Home Blog Page 742

ជំហ៊ានថ្មីដែលគ្រប់គ្នាមិនធ្លាប់គិត! អនាគតដ៏ខ្លី Meta គ្រោងពង្រាយខ្សែកាបបណ្តាញអ៊ីនធើរណេតប្រវែង៤ម៉ឺនគីឡូម៉ែត្រនៅក្រោមមហាសមុទ្រ

0

Meta គឺជាក្រុមហ៊ុនមេរបស់ Facebook, Instagram និង WhatsApp ដែលបានផ្តល់សេវាកម្មអ៊ីនធើរណេតលំដាប់ទី២ លើពិភពលោកនាពេលបច្ចុប្បន្ន មានគម្រោងពង្រាយខ្សែកាបបណ្តាញអ៊ីនធើរណេតរហូតដល់៤ម៉ឺនគីឡូម៉ែត្រនៅក្រោមមហាសមុទ្រ ស្មើទឹកប្រាក់១ម៉ឺនលានដុល្លារអាមេរិក ព្រមទាំងការវិនិយោគលើបច្ចេកវិទ្យា AI ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifDLMytYPFSLlBGRQLTCEO6F2J9MmQLXDEW_Af5gpmwjdB0axeLGf-tjVziFpIQVZ9D7675msjZZDPtqS_nELbzu-G9Adj8A-uCiZmkYYZ565rKcXg2p2hgqtwrxW_dJciHeJm96JFwYGxKw1W05mcHLT3xhN5AZyGVlyb4XW9epoNXPj2FJRDyyPmx6FD/s5000/image_2024-12-02_09-49-50%20(2).png

គេហទំព័របច្ចេកវិទ្យាដ៏ល្បីឈ្មោះ Techcrunch រាយការណ៍កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ ថា គម្រោងនេះនឹងធ្វើឱ្យក្រុមហ៊ុន Meta របស់លោក Mark Zuckerberg អាចតភ្ជាប់ខ្សែបណ្តាញអ៊ីនធើរណេតដ៏ធំបំផុតនៅក្រោមមហាសមុទ្រ ព្រមទាំងក្លាយជាប្រព័ន្ធទំនាក់ទំនងយ៉ាងរឹងមាំ ។ Meta នឹងវិនិយោគខ្សែកាបក្រោមទឹកជំហានដំបូង ស្មើទឹកប្រាក់២,០០០លានដុល្លារអាមេរិក និងពង្រីកការវិនិយោគរហូតដល់១ម៉ឺនលានដុល្លារអាមេរិក ក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ ។ Meta នឹងបង្ហាញព័ត៌មានលម្អិតជាផ្លូវការ នៅដើមឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgukHkf2bpQTypqHZaMdKN98z7f2llB58EHOHwi4uBejIM6ZmxQVvhWmJgaLd4dPTQNB9sWUxAPo0cEQ5fZfmL2cadX_TFN43zWMKOp6_9M-iG9RbyvoUtglQ2Y9W76xaWaSOVvrqVBnZZArr0HKVprXT7yYrrVfI8mRIJzvr2cQAYHNh3KlxX5dhip6Lsu/s700/image_2024-12-02_09-49-49%20(2).png

អ្នកវិភាគឧស្សាហកម្មខ្សែកាបនៅបាតសមុទ្របានបញ្ចេញមតិក្នុងគេហទំព័រ Techcrunch ថា បច្ចុប្បន្ន ការតភ្ជាប់ខ្សែកាបបណ្តាញអ៊ីនធើរណេតលើកប៉ាល់នៅមានកម្រិត និងតម្លៃថ្លៃ ។ បើ Meta អនុវត្តគម្រោងបានជោគជ័យ គឺខ្សែកាបនេះនឹងមានរូបរាងស្រដៀងអក្សរ W ហើយវាលាតសន្ធឹងក្រោមមហាសមុទ្រចាប់ពីឆ្នេរខាងកើតអាមេរិក និងព័ទ្ធឆ្នេរអាហ្វ្រិកខាងត្បូងទៅប្រទេសឥណ្ឌា, អូស្ត្រាលី ព្រមទាំងឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកទៅឆ្នេរសមុទ្រខាងលិចអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPM_XtdwBnosnBY1uiKAnlauiy7U3ZKX2amN8Nqk_XqRslR1ibbnPdu_ahZy1JeDd7NxHL6gHquOIMDbmi15fkbemuDuzxwRMMlkFxfg5mGpGhN0arpWrRXY4CUfMG3i8cyAaAWSLB4myVVZB9O2IxqytXbV8wTRvbeeeL5nPkpVQcoll97JjgVjMVkzLd/s800/image_2024-12-02_09-49-50.png

គម្រោងពង្រាយខ្សែកាបរបស់ Meta ស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាយកគម្រោងហេដ្ឋារចនាសម្ព័ន្ធពិភពលោក និងជានាយកផ្នែកវិស្វកម្ម ។ ក្រៅពីនេះ Meta មានក្រុមការងារលំដាប់ពិភពលោក ទទួលខុសត្រូវ និងរៀបចំបណ្តាញទំនាក់ទំនងរបស់ក្រុមហ៊ុន ។ Meta មិនមែនជាក្រុមហ៊ុនថ្មីដែលមានគម្រោងតភ្ជាប់បណ្តាញខ្សែកាបក្រោមសមុទ្រទេ ពីព្រោះកន្លងមក Meta ធ្លាប់សហការជាមួយក្រុមហ៊ុននានា ដូចជា ៖ Orange, Vodafone, China Mobile និង Bayobab/MTN ប៉ុន្តែបើការអនុវត្តគម្រោងនេះជោគជ័យ វានឹងធ្វើឱ្យ Meta ក្លាយជាម្ចាស់គម្រោង ១០០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Iore95tQ_cnbyje5qjwL7rUwqTu0eaH48iYUYZQhtLKQqc9WZyLclazlvVTCF6ku1vuHXSHUBPMAspdz_gDOePCu1DjtpH6eHYWjrm7r6XqTu7Iw_zWMayl8F_bGHk1xnnJbs8ycsb40WseStqyE19oWMjkNTjZPPcA7FXbBqBHYQreF1u1KBhW9rihK/s2232/image_2024-12-02_09-49-49.png

មូលហេតុចម្បងធ្វើឱ្យ Meta មានគម្រោងពង្រាយខ្សែកាបនៅក្រោមបាតសមុទ្ររាប់ម៉ឺនគីឡូម៉ែត្រ ដោយសារក្រុមហ៊ុនចង់ឱ្យការតភ្ជាប់អ៊ីនធើរណេតកាន់តែមានប្រសិទ្ធភាព និងបញ្ជូនទិន្នន័យបានច្រើនជាងមុន គឺដូចគ្នានឹង Google ដែលផ្តល់ភាពសំខាន់លើបណ្តាញខ្សែកាបក្រោមសមុទ្រ ។ ក្រៅពីនេះ ការពង្រាយខ្សែកាបថ្មីរបស់ Meta ក៏បានចៀសវាងតំបន់សង្គ្រាមនៅមជ្ឈិមបូព៌ា ឬដែនទឹកដែលមានបញ្ហានយោបាយជាមួយអាមេរិក ៕

ស្ទឹងព្រាត់តំបន់ទេសចរណ៍ធម្មជាតិដែលមានសម្រស់ស្រស់ស្អាតប្រៀបបានឋានសួគ៌ក្រោមមេឃ

0

ស្ទឹងព្រាត់គឺជាតំបន់អេកូទេសចរណ៍ធម្មជាតិមួយកន្លែងដែលមានទីតាំងស្ថិតនៅជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយ ១២៦ គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។ តំបន់នេះមានទេសភាពធម្មជាតិស្អាតពិតៗ មានព្រៃឈើ និងរុក្ខជាតិពណ៌ខៀងស្រងាត់អមសងខាងបណ្តោយស្ទឹង ដែលភ្ញៀវទេសចរអាចជិះទូកកម្សាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធយ៉ាងត្រជាក់ចិត្ត។ លើសពីនេះភ្ញៀវក៏អាចបោះតង់សម្រាកលំហែកាយ ដុតមាន់ ដុតទា ញ៉ាំជាមួយគ្រួសារ និងមិត្តភក្តិយ៉ាងសប្បាយរីករាយផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQsDx9giNu4GmVxhekW_whyphenhyphenirJTEvfD5hRKuNsp7Bzj0p3LgPXXfwntnYVadK_K9hEfb2ipzZCDxuCczB554IWvWtuW9jvWTgKSbrK6HcSQVk1_LlM0ENSARYzckmhMFf_SHYgx6Tw5CvMGJ7ww7LGobbyTqTQuTRAgWCQG4xSj2wW4ojun4vBQk947SSC/s2048/image_2024-12-02_09-21-59.png

នៅក្នុងការបោះតង់ ឬជិះទូកកម្សាន្ត ភ្ញៀវទេសចរចាំបាច់ត្រូវទៅសាកសួរព័ត៌មានពីប្រជាការពារ ឬអ្នកដែលជាសមាជិកសហគមនជីផាតជាមុនសិន ដើម្បីងាយស្រួលក្នុងការដើរកម្សាន្ត ដោយមិនមានភាពភ័យខ្លាច។ ស្ទឹងព្រាត់មិនត្រឹមតែមានសម្រស់ធម្មជាតិគួរឱ្យទាក់ទាញប៉ុណ្ណោះទេ វាក៏មានប្រវត្តិគួរឱ្យចាប់អារម្មណ៍ទៀតផង។ ស្ទឹងព្រាត់គឺជាដៃព្រែកដែលតភ្ជាប់ពីស្ទឹងជីផាត។ កាលពីមុនស្ទឹងនេះមានឈ្មោះថាស្ទឹងខ្សែសន្ធឹងព្រ័ត ប៉ុន្តែក្រោយមកគេហៅកាត់ថាស្ទឹងព្រាត់។ ព្រ័តមានន័យថាខ្សែព្រាត់ដែលគេយកស្បែកគោក្របីធ្វើ ដោយគេហាលឱ្យស្ងួតធ្វើជាព្រាត់សម្រាប់ទាក់ដំរី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJIoxoMp9eG0cJKJgJcUye9O5vYPyJpbC4m3eYbI16551RO_ld7KRJsFqw1KfRDqx7p6glGbrFBNmedSC-RqRdwXd2kkU2h57Khl3QIEF_gvtCcsOL-FE68MOOf5y5CYXjbSuSULaUKpauBv_x6OIYDyN0afXUfIt4RptiRrbLt2lmzwF-JkiT3zklE0Y_/s990/image_2024-12-02_09-22-01%20(2).png
ទាក់ទងនឹងពាក្យ «ព្រាត់» រឿងតំណាលមុនឆ្នាំ ១៩៦០ បានរៀបរាប់ថា មានកងទ័ពវៀតណាម ឬយួនខៀវ បានឈ្លានពានកម្ពុជាស្របពេលនោះកម្លាំងតស៊ូរបស់ខ្មែរ បានយកស្បែកគោ និងស្បែកក្របីធ្វើជាព្រ័ត ហើយពួកគេយកខ្សែព្រ័តសន្ធឹងទទឹងព្រែកតូចមួយនេះ ដើម្បីងាយឆ្លងកាត់និងជញ្ជូនស្បៀងពីត្រើយម្ខាងមួយទៅត្រើយម្ខាងមួយទៀត ទើបអ្នកស្រុកដាក់ឈ្មោះថា ព្រែកសន្ធឹងព្រ័តរហូតដល់សព្វថ្ងៃ ហើយក្រោយមកក៏គេហៅកាត់ថាព្រែកស្ទឹងព្រ័តនេះតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzm2jdgoIpWg202DBYwCXy0YHXVmDbrydqRsKLegQD8Owj7D6KMjUFWEzCfO2C-0xexYwe-fmvw0ukWIap1twVQzOA4GxoO8TNDFJQx9qu9Cg-C0oNMMCyqbj1pBpdW5qeyLveNXPysoNHLmRLFOF8G_3mkAIUd2WDdsH3uqvG-XTYueXQeMRYvlGB-ps8/s960/image_2024-12-02_09-22-01.png
ជាក់ស្តែងស្ទឹងព្រាត់បើយើងមើលពីលើអាកាសបន្ថែមទៀត យើងកាន់តែបានឃើញថា តំបន់នេះមានទេសភាពគួរជាទីទាក់ទាញបំផុត ដោយសារមានខ្សែទឹកហូរពន់ពេនខ្លួនចុះឡើង ស្រស់ស្អាតមិនចាញ់តំបន់អេកូទេសចរណ៍ដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះឡើយ ។ នេះបង្ហាញថាកម្ពុជាពិតជាមានលក្ខណៈអំណោយផលពីធម្មជាតិ ដែលបានបង្កើតតំបន់ទេសចរណ៍ដ៏ស្រស់បំព្រងជាច្រើនកន្លែង មានទេសភាពស្អាត និងគួរឱ្យចង់ទៅទស្សនាមិនចេះជិនណាយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWld84DJ3dxhHXSEEhfFYsDOQ5DZVbYaeeowGnyaJ6esopKSAy6tr6lnvB6WIu9lRd82F8FawOAV7k_8lwE47dsMl1Nj9na0aLwwBblu9MXi83sTHvV9H5ypMoLtcBddnQkhp8wc7LGnTVUMW2lGuQKdnTy1rWJIb5hUmbpU3_8Jo9fh2oIPnqjRemJ5ii/s1280/image_2024-12-02_09-22-04.png

វៀតណាម ស្នើព្រះមហាក្សត្រកម្ពុជា ជួយពន្លឿនការបង្កើតដេប៉ាតឺម៉ង់ “ភាសាវៀតណាម” នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

0

នៅក្នុងដំណើរយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសវៀតណាម ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ បានស្នើដល់ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ជួយពន្លឿនការបង្កើតសាលា “ភាសាវៀតណាម” នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUNX7cD2WNwwmPW0vj7bhHqHFQmsEUaybO6iEmU95X5W0fqp4nLtQlUIHKyecWShd7_MMN-0A0LkYQbuQWqyGkQx80z2yN8g0sStH5DRGahMzGOSFD1krOZBSJYdu5X6yn08JBUCOBLLPTmoTHEUtxb95AAuyM6VSZ08DO3NfjPgHqy73342Yoj_UjWwMA/s680/image_2024-12-02_09-16-10.png

បើតាមលោកនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា៖”ការបង្កើតសាលា ឬមជ្ឈមណ្ឌលសិក្សាវៀតណាមនេះ ដើម្បីឱ្យនិស្សិតកម្ពុជា អាចសិក្សាស្វែងយល់ពីភាសា វប្បធម៌ និងប្រជាជន ក៏ដូចជាទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា ឱ្យបានកាន់តែច្បាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU-0i_O9JghG6vbwIycv0DV1L5glYTLpVgRQk-H8TwhdIrCzT7fDeExfjqsxljmIjUl6UgLc6WZgcqMk0uwQsj5RQTmHq7Ed99by9aDlf72IKmGPLYdjSGITOB2AwCcW0yHDbPEGO7XkFODS2R9Ldy_3Yc92Q_clxLGIKAUxldy18i52mKNln4icOOBYwY/s777/image_2024-12-02_09-15-26.png

ចំពោះការរកបង្កើតសាលា ឬដេប៉ាតឺម៉ង់សិក្សាវៀតណាមនេះ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានកើនឡើងតាំងពីឆ្នាំ២០២២មកម្ល៉េះ តែគ្រានោះមហាជនជាច្រើនបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើគម្រោងមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBRVbAM0FjUf1TbnEKXE5NfRWUlKbXgZFPB6htQl3gB5gojXu_mU4kKznY3mm6c5JIjmPq4-o7mG3VdH-9LubzXvODaaxRf5VLjX-brUxh1L6Chg7J14zXaYVwhChtFxW3Yjh8MuK2INqBkctPCwoY4CX59EQBffXDs5Ijr0FfYcn0Vim6Rc_Ef7dJaWcQ/s1920/image_2024-12-02_09-15-23.png
កាលនោះដេប៉ាតឺម៉ង់សិក្សាវៀតណាម បានផ្ដល់ការសិក្សាដល់ជំនាញកម្រិតបរិញ្ញាប័ត្រ ចំនួន៣ រួមមាន៖ មុខវិជ្ជាសិក្សាវៀតណាម មុខជំនាញបកប្រែភាសាវៀតណាម និងមុខជំនាញបកប្រែភាសាវៀតណាម សម្រាប់ទំនាក់ទំនងធុរកិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_aBVHe_iWYAGJ10vpYzBXxouR3bkUoLI_gmmXiNgJOtK19SLwFR2nYRbx6iSrimX2vpwhp2vlcavnPElF6hDQXIOo125GvODkJ6HfJrQSnRKTQc8s9rFPlT-8ZqLdwtRconKZIkVl2viGPs7WKqRyI31iccSEnrjJTWo4LuKp8zwwDovogLfJ6GdUNJFD/s1920/image_2024-12-02_09-15-20.png

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងអប់រំ ធ្លាប់បានលើកឡើងម្តងរួចមកហើយថា៖”ការបង្កើតដេប៉ាតឺម៉ងភាសាវៀតណាម គឺមិនទាស់ខុសអីនោះទេ ព្រោះវាដូចគ្នានឹងការបង្កើតដេប៉ាតឺម៉ងភាសាបរទេសផ្សេងទៀត ដែលរួមាន ដេប៉ាតឺម៉ងភាសាអង់គ្លេស បារាំង ជប៉ុន កូរ៉េ និងចិនជាដើម៕

 

មកដឹងពីមូលហេតុ បែបជំនឿ និងបែបវិទ្យាសាស្ត្រ ដែលអគារខ្ពស់ៗ ភាគច្រើនតែងមានទុកចន្លោះនៅកណ្តាល ពិសេសនៅហុងកុង

0

ធ្លាប់ឆ្ងល់អត់ គ្រប់អគារខ្ពស់ៗនៅហុងកុងភាគច្រើនតែងតែមានរន្ធចម្លែកមួយនៅកណ្តាល តើគេទុកឱ្យមានចន្លោះកណ្តាលនោះដើម្បីអ្វី?
ទីក្រុងហុងកុងរបស់ប្រទេសចិន គឺមានភាពល្បីល្បាញខ្លាំងណាស់ដោយសារអគារខ្ពស់ៗ និងទំនើបៗប៉ុន្តែប្រសិនបើអ្នកយកចិត្តទុកដាក់ អ្នកនឹងឃើញចំណុចពិសេសមួយគឺថា អគារខ្ពស់ៗជាច្រើននៅទីនេះមាន “រន្ធ” នៅចំកណ្តាលរចនាសម្ព័ន្ធ។ វាមិនមែនជាកំហុសក្នុងការរចនា ឬចៃដន្យនោះទេ ប៉ុន្តែរន្ធនៅកណ្តាលគឺទាក់ទងទៅនឹងវប្បធម៌ខាងវិញ្ញាណដ៏ជ្រាលជ្រៅបំផុតរបស់ប្រជាជនអាស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-vxOF54ONELyPElrEPoAQRH0XKo2lKt6zvWIn-NizYccmE4ZUAWSRO_tTEmKRipe6V5Wj8qHbwY1XUj__bq0vvjkuH6mkaft4ZGvQHYo7ZaCmiVFxTI1GQjyV9GGvgf894Mj8K8MsR1Cv-Q7qsBNIQg_FnCCFKUiAwLHuwnz5PGgSj4Rc65c1TIKNQlXa/s3040/image_2024-12-02_08-22-08.png
ជាការពិតណាស់ ហុងកុងគឺជាកន្លែងដែលជឿខ្លាំងលើវប្បធម៌ហុងស៊ុយ ជាពិសេសក្នុងការសាងសង់ និងការរៀបចំផែនការ។ យោងតាមហុងស៊ុយ ថាមពលវិជ្ជមាន ត្រូវការចរាចរដោយសេរី ដើម្បីនាំសំណាង និងភាពរុងរឿង។ ប្រសិនបើអគារខ្ពស់គ្មានរន្ធនៅចំកណ្តាល នឹងបណ្តាលឱ្យមានសំណាងអាក្រក់ មិនត្រឹមតែសម្រាប់អ្នករស់នៅក្នុងអគារប៉ុណ្ណោះទេថែមទាំងសម្រាប់តំបន់ជុំវិញផងដែរ។ នៅក្នុងជំនឿរបស់ប្រជាជនចិន រន្ធទាំងនេះត្រូវបានគេហៅថា “ទ្វារនាគ” ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXsRaEYZk1gT-qYTmF6xxkcgbvPTiAatWhrTZujSNtNW-U2PKnzKXtAtfqLY8EgNs05_vDqnsdIgUC6pjMrugFmzoctesxJPNwg-ov_38r8U_oZKsZXFOLUGMmRWVIDKPe3L7jtQgkRMsxLZ7gw_B0xDXFD2Pe_B9AlaJ1tAFBfwg61BP_TqWAWVWA2xwV/s2770/image_2024-12-02_08-22-12.png

យោងទៅតាមរឿងព្រេងទីក្រុងហុងកុងគឺជាជម្រករបស់នាគ ដូច្នេះការសាងសង់អាគារដោយទុកឱ្យមានចន្លោះកណ្តាល ឬចុះរន្ធ គឺដើម្បីឱ្យមានភាពរឹងមាំនិងសំណាងល្អនៅក្នុងវប្បធម៌ចិន។ រន្ធនេះត្រូវបានសាងសង់ជាផ្លូវសម្រាប់សត្វនាគហោះហើរដោយសេរីពីភ្នំទៅកាន់សមុទ្រដោយមិនមានការរារាំងដោយអគារ។ នេះត្រូវបានគេជឿថាដើម្បីការពារតុល្យភាពថាមពលរបស់ទីក្រុង ព្រមទាំងនាំពរដល់ប្រជាជនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnmcMG53Q1UVD7TlEsH3Dpc0mhSxvYqkynPHCSUvxWBTDktoG-mBIYHZb5SK3rcgxiwuFedGHblIMaQin7s5MCQu81-pTxOhDWx3wbONTkoCbeVqC0ZwhdQ1udc1FsoHhu9Piuf-5KX39qMiMRWZlCL0RiGDzDgxr0NDADJ_txAbD7mBvovwjrUYCIRLBs/s1104/image_2024-12-02_08-22-14.png
ទោះបីជាអ្នកវិទ្យាសាស្ត្រមិនបានបញ្ជាក់ពីប្រសិទ្ធភាពនៃហុងស៊ុយក៏ដោយ ក៏អ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើននៅហុងកុងតែងតែយកចិត្តទុកដាក់លើបញ្ហានេះយ៉ាងខ្លាំង។ អគារដែលមានការរចនាហុងស៊ុយមិនអំណោយផលអាចបាត់បង់តម្លៃ ឬពិបាកក្នុងការស្វែងរកអ្នកជួល។ ដូច្នេះ “ទ្វារនាគ” បានក្លាយជាមធ្យោបាយមួយដើម្បីផ្សះផ្សាតម្រូវការស្ថាបត្យកម្មទំនើប និងជំនឿប្រពៃណី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpFAn3b43OpJf9Xli-YaxF5YXQ-ZnpSBl03rZVM1AQUZzzGWb7-mLFagzaPsxidQuy9IwgZwaljlvPiVUpBqyiiS5tc4ZlseE3pSvT8ugOBboM4tIw7pwhftLJSPVS-xVHmmmRi01WeQm3Gc63caafppwZeBvZamtR152k-Mg20E3heI1utk8uvCoxdTx-/s2048/image_2024-12-02_08-22-15.png

ក្រៅពីហេតុផលហុងស៊ុយ រន្ធនៅកណ្តាលអគារក៏ផ្តល់អត្ថប្រយោជន៍ជាក់ស្តែងមួយចំនួនផងដែរ។ ក្នុងករណីជាច្រើន ពួកវាជួយកាត់បន្ថយភាពធន់នឹងខ្យល់នៅលើអគារ ជាពិសេសនៅក្នុងទីក្រុងហុងកុង ដែលជាកន្លែងដែលមានព្យុះខ្លាំង។ លើសពីនេះ ពួកវាក៏ជួយបង្កើនប្រសិទ្ធភាពពន្លឺធម្មជាតិ និងបង្កើតអារម្មណ៍ខ្យល់អាកាសកាន់តែច្រើនសម្រាប់ការរស់នៅ និងកន្លែងធ្វើការផងដែរ៕

ពិតជាអស្ចារ្យមែន! ឥណ្ឌូណេស៊ីមានមហិច្ឆតាចង់ក្លាយជាប្រទេសនាំមុខគេ និងជាអ្នកកំណត់ថ្លៃលក់ដំណាំដូងប្រេងលើពិភពលោក!

0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រសួងកសិកម្មរបស់ឥណ្ឌូណេស៊ីបានកំណត់គោលដៅឱ្យឥណ្ឌូណេស៊ីក្លាយជាប្រទេសដាំដុះដូងប្រេងច្រើនបំផុតនៅឆ្នាំ២០២៥ ព្រមទាំងកំណត់តម្លៃដូងប្រេងលើពិភពលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlnd_mClM2SDNbCsI0Ez9nEkfh0yOjE6Yt9z6Jz5TKSmE8HUbJWs1Naea5NMmztT1fyYrFgXbCw3iw37g7HtJsHa1xdWc2xsmj65MsD71nXwmVYCYVX6CpQhZnqxZSM7Pfd_F5AdLDgQKa9MXWy2HbAty3Cw7VdpZRA-HCkDX2lDuSMOT4TcdDvmR3UYXr/s600/image_2024-12-02_08-16-54%20(2).png
ហេតុនេះ ដើម្បីសម្រេចគោលដៅ លោក Sudaryono Pastikan Tak Maju អនុរដ្ឋមន្ត្រីក្រសួងកសិកម្មបានអំពាវនាវឱ្យកសិករទាំងអស់ និងក្រុមហ៊ុនដូងប្រេងនានាជ្រាបថា ចម្ការដូងប្រេងរបស់ឥណ្ឌូណេស៊ីមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់វិស័យកសិកម្ម និងគួរតែយកចិត្តទុកដាក់ជាពិសេសដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn5pZJeuhPTA-VNmzpNS7lAcDEdEP-Jd5Px41FF-4vqKeLBrXASJ11cQB7wo4fYAzWWgVLBmZCP7VXKRb_ZmL8aN9hA5svcpfVsbSnl7DoavlLbwDKJVCob9ksVbQspEiXSoOaXtorpa4Z48_mDg6Fti5iY6RYf5uP8W6_3nogmRv8h9Qqbh8ZD5zPIZ00/s800/image_2024-12-02_08-16-54.png

ឥណ្ឌូណេស៊ីមានបច្ចេកវិទ្យាទំនើបសម្រាប់ការផលិតគ្រាប់ពូជដូងប្រេងឱ្យមានគុណភាពល្អ ព្រមទាំងអាចវាយតម្លៃគុណភាពគ្រាប់ពូជសម្រាប់ការដាំដុះផងដែរ ។ វាមានសារៈសំខាន់ក្នុងការកំណត់ពូជដូងប្រេងរបស់ឥណ្ឌូណេស៊ីឱ្យមានស្តង់ដារ និងទទួលស្គាល់លើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYHD_tPJyTNdsT-TGRZW6c0oHTv0HeJfFpc11rnJ9vk71WORKQ-P__Z_IY_B0aioPNvpyZ_jpHTnLi2WwKNYCGPgGTwR_3tfLX0hl0-bbgfysyFsSb3fXkQlvm-aLFoACgQpMFVmJq3Y-7SBQ_qiDjKRW-9TirSXKH-b5MEBpl3VZwbvOVz0xTUcgrNZfa/s2000/image_2024-12-02_08-16-54%20(3).png

ចំណែកប្រេងម៉ាស៊ូតប្រភេទ B50 ត្រូវបានចាត់ទុកថា គឺជាប្រេងឥន្ធនៈរបស់ឥណ្ឌូណេស៊ី ដែលមានការទទួលស្គាល់ច្រើន បើទោះជាប្រទេសផ្សេងៗពុំចាប់អារម្មណ៍នឹងប្រេងនេះក្តី ។ ប៉ុន្តែឥណ្ឌូណេស៊ីអាចប្រើប្រាស់ប្រេងនេះនៅក្នុងប្រទេស ដើម្បីបង្កើនការគាំទ្រដូងប្រេងរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivu4rF2U-XzS74Db3iaakNkduGu4-ybzzSO6VASwJlubHaMMpKK0ykOrN1v1zofj-_rsP-gkuheJEc9QlMycAhQjo68CBEYjEHdM4WieHt-6UzeG7A0WL-uxp7l0EX5IYPjpZ3B5w7Jj1TMgZbdjUKdMle3vuCmiA76mISEJXR9n1488ahzfp4beYijMRQ/s2000/image_2024-12-02_08-16-56%20(2).png

គួរបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានពិចារណាពីកត្តាទាំងអស់ពាក់ព័ន្ធនឹងសមាមាត្រនៃការនាំចេញដូងប្រេងទៅក្រៅប្រទេស និងបែងចែកសម្រាប់ការប្រើប្រាស់ក្នុងស្រុក ដើម្បីឱ្យប្រាកដចិត្តថា ដូងប្រេងនឹងអាចជំរុញសេដ្ឋកិច្ចជាតិខ្លាំងបំផុត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4cdBanmKGNHamtE2L3Q_1-VgKzbav6ZTtLzYc_OloORXCyEIVf4hEzYHmJrC_q73FUFBHpI4Y3yiATMJ5YTCgiEsg88ZLtk5VMNLb4_1eHTwelkmZaoT8fPwoFpujF-ueWZTGMTf6Fa4XEwdU_f1tyCSIh77dVP_w1g97w_NQUpx1PJ1PA_P5-GWRgPqa/s1200/image_2024-12-02_08-16-56.png

លើសពីនេះ រដ្ឋាភិបាលក៏មានគម្រោងបន្ថែមសារធាតុផ្សំពីដូងប្រេងទៅក្នុងប្រេងម៉ាស៊ូតប្រភេទ B40 ឱ្យស្មើនឹង៤០% នៅឆ្នាំ២០២៥ ខណៈបច្ចុប្បន្ន ស្មើនឹង៣៥% ព្រមទាំងមានវិធានការកាត់បន្ថយការនាំចូលប្រេងឥន្ធនៈហ្វូស៊ីល, បង្កើនការលាយថាមពលប្រកបដោយនិរន្តរភាព និងគាំទ្រឧស្សាហកម្មដូងប្រេងក្នុងស្រុក ៕

ទីបំផុតថេប្លេត HONOR Pad X8a ប្រើកម្មវិធី Word, Excel, Powerpoint និង PDF full version ពេញមួយជីវិត បង្ហាញវត្តមានជាផ្លូវការជាមួយនឹងតម្លៃត្រឹមតែ 169$ ថែមកាដូកក្រើក

0

ក្រុមហ៊ុនហនណឺ ដាក់សម្ពោធជាផ្លូវការនូវថេប្លេតស៊េរីថ្មីទម្រង់កុំព្យូទ័រ ហនណឺ ផេត អ៊ិច ប្រាំបី អេ (HONOR Pad X8a) ក្នុងតម្លៃត្រឹមតែ 169$ និង តម្លៃមានប៊ិច 179$ ក្នុងប្រទេសកម្ពុជា អាចប្រើប្រាស់កម្មវិធី Word, Excel, Powerpoint និង PDF Full version ពេញមួយជីវិត អេក្រង់ធំ ដប់មួយ អ៊ីញ (11”) ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក ថាមពលថ្មធំមហិមា 8300 មីលីអំពែម៉ោង (8300mAh) ប្រើទាល់តែហត់តែមិនអស់ថ្ម!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE53yCJ_wXY3zid4Uzbuwzvrq-mYNRs3vVkYBzZGHJBxz9rvx5fYCRnC24d8EbSGmW1QvFmZ951-OwcIpva_TuKE1SJIAIsaZK7UvArFBtpV6BidotUmd9liqVg72EJiWTzy0VH4sFTtKVRWJygs2ZS2w6pxFxx5zNrCOiCtLjj3DC9s-ajf-lB_g1pccj/s6000/DSC07155.jpg
ហនណឺ ផេត អ៊ិច ប្រាំបី អេ (HONOR Pad X8a) លក្ខណះពិសេសដូចជា៖
ចំនុចពិសេសទី ១ : អាចប្រើប្រាស់ កម្មវិធី Word Excel PowerPoint PDF Full Version ពេញមួយជីវិតជាមួយកម្មវិធី HONOR Documents ងាយស្រូលដូចកុំព្យូទ័រ បន្ថែមពីនោះយើងអាចផ្ញើរ File ទាំងអស់តាម Gmail , Telegram ទៅកាន់កុំព្យូទ័រ មិនបាត់ និងមិន Error Font។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZpUOzyyWD0ZNG9KZBp73kB6VydBgcBbN9HA1j3-3P0PcevnRhNEQakaCt0oZeaU3z_7HGAbUu1w4YbQYxUA_t_KR_VoHHRRyGqi49ZHrDkeY6VGpfiJXEmyk9hzjayw17u-iH9llEUZnTLWOQSI6wrEeMMNRAItaMSUI3dPB3qNRdRwB2kbLffkAbNo9q/s6000/DSC07182.jpg

ចំនុចពិសេសទី 2 ជាមួយនឹង ថេប្លេត ហនណឺ ផេត អ៊ិច ប្រាំបី អេ (HONOR Pad X8a) គ្រាន់តែដាក់ស៊ីមចូលភ្លាម អាចប្រើបានភ្លែត ពុំបាច់ខាតពេលភ្ជាប់ WIFI ឬ Hotspot
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUg20KOBrnwis8obIYLOam_dvBuFiaDQ_-weqY-SEf4vXl0f0rqKOH_XV3E1DH-__Wp03MRPhCsvEv9KymxQza6F8bgSj2YbTk5MLU7kGyMFcM50ZoYn2XILjiBfPMHcbNqOnDD92pi56HVyv2hWxvHv435kz1etSCf2wcGAtFA1WFBI7ZYdblcQPRm38F/s6000/DSC07178.jpg
ចំនុចពិសេសទី 3: អេក្រង់ធំភ្លឺច្បាស់ 11អ៊ីញ ងាយស្រួលមើល YouTube អូស Tiktok និង ច្រៀងលេងកំសាន្តពេញភ្នែក។ មាននូវកម្រិតបង្ហាញ 1920 x 1200 16.7លានពណ៍ និង ល្បឿនអេក្រង់90ហឺត ដើរលឿន រលូនឥតទាក់ ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកកម្រិតល្អបំផុត ដែលទទួលបាននូវវិញ្ញាបនប័ត្រពីប្រទេសស្វីសថែមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5pkTogc88ErOZG60cd3ul_9JlctS5iTtQg-Zq-ka1khGyNYGn-78slAqocDf4nXEpjqOxtQCAbFZkfhlRKbHtCkqghT7uQOsKaqPY2KZZhhxoAXfXEJSflZVpwWnBd6QHwUC5LHuVuZnqaflUBxKa18fxqFj05shI2bdpHu37akV7ECMaE9DbJTJjGf1E/s4032/IMG_0851.jpg

ចំនុចពិសេសទី 4: ថេប្លេត ហនណឺ ផេត អ៊ិច ប្រាំបី អេ (HONOR Pad X8a) បំពាក់មកជាមួយនូវថ្មកម្លាំងយក្ស 8300មីលីអំពែម៉ោង អាចកំដរអ្នកប្រើប្រាស់ទស្សនា ភាពយន្ត លេងហ្គេម និង ការសិក្សា បានរយៈពេលយូរ ដោយមិនចាំបាច់បារម្ភខ្លាចអស់ថ្ម ឬត្រូវសាកថ្មច្រើនដង។ ពិសេសគឺត្រូវម៉ាច់តែម្តង សម្រាប់បុត្រធីតាលោកអ្នក ដែលត្រូវយកតាមខ្លួន ទៅសាលា ពេញមួយថ្ងៃ!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisNgDQ_8sO2tU92S6x4yMGJISADhFMilvheMJPk-j3PXrBzFxbK3d4i2QlurdWyTwp_LPxQkU4rwDZw7w86J_1VzZaheNVu_XgiY-a3ilTM6J7vcsLaCCHbyDaa2fmEwLJk-Ag-7FBxfJ4UA-S63l01msIcIlUpCxfP73SZm7STclQp1ei8A_8YZIXrBfv/s4032/IMG_0855.jpg

ចំនុចពិសេសទី 5: ថេប្លេត ហនណឺ ផេត អ៊ិច ប្រាំបី អេ (HONOR Pad X8a) មាន ទំហំរ៉េម 8ជីហ្គាបៃ និង អង្គផ្ទុកទិន្នន័យ 128ជីហ្គាបៃ បំពាក់ឈីប SnapDragon 680 ដំណើរការរលូន សម្រាប់ការលេងហ្គេម , កាត់តរូប និង វិដេអូ , ឬបើកកម្មវិធីសិក្សារច្រើនក្នុងពេលតែមួយ ដោយគ្មានបញ្ហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKQV6ffE2axjv8QwotF-vHQBdSeI3q-GnO1dUJlON1Nm4zA97JHfFJGooADmRMFoqgRceVf_wuaSvzU6jO9YmzSxt4PrHjTM4GssddihnGi2thJqK3PqYhqmZs0Lpe-t4S0MQB1N5YFqa99lAAUWi-D0NZFY12n1i6kG7izs-za5GWUTsB4PWCz_xffvQ-/s4032/IMG_0980.jpg

ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 04 ធ្នូ 2024 អតិថិជនអាច កក់ទុកមុន ថេប្លេត ហនណឺ ផេត អ៊ិច ប្រាំបី អេ (HONOR Pad X8a) ក្នុងតម្លៃត្រឹមតែ 169$ និង មានប៊ិច 179$ ថែមកាដូ ប្លូធូ Keyboard និង Case , ប៊ិចឆ្លាតវៃ និង ស្រ្គីនការពារអេក្រង់ សរុបជាទឹកប្រាក់ 57$https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijIy1Junky6dqp_kjgQHbLHFRXNrUoyuBQHulI5T3P3dJwqS6-kulpB_RxYTY_aCc-2uAkKUU8uYtVF2PLXE-SO8-2OJoz87hGj3LjUeIR8G1W01rpu8ikoMAd8iVWeqZZ1_xe5QE0yBGbCFixO23lWxje279hXiVW_cxAt9yKG17DLYMPi7VTEtSnZFUr/s4032/IMG_0865.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5TL5c4sIJE2sJnw1MxxfliwNLxh_APGijX_IrMo3hbzeSWk99IhdehhHB3zoJpnq-0W8AHTLZpv-9g2cQYuPcgsXbsk5F9Fkh3DyQ5UB0CcGAjtKaeSkTUQs63uAA8S0xAH99OtV1FgXOG7xZD9Wf1pa7UlMQwckdIo2C0qdewXKEihN8Qt_7NSEf62K5/s4032/IMG_0960.jpg

ទីបំផុតថេប្លេត HONOR Pad X8a ប្រើកម្មវិធី Word, Excel, Powerpoint និង PDF full version ពេញមួយជីវិត បង្ហាញវត្តមានជាផ្លូវការជាមួយនឹងតម្លៃត្រឹមតែ 169$ ថែមកាដូកក្រើក

0

ក្រុមហ៊ុនហនណឺ ដាក់សម្ពោធជាផ្លូវការនូវថេប្លេតស៊េរីថ្មីទម្រង់កុំព្យូទ័រ ហនណឺ ផេត អ៊ិច ប្រាំបី អេ (HONOR Pad X8a) ក្នុងតម្លៃត្រឹមតែ 169$ និង តម្លៃមានប៊ិច 179$ ក្នុងប្រទេសកម្ពុជា អាចប្រើប្រាស់កម្មវិធី Word, Excel, Powerpoint និង PDF Full version ពេញមួយជីវិត អេក្រង់ធំ ដប់មួយ អ៊ីញ (11”) ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក ថាមពលថ្មធំមហិមា 8300 មីលីអំពែម៉ោង (8300mAh) ប្រើទាល់តែហត់តែមិនអស់ថ្ម!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE53yCJ_wXY3zid4Uzbuwzvrq-mYNRs3vVkYBzZGHJBxz9rvx5fYCRnC24d8EbSGmW1QvFmZ951-OwcIpva_TuKE1SJIAIsaZK7UvArFBtpV6BidotUmd9liqVg72EJiWTzy0VH4sFTtKVRWJygs2ZS2w6pxFxx5zNrCOiCtLjj3DC9s-ajf-lB_g1pccj/s6000/DSC07155.jpg
ហនណឺ ផេត អ៊ិច ប្រាំបី អេ (HONOR Pad X8a) លក្ខណះពិសេសដូចជា៖
ចំនុចពិសេសទី ១ : អាចប្រើប្រាស់ កម្មវិធី Word Excel PowerPoint PDF Full Version ពេញមួយជីវិតជាមួយកម្មវិធី HONOR Documents ងាយស្រូលដូចកុំព្យូទ័រ បន្ថែមពីនោះយើងអាចផ្ញើរ File ទាំងអស់តាម Gmail , Telegram ទៅកាន់កុំព្យូទ័រ មិនបាត់ និងមិន Error Font។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZpUOzyyWD0ZNG9KZBp73kB6VydBgcBbN9HA1j3-3P0PcevnRhNEQakaCt0oZeaU3z_7HGAbUu1w4YbQYxUA_t_KR_VoHHRRyGqi49ZHrDkeY6VGpfiJXEmyk9hzjayw17u-iH9llEUZnTLWOQSI6wrEeMMNRAItaMSUI3dPB3qNRdRwB2kbLffkAbNo9q/s6000/DSC07182.jpg

ចំនុចពិសេសទី 2 ជាមួយនឹង ថេប្លេត ហនណឺ ផេត អ៊ិច ប្រាំបី អេ (HONOR Pad X8a) គ្រាន់តែដាក់ស៊ីមចូលភ្លាម អាចប្រើបានភ្លែត ពុំបាច់ខាតពេលភ្ជាប់ WIFI ឬ Hotspot
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUg20KOBrnwis8obIYLOam_dvBuFiaDQ_-weqY-SEf4vXl0f0rqKOH_XV3E1DH-__Wp03MRPhCsvEv9KymxQza6F8bgSj2YbTk5MLU7kGyMFcM50ZoYn2XILjiBfPMHcbNqOnDD92pi56HVyv2hWxvHv435kz1etSCf2wcGAtFA1WFBI7ZYdblcQPRm38F/s6000/DSC07178.jpg
ចំនុចពិសេសទី 3: អេក្រង់ធំភ្លឺច្បាស់ 11អ៊ីញ ងាយស្រួលមើល YouTube អូស Tiktok និង ច្រៀងលេងកំសាន្តពេញភ្នែក។ មាននូវកម្រិតបង្ហាញ 1920 x 1200 16.7លានពណ៍ និង ល្បឿនអេក្រង់90ហឺត ដើរលឿន រលូនឥតទាក់ ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកកម្រិតល្អបំផុត ដែលទទួលបាននូវវិញ្ញាបនប័ត្រពីប្រទេសស្វីសថែមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5pkTogc88ErOZG60cd3ul_9JlctS5iTtQg-Zq-ka1khGyNYGn-78slAqocDf4nXEpjqOxtQCAbFZkfhlRKbHtCkqghT7uQOsKaqPY2KZZhhxoAXfXEJSflZVpwWnBd6QHwUC5LHuVuZnqaflUBxKa18fxqFj05shI2bdpHu37akV7ECMaE9DbJTJjGf1E/s4032/IMG_0851.jpg

ចំនុចពិសេសទី 4: ថេប្លេត ហនណឺ ផេត អ៊ិច ប្រាំបី អេ (HONOR Pad X8a) បំពាក់មកជាមួយនូវថ្មកម្លាំងយក្ស 8300មីលីអំពែម៉ោង អាចកំដរអ្នកប្រើប្រាស់ទស្សនា ភាពយន្ត លេងហ្គេម និង ការសិក្សា បានរយៈពេលយូរ ដោយមិនចាំបាច់បារម្ភខ្លាចអស់ថ្ម ឬត្រូវសាកថ្មច្រើនដង។ ពិសេសគឺត្រូវម៉ាច់តែម្តង សម្រាប់បុត្រធីតាលោកអ្នក ដែលត្រូវយកតាមខ្លួន ទៅសាលា ពេញមួយថ្ងៃ!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisNgDQ_8sO2tU92S6x4yMGJISADhFMilvheMJPk-j3PXrBzFxbK3d4i2QlurdWyTwp_LPxQkU4rwDZw7w86J_1VzZaheNVu_XgiY-a3ilTM6J7vcsLaCCHbyDaa2fmEwLJk-Ag-7FBxfJ4UA-S63l01msIcIlUpCxfP73SZm7STclQp1ei8A_8YZIXrBfv/s4032/IMG_0855.jpg

ចំនុចពិសេសទី 5: ថេប្លេត ហនណឺ ផេត អ៊ិច ប្រាំបី អេ (HONOR Pad X8a) មាន ទំហំរ៉េម 8ជីហ្គាបៃ និង អង្គផ្ទុកទិន្នន័យ 128ជីហ្គាបៃ បំពាក់ឈីប SnapDragon 680 ដំណើរការរលូន សម្រាប់ការលេងហ្គេម , កាត់តរូប និង វិដេអូ , ឬបើកកម្មវិធីសិក្សារច្រើនក្នុងពេលតែមួយ ដោយគ្មានបញ្ហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKQV6ffE2axjv8QwotF-vHQBdSeI3q-GnO1dUJlON1Nm4zA97JHfFJGooADmRMFoqgRceVf_wuaSvzU6jO9YmzSxt4PrHjTM4GssddihnGi2thJqK3PqYhqmZs0Lpe-t4S0MQB1N5YFqa99lAAUWi-D0NZFY12n1i6kG7izs-za5GWUTsB4PWCz_xffvQ-/s4032/IMG_0980.jpg

ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 04 ធ្នូ 2024 អតិថិជនអាច កក់ទុកមុន ថេប្លេត ហនណឺ ផេត អ៊ិច ប្រាំបី អេ (HONOR Pad X8a) ក្នុងតម្លៃត្រឹមតែ 169$ និង មានប៊ិច 179$ ថែមកាដូ ប្លូធូ Keyboard និង Case , ប៊ិចឆ្លាតវៃ និង ស្រ្គីនការពារអេក្រង់ សរុបជាទឹកប្រាក់ 57$https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijIy1Junky6dqp_kjgQHbLHFRXNrUoyuBQHulI5T3P3dJwqS6-kulpB_RxYTY_aCc-2uAkKUU8uYtVF2PLXE-SO8-2OJoz87hGj3LjUeIR8G1W01rpu8ikoMAd8iVWeqZZ1_xe5QE0yBGbCFixO23lWxje279hXiVW_cxAt9yKG17DLYMPi7VTEtSnZFUr/s4032/IMG_0865.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5TL5c4sIJE2sJnw1MxxfliwNLxh_APGijX_IrMo3hbzeSWk99IhdehhHB3zoJpnq-0W8AHTLZpv-9g2cQYuPcgsXbsk5F9Fkh3DyQ5UB0CcGAjtKaeSkTUQs63uAA8S0xAH99OtV1FgXOG7xZD9Wf1pa7UlMQwckdIo2C0qdewXKEihN8Qt_7NSEf62K5/s4032/IMG_0960.jpg

«ចេកមួយផ្លែ» តម្លៃជាង៦លានដុល្លារអ្នកទិញញុំាហើយលាន់មាត់ថា «ឆ្ងាញ់ជាងចេកដទៃ»

0

សហគ្រិនគ្រីបតូមួយរូបដែលបានទិញវត្ថុសិល្បៈជាមួយនឹងគំនិតសាមញ្ញមួយ ចេកមួយផ្លែបិទជាប់នឹងជញ្ជាំងក្នុងតម្លៃ ៦.២លានដុល្លារកាលពីសប្តាហ៍មុនបានញ៉ាំផ្លែចេកដែលបានពីការដេញថ្លៃនេះហើយកាលពីថ្ងៃទី២៩ វិច្ឆិកា នេះ។ សហគ្រិនជាជនជាតិចិន Justin Sun បានបកសំបកនិងរីករាយជាមួយចេកនៅក្នុងសន្និសិទសារព័ត៌មានដែលធ្វើឡើងនៅ The Peninsula Hong Kong ដែលជាសណ្ឋាគារដ៏មានតម្លៃបំផុតមួយរបស់ទីក្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAt7J6BPj9QMVTXFW4qYnhOuFryVlVAu_eZLHhm1nKoHBE0rLD6DrR7qpob013Ta0U1T5mMaJ1-V6bmyJzB00Iq30QQ8-QymRuo26cQUA9FodD5aoXDD10a9_9ZOg7z-CiBD5X25A1cY6JQlRCWEo_JrpauHHTOzB10rXbzyj0bTq4q-zrpsF3xDKX0gzO/s680/image_2024-11-30_10-38-57.png

មហាសេដ្ឋីគ្រីបតូរូបនេះបានញុំាផ្លែចេកនេះរួចហើយលាន់មាត់ថា «វាមានរសជាតិឆ្ងាញ់ជាងចេកដទៃ។ ពិតជាល្អណាស់»។ មានចំណងជើងថា Comedian ស្នាដៃគំនិតដែលបង្កើតឡើងដោយវិចិត្រករជនជាតិអ៊ីតាលី Maurizio Cattelan ត្រូវបានលក់នៅឯការដេញថ្លៃ Sotheby’s ក្នុងទីក្រុងញូវយ៉កកាលពីសប្តាហ៍មុន ដោយមានលោក Justin Sun ក្នុងចំណោមអ្នកដេញថ្លៃទាំង៧នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV8D3qBfehg0SJJl7v2hC8iq5mbs9t-RKUfecdib1Q0NnRioTOVtREU9bO4jQMQCMvSK1p6WGxUmRy_fi8qEYzDNzNFBy-ngqbPFRDcmk2KEKc3CCxW2a6S_2AoBIX-es0fDIL1srFwIKUbcArzMO9kwaUzoIJC9AIQeTa0XSMDNLF8zSc_n_7yhxanpD8/s680/image_2024-11-30_10-38-58%20(5).png សហគ្រិនរូបនេះបាននិយាយថាលោកមានអារម្មណ៍ថា «មិនជឿ» ក្នុងរយៈពេល ១០ វិនាទីដំបូងបន្ទាប់ពីលោកបានឈ្នះការដេញថ្លៃ មុនពេលដឹងថា «នេះអាចក្លាយជារឿងធំ»។ ក្នុងរយៈពេល ១០ វិនាទីក្រោយមកលោកបានសម្រេចចិត្តថាលោកនឹងញ៉ាំចេក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK_hPSc6L7P_AgzkmawjZNArEolfpyG2c8-uKl5rub1Q84R4LC8agPlqiOO6jE0AByR5Rr51mqXlQ5d4UHEeZwlkifeoYbNsCRks5vxc2ye1YIjehyphenhyphenaHOBPYfhbUOoKmrZYUiMT_wjcjxpp3s42kXCaOGnja4c1xkkHCzMXm-2sV4eonhwm1u8D4F0gg8I/s1080/image_2024-11-30_10-43-00%20(2).png
Justin Sun បាននិយាយកាលពីថ្ងៃសុក្រ ថា៖ «ការញ៉ាំវាក្នុងសន្និសីទសារព័ត៌មានក៏អាចក្លាយជាផ្នែកមួយនៃប្រវត្តិការងារសិល្បៈផងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8TyZ8a0B2XW65qqvXnbt8w75Jdz6fnnV_gtodtYe726FW2qKBPYtYD8eMYYBrJORPsaLfoDCTf_bS6xcb8CVVi5AHA5p4S_ifCDyNIoyUyfa4xdY5mqYBZD8J5dP5mD45eehHykSU3PRiduWHNcMxvlaYA4dxWB2QS-b-kMbjb5IuaFAqx8lSWn5Blupa/s680/image_2024-11-30_10-38-58%20(4).png

ការបង្ហាញដំបូងនៃការបង្កើតដែលអាចបរិភោគបាននៅឯកម្មវិធី Art Basel ឆ្នាំ ២០១៩នៅ Miami Beach បានបង្កឱ្យមានភាពចម្រូងចម្រាស និងបានចោទជាសំណួរអំពីថាតើវាគួរត្រូវបានចាត់ទុកថាជាសិល្បៈដែរឬទេ។ មហាសេដ្ឋីគ្រីបតូបាននិយាយថា «វត្ថុ និងគំនិតភាគច្រើនរបស់វាមានដូចជា (កម្មសិទ្ធិបញ្ញា) និងនៅលើអ៊ីនធឺណិត ផ្ទុយពីអ្វីដែលមានរូបរាងកាយ» ។នៅពេលនោះលោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បំណែកនេះ «តំណាងឱ្យបាតុភូតវប្បធម៌ដែលភ្ជាប់ពិភពសិល្បៈ អនុស្សាវរីយ៍ និងសហគមន៍រូបិយប័ណ្ណ» ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ អ្នកជំនួញគ្រីបតូរូបនេះត្រូវបានចោទប្រកាន់ដោយគណៈកម្មការមូលបត្រអាម៉េរិក ពីបទក្លែងបន្លំ និងការបំពានច្បាប់មូលបត្រផ្សេងទៀតទាក់ទងនឹងគម្រោងគ្រីបតូរបស់លោកឈ្មោះ Tron ៕

ND មីយ៉ាន់ម៉ាគ្រប់គ្រងកម្មវិធីបវរកញ្ញាថ្មីបន្ទាប់ពីមានបញ្ហាចម្រូងចម្រាសជាមួយ MGI

0

យោងតាមកាសែត Tien Phong លោក Htoo អតីតនាយកជាតិ Miss Grand Myanmar ឥឡូវនេះត្រូវបានគេរាយការណ៍ថាមានសិទ្ធិជ្រើសរើសតំណាងប្រទេសមីយ៉ាន់ម៉ាសម្រាប់ការប្រកួតកម្មវិធី Miss World 2025 ទោះបីជាលោកមានជម្លោះជាមួយកម្មវិធីប្រកួត Miss Grand International (MGI) ក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN3KSi9hRif7kYmlXmBTSeEXt9GmZRa9j0hsCb7lcuuTo4RZDHdiGqbuGbR_NJWXXWQy6tScTk6OUFCETTF9F6OkrQ59BhZomdyW78W91irsrnKFR5Tl7dWt0gPr1wue9DhO1-kUejIPFw_9Xkgnw6jlFhG4utuNfR5JxTrL28VuJX28p14X32KN_mkess/s1625/image_2024-11-29_16-26-59.png

ND សង្ហាសម្បូរសាច់ដុំរូបនេះបានបង្ហោះនៅលើគណនី Facebook របស់ខ្លួនថា «តើនរណានឹងក្លាយជា Miss World Myanmar 2025? វានឹងត្រូវបានប្រកាសនៅក្នុងខែធ្នូ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgen0jGvDODFvX7o-KEMWCBd2588oVjRSqL7_06L1nstxcE3QK7T8tXGmX6GV3_GI8Rij3ryDpHS38-0xvWvwCgviUPCROJnUpm9w3yRnQCoqq6VKQNahtHL6fqvb9qn3wqIPDOS9zRCBnnlFgOvTFXmh5BunNqQhlS2C6UImT3kfeGhykjNX3D16LkBR9e/s2048/image_2024-11-29_16-27-00.png

Htoo មានអាយុ ២៩ ឆ្នាំឥឡូវនេះត្រូវបានគេរាយការណ៍ថាកំពុងកាន់កាប់សិទ្ធិផ្តាច់មុខបវរកញ្ញាពិភពលោកសម្រាប់ប្រទេសមីយ៉ាន់ម៉ាដែលជាការផ្លាស់ប្តូរដែលបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ ការរំពឹងទុកក៏កើនឡើងផងដែរអំពីថាតើ Miss Grand Myanmar 2024 Thae Su Nyein អាយុ ១៨ ឆ្នាំនឹងតំណាងឱ្យប្រទេសមីយ៉ាន់ម៉ានៅក្នុងការប្រកួត Miss World 2025 ដោយសារទំនាក់ទំនងជិតស្និទ្ធរបស់អ្នកទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsQe1bthZC2CMc7OD04vJL4EnMj1WuacXtPU8cWFnssmGSuFReKFFrdNQfZ9cif7FtHk-mWs4dY-Z8kvdFQp-yEIpcSofgqSInRQkUh1lcDT4bsTer4jIFh89x6wT1-k8trdXircJqbuaqs3N85PKABjABTTjO7CwGxJ83Q1RUT-30kATLcXFoy5PXvoEl/s1597/image_2024-11-29_16-28-29.png កន្លងមក Thae ធ្លាប់បានបង្ហាញពីចេតនាចង់ចូលរួមប្រកួតបវរកញ្ញា Miss Cosmo ឆ្នាំ 2025 បន្ទាប់ពីត្រូវបានដកហូតតំណែងលំដាប់រងទី២នៅក្នុងការកម្មវិធីប្រកួត Miss Grand International 2024។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZZGXbRMoL3aGAFctQ0RaSoDzIEzFMk445rKpn7lM64grrRSm0H6XJwSuWWdcBnegry4TVvGXbpCwUfFrRnxDESFp5KlXxjGVBgxWW9IxZDR_9_On7f8RlnalHtjLjJrwCX6QpTUrWgFjlx0gIAL8wzpTTwHMEoWRFuXIB5oy8CXg_SkhMRTzcX0sJX_5B/s2048/image_2024-11-29_16-26-57.png
ក្រោយពីផ្ទុះភាពចម្រូងចម្រាសជាមួយនឹងកម្មវិធី MGI Thae Su Nyein និង ND របស់ខ្លួនបង្ហាញពីភាពសប្បាយរីករាយជាមួយនឹងការងារ Live លក់ពេជ្រ ជាពិសេសគឺបានចូលរួមក្នុងអំពើសប្បុរសធម៌ជួយអ្នកក្រខ្សត់ជាច្រើន៕

 

” alt=”” /> 

ហេង វិសាល ជាប់ឈ្មោះជាថៅកែចិត្តល្អចំពោះបុគ្គលិកព្រោះតែរឿងមួយនេះ

0

លោក ហេង វិសាល ស្វាមី ជា ស្រីនា ដែលជា Influencer ជួរមុខប្រចាំប្រទេសកម្ពុជាទទួលបាននូវការសរសើរពីសាធារណជនថាជាថៅកែចិត្តទោះបីជាត្រូវចាញ់បោកគេអស់ជិត៣០០០ដុល្លារទៅហើយ ប៉ុន្តែបាននិយាយយ៉ាងពីរោះចាត់ទុកថាជាបទពិសោធន៍បន្ទោសទៅកាន់បុគ្គលិកឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG49CDN9R-B5xThyphenhyphenUPn3XJLdJL6292je-djbnwVtrHZVcf9eajv7Jhe-mPVH_1mqLog_XnChFnJZ8x4tvH8IkG_vynYzH8hAAEEvRvX_D5iw2AfJLLyR2a-hhSB3wZhB5PAgXC2KpmpBKfZyR_EILrlGAvtt_aqPj_0dxM-8j2USj00R3i6Ftz7XZp8vaE/s2048/image_2024-11-30_15-06-28.png

វីដេអូរបស់ ហេង វិសាលបង្ហោះនៅលើទិកតុកកាលពីពេលថ្មីៗនេះលោកបានបញ្ជាក់ថា ជា ស្រីនា ជាភរិយារបស់ខ្លួនកំពុងឈឺក្បាល ហើយត្រូវបានគេបោកជិតអស់៣០០០ដុល្លារ។ ក្នុងនោះលោកបានផ្តាំផ្ញើដល់អ្នកលក់អីវ៉ាន់អនឡាញដទៃទៀតឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអតិថិជនជាពិសេសមានការកាម៉្មង់ច្រើនហើយ Locked Profile ឬ Fake Profile ដែលបានកែតួលេខក្នុងការផ្ទេរប្រាក់ទៅលើកុងធនាគារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgaAv0sSrNQec3eS_wwgIpWH9hfPZ48hTVcTb6MLUcPZ4M2Dr1uJm-08j4aehr82f2_cxegEScHW_ZJ3ZZSk9C3MbsyGrMLlQdaeLgMd30g4yW9Hcctao5ZcuhjXXFZPXOKyHG2oL4Ud-_Khh3Eyz7t2f2hdQmKuAJdofMBOPC5PUeni0JZagrpInvWpK4/s2048/image_2024-11-30_15-06-29.png
អ្វីដែលធ្វើឱ្យទស្សនិកជនអត់សរសើរមិនបានចំពោះថៅកែចិត្តល្អរូបនេះ បន្ទាប់ពី ហេង វិសាល មិនបានស្តីបន្ទោសទៅកាន់បុគ្គលិកខ្លួនឡើយ។ ក្នុងវីដេអូមួយទៀត ហេង វិសាល បាននិយាយថាបុគ្គលិករបស់លោកកំពុងសេដខ្លាំង ដោយលោកប្រាប់ថាអត់អីទេ នេះជាបទពិសោធន៍ បើសិនជាគេមិនបោកយើងធ្វើម្តេចយើងដឹងថាគេបោក គេបោកយើងបានដោយសារតែយើងធ្វេសប្រហែល ចឹងលើកក្រោយលែងធ្វេសប្រហែលគឺចប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZYmp0nhzKasMGrmnNugsxPBKitiGgmw8-oNsSewUCGt82FWuKxoZWmGjidxfRJ6LbWKOi04wGd9ZrYQq6LwGdNkVDBuW60lJkmt51ZzoHhISM0fdB42wW8mIEYjpneQCRZv5qs2fWj1_PKQ_PXctGONiuH6Z6JTS-S2R7c1namHy1ThTVlGZUkuLVQC0g/s2048/image_2024-11-30_15-06-31.png
influencer ជាថៅកែរូបនេះមិនស្តីបន្ទោសថែមទាំងលួងចិត្តបុគ្គលិកឱ្យញុំាក្រូចធ្លុងពីបាត់ដំបងវិញញុំាហើយបាត់សេដ គេបោកហើយសំខាន់យើង Happy គឺចប់។ វិសាល ក៏បានលួងចិត្ត ស្រីនា កុំឱ្យគិតច្រើនហើយនាំទៅញុំាអី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPJPiP_hHsJm31LMvHbEGdooPunTEGyVaIH_8I1vi4OXwx5YMH_dL6FgwJa1-w3jQSyruMe3vxLIoToRske9mZeUTslXlBJtVo9lnTUoluIuYy970v6UxMAqhGEQH9nJiwMLafzoQjsHLrkyamLF9Wgm5UuWZjJlXw2CdRY3Rxs-95r4lQawL_gV0CqdSb/s2048/image_2024-11-30_15-06-52.png

ទឹកចិត្តរបស់ ហេង វិសាល បានធ្វើឱ្យមហាជនកោតសរសើរយ៉ាងខ្លាំងថាមានសន្តានចិត្តល្អចំពោះបុគ្គលិកខ្លួនមិនបន្ទោសហើយថែមទាំងលើកទឹកចិត្តបន្ថែមទៀត៕