Home ព័ត៌មានអន្តរជាតិ ឆេះរថយន្តអគ្គិសនី Tesla នៅមុខសណ្ឋាគាររបស់លោក Trump នៅតែជាបញ្ហារសើបសម្រាប់សន្តិសុខសង្គមរបស់អាមេរិក!

ឆេះរថយន្តអគ្គិសនី Tesla នៅមុខសណ្ឋាគាររបស់លោក Trump នៅតែជាបញ្ហារសើបសម្រាប់សន្តិសុខសង្គមរបស់អាមេរិក!

67
0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចនៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក និយាយថា យ៉ាងហោចណាស់ មានមនុស្សស្លា.ប់ ម្នាក់ និងរងរបួស៧នាក់ ក្រោយពីរថយន្តអគ្គិសនី Cyber Truck របស់ក្រុមហ៊ុន Tesla ឆេះនៅបរិវេណខាងមុខសណ្ឋាគារមួយកន្លែង ដែលជារបស់ប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL6d3yVVMlWkhQ70EsGkNRq6CbSHEZ2mdVtIzKoZzMMg0GTTkFF46stzKJYA4eRS5JHq0gIiglEr455JWZVVr26P44-YSZ_dKiFvtftEkMVisn9rDydJ_Xv_VB60Rp6HWFf0guKQgbCxtQRh8BFuq0gmPLVUsLB2r9DWblVhM42t8SBL0ffMyxsaQiPum4/s1280/image_2025-01-02_13-11-33%20(2).png
សមត្ថកិច្ចនៅទីក្រុង Las Vegas បាននិយាយមកកាន់សារព័ត៌មានថា រថយន្តអគ្គិសនីនេះបានបើកមកចតនៅខាងមុខទ្វារចូលរបស់សណ្ឋាគារឈ្មោះ Trump International Hotel បន្ទាប់មក វាក៏ផ្ទុះឆេះដោយខ្លួនឯង ដែលបណ្តាលឱ្យអ្នកជិះក្នុងរថយន្តម្នាក់ស្លាប់ និង៧នាក់ទៀតរងរបួសស្រាល ។ ក្រោយហេតុការណ៍នេះ សមត្ថកិច្ចបានប្រមូលកម្លាំងប្រុងប្រៀបជាមុន ដើម្បីទប់ស្កាត់ហេតុការណ៍ផ្សេងៗដែលគំរាមកំហែងពលរដ្ឋ និងអសន្តិសុខសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSCkm11ALZjS7k_s8JdpzfmiX01SlZRonm5ppGqhreUywJi7uhASpQYvIQMKm9UYR4bM1DwNU9Y8QHCGOdxjdCqmyR6eFmd4a4CFqXwzAHIkSGkt8RuMFkt2tkhEx1rPwTT6vxObQB8fvlFYA0dfR1r6om-uPHBNmiMd9eUa-A8RFPrgeV5K8JqbFC-iYM/s1024/image_2025-01-02_13-11-33.png

ចំណែកលោក Elon Musk នាយកក្រុមហ៊ុន Tesla និងជាអ្នកគាំទ្រលោក Donald Trump ក្នុងពេលឃោសនារកសំឡេងឆ្នោត កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ បានសរសេរក្នុងបណ្តាញសង្គម X នៅថ្ងៃទី២ ខែមករា ថា បុគ្គលិក Tesla មានតួនាទីធំៗកំពុងតែស្រាវជ្រាវរកមូលហេតុ ពីព្រោះយើងពុំធ្លាប់ជួបហេតុការណ៍បែបនេះពីមុនទេ ។ វាដូចជាអំពើភេរវកម្មកើតឡើតដោយសារគ្រាប់បែកផ្ទុះ ឬកាំជ្រួចទំហំធំនៅផ្នែកខាងក្រោយរថយន្ត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeBsyUG51CGPXyOSXFMRJA0j83r5W7MlgkG2cbLrs5nRy8egv4pt3oJFsj2exSThFjUItB1gFU6FizRrk15rlLm1wGbzfWqX_Nz9_pL_byD6oMKRc_NjWw2RYNsnXkbVrevkSM5ONn5ZNeUbyEtacONNBognqdNuFux9XIgY-J33WHt5eYmE6H9g59GaKJ/s700/image_2025-01-02_13-11-34%20(2).png
លោកបន្តថា រថយន្តនេះឆេះដោយសារកាំជ្រួចដ៏ធំមួយនៅផ្នែកខាងក្រោយរថយន្ត Cyber Truck ហើយវាពុំពាក់ព័ន្ធនឹងផ្នែកខាងមុខរថយន្តទេ ពីព្រោះប្រព័ន្ធវាស់ចម្ងាយទាំងអស់របស់រថយន្តនៅតែដំណើរការធម្មតាក្នុងពេលរថយន្តផ្ទុះឆេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt2L-FVJeLhjWN7Xyk6X6o7msDhDUVqqkmYeJwJ7c2XUgJxDNSbOzbzGtHwWyKEuIa-1Ie6RUczzvPngDcoMrtjT8iBSnd8ortJuXfzWKo0O4MvFZ4jisRhY1nCCJKw7R7OTyKgDl3p8DbHZFhgo0BPDbBDyIwup1LAd0MaHRTGuA5MgC9_Od3isfU8ZYY/s1280/image_2025-01-02_13-11-34.png

ប្រធានាធិបតីអាមេរិក លោក Joe Biden បានជ្រាបពីហេតុការណ៍នេះ ដោយលោកបានបញ្ជាឱ្យមន្ត្រីរដ្ឋាភិបាលផ្តល់ជំនួយពេលមានការចាំបាច់ ។ មុននេះ នៅថ្ងៃដដែល លោកទើបតែទទួលដំណឹងពីជនមិនស្គាល់អត្តសញ្ញាណបើករថយន្តបុកហ្វូងមនុស្សមកចូលរួមឆ្លងឆ្នាំ នៅទីក្រុង New Orleans រដ្ឋ Louisiana បណ្តាលឱ្យមនុស្សស្លា.ប់ ១០នាក់ និងរងរបួស៣៥នាក់ ។ នេះបើតាមការអះអាងរបស់មន្ត្រីសេតវិមាន ៕