យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០២៥ បានគូសបញ្ជាក់ថា កសិករស្រុកបារាយណ៍ ជ្រើសរើសការផលិតស្រូវសែនក្រអូបលើផ្ទៃដីជាង២០០០ហិកតា ក្នុងតម្លៃកិច្ចសន្យាពិសេស ជាង១ពាន់រៀលក្នុងគីឡូក្រាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfyaE95uub4obLa46GpahHixgeNlHTSerqMfEpkw1iTsOK0f19C5C7dEceo9bxdif9Hke8eDgnQ_60TN7f_bIh95U4k_XuQuJdq2JA24wUhwQP8JqlqRyOqFtu_5VW6eOx0mHAgUrds2ChjjjSBfysVZwp-4Uh3RmRRFSrPU47TEz3s5rhmV5h1lLwB6W3/s960/image_2025-01-08_13-29-30.png
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកាលពីថ្មីៗនេះថា ក្នុងកាលៈទេសៈដែលថ្លៃស្រូវនៃពូជមកពីប្រទេសដទៃកំពុងស្ថិតក្នុងភាពស្រពេចស្រពិល និងមានការប្រែប្រួលខ្លាំង ប្រជាកសិករជិត១០០គ្រួសារនៅក្នុង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប និងជ្រើសរើសផលិតស្រូវសែនក្រអូបលើផ្ទៃដីដាំដុះជាង២០០០ហិកតា ដើម្បីទទួលបានតម្លៃពិសេស ១៣៥០រៀលក្នុងគីឡូក្រាម ដែលជាតម្លៃចុះកិច្ចសន្យាទុកជាមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsMYrzU7HeSTaxkYr1Un6HHaPYovHDRSvXwhpFvGGyqtju7_sTHJg_FZjJcM7fTgOz4dioK5vA7hsabFjDKexBXl6pYvPOzfgw4VmUchfGcI1VILTCHnjtmvo47Ipwl1qZ2KewcRJfMoL505uLMK88PihGxjASpuOVi7hOVKomPa-x5jmgSB_gCetqHjWf/s1349/IMG_1079.JPG

មន្ត្រីជាន់ខ្ពស់ខាងលើ បានបន្ថែមថា មានតែការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើបទេ ទើបអាចទទួលបានការធានាថ្លៃទុកជាមុនតាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាទៅបាន។ ពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជាដូចជាស្រូវសែនក្រអូប ដែលធ្លាប់ឈ្នះពានរង្វាន់មាសរហូតដល់ទៅ២ដង តែងមានស្ថេរភាពថ្លៃជាងស្រូវដទៃទៀត ព្រោះយើងមានទីផ្សារនាំចេញច្បាស់លាស់ ហើយក៏មានបណ្តាញរោងម៉ាស៊ីនដែលធ្វើការដោយផ្ទាល់ជាមួយក្រសួង ដែលអាចឱ្យយើងអន្តរាគមន៍ក្នុងករណីចាំបាច់បានផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3P5zKPUp-WtddVjjK4odtUWwh4LLNOkL-XbAq0hPUJ3uL-reerOa_ZKXSeJc975rUWOHVQtPEBq_wDcqbWqcvGpHqSE46SweWvLiagxVU32j7dAluYEOqT7LGSAnbhvgzyRL1sBtKRzD_ZKTY0czlVM2HtNFaRkAUJ7EJB8_VdFcDbVcnuwF57qTy443E/s990/image_2025-01-08_13-29-31.png

ប្រភពដដែលបានគូសបញ្ជាក់ទៀតថា បើមិនមានអ្វីប្រែប្រួលទេ សហគមន៍កសិកម្មទំនើប មួយនេះនឹងអាចដំណើរការបានក្នុងរយៈពេល២-៣ខែខាងមុខ ជាមួយនឹងការគ្រប់គ្រងម៉ាស៊ីនបូមទឹកខ្នាតធំ និងប្រព័ន្ធធារាសាស្ត្រដែលក្រសួងកសិកម្មទើបបានវិនិយោគរួចជាស្រេចក្នុងតំបន់នេះ ដែលនឹងក្លាយទៅជាមុខរបរបន្ថែមមួយទៀតរបស់សហគមន៍ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWahWT0xwx3rlrQ6ZnIrCn_mAaAkYzKxH2Hh-U-0lbfkjoHPDq97mWn92cwLBGuDC-MjDgVECUyqxBqjHnmUf1IRPwxvjF_tBH4agiKrAsgz4zipr5hKqAOtji2mKBXCCq_2LdJW2AgBiVGs3NYJJ5c0WLs_83h99HE4c8zccDUTJfJcuzYS-11TKnCow2/s1607/image_2025-01-08_13-29-31%20(2).png