Home ព័ត៌មានអន្តរជាតិ ម៉ាឡេស៊ីបានក្លាយជាប្រទេសនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងការទទួលនិស្សិតអន្តរជាតិ

ម៉ាឡេស៊ីបានក្លាយជាប្រទេសនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងការទទួលនិស្សិតអន្តរជាតិ

47
0

តាំងដើមឆ្នាំរហូតដល់ដាច់ឆ្នាំ ២០២៤ ប្រទេសម៉ាឡេស៊ីបានស្វាគមន៍និស្សិតអន្តរជាតិជាង ១៧០,០០០ នាក់ហើយ ខណៈប្រទេសសិង្ហបុរីមាននិស្សិតបរទេសជាង ៥០,០០០ នាក់ហើយប្រទេសថៃមានត្រឹមតែ ៣០,០០០ នាក់ប៉ុណ្ណោះ ដូច្នេះប្រទេសម៉ាឡេស៊ីកំពុងក្លាយជាគោលដៅដ៏ល្អមួយសម្រាប់វិស័យអប់រំ។ មូលហេតុដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះទាក់ទាញនិស្សិតអន្តរជាតិច្រើនជាងគេ គឺដោយសារគុណភាពអប់រំខ្ពស់ ដំណើរការទិដ្ឋាការមានភាពសាមញ្ញ តម្លៃសិក្សាសមរម្យ រួមទាំងទិដ្ឋភាពវប្បធម៌រីកចម្រើនខ្លាំង ដែលជួយឱ្យប្រទេសនេះក្លាយជាប្រទេសនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងចំនួននិស្សិតអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiEIUfy1ofDVF9sftjpAVSe7ORdeBmAQ9n3uR5ZHQIDcAg5J-gyhR0Op6v-53JMdWrKeEd-hRGQGmO9v67dqOLeU5GvWIoq4xi6aOZb3S2dPA2Qe60x8js8g0Fw8kZGgIar7o0NWHVNgHByBYT2lxFw_PxwlRzPH52Ay6fjK0YyLuO0ABwBL37Q6vzLRG0/s731/image_2025-01-02_14-16-44.png
យោងតាមសារព័ត៌មានបរទេសចុះផ្សាយថា សាកលវិទ្យាល័យសាធារណៈ និងឯកជនរបស់ម៉ាឡេស៊ី គឺមានការអប់រំប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់ ផ្តល់ជូននូវអត្រាសិក្សាដែលសមរម្យបំផុតនៅអាស៊ី ជាមួយនឹងកម្មវិធីដែលទទួលស្គាល់ជាអន្តរជាតិ។ ជាក់ស្តែងដូចសាកលវិទ្យាល័យម៉ាឡាយ៉ាជាប់ចំណាត់ថ្នាក់ល្អបំផុតមួយក្នុងចំណោមសាកលវិទ្យាល័យកំពូលនៅអាស៊ី ដែលផ្តល់ជូននិស្សិតនូវសញ្ញាប័ត្រល្បីឈ្មោះដោយមិនមានតម្លៃខ្ពស់ដែលជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងស្ថាប័នដ៏មានកិត្យានុភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiJtRzsNMsb0E709SSj2akAIlekAOl4Y4eNzhOxFyEqusXYtfxz1YKh1w4Wsr9QVQuYi61H2NIvT9gWAmi6Hr7VkAsRn8-o_qrXtPo3B4sEQWYXvR1O_64w7eXO5b22wpQRmNxWKQbqHAAVkftmqhQO1RQXoUaSRyZQ3rYSgoC1VF_mILg1GSPk0kC6WJp/s1200/image_2025-01-02_14-16-44%20(2).png

ហេតុនេះសម្រាប់អ្នកដែលមានថវិកាល្មមៗ តែចង់បានការអប់រំប្រកបដោយគុណភាព ប្រទេសម៉ាឡេស៊ីគឺជាគោលដៅសិក្សាល្អបំផុត។ លើសពីនេះការស្នាក់នៅក៏មានផាកសុខភាពហើយនៅជិតសាកលវិទ្យាល័យទៀត ងាយស្រួលក្នុងការធ្វើដំណើរទៅមក។ ជាមួយនឹងកំណើនសេដ្ឋកិច្ច និងទីផ្សារការងារដ៏រឹងមាំ ម៉ាឡេស៊ីក៏ផ្តល់ឱកាសការងារសម្រាប់និស្សិតបន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សានៅទីនេះផងដែរ។ ប្រទេសនេះបានផ្តល់អាទិភាពលើវិស័យសំខាន់ៗដូចជា បច្ចេកវិទ្យា ហិរញ្ញវត្ថុ និងផលិតកម្ម បង្កើតផ្លូវការងារដែលមានសក្តានុពលសម្រាប់និស្សិតបញ្ចប់ការសិក្សាជំនាញទាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJJCm70QtXFavTNzYfOvFDSRf0M4rCEtcsoRgKH9kv2pkuQWKxMPZztn7rtFC2TIzeimxNvBQFgXevixusrDtaiMW2CDFxYOgLA1MVOA559ajHDFDifSlfkrBHETaz9avWXSTOgf8d3lGaW_lMaKKAzICmA4QFtLHjWA6PpnDgEEzvZaXaL7GNPGonh01v/s1170/image_2025-01-02_14-16-44%20(3).png

ទន្ទឹមនឹងនេះប្រទេសម៉ាឡេស៊ីក៏ផ្តល់ទិដ្ឋាការក្រោយបញ្ចប់ការសិក្សា ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់និស្សិតក្នុងការផ្លាស់ប្តូរពីការអប់រំទៅជាការងារ។ បន្ថែមពីនេះបរិស្ថានដែលមានសុវត្ថិភាព និងពហុវប្បធម៍ ម៉ាឡេស៊ីត្រូវបានគេស្គាល់ដោយសារភាពចម្រុះនៃវប្បធម៌របស់ខ្លួន ជាមួយនឹងចំនួនប្រជាជនដែលរួមមានជនជាតិម៉ាឡេ ចិន ឥណ្ឌា និងជនបរទេសមកពីជុំវិញពិភពលោក។ នេះជាប្រទេសដែលនិយាយភាសាអង់គ្លេសច្រើនជាងគេ ធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់និស្សិតអន្តរជាតិក្នុងការកែតម្រូវ និងរីកចម្រើន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyH8hQz24S9W3S95IoPw8jy5j5C1Dvu7v4LyTPIycvzdB9gY2Z3IexJUlMjBlufkc3ZNDvTjkXJ55jicXqOTRtXJoSoGdzMZJSM1JsfjEeGVT8Kg09cXdW0Sbt9OXMHrOYusklTedgLFHjtkCVWuHFgOyrTZdQDmp4nAIyL8Oz9Triy1tzIMesD2XrN6CH/s1200/image_2025-01-02_14-16-45.png