ស្លៀកសំលៀកបំពាក់ពណ៌ខ្មៅទៅចូលរួមពីធីបុណ្យសពបានក្លាយជាការពិភាក្សានៅលើបណ្តាញសង្គមបន្ទាប់ពីតារាចម្រៀង វណ្ណដា ស្លៀកពាក់ខ្មៅមួយឈុតចូលរួមបុណ្យរបស់ Ruthko ។ រឿងមួយនេះបានធ្វើឱ្យលោក ហេង វាសនា អ្នកបង្កើតមាតិកាល្បីមួយរូបបាននិយាយទាំងមិនអស់ចិត្តគ្រាន់តែពាក់អាវខ្មៅក៏អាចបង្កជាជម្លោះនិងទើសបានហេតុអ្វីប្រកាន់ខ្លាំងយ៉ាងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgkLAOtzVVShgfD0sKx6UxyBXM3A0YmcEUdveY1u-seFR2goR3yjqiaAHrfzBB7pmJiPEyb5w-oqDfut74U3Lw_bST4Yf5ig-4t1vhn5na1ermFMsQCoCwtqBNzKvHj8S90aaOVXeqYYfpR04rgNuihzoIj3ayX5R-vKXoqkXjbbDCg85_at5o7GXfgZD2/s1800/image_2025-01-08_11-43-59.png
លោក ហេង វាសនា បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី៧ មករា ថា «កុំគ្រាន់តែគ្នាពាក់អាវខ្មៅចូលរួមពិធីបុណ្យសព ក៏អាចបង្កជាជម្លោះ និងទើសបាន, បើកចិត្តបន្តិចទៅ, គ្នាទៅចូលរួមរំលែកទុក្ខ គ្នាបាត់បង់មនុស្សសំខាន់ហើយ សូមកុំមកបន្ថែមទុក្ខទៀត, ហេតុអ្វីក៏សង្គមនេះមានមនុស្សប្រកាន់ខ្លាំងយ៉ាងហ្នឹង Toxic យ៉ាងហ្នឹង, ឱ…បងប្អូនកម្ពុជាខ្ញុំអើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixaQQrqVT71Ei8Yiv7bgk4XZqP-XE51GF8ZTyrPhxkOKc0gv-hgSPYFKODd5907TcFiiMpPmhpcYc7D0MyIvwd9k2LVt3i9WCwjbv9zwpDLGJPA_6CORbG_qjInvuSSHYFmJ95I32omr6t3LmBR8tTsK81G2l1WmDwnJl3sNuSDX99tHxldgc2S1WEzArk/s1440/image_2025-01-08_11-44-03.png

ភាពចម្រូងចម្រាសនេះបានកើតឡើងនៅលើបណ្តាញសង្គមបន្ទាប់ពីមានវីដេអូចែករំលែកនៅលើបណ្តាញសង្គមដោយតារាចម្រៀងរ៉េបល្បីឈ្មោះ វណ្ណដា និងគូស្នេហ៍រួមទាំងអ្នកមួយចំនួនទៀតបានទៅចូលរួមរំលែកទុក្ខតារាចម្រៀង Ruthko ដែលទទួលមរណភាពក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។ វណ្ណដា បានស្លៀកពាក់ខ្មៅចូលរួមក្នុងពិធីបុណ្យសពប៉ុន្តែហាក់រងនូវការវែកញែកពីអ្នកលេងបណ្តាញសង្គមមួយចំនួនថាការស្លៀកពាក់នេះជាប្រពៃណីរបស់ប្រទេសជិតខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiarbsH2cfIPmALXWUc7ndXaQ77fCNiuiPmLwYWrVjhdhxGpXy5xrcIYkMf4CjDsZEemdKRkIflzuxH9uJJhJCLn-WIbL7VtOK_QcQ9JPstWVONEIdHOp0BGCWrLgZ12OpqBEQlpn4o37qW3vYaSeN9YjWrnzzUu5WPUNCQzs8n-r_pFzxggWjHA1Fktfh0/s1290/image_2025-01-08_11-46-22.png

មែនទែនទៅមិនមែនមានតែ វណ្ណដា ដែលបានស្លៀកពាក់ខ្មៅ អ្នកមួយចំនួនទៀតក៏បានស្លៀកពាក់ខ្មៅដូចគ្នាតែដោយសារតែ វណ្ណដា ជាមនុស្សល្បីល្បាញទើបជំរុញឱ្យតារាចម្រៀងរ៉េបរូបនេះរងនូវការវែកញែកគ្រាន់តែទៅចូលរួមរំលែកទុក្ខហើយស្លៀកពាក់ខ្មៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjausTIqQC3kIu4eflwrJs1xW7gnRGmknmnrdhIx8h6O6mp5I0QOuVKaErQGgp1iH0jfj7ItC1cz38BBvBh2vpmhaRZWUa7WgSPfsV9DSSY3AaCTy3Lkuef40KXVBc2RGWI93NJgVFvgdqxyKGgTnwHekjtAztKmIMoFZr6qohRT57Yi72B0F9E737-InFZ/s1182/image_2025-01-08_11-46-23%20(2).png

មនុស្សមួយចំនួនបានលើកឡើងដែរថាគ្រាន់តែស្លៀកពាក់បែបនេះសោះហេតុអ្វីក៏ប្រកាន់ច្រើនម្ល៉េះ។ គេចាំបានថា កាលពីឆ្នាំ២០២១ តារាចម្រៀង ឱក សុគន្ធកញ្ញា បានស្លៀកពាក់ខ្មៅមួយឈុតចូលរួមពិធីបុណ្យសពរបស់ម្តាយតារាចម្រៀង ឆន សុវណ្ណារាជ ក៏រងនូវការវែកញែកដូចគ្នា៕