ជឿជាក់ថា ប្រិយមិត្តភាគច្រើនប្រាកដជាចងចាំហើយព្រឹត្តិការណ៍«សំណេរអង្គរលើកទី១» បានធ្វើឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ និងអ្នកចូលរួមប្រមាណ៨០០នាក់។ យ៉ាងណា ព្រឹត្តិការណ៍«សំណេរអង្គរ»បានត្រឡប់មកវិញលើកទី២ ដែលនឹងធ្វើឡើងនាថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ជាមួយនឹងអ្នកចូលរួមរហូតដល់ទៅជាង ១២០០នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJUihvz9L5aBkE7EZCV0IbVylI3WU0juHKr6U4ChudCG5k-U6dDmou4upSMNErKIi3R-1Rpgm0sDLjEq3VinNxyRfDIKqEMj5NrjeUbiQhufllAa0POgmxroD9LSGpnFDKiQIFC-WpTz6jy2irVapK0c0Xef4JgBZ772ZOGrxfkA3VLEFcJ3Y_aFfRkoci/s1616/image_2025-01-08_13-34-04.png
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ នេះបានឲ្យដឹងថា សំណេរអង្គរលើកទី២ ដែលនឹងធ្វើឡើងដោយការសរសេរតាមអាន ក្នុងបំណងស្វែងរកអ្នកសរសេរបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធនៃអក្សរសាស្ត្រខ្មែរ ព្រមទាំងអ្នកមានស្នាដៃសរសេរអក្សរបានស្អាតបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOthVQifVCfSoIdmyU6cnKv8AzAZE7l3MnKltRXnV0ecrL5AibV7GDbuy72c39uJ8U-OvnNsMvGcnbt18XvePyyq0-ahUugC0CelIW-vMjCir-OiVFOMQB6eF6xespuEPENvG_Q2AngiOLLEJr70yYZSO_RWhyphenhyphen8uBU675B19RXnyA_1OPuZI2weP_GiB9u/s853/image_2025-01-08_13-34-06.png

ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះ នឹងប្រារព្ធឡើងនៅនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅលើស្ពានហាលផ្នែកខាងលិច របស់ប្រាសាទអង្គរវត្ត នឹងមានបេក្ខជនចូលរួមប្រមាណ១២២០នាក់។ បេក្ខជនទាំងនោះ មានទាំងកុមារចាប់ពីអាយុ៦ឆ្នាំ និងមនុស្សចាស់ ដែលមានអាយុរហូតដល់៨០ឆ្នាំ។ ក្នុងនោះដែរក៏មានព្រះសង្ឃចូលរួមចំនួន៨២អង្គ ជនបរទេសរៀនភាសាខ្មែរមួយចំនួន ព្រមទាំងអនិកជនខ្មែរដែលរស់នៅបរទេសខ្លះទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikybbP7UwsLHt9KEesMMqP8p9z7-xk2XDSLGJKczcY6aykze1dlTuZNuzgYLfEzZRBPQm1fV-1g3QJ4ozHrY8ao7a4Lgh1aCCxvbbfVq3TeTx1bRPFi3OttoD73QweCnUxwdLvB-1BIw0Pkvr5Q_YncO3fakjVPpwzk-pnfuGdVwDnR9Gqg3N0QWgBhFgH/s1280/image_2025-01-08_13-34-28.png
ប្រភពដដែលបានគូសបញ្ជាក់ទៀតថា សម្រាប់ជ័យលាភីនឹងត្រូវបែងចែកជា២ គឺបេក្ខជនអាយុ១៨ឆ្នាំចុះក្រោម មានជ័យលាភីលេខ១ ទទួលបានរង្វាន់ថវិកា៥លានរៀល លេខ២ទទួលបាន៣ លានរៀល និងលេខ៣ ទទួលបាន២លានរៀល។ ចំពោះបេក្ខអាយុ១៩ឆ្នាំឡើង មានជ័យលាភីលេខ១-៣ ទទួលបានរង្វាន់ដូចគ្នា ហើយសម្រាប់ជ័យលាភីអក្សរស្អាតជាងគេ ខាងមេធាវីជាអ្នកឧបត្ថម្ភ ដោយឱ្យអ្នកអក្សស្អាតជាងគេសសេរដោយដៃផ្ទាល់ នូវក្រមរដ្ឋប្បវណី និងក្រមព្រហ្មទណ្ឌ ទុកជាប្រវត្តិសាស្រ្តទៅថ្ងៃក្រោយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7tKn0nvF6Evi8-P65FpNYi_qaz7HWQEcHqDast8Odhf-STbz8lBjPpRXkoRcappfaJpiw78hq3ouTJ5CovUkWtnW9hYVcMPZh6NGx55XvUOvZYl7daYLID-03nxW1FP3PV3zG4AuvX7GfPLsCRkJHA9HENLMGrAEBv-wh9EoFs0m9L2zh5RGTJcHnN3J2/s1024/image_2025-01-08_13-34-43.png