ចាប់ពីដើមខែមករា ឆ្នាំ២០២៥នេះតទៅ គ្រឹះស្ថានអង្គរ នឹងចាប់ផ្ដើមដាក់លក់ប័ណ្ណទស្សនារមណីយដ្ឋាន បេងមាលា ក្នុងតម្លៃ៤មុឺនរៀល (១០ដុល្លារ) និងរមណីយដ្ឋានដ្ឋានក្បាលស្ពាន តម្លៃ២មុឺនរៀល (៥ដុល្លារ) សម្រាប់ភ្ញៀវទេសចរណ៍បរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaQX-GRUEuMq2JiPS2sIA8xd73sHjdzuC5Gir795NybETCXLNiPwleeognls-XCv8rXoyQqnL72UqYH3iMEe9phTQEUnEURNrxvcEL_cmSSHRa3c_zm_gvxesnaSw5mYZzGBvzRJXudee6yanSXzRgh7SkW0rdcRYuEEr_3PaXSmD_okCL4Wrao2fIKt_X/s1280/image_2025-01-08_16-33-04.png
សម្រាប់ភ្ញៀវដែលបានទិញប័ណ្ណទស្សនារមណីយដ្ឋានអង្គរតម្លៃ៣៧ដុល្លារ អាចនៅទស្សនាក្នុងរមណីយដ្ឋានទាំងពីរខាងលើដោយឥតគិតថ្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinF3X0bHC8_gxCBoGfEZ6SD_NL9JdsuvtwM3Lz8fmJYGloh4GVzIxcVbGuheRrqDudU5etO6u7_myUn7ChZ9_73Kn9tIbgzQXOm1xVIrGONCImGQm4XyCACpfhQzb0EEPyLJtLpLAwDjmtvM9QhV_CK0tM-YHyCLUEOPka_tw4f4xPG5BZiT0AuqxVOxdC/s1200/image_2025-01-08_16-33-05%20(2).png
ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ប្រាសាទនេះ មានរចនាប័ទ្មដូចទៅនឹងប្រាសាទអង្គរវត្ត ដោយបានកសាងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5WldWmct965JY6JHIdkRMtTmbkWZzJ1n2dH9-Md_lXKk9Kb9GNHQ8j2f8iDgai0UzYurqysxJ1cQXftDL7hnA0kgxDFYlfm8buc9kjUE2nnuBLPRiy4Zf4VbTBJECBYhHef2zdNpigh3_tffpe9QNhLHcybpQHFX1dMN62i07EJWJ88v-ak_Gl8oZfHER/s1280/image_2025-01-08_16-33-05.png
បើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនៅតំបន់ប្រាសាទបេងមាលា មានទំហំដល់ទៅ ៨៦៩ហិកតា។ នៅខាងកើតប្រាសាទនេះ មានបារាយណ៍ដ៏ធំមួយ មានបណ្តោយ ១៦០០ម៉ែត្រ និងទទឹង ៨០០ម៉ែត្រ។ តួប្រាសាទមានទំហំបណ្តោយ ១០៧៦ម៉ែត្រ ទទឹង ៩១៣ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0KEdP4yJnwe9Y-UMVDdrn2NiwntB-c24GKP4gESxweuPkNJ7JnhJtnKGSPRnZOp0ci7tPmMBicFXXaior6SznM51Kdup09a6MHrtzBXi-c1p1HXE5PIQXIN9u8uR9Eg4UdtHIM0WZ2JzExJmd9bGACfpHwsFIg0hC8Wshc7hlkDvKErNiQUmuva4NY3B0/s1000/image_2025-01-08_16-33-06.png
គួរបញ្ជាក់ថា ប្រាសាទបេងមាលា ជាបេតិកភណ្ឌជាតិ ដោយដំបូងឡើយប្រាសាទនេះមានសភាពទ្រុឌទ្រោមខ្លាំង ដែលការបែកបាក់មានទំហំពី៦០ ទៅ៧០ភាគរយ ខណៈបច្ចុប្បន្នត្រូវបានអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាបេតិកភណ្ឌចិន ធ្វើការរួមគ្នាដើម្បីស្រាវជ្រាវ និងជួសជុល៕