Home ព័ត៌មានអន្តរជាតិ មេដឹកនាំអ៊ុយក្រែនផ្ញើលិខិតទៅលោក Putin បបួលចរចាទ្វេភាគីបញ្ចប់សង្គ្រា.មដោយអវត្តមានអាមេរិក

មេដឹកនាំអ៊ុយក្រែនផ្ញើលិខិតទៅលោក Putin បបួលចរចាទ្វេភាគីបញ្ចប់សង្គ្រា.មដោយអវត្តមានអាមេរិក

78
0

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានធ្វើឱ្យពិភពលោកចាប់អារម្មណ៍ ដោយសម្រេចចិត្តផ្ញើលិខិត១ច្បាប់ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីបបួលចរចាទល់មុខបញ្ចប់សង្គ្រា.ម ដោយពុំចាំបាច់មានសហរដ្ឋអាមេរិកចូលរួមសម្របសម្រួល ប៉ុន្តែលោកព្រមានថា បើភាគីទាំងពីរមិនអាចឈានទៅសម្រេចកិច្ចព្រមព្រៀងជាមួយគ្នា អ៊ុយក្រែននឹងប្រយុទ្ធបន្តទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnjyMXIqMzVfJ5KLrCW2RLScoqqYWi0KEcGF2N6kgqNyu5ANF-yWsofEyy_3tjSTTdxYmzzzB60j3wsoWEEhRAUyUbxhFRFp2lSqTyAjoiCXOgsEoySMD6TmswhVqlsbmJ5D1sHyzhDqbIusWeGLd3niIr9PsK1r_Enm56S8O1B0YIanjQUfdVyn_97X8/s678/photo_2026-06-08_08-48-20%20(2).jpg
ទោះយ៉ាងណា ខ្លឹមសារលិខិតនេះមិនបានផាត់ចោលវត្តមានរបស់សហរដ្ឋអាមេរិកទាំងស្រុងទេ ប៉ុន្តែដោយសារបច្ចុប្បន្ន រដ្ឋាភិបាលសហរដ្ឋអាមេរិកពុំសូវផ្តោតលើការបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដូចមុន ហើយផ្តោតខ្លាំងតែលើជម្លោះជាមួយប្រទេសអ៊ីរ៉ង់ ទើបលោក Zelenskyy មិនចង់អង្គុយរង់ចាំ ។ ហេតុនេះ លោកក៏សម្រេចចិត្តសុំចរចាទល់មុខជាមួយលោក Putin ដើម្បីបញ្ចប់សង្គ្រាមដែលអូសបន្លាយតាំងពីឆ្នាំ២០២២ កន្លងទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuXu1ERG31UphW0BOZx92mv4Tt4n0JtYfN1j-Ex4AjOnV6lXmlWe50VZvK2qZNbI-QEntiAA45nkP1RpzMu3SpGbkWeQPzIM536crI8dcN8nkslzrF_N9foqT5U9eaRQlzd9h4_dbfbWT55aX7IlI0rqKgohVh2sE62PTZORJcoJ1ktrurBZgutkEo8NU/s725/photo_2026-06-08_08-48-20%20(3).jpg
លោកបានស្នើការចរចាធ្វើឡើងនៅប្រទេសទីបីដែលប្រកាន់ជំហរអព្យាក្រឹត ដូចជា ៖ ប្រទេសតួកគី ស្វីស ឬបណ្តាប្រទេសអារ៉ាប់ ជាដើម ដោយលោកច្រានចោលការចរចានៅទីក្រុងមូស្គូ ឬទីក្រុងគៀវ ហើយថា អ៊ុយក្រែនបានត្រៀមខ្លួនរួចហើយក្នុងការអនុវត្តបទឈប់បាញ់ទាំងស្រុង ក្នុងអំឡុងពេលការចរចា។ លោកក៏បានទម្លាយពីព័ត៌មានសម្ងាត់ដែលអ៊ុយក្រែនទទួលបាន គឺរុស្ស៊ីកំពុងមានផែនការធ្វើសង្គ្រាមអូសបន្លាយយូរទៀតរហូតដល់ឆ្នាំ២០២៨ ព្រោះតែរុស្ស៊ីពុំទាន់សម្រេចកាន់កាប់ទឹកដីរបស់អ៊ុយក្រែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQzcTy97Xp1b_l83FzJw-VG_j_zvg0Zp69eV4JM8GvFRx66xmEUjWVd8pJ-hqJysPgsKKr3yz_MK4yHfW5E_MRHFFB_GqPyg2hyphenhyphenJmE45rN_aiKLYPUdBVmWy7tOeIxwLEa8brLXXK9Tnn7HqKiv8aieagahcQ2SPFWwUMav9jRiPvpmGwnBcBCdYlyO7U/s678/photo_2026-06-08_08-48-20%20(4).jpg

ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ុយក្រែនស្នើឱ្យមានការដោះដូរអ្នកទោសសង្គ្រាមទាំងអស់ រួមទាំងប្រគល់ជនស៊ីវិល និងកុមារអ៊ុយក្រែនដែលរុស្ស៊ីបានចាប់ខ្លួនយកទៅនោះ ត្រឡប់មកវិញ ដោយបដិសេធលក្ខខណ្ឌមួយចំនួនដែលតម្រូវឱ្យអ៊ុយក្រែនកាត់ទឹកដីដ៏ធំធេងឱ្យរុស្ស៊ី។ ក្រៅពីនេះ ក៏បានរិះគន់ចំៗទៅលោក Putin ដែរថា កាន់អំណាចអស់រយៈពេល២៦ឆ្នាំ និងពឹងផ្អែកទាំងស្រុងលើចិន និងសុំជំនួយកងទ័ពពីកូរ៉េខាងជើង ដែលធ្វើឱ្យពលរដ្ឋរុស្ស៊ីនឿយណាយនឹងសង្គ្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipuXNbUkJ8LoUAaIpXuHFrYZ7tLUnbCOUMPOytuB68F88QOgvEd1yP2APyts__pDFF3sjjy1LrXRjfK7LXmqFgp5EeSthj0xOoViT5R4HZu8nGR8T2Ip6YtUaCOQF1j8nAqWfOcq22ukfUXHZERMTSE2GaVSChetFgWGPJ88mT3B-ohDOkheQPB2MbI0k/s864/photo_2026-06-08_08-48-20%20(5).jpg

ចំណែកលោកប្រធានាធិបតី Trump បានបង្ហាញការគាំទ្រថា នេះជារឿងដ៏ល្អប្រសើរមួយ ប្រសិនបើមេដឹកនាំទាំងពីរអាចជួបចរចាគ្នាដើម្បីបញ្ចប់ជម្លោះ ហើយលោកជឿជាក់ថា ភាគីទាំងសងខាងនឹងមានការយោគយល់គ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijVQGQ8mb5i80smxiRi_JtVDY0ZmGFq-fO8yxqsg-MU8fAKmcbqudNhIn2-HBEikiH0AbvXRGqp3MelzSAAMTpLpXCeXU4kphQv6Fe3enPIQ-wXMeoYY0Z4NiXGTfhaqv3Fky9P13vYQhxb4hyphenhyphen4BseCP0HWXoSz01JLilOhNw_gM7XJiqbnckU475rrRo/s560/photo_2026-06-08_08-48-20.jpg

រីឯអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskow បញ្ជាក់ថា រុស្ស៊ីបានទទួលលិខិតនេះរួចហើយ និងត្រៀមរាយការណ៍ទៅលោក Putin ប៉ុន្តែរុស្ស៊ីនៅតែប្រកាន់ជំហរដដែល ប្រសិនបើលោក Zelenskyy ចង់ជួបចរចា គឺអាចមកកាន់ទីក្រុងមូស្គូ បានគ្រប់ពេល៕