Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្រីកាណាដាឆ្លើយតបបែបនេះក្រោយ Trump ស្នើដាក់បញ្ចូលកាណាដាជារដ្ឋទី៥១

នាយករដ្ឋមន្ត្រីកាណាដាឆ្លើយតបបែបនេះក្រោយ Trump ស្នើដាក់បញ្ចូលកាណាដាជារដ្ឋទី៥១

122
0

សហរដ្ឋអាមេរិក ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានបដិសេធនឹងគំនិតរបស់ប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump ដែលលើកឡើងថា អាមេរិកនឹងប្រើប្រាស់អំណាចសេដ្ឋកិច្ច ដើម្បីបង្ខំឱ្យកាណាដា ក្លាយជារដ្ឋទី៥១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCgYmteXL9hOrggz0v7iPS41bc0tXywD8QzDJPcjeKukvKJEZ-HhoQgPW-Ft_Mb_R-aeWZq79LyHKlyTOFB6rJu6MPoo-XhGn5Lw_EF-2ZSefQJYQmdcLuJ79ksxi6JqolD9DyE0x4eg-LnAPu4hoc5jPlNkkLj1jYnnlfFuTtYlD9PCs-Qpm6Ge6OqrUR/s1280/image_2025-01-08_14-26-21.png

លោក Justin បានសរសេរក្នុងបណ្តាញសង្គម X កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ថា ៖ «គ្មានការយល់ព្រមសូម្បីតែបន្តិច ដែលកាណាដានឹងក្លាយជាទឹកដីមួយផ្នែករបស់អាមេរិក ។ ពលរដ្ឋកាណាដា និងអាមេរិក ទទួលបានអត្ថប្រយោជន៍ពីភាពជាដៃគូពាណិជ្ជកម្ម និងសន្តិសុខពីគ្នាទៅវិញទៅមក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGgb8aQQ4Cp6cvZL31Z737dsCTvMdGnlPAw-HaLddVyBnuI4lj3-cWnNXAd8nzeY7urudgq82CsNVnXyxhAAc15_aWh6zmoxk-tqPB_SbC6NcgvGbie4Rhk0XyyR06NH5aa_bfm6YR5rQHfRNCCp7FsgZ-CWYaoTYyruDR4qbqMlFrfMmiTUnA1In4ID5e/s1920/image_2025-01-08_14-26-24.png

កន្លងមក ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានសួរទៅលោក Trump នៅរីសតម៉ាអាឡាកូ ក្នុងរដ្ឋផ្លរីដា ថា តើអាមេរិកនឹងប្រើប្រាស់កម្លាំងកងទ័ពដើម្បីកាន់កាប់ប្រទេសកាណាដា ដែរឬទេ? លោកឆ្លើយថា យើងពុំប្រើកម្លាំងកងទ័ពទេ ប៉ុន្តែយើងនឹងប្រើអំណាចសេដ្ឋកិច្ច ពីព្រោះអាមេរិកកំពុងមានបញ្ហាសេដ្ឋកិច្ចជាមួយកាណាដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvsXJW05fp1wldi8s5_Axxl61L7525pQynel1Lhg0Cfubo44sq25Vocy-KwS3X6j8IUFsBnaLBcTWQLOH9rKdpcH6dNb920P_1E3o_GcQDeha7plV64o7YYp1a6rjEoPLy97tIWP97BpUu0I9pbT1MJm1qhyphenhyphengugQoHvSRdks3oTJ-kviwueX0lYpIEnRoX/s2560/image_2025-01-08_14-26-25.png

លោកពុំពេញចិត្តយូរមកហើយរឿងឱនភាពពាណិជ្ជកម្មអាមេរិកជាមួយកាណាដា ហើយលោកធ្លាប់ប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយកន្លងមកថា បន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ គឺគូសដោយការស្រមើស្រមៃប៉ុណ្ណោះ ។ លោកនឹងដំឡើងពន្ធទំនិញកាណាដានាំចូលអាមេរិក ស្មើនឹង២៥% ដោយសារកាណាដាបាននាំចេញទំនិញមកកាន់ព្រំដែនអាមេរិក រហូតដល់៧៥% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidcjFNsuSyb4tS_Sqc1055BSw0mf0EUewv1WJA-zd8gZ5DfRYG3pZLdxH9rz5ISCr82mwTEQCgcxt2sjXBe42q6rlnrgp8-jJNxa7_FbFpQCcCCdD12_OXA2SVEVLbQHzNBIdfMImiIra7IRGj_NpKnHv15SmKhp_Zv61RXN9e4dNgJcn3bU0UU5CWQLq-/s1024/image_2025-01-08_14-27-35.png

កាលពីថ្ងៃទី៧ ខែមករា កន្លងមក រដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា លោកស្រី Mélanie Joly បានរិះគន់ការលើកឡើងរបស់លោក Trump ដោយលោកស្រីនិយាយថា លោក Trump ពុំយល់សោះឡើយ ហេតុអ្វីបានជាកាដាណាជាប្រទេសរឹងមាំ ។ យើងគ្មានថ្ងៃយល់ព្រម ឬចុះចាញ់ការគំរាមកំហែងណាទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheSimKt8y59847LhSNxpZPRYm_W-qGp5XTjG_Mdzd7TNRy42dFPdlKP5YLxQMC2YP0kRvZKs5icVcjkprLem_qYgfpf3ihRzfLyceCKA6QBbptBsbDlryGhGCTE0WcUPlPq6qZAIr84PBaeKpgsr_q9sLR16X2mXvP9cnGjp2OO9bthYzcdI_G3AxUhErY/s3072/image_2025-01-08_14-26-21%20(2).png

គួរបញ្ជាក់ថា កាណាដានឹងរៀបចំការបោះឆ្នោត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ហើយតាមលទ្ធផលការស្ទង់មតិបង្ហាញថា គណបក្សប្រឆាំងឈ្មោះ Conservative នឹងទទួលជ័យជម្នះភ្លូកទឹក ភ្លូកដី ។ មេដឹកនាំគណបក្សនេះបានបង្ហាញពីគោលជំហរថា កាណាដាគ្មានថ្ងៃក្លាយជារដ្ឋទី៥១ របស់អាមេរិកទេ ពីព្រោះកាណាដាជាប្រទេសធំ និងមានឯករាជ្យ ៕