ក្នុងព្រឹត្តិការណ៍ សាទរកម្ពុជា កាលពីរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនជាមួយនឹងទស្សនីយភាពចម្រុះក្រោមការចូលរួមពីមនុស្សរាប់ម៉ឺននាក់ ។ ក្នុងនោះសកម្មភាពតារារ៉េប វណ្ណដា ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីទស្សនិកជនបន្ទាប់ពីតារាប្រុសរូបនេះបានលត់ជង្គង់សំពះព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រជាមុនសិនមុននឹងផ្តល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1rSL7UVlkFk_JKiAmbRFet_Y_c3UaZEVx9-LrdF82Df40pp9xEf0L6bESUsY7MS68QtrR4dGUZ-1y6giI8ZaEXNAKxsTlnuVObvK96GBuZF6jJKUOBLGcMGbyz_FCo4ATu7BP6RXpM1Sc8Vz3P-n_3S3YHEDO9YuVu2cG6N97vhMmEFCFYWo-r1Y2qS9g/s1280/photo_2025-01-02_09-04-19.jpg
វីដេអូរបស់តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា តារាចម្រៀងមានដើមកំណើតនៅខេត្តព្រះសីហនុសម្តែងនៅក្នុងព្រឹត្តិការណ៍សាទរកម្ពុជាត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅបណ្តាញសង្គមចំពោះសកម្មភាព វណ្ណដា ។ ក្នុងការសម្តែងដំបូងតារាចម្រៀង វណ្ណថាន បានប្រគំភ្លេងជាមួយនឹងឧបករណ៍បុរាណខ្មែរ។ បន្ទាប់មកភ្លេងចាប់ផ្តើមប្រគំបទចម្រៀង «សង្ក្រាន្តស្គាល់ស្នេហ៍» ដែលជាបទទទួលបានការគាំទ្រយ៉ាងខ្លាំងនារយៈចុងក្រោយនេះពីបណ្តាប្រទេសជិតខាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_pR9LjV6BBLMZBukjcHqe0Xe6n3ELPHfIpjvtCappuoD0Be1iAFinm69AAjuIMXh8dN7J_PnesvysJfOBkdnYcEtavDhNZS_i8pKmTiZaAfflL42aPbnBG2plBgRLdZ_NIXn83PdKikhUMzHg6SZ5kbLUeKiCMaLCQIm56Mjb1mejXZdZBKjGx5KB2f8C/s2048/image_2025-01-02_09-04-20.png
អ្វីដែលធ្វើឱ្យទស្សនិកជនស្ងើចសរសើរទៅដល់ វណ្ណដា នោះគឺមុននឹងចាប់ផ្តើមសម្តែងបទខាងលើនេះ វណ្ណដា បានលត់ជង្គង់សំពះព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ ដែលទទួលបានការសាទរយ៉ាងខ្លាំង ហើយ វណ្ណដា បានបន្តសំពះដល់ទស្សនិកជនដែលចូលរួមទស្សនាយ៉ាងច្រើនកុះករនៅមុខព្រះបរមរាជវាំងនាកន្លែងប្រគំតន្រ្តី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg56V5kHtB73Li7TWS0FUugD56AyAZEn0u9EO7phkvyRjkgecY5CEFvOQzbqqHRPu3ylHja3qtf4HU204xjm7TJar4egKrK34seS7YwyxeHBIQ5B1luRFRbytoL5aJlmG4QB1Q1ZmLgYewG_FrKLHY6Z62s3ZuiZcTBsbU6bOls5h6aBvOJDK2_9mCe-l_W/s2048/472121401_993212476176898_1615656584167297903_n.jpg

ក្រៅពីបទ «សង្ក្រាន្តស្គាល់ស្នេហ៍» វណ្ណដា បានផ្តល់ភាពសប្បាយរីករាយជាមួយនឹងបទ «កំលោះស្រុកខ្មែរ», «មិនអាចវិលវិញ» ជាមួយនឹងតារាចម្រៀង វណ្ណថាន និងបទ «អាមុំបងអើយ»ដែលសិល្បករសិល្បការិនីជាច្រើនបានឡើងរាំលើឆាកអបអរជាមួយនឹងតារាចម្រៀងទាំងពីររូប៕