោង ៨:០០ មកដល់មែន មិនដែលយឺតពេល ឬមកមុន ២-៣ នាទីឡើយ។ តើមូលហេតុអ្វីបានជារថភ្លើងជប៉ុនគោរពពេលវេលាល្អឥតខ្ចោះយ៉ាងនេះ ខណៈរថភ្លើងបណ្តាប្រទេសផ្សេងទៀតមិនអាចធ្វើតាមបាន។ ចម្លើយគឺដោយសារការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃបច្ចេកវិទ្យាទំនើប ការសង្កត់ធ្ងន់លើវប្បធម៌ទាន់ពេលវេលា និងការបណ្តុះបណ្តាលបុគ្គលិកយ៉ាងម៉ត់ចត់បំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNZKOgk7fpUNwqGxd25PsbeCbk5-G8lU0sTRNuqrpa9-urBrjms0sg7tDPpdBGABdQzdronl2yPFLsD-DIBTMgdMCs9auOFYet5Lbn2o4t-H8M6fdN-ES5ty6d-qasruEnzGdxSU7X0QVHmyvwV0FJ5RCgIYn3eZL7RtSxNmS2tCXco-Un1gDH23rDQJ7t/s1920/image_2024-11-26_13-20-24.png

យើងដឹងហើយថា ប្រទេសជប៉ុនតែងតែនាំមុខគេក្នុងការអនុវត្តបច្ចេកវិទ្យាទំនើប សម្រាប់ការគ្រប់គ្រង និងប្រតិបត្តិការផ្លូវដែក។ នៅឆ្នាំ ១៩៧២ ប្រទេសនេះបានអនុវត្តប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការចរាចរណ៍វិមជ្ឈការស្វ័យភាព ATOS ដែលជួយធ្វើសមកាលកម្មកាលវិភាគរថភ្លើង កាត់បន្ថយការពន្យារពេល និងបង្កើនភាពបត់បែននៃប្រតិបត្តិការ។ ក្រៅពី ATOS ឧស្សាហកម្មផ្លូវដែកជប៉ុនក៏ប្រើប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការ និងសុវត្ថិភាពកុំព្យូទ័រ COSMOS ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnqXzWI9WEcR5ZqHJGplQEbvvAHFsiu0vS-2-seUbO1mfE7o10ozg0VoYwp-x3syCARAMNxslihnj8QRm81mtPOlnzcv1mHSSkS7CAY3x3xHuWuaJnIAlPL9d1Ew9YBjqQX_94cSAa-ZTMA4QE1iYf8L8IoLNWUbk06e4l9wKcqgB4Q8k8viaooydsNbxZ/s998/image_2024-11-26_13-20-25%20(2).png

COSMOS មិនត្រឹមតែធានាបាននូវសុវត្ថិភាពទាំងស្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមដានយ៉ាងដិតដល់នូវសកម្មភាពថែទាំ និងប្រតិបត្តិការ ដែលជួយរថភ្លើងល្បឿនលឿនរក្សាកេរ្តិ៍ឈ្មោះតាមពេលវេលារបស់ពួកគេ។ មិនត្រឹមតែពឹងផ្អែកលើបច្ចេកវិទ្យាប៉ុណ្ណោះទេ វប្បធម៌ជប៉ុនក៏ដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាភាពត្រឹមត្រូវនៃប្រព័ន្ធផ្លូវដែកផងដែរ។ ភាពទៀងទាត់មិនគ្រាន់តែជាទម្លាប់ល្អប៉ុណ្ណោះទេ ប៉ុន្តែក៏បានក្លាយជាតម្លៃស្នូលក្នុងការគិតរបស់ជនជាតិជប៉ុន តាំងពីការងាររហូតដល់ជីវិតប្រចាំថ្ងៃ ប្រជាជនជប៉ុនតែងតែឱ្យតម្លៃលើការរក្សាពេលវេលាជាមធ្យោបាយនៃការគោរពអ្នកដទៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD6OfuOQNe6tpf_uNZ0ZREh8ztmf1NFeJ-XPevda5VA51o5wnx8VWPcauSYIOn1dixc4JpOn7PAtAtYvdjIwmC7xkyj1YoMwNo3y1N0fsfxEfZtuqBHO0NWQBG6zCExntV5AFxXrOuyDn3MOL6lL-rqKnSceKbk4GO1R0Mc_EMf2S6pKCr1j_D1L9TpgBX/s1680/image_2024-11-26_13-20-25%20(3).png
នេះកើតចេញពីលក្ខណៈសតិអារម្មណ៍សមូហភាពនៃសង្គមជប៉ុន ដែលបុគ្គលម្នាក់ៗមានផ្នត់គំនិត រៀបចំផែនការ និងធ្វើតាមកាលវិភាគយ៉ាងតឹងរ៉ឹងបំផុត ដើម្បីរួមចំណែកដល់ប្រយោជន៍រួមរបស់សហគមន៍។ វប្បធម៌ដ៏ល្អឥតខ្ចោះនេះមិនត្រឹមតែជួយរក្សាស្ថិរភាពក្នុងសង្គមប៉ុណ្ណោះទេ ថែមទាំងនាំមកនូវប្រសិទ្ធភាពល្អបំផុត សម្រាប់ប្រតិបត្តិការផ្លូវដែកផងដែរ។ កត្តាមួយទៀតដែលធ្វើឱ្យប្រព័ន្ធផ្លូវរថភ្លើងរបស់ជប៉ុនទទួលបានជោគជ័យគឺវិជ្ជាជីវៈរបស់បុគ្គលិក។ ប្រតិបត្តិកររថភ្លើង អ្នកបើកបរ និងបុគ្គលិកស្ថានីយ៍ទាំងអស់ ឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងម៉ត់ចត់ ដើម្បីបំពេញតាមស្តង់ដារខ្ពស់នៃពេលវេលា និងសុវត្ថិភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrZVNrrGMLYDVaLSK8FJQyQku4e_WMtb24Fh0ENfoDh3Z9CEcXhs_dRKxmvNoS7zVOO9XNmVR1SbmrIVwoxgS02YClqB4wbzOnoNSR3IaKYY9Gshz-m4B9gY1W5Wzumz9-trFqfTEDEYidT0AmsjJxv6oTrBQUokGl35RZcNTzO1V8l4NwsOqEhAXodVLw/s1400/image_2024-11-26_13-20-25.png

ដូច្នេះហើយ ភាពជោគជ័យនៃប្រព័ន្ធផ្លូវដែកជប៉ុន គឺជាសក្ខីភាពច្បាស់លាស់មួយចំពោះការរួមបញ្ចូលគ្នាដ៏ចុះសម្រុងនៃបច្ចេកវិទ្យា វប្បធម៌ និងមនុស្ស។ ទោះបីជាប្រឈមមុខនឹងបញ្ហាប្រឈមដូចជាគ្រោះមហន្តរាយធម្មជាតិក៏ដោយ ក៏រថភ្លើងជប៉ុនរក្សាបាននូវភាពជឿជាក់ខ្ពស់ ដោយមានការពន្យារពេលជាមធ្យមគិតជាវិនាទីប៉ុណ្ណោះ។ ប្រព័ន្ធនេះមិនត្រឹមតែបម្រើជាមធ្យោបាយដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិផងដែរ ដោយតែងតែសង្កត់ធ្ងន់លើភាពត្រឹមត្រូវ សណ្តាប់ធ្នាប់ និងការគោរពគ្នាទៅវិញទៅមក៕

មកដឹងពីរបៀបថែទាំសុខភាព កុំឱ្យឈឺក្នុងរដូរងារ

0

ចូលដល់រដូវរងារហើយ អាកាសធាតុចាប់ផ្ដើមចុះត្រជាក់ខ្លាំង អាចបណ្តាលឱ្យមនុស្សភាគច្រើនឈឺ ដូចនេះយើងមិនគួរព្រងើយកន្តើយចំពោះសុខភាពឡើយ។ ប្រភេទជំងឺដែលជួបប្រទះច្រើនក្នុងពេលអាកាសធាតុត្រជាក់មានដូចជា ផ្ដាសាយ អាលែកហ្សី ជំងឺផ្លូវដង្ហើម និងមេរោគផ្សិត ដែលធ្វើឱ្យយើងគ្រុនផ្ដាសាយ ហៀរសំបោរ រលាកបំពង់ក រលាកក្រពះពោះវៀន ហឺត និងជំងឺភ្នែកក្រហមជាដើម។ ហេតុនេះដើម្បីចៀសផុតពីជំងឺផ្សេងៗ លោកអ្នកគួរអនុវត្តវិធីសាស្ត្រថែរក្សាសុខភាពដូចខាងក្រោម៖

១- ត្រូវស្លៀកពាក់ខោអាវក្រាស់ៗ រុំកនឹងកន្សែង ពាក់មួក និងស្រោមដៃ។
២- បើមានអាការៈពិបាកដកដង្ហើម គ្រុនក្ដៅ ឈឺបំពង់ក ឈឺសាច់ដុំ ត្រូវស្វែងរកការព្យាបាលតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
៣- មិនគួរធ្វើដំណើរផ្លូវឆ្ងាយទាំងខ្លួនផ្ដាសាយ ឬអាការៈមិនស្រួលខ្លួនណាមួយនោះទេ ហើយមិនត្រូវប្រើថ្នាំប្រភេទអង់ទីប៊ីយូទិក ឬថ្នាំផ្សះដោយគ្មានវេជ្ជបញ្ជាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0yrABtbIzqV4VruAtzoA90gf06YGjiKq557GyOS1yQu5_Egoi3KfgP68BXuyzLrEJHEQGGru7Uqq1QZ-BCLDpubiJcXm_VZwkTBy_rSZX3VF8cRuuCr-lHk1xM1HEFimP5LTjRX5JB5nqHhUnfonDYvQ-HGqxQ_A3GTRz_VIWC-W7_BIJr68CyBIDj9db/s800/image_2024-11-26_11-07-44%20(2).png

៤- ពេលក្អក កណ្ដាស់ សូមយកក្រដាស់ កំណាត់ កន្សែងល្អមកខ្ទប់ មិនត្រូវប្រើយកដៃខ្ទប់មាត់នោះទេ។
៥- មិនត្រូវនៅជិតអ្នកឈឺ ឬអ្នកក្អក កណ្ដាស់ឡើយ។
៦- លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ហើយមិនគួរយកដៃទៅប៉ះភ្នែក ច្រមុះ មាត់ ដោយមិនទាន់សម្អាតនោះទេ។
៧- ទារកមិនគួរគេងក្នុងបន្ទប់ត្រជាក់ ឬបើកម៉ាស៊ីនត្រជាក់ ក្នុងរដូវរងារឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8nqJtm-oVxVlYqUaAjAo-wy3Vq3R4n7f5k1iY1zHjWGc1n-HRuWDr0iZ-zceaIG4B9GGoncb63HWGcWqyMCwDK4H1TMpSyroIJO8Snz03hVBrwTGBfYhyJ6sEUueJSmktIJDAzQzBT52bo707BaI9iy_qHxTxaC9E7OKTkFLxZ7H_B4LBve13K89O_iCl/s1100/image_2024-11-26_11-07-44.png

៨- មនុស្សចាស់កម្ដៅក្នុងរាងកាយតិច ដូចនេះងាយនឹងប្រឈមមុខមានបញ្ហាផ្សេងៗ។
៩- កុមារ និងមនុស្សចាស់គួរស្លៀកពាក់ឱ្យបានច្រើនជាន់ ដើម្បីផ្ដល់កម្ដៅដល់រាងកាយ តែចៀសវាងខោអាវតឹងៗ ដែលអាចធ្វើឱ្យរំខានដល់ចរន្តឈាម។ គួរបញ្ជាក់ដែរថា ក្នុងរដូវរងារនេះ លោកអ្នកមិនគួរមើលស្រាលជំងឺឡើយ ព្រោះជំងឺតូចអាចក្លាយជាជំងឺធំ! បើត្រូវកណ្ដាស់ ហើយប្រឹងទប់ អាចមានគ្រោះថ្នាក់ច្រើនដល់សុខភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGghvcbEZ1ER5XDduqj15d5uZoRfYzxHTEeyGZ0Vco2ftqzSsLQiu0VA1J61uH4KA1pTIKbe_amIYT5EKJtXmOdBc25BVHg_fGUf_NNqQAMd6UQHiWnbFsfYwUCOL8zf-cXlY0jecscAtm5b4lIV55ZOt17TJw-SKlI5PrPN5p0BAXCqtzuA6Dpd1UZL1w/s750/image_2024-11-26_11-08-03.png

នាយករដ្ឋមន្ត្រីកាណាដាទទួលបានមតិចម្រុះក្រោយទៅទស្សនាការប្រគំតន្ត្រី Taylor Swift

0

លោក ចាស្ទីន ទ្រូដូ (Justin Trudeau) នាយករដ្ឋមន្ត្រីកាណាដាដែលមានវ័យ៥៣ឆ្នាំបានរាំបទ «You Don’t Own Me» នៅឯការប្រគំតន្ត្រី «The Eras Tour» របស់ Taylor Swift បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គម។ ទោះយ៉ាងណា នាយករដ្ឋមន្រ្តីរូបនេះក៏ប្រឈមនឹងមតិរិះគន់និងខឹងសម្បារពីពលរដ្ឋមួយចំនួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF_sLoBBWBRABWU7GhGUjm9CK1aNf-Wiw3zm7z3jn-VMT3CSc1_XsMxj3ow-SnU-IPrYx1XpyTtE8bpl0IpBQihPSaB0KOe1pV1MjcDYYzwGVXpTkjzwIz0JrY1Hf1CRioHuFr23MVfBdqAARGYFpbU5X-fw7CkdKckLTqCB0GGIDI7UwGF1l9hDnfjHcx/s1600/image_2024-11-26_11-03-31.png
យោងតាម កាសែត New York Post នាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ មានវត្តមាននៅក្នុងការប្រគំតន្ត្រីរបស់ Taylor Swift ក្នុងទីក្រុង តូរ៉ុនតូ (Toronto) ប្រទេសកាណាដាកាលពីថ្ងៃទី២២ ខែវិច្ឆិកា។ លោកបានរាំ និងច្រៀងតាមបទចម្រៀង ខណៈរង់ចាំអ្នកចម្រៀងលេចមុខ។ លោកជ្រើសរើសការស្លៀកពាក់បែបទាត់សម័យពេលមើលតន្ត្រី និងបានប្រាស្រ័យទាក់ទងជាមួយអ្នកជុំវិញខ្លួនដោយរីករាយ។ វីដេអូដែលថតពីពេលវេលារបស់នាយករដ្ឋមន្រ្តីក្នុងព្រឹត្តិការណ៍នេះទទួលបានការចូលមើលយ៉ាងច្រើន និងរាប់រយមតិលើបណ្ដាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVZTueZMuwGjLUMQdiYFZtHwhdYN3QrXA78pGgUPf9lrpS_tOEUfilEYxzijyPYkEnQpXMAZr26HXfD-NkNzf98Z-MwT_UunykiH-vHWQdifPzL8N2gLe9gZWSCg6_AIfg0DUAWqrP4PFIl2yxN04YCOqshe5BzNVuwyHWteJSv3bDbNycUjpU6iHX-7eR/s942/image_2024-11-26_11-03-32%20(2).png

យោងតាមគេហទំព័រព័ត៌មាន ប្រជាជនមួយចំនួន «ខឹងសម្បារ» ពេលឃើញនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ មានវត្តមាននៅក្នុងការប្រគំតន្ត្រីនោះ។ ហេតុផលគឺថានៅពេលជាមួយគ្នាដែលកម្មវិធីបានធ្វើឡើង ប្រជាជនដែលប្រឆាំងនឹងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានរៀបចំការតវ៉ា និងដុតគ្រាប់បែកផ្សែងនៅក្នុងទីក្រុងម៉ុងរ៉េអាល់ ដែលមានចម្ងាយប្រហែល ៥៣១ គីឡូម៉ែត្រពីទីក្រុងតូរ៉ុនតូ។ បច្ចុប្បន្ននេះជាកន្លែងសម្រាប់សន្និសីទប្រចាំឆ្នាំលើកទី៧០នៃសភាណាតូពីថ្ងៃទី២២ដល់ថ្ងៃទី២៥វិច្ឆិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhofa9TXBEEAlYL_ae5QcW_WPMYTG4yuim_KMl9Wri2sIr4856XGY_l4kB5iZrzuVuU8LIjuja2_OgVD5nzvziac8AEKeENLD_E3v86A3qdAUi9wdAFb0m74eylYssgblVOQiP5ftpp1gQTbQeCUSoWBhCjsxicu-K4pri4qL_-qRZrTIOxdDPH12fw5ZxI/s845/image_2024-11-26_11-03-32.png

នៅថ្ងៃទី២៣ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ បាននិយាយអំពីកុបកម្មទៅកាន់ប្រព័ន្ធផ្សព្វផ្សាយដោយបញ្ជាក់ថា ចំនួនមនុស្សដែលចូលរួមក្នុងការតវ៉ានឹងទទួលខុសត្រូវចំពោះផលវិបាកទាំងអស់។ ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានធ្វើការបកស្រាយអំពីការទៅទស្សនាការប្រគំតន្ត្រីរបស់ Taylor Swift នៅពេលដែលកុបកម្មបានកើតឡើងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxaHR0BAwFiiziEY9Eo-X3KWRbJ6ayUrjZ_2vJgDa8NZnoH6snfu4eMsJZy5B_SoFNpKSdtSww7KcfbWtnnQS-LnkZ_6eXKM3DM7-bklXzo9Axu8E050eIWs2oFmnHbb8RH5UwiFcLAtBxDBazlNZwPt4J9cklWzY5-KoXx2PNXA05dQokNG3aVMg4dvq8/s1200/image_2024-11-26_11-03-32%20(3).png

លោក ចាស្ទីន ទ្រូដូ ជានាយករដ្ឋមន្ត្រីក្មេងជាងគេទីពីរក្នុងប្រវត្តិសាស្ត្រកាណាដា។ លោកជាកូនច្បងរបស់អតីតនាយករដ្ឋមន្ត្រីកាណាដាលោក ព្យែរ ទ្រូដូ (Pierre Trudeau )ដែលបានដឹកនាំប្រទេសអស់រយៈពេលជិត ១៦ ឆ្នាំមុនពេលចូលនិវត្តន៍នៅឆ្នាំ ១៩៨៤។ ចាស្ទីន ទ្រូដូ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រពីសាកលវិទ្យាល័យ McGill ក្នុងឆ្នាំ ១៩៩៤បន្ទាប់មកបញ្ចប់បរិញ្ញាបត្រផ្នែកអប់រំ នៃ British Columbia ក្នុងឆ្នាំ ១៩៩៨ហើយបន្ទាប់មកបានធ្វើការជាគ្រូបង្រៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDPAwS_9XE5nmx0EJ8roT9l1OKgetuMFnsxCPTBWnA8utvnV2VvHrPBzFM-GX9Z5qLewm8AkQLek5t7Q07Q7i185WUI_zHEQmCN2CmFhvQFSiQLDjxLhBl3y-3ZDWtash3Ga2Y3S3l7kF6Ef4usio8-VdFb_Q372XMPDf0n0Mjsd7v3LQJh6cjC6O8eW3x/s1200/image_2024-11-26_11-03-33.png

នៅឆ្នាំ ២០០០ លោកបានចាប់ផ្តើមអាជីពនយោបាយរបស់ខ្លួន ដោយបង្កើតរូបភាពនៃអ្នកដឹកនាំវ័យក្មេងសាមញ្ញ ងាយយល់ និងកំប្លែង។ លោកបានកាន់តំណែងជានាយករដ្ឋមន្ត្រីទី ២៣ នៃប្រទេសកាណាដា ចាប់តាំងពីឆ្នាំ ២០១៥៕

 

 

 

សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ត្រូវបានគេរំពឹងថានឹងលើសសេដ្ឋកិច្ចប្រទេសជប៉ុននៅឆ្នាំ ២០២៩

0

យោងតាមរបាយការណ៍របស់ធនាគារអន្តរជាតិ HSBC បានឱ្យដឹងថា ទំហំសេដ្ឋកិច្ចរបស់អាស៊ីអាគ្នេយ៍ទាំង ៦ រួមមាន៖ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ប្រហែលជាលើសសេដ្ឋកិច្ចរបស់ប្រទេសជប៉ុននៅឆ្នាំ ២០២៩ ដោយសារហេតុផលធំៗទាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGG8gOvTEHBIxyHP2L9dlONgyJzTyhRmZAlviEF-T3LttRAgRnjPbc1XkcLv6sW6pUbwG-vGDs0iPDuJndOe9adRazAa1rpT13OeiCKXtoRB6_o3YXZDnNTawdXMcrBnOzAvRm-FwG6mBUxE6Bx1dIMajFwE87SHQ_9C6nQ8-YMV8N9ytvKeBiSgrv4JkH/s1600/image_2024-11-26_10-34-33.png

បច្ចុប្បន្នជប៉ុនគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី ៤ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ចិន និងអាល្លឺម៉ង់។ ប៉ុន្តែទោះជាយ៉ាងណានៅឆ្នាំ ២០២៩ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចជប៉ុននឹងធ្លាក់ដល់លេខ ៦ វិញ ខណៈសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍នឹងឡើងដល់លេខ ៥ ហើយឥណ្ឌានឹងឡើងទៅលេខ ៤ ដោយសារការកើនឡើងសេដ្ឋកិច្ចលឿនបំផុតរបស់អាស៊ីអាគ្នេយ៍ និងឥណ្ឌាអាចវ៉ាដាច់ជប៉ុននៅ ៥ ឆ្នាំខាងមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjTSP31YdRsYN2LnsGRw0SpbBZNFkSFkKRo2BRulgswqs5FVUGAWkFXXwW9-kVF2fcu6zH1IMxXEw2XrOdUGUvQi6tJRU9GyvEnB_zajpNJGF6BpoG6Ylt26VC-BAuNnlH_S5yxNd7_E-pzDLnaHEqZyZnhLzBIDoiE92ief2BZSWEzGuRNfQDI9yoKPe-/s1600/image_2024-11-26_10-34-34.png
នៅឆ្នាំ ២០២៣ ទំហំសេដ្ឋកិច្ចរបស់អាស៊ីអាគ្នេយ៍មានប្រហែល ៤ ពាន់ពាន់លានដុល្លារដែលកម្រិតនេះជាប់ចំណាត់ថ្នាក់ទី ៥ នៅលើពិភពលោក។ កំណើនអាស៊ីអាគ្នេយ៍គឺដោយសារការកើនឡើងនៅក្នុងខ្សែសង្វាក់តម្លៃសកល និងការច្នៃប្រឌិត។ លទ្ធផលនេះក៏ឆ្លុះបញ្ចាំងផងដែរនៅក្នុងចំណែកទីផ្សារនៃទំនិញដែលផលិតដោយបច្ចេកវិទ្យាខ្ពស់ ប្រទេសអាស៊ីអាគ្នេយ៍ទាំងប្រាំមួយរួមជាមួយប្រទេសចិនគឺជាប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោពីរក្នុងការពង្រីកផលិតកម្មរបស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0Lu1IHBzXHp09Ilt_SAkfIMVcN9-PslDybD8dIb9myeTcwRk-hm5U_3Ahkimqtr58xW0GNG6WdoNey1HQ-WTAUbp51RH1sCLpy_W-vAZcTDjsAj7XjzWralCv_F1xIa6ndW-chKYlzsu-ntj_pfdycQORnIFjKWe6vVjr7wASqxVCga-g7xMwvywkwd7z/s1200/image_2024-11-26_10-34-34%20(2).png

តំបន់នេះបានបង្កើនចំណែកទីផ្សារក្នុងការនាំចេញទំនិញពី ៦.១% ក្នុងឆ្នាំ ២០០៥ ដល់ ៧.៤% ក្នុងឆ្នាំ ២០២៣ លើសប្រទេសជប៉ុន និងកូរ៉េខាងត្បូងរួមបញ្ចូលគ្នាទៅទៀត។ ក្នុងចំណោមប្រទេសទាំងប្រាំមួយ វៀតណាមបានបង្កើនការនាំចេញច្រើនជាងគេ ហើយឥណ្ឌូណេស៊ី ដែលជាប្រទេសមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីច្រើនជាងគេ ក៏បានកើនឡើងផងដែរ ដោយសារនិន្នាការរថយន្តអគ្គិសនីដែលផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មរុករករ៉ែ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3KR4j3Yjmb3i2_5F_pwZB6MiAJeAXXH9o16O5Txa00uar_vccEuLv2BQFfg0QE8MRuI4sIWGNTnUq2p4ATSPvn_eie355Hww4LVVzT6nE0QsisI1E7KYRfLFStSlvI-BV4q_W9jjVk0bcSsRubYfk_VLgdbPTPy1dXzWjtQw1svgv-95_O014c8YKmFSO/s4880/image_2024-11-26_10-34-35.png
បន្ថែមពីលើទំនិញ តំបន់នេះក៏នាំចេញសេវាកម្មផ្នែកអេឡិចត្រូនិច ទូរគមនាគមន៍ ហិរញ្ញវត្ថុ សិល្បៈ និងដំណើរការអាជីវកម្មខាងក្រៅ (BPO) ផងដែរ។ សិង្ហបុរីដឹកនាំវិស័យនេះជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ។ ប្រាក់ចំណូលនាំចេញសេវាកម្មហិរញ្ញវត្ថុសរុបរបស់ប្រទេសកាលពីឆ្នាំមុនឈានដល់ ២.៦ ពាន់លានដុល្លារ។ ចាប់តាំងពីឆ្នាំ ២០០០ មកហ្វីលីពីនក៏បានទាញយកអត្ថប្រយោជន៍ពីធនធានមនុស្សវ័យក្មេងដែលមានជំនាញភាសាអង់គ្លេសល្អ ដើម្បីអភិវឌ្ឍឧស្សាហកម្ម BPO ដើម្បីប្រកួតប្រជែងជាមួយប្រទេសឥណ្ឌាផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjWPA2YN-qBC4eaNJkDLldBnsvHFWbrHYPGIzUbqYDjGRRHI0VzF8dy6EwSt_bZ86_BPTILiET6JEWhgyuKP_VJI86tWQph-QjgjxG_7z_-hniynNttk-tmVuvJtS7j7FOjKFye6tbnNsW6VJcmOJXxQ7PAJgK8__fE0gWY1sI6zN2hR6T8qDiHiMsAKyG/s900/image_2024-11-26_10-43-08.png

ចំណុចខ្លាំងមួយទៀតរបស់អាស៊ីអាគ្នេយ៍គឺទេសចរណ៍ ជាការពិតណាស់ចំនួនអ្នកទស្សនាសរុបទៅកាន់ប្រទេសទាំង ៦ នេះគឺបានកើនឡើងខ្លាំងក្នុងមួយឆ្នាំៗ។ ចំណែកទីផ្សារសកលក៏បានកើនឡើងពី ៤.៩% ទៅ ៨.៧% ផងដែរ ក្នុងចំណោមនោះ សិង្ហបុរី និងថៃទទួលបានជោគជ័យច្រើនជាងគេ។ ទន្ទឹមនឹងនេះ ថៃវិនិយោគលើសណ្ឋាគារប្រណីត ដែលជួយចំណូលពីវិស័យទេសចរណ៍កើនឡើងលឿនផងដែរ។ ដូច្នេះធនាគារ HSBC មានសុទិដ្ឋិនិយមថា អាស៊ីអាគ្នេយ៍នឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី ៥ នៅលើពិភពលោកក្នុងឆ្នាំ ២០២៩៕

មិនធម្មតា!! Samsung Galaxy A16 បង្ហាញខ្លួនផ្លូវការជាមួយនឹង ស៊ុបភើ ស្គ្រីន ស៊ុបភើ កាមេរ៉ា ឡើងម៉ាអេម!!

0

(ភ្នំពេញ) ថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២៤៖ នៅចុងឆ្នាំ 2024 នេះ ក្រុមហ៊ុន សាមសុង បាន បង្ហាញវត្តមានស្មាតហ្វូនជាច្រើន ដែលសុទ្ធសឹងតែជាស៊េរីកំពូលស្មាតហ្វូន មិនថាអេក្រង់លាត ឬ អេក្រង់បត់នោះទេ ដើម្បីបំពេញតម្រូវការអតិថិជនគ្រប់លំដាប់ថ្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0NFG3bL4q3h5gMOKg3sp3ONN_CYdzD-9J3GNnGWaXWsJ0TtYxyAKOSCMLfT__6AtPJh1YtNmiI4qaELk15FGR-1wJ9wZxmzv-IBzO6dei9kvGM_nHrKuCnQGBBS_ivcXzFZnZtiMm15dp498dWYMWlOlxMI7bmsHgvY-hKyHqtVe2z4WAZqhH6hqPrmtw/s6240/IMG_4324%20(2).JPG
ហើយក្នុងថ្ងៃនេះ ក្រុមហ៊ុន សាមសុង បានធ្វើការប្រកាសចេញស្មាតហ្វូនស៊េរីថ្មីមួយទៀតគឺ Samsung Galaxy A16 ដែលជាស្មាតហ្វូនលំដាប់ថវិកា ប៉ុន្តែមុខងារ និងគ្រឿងបំពាក់លើខ្លួន គឺឱ្យអួយហ្ម៎ង!!
កម្មវិធីសម្ពោធជាផ្លូវការនេះត្រូវបានធ្វើឡើងនៅក្នុងហាងទំនើបសាមសុង (Samsung Premium Store) ដែលមានទីតាំងស្ថិតក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាន់ផ្ទាល់ដី ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ លោក អ៊ា សេងតុង អគ្គនាយករងក្រុមហ៊ុន ជីប ម៉ុង ត្រេដឌីង និង លោក ខ្លូត ពិសិដ្ឋ ប្រធានផ្នែកផលិតផល
សាមសុង ក៏ដូចជាភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJILPzFKHGQ22COQVfwBZWSQCIXiWjb0jB8MZvrRjxL3vHhf3w8NxY5Q8KL1BdeKT-lj-WsB7pzDojOt5oIN1GiwVRBZX-t2nyjkkBZzOZJmZkOVx6nS42ELSBmInnmIQroP8MiGHc32B3l8fACiI-3M7sDI-LmfDecZX_60f-ttJwBAnUtoAcLG6AF92C/s4464/IMG_20241126_083419_284.JPG
ក្នុងនោះក៏មានការចូលរួមផងដែរពីខាង Influencer អ្នកជំនាញខាងប្រព័ន្ធតិចណូឡូជីនៅលើស្មាតហ្វូន ដោយបានធ្វើការបង្ហាញ និងចែករំលែកបទពិសោធន៍ ក៏ដូចជាគន្លឹះនៃការប្រើប្រាស់មុខងារមួយចំនួនពី Galaxy A16 យ៉ាងលម្អិតទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnxk-iNpw5Rb1cZ8iQUlERbRcddcvMb9ApnMs4Q20n6N9hnEJUo5DgMc43RuvsC00gcg6sfIdJGxE44w_0eh1E0AYPz7aseziOqSIl7nbWiYLqxZurximpjxhvPSQH1KxX9byK5uSp7EJ5ZZSm0OGaEOKabhdU4nvbfSsZDyDp5055J9exYRks3qT0vQGR/s4464/IMG_20241126_083433_527.JPG
លោក អ៊ា សេងតុង បានបង្ហាញចំណាប់អារម្មណ៍ថា “ខ្ញុំអាចនិយាយបានថា Samsung Galaxy A16 នេះ គឺជាស្មាតហ្វូនលំដាប់ថវិកាដែលកម្ររកបាន ព្រោះដោយសារតែគុណភាពល្អហួសពីតម្លៃតែម្ដង មិនថាអេក្រង់ កាមេរ៉ា ប្រព័ន្ធដំណើរការ កម្លាំងថាមពលថ្ម និងប្រព័ន្ធការពារជម្រាបទឹក គឺសុទ្ធតែមានសមត្ថភាពខ្លាំង ជាពិសេសមានប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ថែមទៀត” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm5rRwXeuT3kx_r98X7hbfztcPCvHrZLqKpzg-h2rJiUJF_CLe7PKa9yqlJOhRzacopudpE4nDKOiGP4LtLYq_7Ao4XpcsyZZcOSz8CGTBXOS7fs_Wx0XI5Hddchyphenhyphen2xbU3IoVnzMkLrgqjGXkA8RZ9jfh9N4uA4-XfkrNVlQeXfYXBnbwbL1DmDtKxbNGz/s4464/IMG_20241126_083601_444.JPG

ហើយទាំងនេះ គឺជាចំណុចដ៏រសើប និងលក្ខណសម្បត្តិដ៏ទាក់ទាញរបស់ស្មានហ្វូន Galaxy A16៖

*Galaxy A16
– មើលពេញភ្នែកល្អជាមួយអេក្រង់ធំ 6.7 អ៊ីញ, FHD+ 90Hz Refresh Rate
– ការពារដោយកញ្ចក់៖ Super AMOLED ពន្លឺច្បាស់រហូតដល់ 800nits
– បំពាក់ស៊ុបភើ កាមេរ៉ា៖ ក្រោយ 3 គ្រាប់ ទំហំ 50MP (Main Camera), 5MP Ultra-Wide, 2MP Macro និង កាមេរ៉ាមុខទំហំ 13MP Wide
– ដំណើរការលឿន៖ ដោយបន្ទះឈីប Mediatek Helio G99 និង CPU Octa Core 2.4GHz ទស្សនាវីដេអូ និងលេងកម្សាន្តបានម៉ាឆ្ងាញ់
– ទំហំផ្ទុក៖ RAM 8GB ROM 128GB និងអាចបន្ថែម Micro SD រហូតដល់ទៅ 1TB ទៀតផង
– កម្លាំងថាមពលថ្មធំ៖ 5,000mAh ប្រើប្រាស់បានអស់ចិត្ត និងសាកថ្មលឿន 25W
– ដោះសោ៖ ស្កេនក្រយៅដៃនៅចំហៀងhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDybx38pXfMp3EnMJHDWJqc0CmvSkNEaoxrtZ89pduhUkbogITvGW4Tj9bpVo9TZ5Y_spBcbKff1weoTBlqn-irwkcM-eY8OSUpbBuTXiLKsf_a9KVDmvda-jUbhX6OINinWMzHn7SdLsNtq0MWVqkNN2fo0oWAuLiOqUcJnk4xbvNcrVS0HM0Zka-YH0j/s3456/IMG_6824.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJYNp7yrx0dfYcKA3l13bRHLG2q3o3CuAr9Suc9Lw8JqIeJvXLzL0jVt128x15niJLoq3lh8xQGuDjEGcVq9SLN4rOCXaNH0UUuQtTVnpkAa0y9GgqEswgR5f9sUpFlxkweH25Rlb2xLMOjDYDb1xIS-enj_ZFoUvdiXQl40MBoOKoTta-Mj_gZE9bs1OP/s4464/IMG_20241126_083423_625.JPG

និយាយមែន! Samsung Galaxy A16 ជាស្មាតហ្វូនលំដាប់ថវិកាពិតមែន ប៉ុន្តែបំពាក់សុទ្ធតែស៊ុបភើ ស្គ្រីន ស៊ុបភើ កាមេរ៉ា ឡើងម៉ាអេមហ្ម៎ង!
ក្រុមហ៊ុន សាមសុង មិនមែនគ្រាន់តែប្រកាសចេញឱ្យតែបានបាននោះទេ ប៉ុន្តែក្រុមហ៊ុន គឺតែងតែយកចិត្តទុកដាក់ដល់អ្នកប្រើប្រាស់ជាចម្បងដែលផ្ដោតលើគុណភាព តម្លៃ និង ទំនុកចិត្តសម្រាប់អថិតិជន។
បញ្ជាក់! សូមអតិថិជនធ្វើការបញ្ជាទិញទូរស័ព្ទដៃដែលមានបង់ពន្ធត្រឹមត្រូវដើម្បីជាសុវត្ថិភាពក្នុងការប្រើប្រាស់។
កុំភ្លេចបញ្ជាទិញទូរស័ព្ទមានប័ណ្ណធានាត្រឹមត្រូវ!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji-yiUBUu3Q9dSYS_VO1BiPeazH_gaz7qehHa4DL6Y-5VmlHcz7I68if8B6KDFF1QLwvcfKs5d4TsG590MZUYsy7R-AkGIUF21c4DTYIpIN5jn7w4fzVpkrLyu4ocdd2PdjHTlKrvDdyJu1n8kt1B58aGUa8c1dLKGtHVPQ30OiWaqq3cJHLzGwYieiJIm/s3456/IMG_6823.JPG https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4okYNRokgx2xV8RmxDpBa3Kwwdu8ygE6fGU6f5OcOlUbenjH7SlqPHXMpMWTyX1xS_ckKxR1QENO80ko3KqO3P6uVcPQ1xmoCEW7SJRWPueeMMEv3iwMw9CbVz7IZWXhtjK0fgRX1OrmoPvQqn708jGSGA1H7HgsGcCKJVAkwmD9MMmQbugLGkE86oK-L/s1280/photo_2024-11-22_10-55-29.jpg

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុង ដែលមានទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271 ជាន់ផ្ទាល់ដី ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEUNVkwAI9JEZx2Wxo01fM-pWntOoymgmQGNwfjpvB6wQqW-vmRLVFIhMUQPp-D3_d6gEBjNLD_HMD-VuAGCmIzgXn4ckkV3eJKIAoucHOP6SafshhBpa4ShOFDkVVVIZKkqXW79V_kVv_qXz9U8dLTLuxbYAfKp5xgyycc8XLeqN3-vxQSu26CSw51vrT/s1280/photo_2024-11-22_10-55-33.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn3PM1AHDfEtTeCAFAy05xbYZhpR1XpgbJAZStYlv9S1qtVUqEwyvqWPsgQQV18t_n0ZnoJawRfklUufldZV-qWyrxn-mr5sDf0sVUSNqcGAHetSwM6B-scGlNwdElzgiHeg_wYF6SW13N1AOJTJMivUUEqvdOH7-V14Tw8M0mrzbTsmPTOMZLBABVRcGp/s3456/IMG_6820.JPG

ដំណឹងល្អសម្រាប់អ្នកខ្ជិលងូតទឹក! ជប៉ុនផលិតម៉ាស៊ីនងូតទឹកដោយស្វ័យប្រវត្តិដ៏ទំនើប

0

ប្រទេសជប៉ុន ៖ កាលពីឆ្នាំ១៩៧០ ម៉ាស៊ីនងូតទឹកដោយស្វ័យប្រវត្តិបានទាក់ទាញចំណាប់អារម្មណ៍អ្នកចូលរួមកម្មវិធី «Japan World Expo» នៅប្រទេសជប៉ុនយ៉ាងខ្លាំង ពីព្រោះម៉ាស៊ីននឹងសម្អាតរាងកាយមនុស្សឱ្យស្អាត ដោយគ្រាន់តែយើងចូលទៅដេកស្ងៀមក្នុងម៉ាស៊ីនប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlflRINpCVUCdlAXqV2UkBlGMYL-WtNR67xBGcAIhhd5AFhPR5V4oIcETXHf257CY6csW1GbEjmbTNPDC4G5tku1XcRtyVFbT-jEQRJ9VDYurWBw86zN7yMsxLP-20svGp_dwJ8OwCFhOR0l-i8G6Z_YClAsopMDecnJbzixEyzzltnrhvnbAzcPFQ7k-u/s2676/image_2024-11-26_09-28-06.png

ម៉ាស៊ីនងូតទឹកដោយស្វ័យប្រវត្តិនេះត្រូវបានផលិតដោយក្រុមហ៊ុន Sanyo Electric (បច្ចុប្បន្ន ក្រុមហ៊ុនបានប្តូរឈ្មោះជា Panasonic) ប៉ុន្តែនៅពេលនោះ ពលរដ្ឋជប៉ុនពុំសូវនិយមប្រើប្រាស់វាទេ ។ ដូច្នេះ បច្ចេកវិទ្យាងូតទឹកក្នុងម៉ាស៊ីនគ្មានការអភិវឌ្ឍបន្ថែមអ្វីឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyHJZDMUd8zRS354zSTHLZ2W32mVGwzeX-jJBV7MbiRsOER_LAlvNCStAH65vx-Kap_woY4Bt8b2e0xxW9_kK6_XpoTQ4xvyqOIttfwd474U2RkkhPUnMKt9Pfy9LWUumuLS3SUAyOfvDAXUk_OKiAaxyDk1x5Ydd-RjD12d1kMPkXekYvXMrHf4a9GwTT/s1440/image_2024-11-26_09-28-07.png
រយៈពេល៥០ឆ្នាំក្រោយមក ម៉ាស៊ីនងូតទឹកដោយស្វ័យប្រវត្តិត្រូវបានប្រធានក្រុមហ៊ុនផលិតសម្ភារៈងូតទឹកផ្កាឈូក Science Co. ឈ្មោះ យ៉ាស៊ុអាគិ អាអូយ៉ាម៉ាក់ ផលិតម្តងទៀត ។ ប្រធានក្រុមហ៊ុនពេញចិត្តនឹងបច្ចេកវិទ្យានេះយ៉ាងខ្លាំងក្រោយពីបានទៅទស្សនាម៉ាស៊ីនងូតទឹកដោយស្វ័យប្រវត្តិពេលលោករៀនថ្នាក់ទី៤ ទើបសម្រេចចិត្តយកបច្ចេកវិទ្យាមកអភិវឌ្ឍន៍ឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz5mKnwOOBP9YV2mF-V9rhNh-2RaSFk_rzOxX-SYfP7kDf5ecdqiMMROQzYs0xawcwGLfcNegCQvGwIQmz4D6s51s9T8meecgbh-_1H8mRm6FfiK2cR8LXzDWJbY1GA0sW2rlsk5iid_yTkJsV9_d4KehZHyG0nAbkQ5zYqQtiO3pX7WMsPU8kIZ5JLR3u/s660/image_2024-11-26_09-28-08.png
ក្រុមហ៊ុន Science Co. បានផលិតម៉ាស៊ីនងូតទឹកដោយស្វ័យប្រវត្តិទំនើបជាងមុន ដោយម៉ាស៊ីននេះនឹងដំណើរការពេលមានមនុស្សចូលទៅផ្នែកខាងក្នុង ។ វានឹងចាប់ផ្តើមបង្ហូរទឹកក្តៅឧណ្ឌៗដោយស្វ័យប្រវត្តិ និងមានអេប៉ុងសម្រាប់ដុសរាងកាយ ហើយប្រព័ន្ធ Sensor នឹងពិនិត្យសញ្ញាសំខាន់ៗដើម្បីឱ្យប្រាកដចិត្តថា តើសីតុណ្ហភាពក្នុងម៉ាស៊ីនសមស្របនឹងរាងកាយដែរឬទេ?

ក្រៅពីនេះ វាក៏មានប្រព័ន្ធ AI ជួយវិភាគថា តើយើងមានអារម្មណ៍ស្ងប់ ឬរំភើបពេលកំពុងងូតទឹក? បន្ទាប់មក ប្រព័ន្ធ AI នឹងបង្ហាញរូបភាពជួយឱ្យអារម្មណ៍យើងប្រសើរឡើង ។ រីឯការងូតទឹក និងសម្ងួតរាងកាយ នឹងចំណាយពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjePDt2Vxw1sb-mB9B0gh51HKe6TCCZEj6Yb-wfAZXGAVgnjrNHWd2qVW2bWaPPwMhOk0Q0Q7jClE_Ht3Juxg98YXXJmvdOgB44orHhyinLbcCx_ye5nRxu-YHf27DYUPRrReWi69R1PU9cI54Wk0sOGrXWeS0NTQgZzzImBvMQisOaPWUhP84XSUwhDFYV/s640/image_2024-11-26_09-28-40%20(2).png

លោក អាអូយ៉ាម៉ាក់ តាំងចិត្តថា នឹងធ្វើឱ្យក្តីសុបិនវ័យកុមាររបស់ខ្លួនទទួលបានជោគជ័យ ហើយបច្ចុប្បន្ន ម៉ាស៊ីននេះបំពាក់បច្ចេកវិទ្យាបានជាង៧០% ។ លោកមានគម្រោងបង្ហាញម៉ាស៊ីនដ៏ទំនើបនេះក្នុងកម្មវិធី «Osaka Expo 2025» ដែលនឹងរៀបចំនៅខែមេសា ឆ្នាំ២០២៥ ហើយវានឹងក្លាយជាឧបករណ៍ថ្មីសម្រាប់មនុស្សនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKUoDoC3WuTonaWiOb0QRR2ErUePuRKlSvc19WiKn7eOHA4jUtcHYNqC1wk5VpG_mRC3zSp9MwdIUJxTl-L_tbr6RHk7YDYtfBYX_He0UjXLR2Mt4m4SxTxGCERc_e1m9-rIUsRZqQDaZc9GPWpzmC3dni0l5P92mLEZSJId71S8tzeQ-89Q6LDLSpmlCH/s496/image_2024-11-26_09-28-40.png

ម៉ាស៊ីននេះឈ្មោះ «Mirai Ningen Sentakuki» មានរូបរាងស្រដៀងនឹងយានអវកាស ឬបន្ទប់របស់អកាសយានិកបើកបរយន្តហោះចម្បាំង ដែលបានបំពាក់កញ្ចក់នៅផ្នែកខាងមុខ, ឆ្វេង និងស្តាំ ។ ប៉ុន្តែពុំទាន់មានព័ត៌មានថា ក្រុមហ៊ុននឹងលក់ម៉ាស៊ីននេះនៅពេលណា ឬមានមនុស្សប៉ុន្មាននាក់ចាប់អារម្មណ៍ទេ ។ នេះបង្ហាញថា ជប៉ុនអាចដោះស្រាយបញ្ហាខ្ជិលងូតទឹករបស់មនុស្ស ដោយគ្រាន់តែចូលទៅដេកក្នុងម៉ាស៊ីន ៕

ស្ទឹងពពក រមណីយដ្ឋានធម្មជាតិដែលមានទេសភាពស្អាតបំផុតក្នុងរដូវរងារ

0

ស្ទឹងពពកគឺជាតំបន់ទេសចរណ៍ធម្មជាតិដែលមានទេសភាពស្អាតអស្ចារ្យ ប្រៀបដូចជាឋានសួគ៌នៅលើមេឃអ៊ីចឹង។ នៅទីនេះមានភាពល្បីល្បាញខ្លាំងដោយសារពពករសាត់ដេរដាស បង្កើតបានជាផ្ទាំងទស្សនីយភាពថ្មីមួយ ប្លែកភ្នែកសម្រាប់ភ្ញៀវទេសចរដែលបានទៅដល់តំបន់ «ស្ទឹងពពក»។ រមណីយដ្ឋានស្ទឹងពពក មានទីតាំងស្ថិតនៅភូមិក្រាំងចេក ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ10C6olXDVnRxoPciKH46RcDxGiUPQjiI5Ash8heLCeK_W7ttE0515rmV_odjqn7T_IjTwnc_iSisZ7U6k_wX2flCSjdgPk6s_4Zv1qAbNs5C8hhLpMKKwy84r_29YKl-i0xqLiZU9WRPpS-VgrPecuSaC8bFGJhfEt4Jol4mofHXQYNyZQXtDyL4sfvM/s1440/464068195_1069564445177626_7643691476019899131_n.jpg
ដើម្បីទៅទីនោះភ្ញៀវទេសចរត្រូវជិះម៉ូតូឡើងភ្នំ ឆ្លងកាត់ផ្លូវចោតខ្ពស់ៗ ឆ្ពោះទៅស្ទឹងពពកដែលមានចម្ងាយ ៣,៥០០ ម៉ែត្រ។ នៅទីនោះភ្ញៀវទេសចរណ៍អាចគយគន់ទេសភាពពពករសាត់ដេដាស ពណ៌សក្បុសយ៉ាងស្រស់ស្អាតបំផុត។ ជាពិសេសនៅរដូវរងារនេះតែម្តង លោកអ្នកមកដល់ទីនេះ គឺមិនខកបំណងឡើយ ធានាថាសប្បាយរីករាយ ជ្រះអស់ទុក្ខកង្វល់ និងទទួលបានបទពិសោធន៍យ៉ាងសម្បូរបែបបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUUnygct4jFia7G7SHtPQTALyDVBz7iwOSo9wlRFUt1as15Y8i6vrH0QNsAskT4rMPuIWsalu_Dq7_ufMhbSOKMWYZkiW-HLE0JPf0Krd1ttR6fjsTKUULPIBI5C9lnPXVG3mijJm8By1PsQk7GA13L2uX9LtLNBvhYBdC5aXbOEXSvDNgjwXQvVbs2LLj/s1440/464169818_1069564981844239_7904102622063738900_n.jpg

ក្រៅគយគន់ទេសភាពពពកហោះដ៏អស្ចារ្យ លោកអ្នកក៏អាចគយគន់ទេសភាពទឹកធ្លាក់ និងដងព្រែក អមដោយព្រៃព្រឹក្សាដ៏ត្រឈឹងត្រឈៃត្រជាក់ល្អឹមទៀតផង។ លើសពីនេះភ្ញៀវទេសចរក៏អាចទស្សនាដងព្រែកនិងទឹកធ្លាក់ពីភ្នំ បោះតង់ ឬចងអង្រឹងស្នាក់នៅក្នុងតំបន់ទេសចរណ៍ធម្មជាតិដ៏ស្ងប់ស្ងាត់នេះបានផងដែរ។ គួរបញ្ជាក់ដែរថា បច្ចុប្បន្នវិស័យទេសចរណ៍នៅសហគមន៍មួយកន្លែងនេះគឺបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVAOvBOcnD92z1b8bLdph_YcBZPs1nav4sZJE6Dr1v1xK9rH6RmPVDAdAFhLmmyn3ECh0DVBNwOpHpZZvmr2Dti9Id59ddeOGaFZm_nsrNsyEEz4a8pj07ax5e48YOiXNnHESlunRqpsuUq8tcrWds3TgcZK6LZZapEaFfNeiqyudc8gxHNVfDhRgAd7YH/s1440/464174537_1069564745177596_471443060896426749_n.jpg
តាមរយៈអេកូទេសចរណ៍នេះ បានធ្វើឱ្យប្រជាសហគមន៍ធ្លាប់តែពឹងអាស្រ័យលើធនធានធម្មជាតិបានផ្លាស់ប្តូរមកពឹងពាក់លើវិស័យទេសចរណ៍ដូចជាការលក់ផលិតផលសិកម្ម សេវាដឹកជញ្ជូន ការនាំភ្ញៀវទេសចរណ៍ និងការធ្វើម្ហូបអាហារជូនភ្ញៀវជាដើម ដែលធ្វើឱ្យពួកគាត់អាចរកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារកាន់តែរឹងមាំពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រៅពីតំបន់ទេសចរណ៍ថ្មី «ស្ទឹងពពក» ខេត្តកោះកុង ក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែងទៀតដែរដូចជាតំបន់អារ៉ែង និងខ្នងផ្សាជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqHf0UGFmJ1DUALLin6geJbz4ap4yGVPMvEMwERRcv3_0cCXlNnIPMFUfrm3o6V9OdIVX52caMP-91csXeUeCIuSPJmBSm6N8eI9rF1HiIYsIeSKC9r_fNhaIq0N-g62o_PtrqB3gLEPBelLeE6ke5Kc1JEIF9Wj2o73qijX_wQ8e_l-dggZbbnzLdWGQj/s1440/464202549_1069565108510893_8930011122307952851_n.jpg