Home Blog Page 708

ពិសេសខ្លាំង! ខេត្តបាត់ដំបង ត្រៀមរៀបចំពិព័រណ៍ម្ហូបអាហារខ្មែរដ៏ធំ នាថ្ងៃឆ្លងឆ្នាំសកល

0

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៤ នេះបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបងសហការ ជាមួយក្រុមការងារ ស.ស.យ.ក ខេត្ត ត្រៀមរៀបចំការតាំងពិរព័រណ៍ម្ហូបអាហារខ្មែរ ដើម្បីអបអរសាទរក្នុងពិធីបុណ្យឆ្លងឆ្នាំសកល២០២៤-២០២៥ខាងមុខនេះ ដើម្បីបង្ហាញពីម្ហូបខ្មែរដ៏សម្បូបែបរបស់អ្នកខេត្តបាត់ដំបង ក៏ដូចជាទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាកំសាន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga2DLcWFgQR2s3ytH7qPRwVAdRHZFOQbigo_tUaGvUZKVYELZ4Gcp6Xz1FgzPSxA3YGvHAPVegnat2HxVg2EevmhnmiQUGnTI3s_isKJLq_oMXELRUdhj0lrmuoy_CT0aAyFb9XDgn3RZIkfQ8UtW-1HHXcWblHQqiF_BI0u8aIHdTjlWDNqWAnm0ovaV4/s1280/photo_2024-12-18_11-32-48.jpg
ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា ការតាំងពីពណ៌ម្ហូបអាហារខាងលើនេះ នេះក៏បានបង្ហាញពីសក្តានុពលរបស់ខេត្ត ក៏ដូចជាផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏សម្បូរបែបរបស់អ្នកបាត់ដំបង ទៅកាន់ភ្ញៀវទេសចរ ឱ្យបានស្គាល់កាន់តែច្រើន។ ឯកឧត្តមអភិបាលខេត្តបានណែនាំឱ្យមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ខិតខំរួមគ្នារៀបចំឱ្យបានល្អឱ្យមានភាពប្លែក ទាក់ទាញ និងបញ្ចូលបន្ថែមសិល្បៈវប្បធម៌ មុខម្ហូបថ្មីៗឱ្យកាន់មានភាពសម្បូរបែបផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr-hYVRk4SdKLnmWka4ndMDHNhT2jzD8DKc6TA6Hx6-q_0ri5WDtkbb1IdAtS7H03Gau638Ft5-ozy9wr7wZOo6EkA7OpBx_BXNprx8ZfImhb9VpUQaMAaE0nYo1h4gwDNCZ-Qr8F2UofUFT_hpbBj_hwmV6YJT7ynVBXyzGWPkxZUKSkpMdX-S9_4mC9d/s1280/photo_2024-12-18_11-32-43.jpg

សូមជម្រាបថា ការតាំងពិរព័រណ៍ម្ហូបអាហារខ្មែរ ក្នុងឱកាសអបអរពិធីបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខនេះនឹងរៀបចំនៅផ្លូវលេខ១ មុខអគារសារ:មន្ទីរប្រវត្តិសាស្រ្ត ខេត្តបាត់ដំបង(សាលាខេត្តចាស់) រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ធ្នូ ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmz13z_k0ek5YzQMp5zcLfw3yPia0ZcmhPcBT16rwQOO3mjrK8VjAaDSTnrVwOgMPPspRzI2ZDvvTfVfGvwUjMI3Dk2OubVpRcg9vt7wDb2CRfSnwiefthaKh0qYDm2uv1ZyJVr9XWOIElme6morRwFK_M5Ue3wsynhiI_9DZF36DQWUyhRvphwI3J9wZw/s960/photo_2024-12-18_11-32-42.jpg

ប្រភពដដែលបានបញ្ជាក់ទៀតថា នាពេលកន្លងមករដ្ឋបាលខេត្តបានរៀបចំព្រឹត្តិការណ៍ផ្សេងៗជារៀងរាល់ឆ្នាំ ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានណែនាំឱ្យតាមបណ្តាខេត្តរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបង្កភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaHGixUrzuQ1AeF6xKpxTagvCOHJKg2ePIUMVUw8iVuvojVM7qVz64JYie15RevWl2O7jY8wR0U1OjPTH2Ds91HTpE0SchH32ZuivxALBN2VPKMsX51dBipSK216qEAoBnZ5TR2JUw75VC7Jeil5D7xu2RG4pl5hyphenhyphenue8klYWGMZC9uWgPJbJtGIYCGKXqr/s960/photo_2024-12-18_11-32-41.jpg

ដល់ពេលហើយ! គ្រូពេទ្យថៃត្អូញត្អែរថាពលរដ្ឋប្រទេសជិតខាងនាំគ្នាមកព្យាបាលជំងឺធ្វើឱ្យប៉ះពាល់ដល់សិទ្ធិពលរដ្ឋរបស់គេ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មាន Thairath រាយការណ៍ថា គ្រូពេទ្យបានលើកឡើងពីមន្ទីរពេទ្យថៃនៅតាមព្រំដែនទទួលព្យាបាលអ្នកជំងឺមកពីប្រទេសជិតខាង ធ្វើឱ្យប៉ះពាល់សិទ្ធិពលរដ្ឋថៃ ។ មន្ទីរពេទ្យថៃអនុវត្តតាមគោលការណ៍សិទ្ធិមនុស្ស និងចំណាយប្រាក់ព្យាបាលបែបមនុស្សធម៌ ហើយគ្រូពេទ្យបានសំណូមពរឱ្យដោះស្រាយបញ្ហានេះ ដោយការសហការជាមួយប្រទេសជិតខាង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYgsPVY9S3Y3hDz0Lh7lKguPWUm086aAILcqcTBxxnipJGeju3aiGGv_MW6F9ibDlY4IILz6VkqAbRaSkunvv0SVc5t95QAuBZEaMLc3W89UBSgRHcz5Khyphenhypheng-W1cINoOVmfb2w8Q5FkaFxyN0yix9M0To7xu1UnIrTfKSEPcmFhLTroDh1p70WGjbX7mGt/s1567/image_2024-12-18_10-53-11.png
ហ្វេសប៊ុកផេកឈ្មោះ Drama-addict បានបង្ហោះសាររបស់គ្រូពេទ្យនៅមន្ទីរពេទ្យថៃតាមព្រំដែនថា ស្ត្រីមីយ៉ាន់ម៉ាបានមកសម្រាលកូនដោយវះកាត់នៅមន្ទីរពេទ្យថៃរយៈពេលយូរ ហើយត្រូវបង់ថ្លៃព្យាបាលជាច្រើនសែនបាត ។ ស្ត្រីរូបនេះមកមន្ទីរពេទ្យថៃជាមួយអ្នកបកប្រែ ហើយប្រាប់ថា ពេលសម្រាលកូនរួចហើយ នាងនឹងទទួលលិខិតបញ្ជាក់កំណើតកូនដើម្បីមកព្យាបាលនៅថៃពុំគិតថ្លៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFcQEmdleJA8Jy53MaG_JU7ZHXyX9T1R7kLh7yZclJDuwTp7o7Q-u-3JCdgLsyr9aO9rDY_mfJf8dJWpdHeSMdXrujCFIixaM2Wt-X2eKc5xTSHkLwvNwyh36UUH-BDqd2PnaK_4n57GR10sX6yKhHcEf06xApbi_IYGkksXMU-Fqn0xOiqWmGzrF-371c/s780/image_2024-12-18_10-53-12.png

គ្រូពេទ្យបន្តថា អ្នកជំងឺបរទេសដឹងច្បាស់បែបនេះ តើប្រទេសថៃនឹងទទួលបន្ទុកបានយូរប៉ុនណា? ថៃមិនត្រឹមតែចំណាយថ្លៃព្យាបាលអ្នកជំងឺបរទេសប៉ុណ្ណោះទេ ប៉ុន្តែគ្រូពេទ្យថៃនឹងទទួលបន្ទុកការងារច្រើនជាងមុន ។ ពលរដ្ឋថៃទទួលសេវាព្យាបាលនៅមន្ទីរពេទ្យយឺតយ៉ាវ ដោយសារមន្ទីរពេទ្យត្រូវព្យាបាលអ្នកជំងឺបរទេសយ៉ាងច្រើន ហើយទម្រាំបានពិនិត្យជំងឺ ពលរដ្ឋថៃត្រូវរង់ចាំលេខរៀង ។ បច្ចុប្បន្ន អ្នកជំងឺបរទេសដង្ហែគ្នាមកព្យាបាលនៅថៃ ដោយសារពួកគេដឹងថា ថៃគាំទ្រ ។ មិនយូរទេ ប្រព័ន្ធសុខាភិបាលថៃនឹងដួលរលំ បើរដ្ឋាភិបាល ឬក្រសួងពុំចាត់វិធានការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLSfChC3rIlH8UymG9Nm3T3lnbE56oleYwhaXBLfBMJun7ToJx28LKzWddPwCsEhQagAIz-wFH-GFTg8ABv1UiGwTbXLEcDDT7YA79C230qoVD98bm6ixmVwbNW5gzdUFkg5THQCA94_G4kPGn5es6lHOqNUJnf9eF6W8125VICgqdrz1WQi-mRUN3a_Kd/s2578/image_2024-12-18_10-53-13%20(2).png

ក្រោយគ្រូពេទ្យលើកឡើងពីកំណើនអ្នកជំងឺបរទេសនៅមន្ទីរពេទ្យព្រំដែន ជំនួយការរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ថាណាក់គ្រីត ជីតប៉ារីរ៉ាត់ និយាយថា ជនបរទេសគ្មានសិទ្ធិព្យាបាលពុំគិតថ្លៃនៅមន្ទីរពេទ្យថៃទេ លើកលែងតែពួកគេធ្វើការស្របច្បាប់នៅថៃ ។ ពលរដ្ឋប្រទេសជិតខាងចូលមកថៃខុសច្បាប់ ដូចជា នៅស្រុកមេស៊ត ខេត្តតាក គឺមន្ទីរពេទ្យថៃបានព្យាបាលបែបមនុស្សធម៌ និងគោរពគោលការណ៍សិទ្ធិមនុស្ស ដោយពុំទាមទារថ្លៃព្យាបាល ។ ប៉ុន្តែអ្នកជំងឺទាំងនេះអាចព្យាបាលបានតែ១៤ថ្ងៃ ត្រូវត្រឡប់ទៅប្រទេសខ្លួនវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzuUz4vBVJjiQH_E7BUbAcm-nxhsviZR_pxLaBi5Kz9W95EUzynK4TXPCX8XNfkkF7orJ9zUpJ5cdubalH0z68msj9vA3lwMhrPZvW7XeaNMpvMXYUrvqJxcQmSXedNwg65zP9o5u7sFQ7e7WcyZpfxNCwkRPjMPN5ItV9iRURsj5MsqWYClHjuhRsko1p/s1024/image_2024-12-18_10-53-13.png

ករណីអ្នកជំងឺក្រីក្រ គឺគ្រូពេទ្យថៃពិបាកបណ្តេញពួកគេឱ្យត្រឡប់ទៅប្រទេសវិញដោយពុំព្យាបាល ប៉ុន្តែវាក៏ក្លាយជាបន្ទុករបស់ថៃដូចគ្នា ដែលរដ្ឋាភិបាលត្រូវតែពិភាក្សាបញ្ហានេះជាមួយប្រទេសជិតខាង ពីព្រោះថវិកាឧបត្ថម្ភមន្ទីរពេទ្យបានពីការបង់ពន្ធរបស់ពលរដ្ឋថៃ ។ ប៉ុន្តែដោយសារការប្រកាន់យកគោលការណ៍សិទ្ធិមនុស្ស ទើបថៃជួយសង្គ្រោះអ្នកជំងឺក្រីក្រ ឬស្ត្រីឈឺពោះសម្រាលកូន បើគ្រូពេទ្យបដិសេធពុំព្យាបាលនឹងប៉ះពាល់ក្រមសីលធម៌ ៕

មិនគួរឱ្យជឿ! ស៊ុតមាន់មួយគ្រាប់នេះត្រូវបានដាក់លក់ក្នុងតម្លៃជាង ២៥០ ដុល្លារអាមេរិក

0

ប្រទេសស្កុតឡែន៖ ក្នុងចំណោមស៊ុតមាន់រាប់ពាន់លានគ្រាប់ មានស៊ុតមាន់តែមួយប៉ុណ្ណោះត្រូវបានគេយកមកលក់ក្នុងតម្លៃរហូតដល់ ២៥៣ ដុល្លារអាមេរិក តើស៊ុតមាន់មួយគ្រាប់នេះមានលក្ខណៈពិសេសយ៉ាងណាទៅ ទើបតម្លៃរបស់វាខ្ពស់យ៉ាងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeg8nUCKVXVNtrUTCX871A3y6eCwjjtfj1ibd-yPm1b6lBACXVDcT2BPiQV4EAD7hoeglooyyL8QxuKs2NoYTvw-RZAsnY7PWxRrQjteyY_hNIZaaLayZKLtXwQwCNwh30mCBR9avJ-V4p7Lkd-x5qn7llHkMGVajjZYGLCD5P2ayX_ZdkZM2e79v7mQab/s636/image_2024-12-18_10-49-39%20(2).png

យើងដឹងហើយថាស៊ុតមាន់គឺជាអាហារសុខភាពដែលមានតម្លៃថោ.កសមរម្យ ហើយត្រូវបានគេដាក់លក់ពាសពេញទីផ្សារ ជាទូទៅគេមិនដែលទិញស៊ុតមាន់មួយគ្រាប់នោះទេ ភាគច្រើនគឺគេទិញម្តង ៥ ទៅ ១០ គ្រាប់ដោយសារតម្លៃថោ.ក អាចប្រើប្រាស់បានច្រើនមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy1i2x3lPrDV1qYSnhHZE9jEU8Q93XQa-VKrd77akQ5tPo8oWzl8R0-1RzwO_5coL63CoJX6-kUkghoX4wJJC264qfdbD4gsNgyLDsZxzyiEkcADdPWJn86plPR_PeMPo7o9Fh7o0HNFLcBh31r6AEfFuEJ6DsB5hhfAUkUjE8BAmXeOlx6GCD20FotHwH/s976/image_2024-12-18_10-49-39%20(3).png

ទោះជាយ៉ាងណាយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស BBC ស៊ុតមាន់មួយគ្រាប់នេះស្រាប់តែត្រូវបានគេដាក់លក់ក្នុងតម្លៃរហូតដល់ ២០០ ផោន ឬស្មើនឹង ២៥៣ ដុល្លារឯណោះ។ មិនត្រឹមតែលក់បានថ្លៃប៉ុណ្ណោះទេ ស៊ុតមាន់មួយគ្រាប់នេះថែមទាំងត្រូវបានដាក់លក់ក្នុងទម្រង់ជាការដេញថ្លៃ ដោយមនុស្សជាច្រើនព្យាយាមដេញថ្លៃទិញវាទៀតផង។ បើយោងតាម BBC មូលហេតុដែលស៊ុតមាន់មួយគ្រាប់នេះមានតម្លៃថ្លៃ គឺដោយសាររូបរាងរបស់វាខុសប្លែកពីគេ ពោលគឺមូលដូចបាល់តែម្តង ខណៈរូបរាងពិសេសនេះបានកើតឡើងតាមធម្មជាតិដោយពុំមានការកែច្នៃអ្វីឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHWnl6B10EilOKv-IP78O-BOViJ280oYCblLPSFZqEi7-SijzOkZegXPy7mY42kPHjCH_TN6zg77W1wnalXHSANoCFUpz0xuY2YFC-Z6OGaifrE7qLLFfk4Ja0SqYpRKkgyCblkfq0iQZbbS8B1i1zdpFXAp9wWOQ26OIeQCKVPkvo-KuVERkj-s0k_XdI/s900/image_2024-12-18_10-49-39.png
ប្រភពខាងលើបានបន្តថា តាមពិតទៅស៊ុតមាន់មួយគ្រាប់នេះគឺគ្រាន់តែជាស៊ុតមាន់ធម្មតាប៉ុណ្ណោះ ដោយសាររូបរាងចម្លែករបស់វា ទើបគេយកមកលក់ក្នុងតម្លៃខ្ពស់តែម្តង។ ស៊ុតមាន់ចម្លែកនេះ ត្រូវបានគេរកឃើញនៅផ្សារទំនើបក្នុងប្រទេសស្កុតឡែនដោយអ្នកស្រី Roz Rapp ទិញវាមួយប្រអប់មានចំនួន ១៥ គ្រាប់ជាមួយតម្លៃ ២.៤០ ដុល្លារ ក្នុងគោលបំណងទុកញ៉ាំជាធម្មតា។ ប៉ុន្តែក្នុងចំណោម ១៥ គ្រាប់អ្នកស្រីក៏ប្រទះឃើញស៊ុតមាន់មួយគ្រាប់ខុសគេ ហើយក៏មានគំនិតដាក់លក់ដោយការដេញថ្លៃតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpSKjfosZmozHP0hrRj2omM4TDnKnbdHZa2KFVaNMRQkUsMuSpvdRAveGKHYDeDsncWzgIOhyphenhyphenehluAzWzJzxlkvglvhwfC2hZ6KD67ticmzwPwvy6DS1rVuGJRZLAjjFIPEFJ6VAemMLkxM0aCE0y2vnr4k5r-puoG2fKGQgQvBTUg1pNISqhzU1dc9r_D/s1400/image_2024-12-18_10-49-39%20(4).png
ទោះជាយ៉ាងណាប្រាក់ចំនួន ២៥៣ ដុល្លារអាមេរិកនេះត្រូវបានអ្នកស្រី Roz Rapp ដែលជាម្ចាស់ស៊ុតនេះ បរិច្ចាគវាទៅឱ្យមូលនិធិ Iuventas ដែលជាអង្គការសប្បុរសធម៌ ផ្តល់ការណែនាំ ការបង្វឹកជីវិត និងជំនួយសុខភាពផ្លូវចិត្តដល់យុវជននៅទូទាំង Oxfordshire៕

មិនធម្មតា! ឥណ្ឌាបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលនូវការសាងសង់ផ្លូវជាង ១០០ គីឡូម៉ែត្រត្រឹមតែ ១០០ ម៉ោងប៉ុណ្ណោះ

0

ប្រទេសឥណ្ឌា៖ ធ្លាប់គិតថាមានតែប្រទេសចិនទេដែលចំណាយពេលតិចក្នុងការសាងសង់ ហើយទទួលបានផលលឿន ទោះជាយ៉ាងណាថ្មីៗនេះឥណ្ឌាបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលនូវការសាងសង់ផ្លូវមិនធម្មតារបស់ខ្លួន ដោយចំណាយពេលត្រឹមតែ ១០០ ម៉ោងប៉ុណ្ណោះក្នុងការសាងសង់ផ្លូវជាង ១០០ គីឡូម៉ែត្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiFV9Vs-kM_vtY78FCn1WDv04RI8Pz5AV04voQ3aWRIdkvOEte3j7vLLwBNOM1KF9TvAiKuXBDahfkPSUaRQ2w-ZQq2i4R5AYJ2DphyphenhyphenDhiy0-lCSWCJs1VHP3d6LGlAWBuEGPusfd2qKr1EwLBBrL33483QLZ_dKDwx4IhhmJGfRObrnGXypKgGXUrkqcA/s1024/image_2024-12-18_09-51-22.png
ក្រសួងដឹកជញ្ជូនផ្លូវគោក និងផ្លូវហាយវ៉េ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសឥណ្ឌាបានបង្កើតប្រវត្តិសាស្ត្រដោយចាក់បេតុង bituminous ប្រវែង ១១២.៥ គីឡូម៉ែត្រនៅលើផ្លូវ Ghaziabad-Aligarh Expressway ក្នុងរយៈពេលត្រឹមតែ ១០០ ម៉ោង ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​សម្រេច​បាន​ស្នាដៃ​នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFt1TG5Zis9tLbfGXAd4inOFhkwVnm0TE9YsZz7_8ZIjF1qu8SPZf4h12rdQ7lAanuba9kDXfs144PPQ343C7Kc5dsw7G2bla-1Ce4Vmn8twkbDoPCZKoZGpcHsyheT4I98KvF69FPwKMAyX4y5nm_tKhOR0hJbVZtys553N0Itnj4SYpjUbaKWiZTGDcW/s1200/image_2024-12-18_09-51-09%20(2).png

ផ្លូវ Ghaziabad-Aligarh Expressway លាតសន្ធឹង ១១៨ គីឡូម៉ែត្រ ដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ការដឹកជញ្ជូនរវាងតំបន់ដែលមានប្រជាជនរស់នៅច្រើន។ លោក Nitin Gadkari រដ្ឋមន្ត្រីដឹកជញ្ជូនផ្លូវគោក និងផ្លូវហាយវេ បាននិយាយថា តាមរយៈការតភ្ជាប់តំបន់ឧស្សាហកម្ម តំបន់កសិកម្ម និងស្ថាប័នអប់រំ វាក៏ដើរតួជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ សម្រួលដល់ចលនាទំនិញ និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhessQ9ipjQaT7HrzkKv8u2x2VTVowxy89sUIvwWpAXulBnqx96Za2sWG41UP6SRmnIUi2UWTrPpMLFhxH_dtkWmbVxx1QPxFgvDJm0brEjiAbJW4anh3B-XrLA8P0bjOihymoQJdnjmBWRC68u26avvQhPUCnylhwGXYHOXDFJqnII2uJNrN8POGbTC40_/s1200/image_2024-12-18_09-51-09.png

Gadkari បានបន្តថា គម្រោងនេះប្រើប្រាស់បច្ចេកវិទ្យា Cold Central Plant Recycling (CCPR) គឺជាបច្ចេកវិទ្យាបៃតងប្រកបដោយភាពច្នៃប្រឌិត ដែលអនុញ្ញាតឱ្យកែច្នៃវត្ថុធាតុដើម អាចកែច្នៃបាន ៩០% កាត់បន្ថយការប្រើប្រាស់សម្ភារៈ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន ដោយសង្កត់ធ្ងន់ចំពោះនិរន្តរភាព និងប្រសិទ្ធភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMcGO7XYZ5A8oJtiodU_sKO4rXtsgvXTNe1RYIsjmrojVANA8DF2lkTj8Ome64utmCQ-oA3nbpIess8-8OMo7Kt5_UyKPXP8qKu_wSRy7ZoMo5elFQ47INrPiQ5bLGs9lnd0C8ECjaFvFMs8GHTjTILyoIIwwV3DwBMn7gGBcixeSvrC50ZzjifkaLpN08/s1280/image_2024-12-18_09-51-10%20(2).png

សមិទ្ធផលដ៏អស្ចារ្យនេះនេះនឹងធានានូវភាពចល័តពិសេសសម្រាប់អ្នកដំណើរគ្រប់រូប ការលើកកម្ពស់ពាណិជ្ជកម្ម និងការជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការអភិវឌ្ឍផ្លូវល្បឿនលឿនលំដាប់ពិភពលោកក្នុងល្បឿនលឿនបំផុតដោយមិនប៉ះពាល់ដល់គុណភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid_BibjwEi4BB4tmpFWQwhzYN1GP7NxYeM5uU7ig3WlzG_bFLP4c7y5Fx87GLo_TfOo_8TNH-wTAsPh4OqawzBZe181JeVhHxZPwsuouql9yhLgCrKnvBQYfwBNa8pSTujn5lpj8UwhvRJqYWOif6ADibNfuCM9cca66mYyY2Y_B6lp0evfXta0tdwdyLj/s1200/image_2024-12-18_09-51-10.png

គួរបញ្ជាក់ដែរថា ផ្លូវ Ghaziabad-Aligarh ស្ថិតក្នុងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា ដែលកំណត់ត្រានេះត្រូវបានធ្វើឡើងនៅខែឧសភា ឆ្នាំ២០២៣ ជាផ្លូវដែលសាងសង់លឿនជាងគេបំផុតក្នុងពិភពលោក ដោយវាជាផ្លូវល្បឿនលឿនក្រាលដោយប្រភេទបេតុង bituminous ផ្តល់ភាពងាយស្រួលក្នុងការសាងសង់ និងធន់សម្រាប់ការប្រើប្រាស់៕

Vietjet ផ្តល់ជូនការបញ្ចុះតម្លៃ 10% លើការកក់សំបុត្រធ្វើដំណើរជាក្រុមរហូតដល់បំណាច់ឆ្នាំនេះ

0

ភ្នំពេញ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet ផ្តល់ការប្រូម៉ូសិនបញ្ចុះតម្លៃពិសេសដល់អ្នកធ្វើដំណើររហូតដល់ 10% (*) លើការកក់សំបុត្រយន្តហោះជាក្រុមសម្រាប់សំបុត្រ Eco-class ដែលការផ្តល់ជូននេះមានកំណត់។ ឥឡូវនេះ អ្នកធ្វើដំណើរពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រពិសេសនេះ ដើម្បីអបអរឆ្នាំថ្មីឆ្នាំ ២០២៥ សម្រាប់ការធ្វើដំណើរដ៏រំភើបរីករាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPnNL5hkKTgKisa93I6nwHonBtNXDno2euBkdHL6mMsR3ueRMnoTsPMMpjXfW6hpk6dYycWW97w3Ea7nFq5ye_8u5Eh2RYldLi26Y7AdSVyrHR-2V1uUTZTpdMuVH09ntwjafP5i3NaO3w0VkLVvvIuddOejaju7fcBBuNFLLP4o4EacC6m7WIer8jcINe/s1480/dieulethumbnail-1609390127692.jpg

ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ អ្នកដំណើរដែលធ្វើដំណើរជាក្រុមពី ៣ ទៅ ៥ នាក់ (**) អាចរីករាយជាមួយនឹងការសន្សំប្រាក់យ៉ាងច្រើននៅពេលកក់សំបុត្រយន្តហោះតាមរយៈ Vietjet។ ការផ្តល់ជូនដ៏ពិសេសនេះ មាននៅទូទាំងបណ្តាញជើងហោះហើរទាំងអស់របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ហើយអនុវត្តចំពោះជើងហោះហើរដែលបានគ្រោងទុកនៅចន្លោះថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥ (***) ដែលធ្វើឱ្យវាក្លាយជាពេលវេលាដ៏ល្អឥតខ្ចោះសម្រាប់រៀបចំផែនការវិស្សមកាល ការជួបជុំគ្រួសារ ឬដំណើរផ្សងព្រេងជាក្រុមនាឆ្នាំខាងមុខ។ លោកអ្នក អាចកក់សំបុត្របានយ៉ាងងាយស្រួលបំផុត តាមរយៈគេហទំព័រ www.vietjetair.com ឬតាមរយៈកម្មវិធីទូរស័ព្ទ Vietjet Air។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF5iOQ9vodjozt77L2ugd-K6Z8eDVjw4wUVayGtE_VMGqgPiQy4ZDumwUnLZI3bdFpG6f5S0Ft3tfJdqmziSIte-5uEcfN-MSFIMK3pTSrXV0Tam7M4BWL1wpxT620EoDnQQdeC1uHvQ8ZEQ4BwO56IIah10RyrL1Z7V2M-yEPEdOaA6cwgKSMXlGttG83/s1600/Photo_2_Vietjet_grows_its_fleet_with_new_generation_A330neo_aircraft.jpg

ជាមួយនឹងបណ្តាញជើងហោះហើរដ៏ធំទូលាយនៅទូទាំងប្រទេសវៀតណាម អាស៊ី និងតំបន់ជាច្រើនទៀត Vietjet ផ្តល់ជូនអ្នកធ្វើដំណើរនូវឱកាសធ្វើដំណើរតាមរយៈការផ្តល់ជូនតម្លៃសំបុត្រសមរម្យ ដើម្បីទៅកន្លែងថ្មីៗ។ គិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ ក្រុមហ៊ុនអាកាសចរណ៍នេះ ដំណើរការបណ្តាញហោះហើរទូទាំងពិភពលោកដែលមានទិសដៅជាង ១៦៨ ដែលធានានូវជម្រើសជាច្រើនសម្រាប់អ្នកដំណើរគ្រប់ប្រភេទ។ ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ អ្នកដំណើរពីប្រទេសកម្ពុជាអាចដើរកម្សាន្តនៅរដ្ឋធានីដ៏រស់រវើករបស់វៀតណាម មុនពេលទៅដល់កន្លែងទេសចរណ៍ផ្សេងទៀត តាមរយៈការតភ្ជាប់បណ្តាញជើងហោះហើររបស់ក្រុមហ៊ុន Vietjet។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha5VkahBgQ3T2sjRKpqW6ZuRFS05ypOySKdIAhtg9YbttQFyCBJRlK-cXzYKAQANaxGE-KQksnpuJhWaMPSZhCUeElCiFdsCS5FQyDDskk0RkPN9Osw9xyBlD3Esxyj6Mj0tmy9GTq3Aee-j-1oSh3F_CBdgkVF-L0chmyIlRva95uKMtK3o5g_RuGGnB7/s1600/Vietjet%20aircraft%20(2)%20(3).jpg

ក្រុមហ៊ុន Vietjet ប្តេជ្ញាផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍ធ្វើដំណើរប្រកបដោយគុណភាពខ្ពស់។ អ្នកដំណើរអាចរីករាយនឹងការធ្វើដណើរប្រកបដោយផាសុកភាពនៅលើយន្តហោះទំនើប និងទទួលបានបទពិសោធន៍សេវាកម្មដ៏ល្អឥតខ្ចោះពីបុគ្គលិកអាកាសចរដ៏រួសរាយរាក់ទាក់។ នៅលើយន្តហោះរបស់ Vietjet មានម៉ឺនុយដែលផ្តល់ជូនម្ហូបអាហារពិសេសរបស់វៀតណាមដ៏ឈ្ងុយឆ្ងាញ់ជាច្រើនមុខ ដូចជា ហ្វឺ បាញ់ មី និងកាហ្វេទឹកកក ដែលជាអត្តសញ្ញាណដ៏ទាក់ទាញបន្ថែមនៃវប្បធម៌វៀតណាមសម្រាប់រាល់ការធ្វើដំណើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx5iehjRRPt8SrPhtKBGzZYMjU9LNAqryJ-BUXU3Q4sPYqYavPJlRpAWL7X2AcHqroNOr6bO4Gdu1anG3XqgVsDVGu4KCjqxdQQkLrAWS1vJO9UlApRdQG3HcV2wrpDJFZtgP-MTrZdNvTTBZH5kTk3RXtLRcCVh6JIIpQhkrN3RgfsOTXG2MiZmrcxJRd/s1600/vja330aircraft-1684210053664.jpg

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ
(**) មិនរាប់បញ្ចូលកុមាអាយុក្រោម ២ ឆ្នាំ។
(***) មិនរាប់បញ្ចូលថ្ងៃបុណ្យជាតិ និងរដូវបុណ្យទាន

###

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3ZfMA0xrSTP74UYcEyP-d7-j43-cYFVgoUbH9M1y80udyJIi6Y0lFLko8tTJx3X4UO2MxBwCJmAmnTkRrnveGRTjUYkN1ER4mYkUqUEaBVEgdn08YWCkYfIyHhTYokD_VmbMOdPhadoZ7x9QY_XxsoFqdDt5myTSqhG0HftZpAiRi70CS673PyRZ7E1E/s1912/a330-at-han-1688956488605.jpg

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwbU7MVDEbapTMYdyfWUiRIQExeojD34VHzK4LPJYibE2Ylvrx-_1NU9ZyQjWsFHSZxCkjDNmW3uszdo3FSF9fOaPFAjt7IrECpY3uaJfwzLG5F874TbO6hJh_4CmRcL4xloV_sp4bwsJAdJOCeXmL_-WcDHhnk_WDn2g3hS3mtHp-jq15msMoYqzxMA4/s1701/Vietjet%E2%80%99s_regional_state_of_the_art_aircraft_maintenance_center.jpg

ព័ត៌មានបន្ថែមនៅ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
QED Agency
លោក មី សុវណ្ណ (Sovann)
អ៊ីមែល៖ media@qed.agency
លេខទំនាក់ទំនង៖ +855 88 6000 321

Vietjet Air
កញ្ញា កែវ ដួង (Amy)
អ៊ីមែល៖ kieuduong@vietjetair.com
លេខទំនាក់ទំនង៖ +84 932 775 066

ថៃដាស់តឿនឱ្យពលរដ្ឋការពារខ្លួនក្រោយរកឃើញកូនសិស្សឆ្លងជំងឺ Norovirus ជាង១ពាន់នាក់

0

ប្រទេសថៃ ៖ សារព័ត៌មានថៃបានរាយការណ៍កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ថា មន្ទីរសុខាភិបាលថៃបានដាស់តឿនឱ្យពលរដ្ឋប្រុងប្រយ័ត្ន និងការពារខ្លួន ក្រោយរកឃើញកូនសិស្ស គ្រូ និងបុគ្គលិកសាលាឆ្លងជំងឺ Norovirus រហូតដល់១,៤៣៦នាក់ ដោយសារពួកគេចូលរួមក្នុងកម្មវិធីប្រកួតកីឡារបស់សាលារៀននៅស្រុកក្លេង ខេត្តរ៉ាក់យ៉ង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiORuH6UjOJzrk1hDsY_TheYoB_wZWCpLIN1KUqdfHTf5wU_xgAYSgnugsF_fiQ2Xs_x9btjTeEdyE1vmoDExdjPPC9F11c65mW3_MJ6twqWQgax5XeAu6-j8tEg62E6GeOcpb4-2_DwFSDnC-cqur6XCfjTOazS0oYDBCDedp_hkwcphvURtZrt45wTUP3/s1024/photo_2024-12-18_09-26-49.jpg
Norovirus គឺជាជំងឺឆ្លងរាតត្បាតមួយដែលពិភពលោកកំពុងតាមដាន ក្រោយពីវាឆ្លងខ្លាំងនៅប្រទេសចិន ។ ជំងឺនេះនឹងបណ្តាលឱ្យរលាកប្រព័ន្ធរំលាយអាហារ ឈឺពោះ ក្អួតចង្អោរ ហើយវានឹងធ្វើទុក្ខធ្ងន់ធ្ងរលើកុមារ មនុស្សចាស់ និងអ្នកសុខភាពខ្សោយ ហើយបច្ចុប្បន្ន ពុំទាន់រកឃើញថ្នាំការពារនៅឡើយទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-9XX6UhfozrPzH8yjvHA-PUdj0ROz-vPTZCObHeyqK_FYyfFgezkjQXYlPnKSmMY4iVUGXoLMTWeQh657Xt6xDdQzAsBPdJnmGeAihDsNdUxLhpuHHRtVTdIjyGuUjM9wbKLx_lnncPffGGq-ZKwU-EnThCHt1d0YdYN-iiu4z_FX4kX_9uTS6J-WpVa3/s1280/image_2024-12-18_09-38-37.png

កាលពីថ្ងៃទី១៦ ខែធ្នូ កន្លងមក អគ្គនាយករងនៃមន្ទីរសុខាភិបាល លោក ធិទិ ស្វែងថាំ និយាយថា ជំងឺ Norovirus បានឆ្លងរាតត្បាតខ្លាំងក្នុងសាលារៀន២កន្លែងនៅស្រុកក្លេង ខេត្តរ៉ាក់យ៉ង គឺកូនសិស្សឆ្លងចំនួន១,៤១៨នាក់ រីឯគ្រូ និងបុគ្គលិកសាលា ឆ្លង១៨នាក់ សរុបស្មើនឹង១,៤៣៦នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxvkRwy9D-vrSKUVqgxL3zysj3UaAmHX8Rroat94C9BpuBt3_BCi9qWzaULhdpv89lpURc1AuIFjARf-3jd_JpH45v5bw84akNd9LTfNVL1RjOUPDf9B2T0sZyJIdSz77bmTM3a7COWjUwKjlWe-OhWPgNbfwpvpmumweBfckYv1z7PVLL-hBMKeKNd_9-/s1920/image_2024-12-18_09-38-37%20(2).png

មូលហេតុបណ្តាលឱ្យជំងឺនេះឆ្លងខ្លាំងក្នុងសាលារៀនទាំង២ គឺមេរោគនៅលាយឡំជាមួយទឹក និងទឹកកក ដែលកូនសិស្សផឹកពេលមកចូលរួមប្រកួតកីឡា ហើយកូនសិស្សបានឆ្លងជំងឺនេះច្រើនដោយសារប្រព័ន្ធការពាររាងកាយខ្សោយជាងមនុស្សពេញវ័យ ។ ជំងឺនេះឆ្លងច្រើននៅរដូវរងា ជាពិសេស សាលារៀន ភោជនីយដ្ឋាន មន្ទីរពេទ្យ កន្លែងថែទាំកុមារតូចៗ រថយន្តក្រុង និងនាវាទេសចរណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYvJwDHjp_gVQ5ki4oiz-Su_BFih4RY5306NeK0SMtwEXwkQwwcUdH0iU5ZBvQ4WnMYS3boW0I8gnAiFUzboKdDAn20QETMGLTMd73NPoOLrkHKQVeeW3W5bSGGfj9zcqJqSWCetjy9bbbjHaReUaaEVYBK_9v24QSgB2f_37lUq1ZxDN595anI55KPFGu/s600/image_2024-12-18_09-38-39.png

ជំងឺនេះងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមយៈការបរិភោគអាហាររួមគ្នា និងឆ្លងតាមទឹក អាកាសធាតុ ការប៉ះពាល់ និងការដកដង្ហើម ។ ក្រៅពីនេះ វាឆ្លងតាមរយៈការប៉ះពាល់អ្នកជំងឺដោយផ្ទាល់ ការប៉ះពាល់សម្ភារៈផ្ទុកមេរោគ Norovirus និងបរិស្ថានគ្មានអនាម័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghf-rUZ7lZD_BMZeNXvYX29Y_GLm9b011PYX4-A2AWqpXN0Y-7G1kBtgVtoHGp51gl7WlrRXqTw8tb-MNvPqP4R5DsHT0jKLOEpi45FJkzpnIg9KZjhgA6W_ti6WpIhaM3XELD75nVPsSGcgad4OYpbphf9NMnowPAoX4VVJw2P_lmV-lxoZ6d2dTxMBp8/s740/image_2024-12-18_09-38-39%20(2).png

*វិធីការពារខ្លួនកុំឱ្យឆ្លងជំងឺ Norovirus ៖
-បរិភោគអាហារទើបចម្អិនថ្មីៗ និងប្រើប្រាស់ស្លាបព្រារួមដួសអាហារ
-លាងបន្លែ និងផ្លែឈើឱ្យស្អាត
-លាងដៃដោយទឹកស្អាត សាប៊ូដុំ និងអាល់កុល មុននិងក្រោយធ្វើការងារប្រចាំថ្ងៃ
-ផឹកទឹកស្អាត និងចៀសវាងការប៉ះពាល់ទឹកមិនស្អាត

*រោគសញ្ញា និងភាពធ្ងន់ធ្ងររបស់ជំងឺ Norovirus ៖ គឺរាគរូស ចុកពោះ ក្អួតចង្អោរ ឈឺក្បាល ក្តៅខ្លួន ឈឺចាប់ខ្លួនប្រាណ និងអស់កម្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwCEVp6Yo_jVD-ZIpy-HCGX4gO8jQUxL-0bOb7BTp9RImnZ6SOTnHzpOTrbdPo1fdiDCKcBadzFJnv_JC_syNOrlEDXnMZ58MQoqvJO_eyNNzfx_5MazgeBcTkTb1SMlpmuDG16wfAIeLIlQWBzarDciH3H8IUO0bRJzSXd9MKOsXsbv_l4So0z1lRlFWI/s512/image_2024-12-18_09-38-39%20(3).png

វានឹងចាប់ផ្តើមបញ្ចេញរោគសញ្ញា ចាប់ពី២៤ម៉ោង ទៅ៤៨ម៉ោង ក្រោយពេលឆ្លង ហើយធ្វើទុក្ខខ្លាំងចំពោះកុមារដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ដូចជា ៖ ខ្វះខាតទឹកខ្លាំង និងអាចស្លាប់បាន បើពុំព្យាបាលទាន់ពេលវេលា ៕

មិនបាច់ទិញផលិតផលនាំតែអស់លុយច្រើនអី! ចេះតែវិធីសាស្ត្រនេះក៏ស្បែកសលឿន មានសុខភាពល្អដែរ

0

បច្ចុប្បន្នមនុស្សជាច្រើនតែងចំណាយលុយទិញផលិតផលដូចជាសេរ៉ូម ដើម្បីកាត់បន្ថយភាពចាស់ ការពារស្បែកពីពន្លឺព្រះអាទិត្យ ជួយឱ្យស្បែកសស្អាត និងមានសុខភាពល្អ។ ទោះជាយ៉ាងណាប្រសិនបើអ្នកមិនចង់អស់លុយច្រើន យើងមានវិធីសាស្ត្រងាយៗដើម្បីធ្វើសេរ៉ូមក្នុងផ្ទះ ជាមួយប្រសិទ្ធភាពខ្ពស់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij_fqmSCLWq9R50L89WW5aI-XSoRBvVp_0UxzlH1JklaWTYEX4TwSpWCekdTWHbaNeJnzeFJH2xYULOhEoTDxqesx7V5_VLA4JdLwAPfb2OdBH4C6I1MVOF94jjDAEc7531oUtvsZ1z9xB7HlosT2xDYhgFC8Kse27GdfLy9mkU1iSiBp4o0VM-mFHSXRl/s1000/photo_2024-12-17_16-47-22.jpg

ទីមួយគឺការធ្វើសេរ៉ូមពីជែល Aloe Vera៖ Aloe vera ត្រូវបានទទួលស្គាល់ថាជាផលិតផលថែរក្សាសម្រស់ដ៏ល្អបំផុតសម្រាប់ស្ត្រី ដោយសារវាមានលក្ខណៈសម្បត្តិនៃការផ្តល់សំណើម ជួយឱ្យស្បែករលោង និងកម្ចាត់ស្នាមជ្រួញបានយ៉ាងមានប្រសិទ្ធភាពបំផុត។ ដូច្នេះដំបូងយើងត្រូវ យកជែលចេញពីស្លឹកប្រទាលកន្ទុយក្រពើស្រស់ ហើយកិនឱ្យម៉ត់រលោង រួចលាយជែលនេះជាមួយប្រេងលាបមុខដែលអ្នកចូលចិត្តដូចជាប្រេងអាល់ម៉ុន ពីរបីដំណក់ ដើម្បីបង្កើនអត្ថប្រយោជន៍នៃការផ្តល់សំណើមឱ្យស្បែក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbiUtkX-Y-ptPcj3Nav8p0_P-YS5DstMB8_WaHuUhyphenhyphenvnutW3Nm0N04Nxmr8w7w3mcFfEsWGrLpqW6JPPVcwrggjYJiZ90MnYYI84HAmrEJSTtXiMgIUm04nEGNcaZZJp9JlRNPatT0kI9fGc5Lu1I7yaHRpPsZx1pUqXN3qCQ3qguLz_1GBd7NXtYYh2Op/s1280/photo_2024-12-17_16-47-24%20(2).jpg

បន្ទាប់មកយកសេរ៉ូមដាក់ចូលក្នុងប្រអប់កញ្ចក់ ហើយទុកក្នុងទូទឹកកក ដើម្បីឱ្យវាត្រជាក់ពេលលាប។ នៅពេលអ្នកចាប់ផ្តើមលាប ចូលលាងសម្អាតមុខជាមួយទឹកត្រជាក់ជាមុនសិន ហើយលាបក្នុងបរិមាណតិចតួច និងប្រើមួយថ្ងៃពីរដង ដើម្បីបង្កើនជាតិទឹក ធ្វើឱ្យស្បែកភ្លឺថ្លាតាមបែបធម្មជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhDCZ_T3fKhM12IcXUgX4A6v6FkQJOxfz8_KyIk0vM1LgeBg0y-FX6JZYB66snf1-LERPNai1VueErTZBvY90ILlX7E1tDJSJ4N3SyKgRd4wAtf_iNSskSFt054o2Rw0qmawITqc5m7Xd2BOG7ywhsMfwQ0Ury_GZ2rYKv3m6XYNO1UtuWf89p2YeLvGkm/s1280/photo_2024-12-17_16-47-24.jpg

រីឯវិធីទីពីរវិញនោះគឺការធ្វើសេរ៉ូមទឹកឃ្មុំ ជាមួយក្រូចឆ្មារ៖ ក្រូចឆ្មារមានផ្ទុកអាស៊ីតវីតាមីន C ជាច្រើនដែលជាសារធាតុចិញ្ចឹមជួយឱ្យស្បែកភ្លឺថ្លាតាមបែបធម្មជាតិ វាមានប្រសិទ្ធភាពខ្លាំងណាស់ក្នុងការបំបាត់ស្នាមអុចខ្មៅ និងពង្រឹងស្បែកឱ្យភ្លឺថ្លាជាងមុន។ ចំណែកទឹកឃ្មុំវិញគឺជាសារធាតុផ្តល់សំណើមធម្មជាតិដែលអាចរក្សាសំណើមដល់ស្បែកជានិច្ច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbiUtkX-Y-ptPcj3Nav8p0_P-YS5DstMB8_WaHuUhyphenhyphenvnutW3Nm0N04Nxmr8w7w3mcFfEsWGrLpqW6JPPVcwrggjYJiZ90MnYYI84HAmrEJSTtXiMgIUm04nEGNcaZZJp9JlRNPatT0kI9fGc5Lu1I7yaHRpPsZx1pUqXN3qCQ3qguLz_1GBd7NXtYYh2Op/s1280/photo_2024-12-17_16-47-24%20(2).jpg

ហេតុនេះជាដំបូងអ្នកត្រូវលាយទឹកឃ្មុំសុទ្ធ និងទឹកក្រូចឆ្មារស្រស់ច្របាច់ក្នុងសមាមាត្រសមល្មម រហូតដល់វាចូលគ្នាល្អ បន្ទាប់មកបន្ថែមប្រេងផ្កាឡាវេនឌ័រពីរបីដំណក់ ដើម្បីឱ្យក្លិនក្រអូបស្រាល។ រួចផ្ទេរសេរ៉ូមនេះទៅដាក់ក្នុងប្រអប់កែវស្អាតមួយ ហើយទុកក្នុងកន្លែងត្រជាក់ងងឹត បន្ទាប់មកទៀតលាបស្រទាប់ស្តើងលើស្បែក ហើយទុកចោល ១០-១៥ នាទី រួចលាងចេញជាមួយទឹកក្តៅឧណ្ហៗជាការស្រេច ដោយអ្នកត្រូវលាបជាប្រចាំ នោះអ្នកនឹងឃើញស្បែកភ្លឺថ្លា ទន់រលោង និងសជាងមុន៕

អត្ថប្រយោជន៍សុខភាពដែលមិននឹកស្មានដល់នៃការដើរថយក្រោយ

0

ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ វិធីសាស្ត្រដើរថយក្រោយបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកស្រាវជ្រាវមកពីសហរដ្ឋអាមេរិក និងអឺរ៉ុប ជាមធ្យោបាយមួយដើម្បីកែលម្អសមត្ថភាពកីឡា និងបង្កើនកម្លាំងសាច់ដុំ។ ការដើរថយក្រោយដោយមិនងាកក្រោយ គឺជាបច្ចេកទេសបុរាណដែលមានដើមកំណើតនៅប្រទេសចិនរាប់ពាន់ឆ្នាំមុន ដោយគេជឿថាការដើរបែបនេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ បើយោងតាមការសិក្សាការដើរថយក្រោយពិតជានាំមកនូវអត្ថប្រយោជន៍ជាច្រើនមែនដូចជា៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvPoYJ_AenXSUrIK903Y2CjrJr0pXMfn2rC44Il7yUZL8e6xAoUBsu7QaN2hIL83VDNVOxeb4FcIYzcZrmWABIqSMMF52lk0tYUkwRHgwU678qt9fiEo8SGb4WBXrYQZS0Nm5iGdQlsETYnh-ThWKP-7o3yMSERZ-1tQprK8xiA8F2xpcaZY8mhI__lldM/s1024/image_2024-12-18_09-08-07.png

១.បង្កើនសុខភាពសាច់ដុំ៖ នៅពេលធ្វើចលនាថយក្រោយ រាងកាយនឹងប្រកាន់ជំហរត្រង់ដោយធម្មជាតិ ដែលមានប្រយោជន៍សម្រាប់សុខភាពទូទៅ។ វិធីដើរនេះធ្វើឱ្យសាច់ដុំកំភួនជើង កជើង និងសាច់ដុំជើងរឹងមាំ កាត់បន្ថយកម្លាំងនៃជង្គង់ និងខ្នងខាងក្រោម អាចមានប្រយោជន៍សម្រាប់មនុស្សចាស់ ឬអ្នកដែលមានបញ្ហាឈឺសន្លាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSYibu3KmGJ1Blb8iYxzf3mCD1j2ceixoXvGiXuoS4pSPEO44_RLFJvua98_4fL4FydOIvoMdetChIlpW4Ec182laLK79jdsetY6H0Vm0h0fXrqX0Sd3LnsixgekkkHVB0Xocq7xApAbhtrjEiJOQ5QxIrDy5iK_3Ul8mQuv0-2wyrwrCv0Rq3TucFwKHG/s1180/image_2024-12-18_09-08-08%20(2).png

២.ជួយសម្រកទម្ងន់៖ ការដើរថយក្រោយអាចជួយឱ្យអ្នកស្រកទម្ងន់បានលឿនជាងការដើរទៅមុខធម្មតា។ នៅពេលអ្នកដើរថយក្រោយ អ្នកត្រូវប្រឹងប្រែងបន្ថែមទៀតដើម្បីរក្សាតុល្យភាព និងសម្របសម្រួលចលនារបស់អ្នក។ លើសពីនេះ វាក៏ជួយដល់សាច់ដុំដូចជាកំភួនជើង សរសៃពួរ និងបង្កើនការរំលាយអាហារ ជួយក្នុងការសម្រកទម្ងន់យ៉ាងឆាប់រហ័ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOHS4ke6PSLDoxG30XFgAadscQM0h8SfsufpScVLRAEH7rkapOV1QG-D4_xHIr12SiaNPc7uzpne4FYplMCpE3z0Z8xaJpaXw3NOm8ahyphenhyphenkcjTiV6B3nTwJWwDpllAmZwcv9GbXcyhEpRIZH7Z_7bBbt82gTi8nK89U4MQmYByhvLwAPdhx89hyphenhyphennUzcsC-V/s1920/image_2024-12-18_09-08-08%20(3).png
៣.បង្កើនការចងចាំ៖ ការផ្លាស់ទីក្នុងទិសដៅថយក្រោយអាចជួយធ្វើឱ្យការចងចាំប្រសើរឡើងជាងមុន ការផ្តោតអារម្មណ៍ និងសមត្ថភាពយល់ដឹងផ្សេងទៀតបានខ្ពស់ជាងមុន។ នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នុង Behavioral Brain Research Cortex prefrontal បានឱ្យដឹងថា ការដើរថយក្រោយអាចជួយឱ្យខួរក្បាលរបស់អ្នកត្រលប់ទៅអតីតកាលវិញ ហើយរកមើលព្រឹត្តិការណ៍ដែលភ្លេច ឱ្យចាំឡើងវិញបានយ៉ាងឆាប់រហ័សផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoxrgjmNf6ROOs7lKxsw2lhiWb_3Lgp9FEbrCYD5uOTF-HANVm1R-FukezqLN6FgYnd4SZdpXF6qTF0R4W-11B5s_pa0oyVoofXG4CeLHqVpVjoFbjLLmLfow-aRchgk4vhNsXJGykmXdIalw_4S7_x9SVmIauB7LA8PE5AMW8Oq2t04HJ-0ZrDZ521amB/s1200/image_2024-12-18_09-08-08.png

៤.ធ្វើឱ្យផ្លូវចិត្តប្រសើរឡើង៖ ប្រសិនបើអ្នកមានបញ្ហាស្ត្រេស ឬតានតឹងក្នុងចិត្ត សូមព្យាយាមដើរថយក្រោយ ព្រោះលំហាត់ប្រាណនេះមិនត្រឹមតែជួយពង្រឹងសុខភាពផ្លូវកាយ និងផ្លូវចិត្តប៉ុណ្ណោះទេ ថែមទាំងជួយឱ្យអ្នកមានអាយុវែងទៀតផង៕

កាត់បន្ថយការឈឺធ្មេញតាមវិធីងាយៗមុនពេលទៅជួបទន្តពេទ្យ

0

មនុស្សភាគច្រើនបានលេបថ្នាំបំបាត់ការឈឺធ្មេញ ដោយសារពុំអាចទ្រាំទ្រនឹងការឈឺចាប់បាន ប៉ុន្តែពេលខ្លះ ការលេបថ្នាំពុំអាចជួយអ្វីបានឡើយ ។ តើយើងគួរតែប្រើប្រាស់វិធីណាខ្លះដើម្បីកាត់បន្ថយការឈឺធ្មេញ មុនពេលទៅជួបទន្តពេទ្យ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLF7dyCzRN_0Rjwuq8pxqx1syXWfEKU3PF7wIn-eojIDfEdLLB_vDG2_pOpMPwCs4R7yy3I-GrY3PjhgrkOyD863A2DGVn8THU64Cg1s0ysH7TJDBO5x4q6wEXMGWkFEy9asIdEs9MGfKpVZtmH8MoccsNvYpZTFvSaVDjLCPRwfyFYJwiVWd8Dv-2wLX0/s2000/image_2024-12-18_09-04-46%20(2).png

ការឈឺធ្មេញកើតឡើងដោយសារធ្មេញពុក និងការបរិភោគអាហារក្តៅ, ត្រជាក់ និងផ្អែម ហើយយើងនឹងឈឺរាលដាលកាន់តែខ្លាំងរហូតដល់បរិវេណក្រោមចង្ការ និងក្បាល ។ ការឈឺធ្មេញអាចបណ្តាលមកពីធ្មេញបាក់ និងឈឺអញ្ចាញ ហើយវាពុំងាយជាសះស្បើយដោយខ្លួនឯងទេ បើគ្រូពេទ្យធ្មេញពុំបានព្យាបាល ។ យើងអាចកាត់បន្ថយការឈឺចាប់មួយរយៈមុនពេលទៅរកគ្រូពេទ្យ ដូចជា ៖

១-ស្អំទឹកក្តៅ ៖ យកកន្សែងជ្រលក់ក្នុងទឹកក្តៅឧណ្ឌៗ ឬប្រើប្រាស់ឧបករណ៍ស្អំទឹកក្តៅ យកមកដាក់នៅបរិវេណឈឺធ្មេញ ។
២-អំបិល ៖ យកអំបិលហ្មត់១ស្លាព្រាកាហ្វេ លាយជាមួយទឹកឆ្អិន១កែវតូច ហើយកូររហូតដល់អំបិលរលាយ ។ បន្ទាប់មក បៀមទឹកអំបិល៣០វិនាទី ដើម្បីឱ្យអំបិលកាត់បន្ថយការហើមអញ្ចាញធ្មេញ និងរលាក ។
៣-ស្លឹកតែ ៖ ត្រាំស្លឹកតែ ជាមួយទឹកក្តៅ២០នាទី ហើយបៀមទឹកតែក្តៅឧណ្ឌៗ ពីព្រោះស្លឹកតែអាចកាត់បន្ថយការរលាក និងហើមអញ្ចាញធ្មេញ ។
៤-ម៉ាស្សា ៖ ការម៉ាស្សាអាចជួយកាត់បន្ថយការឈឺធ្មេញមួយរយៈ បន្ទាប់មក យកដុំទឹកកកតូចៗមកសង្កត់ និងដុសពីលើបរិវេណឈឺធ្មេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdHLRVDLUv0HEzjS4kVfXgV0IivBOso44RbibX_WC9BmiN6hejjVCu7YZjXZEPi6RaqHlaSDhWtArXLWPoRRtr3qxOu2SAdrIIDIc5OHklo5tEyxfOhnzMNrPKhc-t6IRHQD8mc9lfvGP06uSRpUVXo8Bi5mtEzt4PAN9qoY5JSF_lPtiAKEm7mI9swu7l/s1000/image_2024-12-18_09-04-46.png

៥-ផ្លាស្បៃរឿង ៖ ផ្កាស្បៃរឿង មានប្រយោជន៍ច្រើនក្រៅពីការតុបតែងលម្អ ។ ចូរយកផ្កាស្បៃរឿងក្រៀម៨ផ្កា ទៅស្ងោរជាមួយទឹក និងផឹកវាម្តងបន្តិចៗពេញមួយថ្ងៃ ដើម្បីកាត់បន្ថយការឈឺធ្មេញ និងបំបាត់ក្តៅក្នុងរាងកាយ ។
៦-ត្រកួន ៖ យកឫសត្រកួនស្រែមកបុកឱ្យហ្មត់ ហើយដាក់វាចូលក្នុងទឹក និងដួសឫសត្រកូនចេញ ។ បន្ទាប់មក លាយទឹកនេះជាមួយទឹកខ្មេះបន្តិច ហើយបៀម៥នាទី និងលាងមាត់ដោយទឹកស្អាតដើម្បីកាត់បន្ថយការឈឺធ្មេញ ។
៧-ប្រទាលកន្ទុយក្រពើ ៖ ហាន់ប្រទាលកន្ទុយក្រពើជាចំណិត និងយកទៅដាក់ក្នុងមាត់ត្រង់កន្លែងឈឺធ្មេញ ដើម្បីបំបាត់ការឈឺធ្មេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYSSKohMSjybZZJMYW9hAscmvdkM5LrFXBpLm4Y4U8neOzuffepSU9bMt6MOiEMH-cL9UrpDd4ahVF5SP1ksXMOUJ6MRNPj29rAENDyGUA0FYW0GafUDf_MyEOlusJZor1EbfgdQ8xZ9-V7ArumkhUdAH6T_Y3m4_-IdXmzhZFY96_a3k20VGAoZdnMp_X/s1080/image_2024-12-18_09-04-47.png

សរុបមក វិធីទាំងនេះគ្រាន់តែជួយកាត់បន្ថយការឈឺធ្មេញបានមួយរយៈប៉ុណ្ណោះដោយពុំចាំបាច់លេបថ្នាំ ហើយលោកអ្នកគួរតែទៅជួបទន្តពេទ្យដើម្បីប្រឹក្សាយោបល់ និងព្យាបាលការឈឺធ្មេញឱ្យជាសះស្បើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5pyT9aZvTlE34-V2CH0DhEXgWvwJHuGS1cF9mQTFDAbUayJLgZP1cYOakN59HXaZmCttvkFNMBm6d9LfxXLwVu9QVec9CiLlYrwkBjMabUm4ECZM-Jz4GxxX-6qp_-zaPmXT1gKLE4JIl_8oqezFbNjmELCRgG5bfm-ypHOcXAzVqjHuETRMi0X7iUAm7/s1177/image_2024-12-18_09-04-48%20(2).png

កោះកាពិ កោះដ៏ស្រស់សោភាហាក់រំលងភ្នែកភ្ញៀវទេសចរ

0

កោះកាពិ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលមានទីតាំងនៅភូមិឡាំដាំ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។ កោះនេះព័ទ្ធជុំវិញដោយរុក្ខជាតិខៀវស្រងាត់ពាសពេញលើផ្ទៃកោះ អមជាមួយនឹងខ្យល់អាកាសត្រជាក់បរិសុទ្ធ មានបក្សាបក្សីហោះហើរពេញផ្ទៃមេឃ រលកបោកច្រាំង និងសម្លេងសត្វស្លាបទឹកយំរំពងព្រៃជាទីសន្តិភាពផ្លូវចិត្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNGTrGvDHjcdOHkbGqtHRWBdulCoMLntHUs4j4XFJ06MG1Vf7KBTEdiOz2j9YZE8ZC-7pt4fhBMK0joQO9GYDGvgezIP-Wgmea8OlWFuNlVf1b9eISacUCurQpUuBm46c5d9cuGdiragwGdunzW1dRinudReisc7AKhxaQ1saLcJgFMdb1XlXRJLpIjhpF/s960/448022287_310740862107919_1950355839094576182_n.jpg

កោះកាពិសក្តិសមសម្រាប់អ្នកដែលស្រលាញ់ភាពស្ងប់ស្ងាត់ ធម្មជាតិស្រស់ស្រាយ ដើម្បីសម្រាកលំហែកាយក្រៅពីម៉ោងការងារ ក៏ដូចជារក្សាបាននូវឯកជនភាព ដែលក្រុមគ្រួសារ មិត្តភក្កិ និងដៃគូស្នេហា អាចមកលេងកម្សាន្តនិងប្រារព្ធពិធីជប់លៀងផ្សេងៗនៅទីនេះបានដោយសេរី។ ក្រៅពីភាពស្ងប់ស្ងាត់ ទេសភាពស្រស់សោភា ភ្ញៀវទេសចរក៏អាចជិះទូកកម្សាន្ត ទស្សនាដើមកោងកាង ញ៉ាំអាហារសមុទ្រស្រស់ៗ រំសាយអស់ទុក្ខកង្វល់ទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ1thcS7WRhOBDpUsu082QjU3kqy2tu2qhZ-_pr6J1WGRPQ6-rbeMcDFMm8hirlh4jAkr7FZPFP_acV6YB8ZPppO2wjh7S4PGFWN41F9RXEL-JfQ84V9MWyatyjUiHZnQY6jZuZ-EPJanu17Fw2NDAvr33OwBpR3Sk1JxikLS-PZc2i-LpUiV-b1Lg-4Zy/s960/448246505_310742878774384_2043969228047187073_n.jpg
ជាមួយផ្ទៃដី ១៤,០២៩ ហិកតា កោះកាពិផ្តល់ប្រភពសារធាតុចិញ្ចឹម គាំទ្រដល់ការនេសាទតាមឆ្នេរសមុទ្រ ជាពិសេសមានព្រៃកោងកាងដែលជាជម្រករបស់សត្វស្លាបកម្រ ដូចជាសត្វត្រយ៉ងយក្ស និងថនិកសត្វដែលកំពុងរងការគំរាមកំហែងជាសាកល ដូចជាពង្រូលប្រភេទ Manis javanica និងស្វាព្រាមផងដែរ។ ដូច្នេះបើបងប្អូនបានទៅដល់ខេត្តកោះកុងហើយ សូមកុំរំលងរមណីយដ្ឋានកោះកាពិឱ្យសោះ ព្រោះបងប្អូនមិនត្រឹមតែបានរំសាយទុក្ខប៉ុណ្ណោះទេ ថែមទាំងបានជួយដល់សហគមន៍ និងកិច្ចការអភិរក្សផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjesx2LibV-TAQIQI_0bp_E0gQd1T-6rmH3vTxGCnWLRUo3G7lw5HtSf5EQWBqUYMVykOsxoGW9NmotNme_2Id08ICVfbS5PIV4OSr2gtnCVZboo_ByFveD8XXKeQXbteYBhIvCNZxbmEzM3wQvjzRBlMpgTAx1V3Jz7Xbr5jXZ1wARNWYUCxFWe8eYtbac/s2048/465283321_408257269022944_3752002775440060994_n.jpg

គួរបញ្ជាក់ដែរថា មូលហេតុដែលកោះនេះ ត្រូវបានគេដាក់ឈ្មោះថាជាកោះកាពិ គឺដោយសារកោះនេះមានកំពឹសសមុទ្រច្រើន។ កាលពីដើមពុំមានមនុស្សនៅទេ ប៉ុន្តែក្រោយមកមានខ្មែរ និងចិន ៣ – ៤ គ្រួសារ ដោយប្រកបមុខរបរធ្វើកាពិ ហើយក៏ជាប់ឈ្មោះថាកោះកាពិៗ រហូតដល់សព្វថ្ងៃ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp-HrxHknnEOmkH6ZE4JwCFx01XJY-m-RZmrsKcOO6mYkrCYrwWKOcNnEYMABG4jqp6aWfAAu8fdrPRGFyyfeg9yykzztp7ylyrma2Z62zv3huroH7wjU2cdfU3RxuxWqedfYQdmhc9hI1Ksw17U7d8pmx9oVGsTPeDzLdG8FqxXT2molipP402RBIE0Ro/s2048/465555501_408256782356326_6762734025197572058_n.jpg