គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិត នៅលើស្ទឹងសែនក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ សម្រេចការសាងសងបានប្រមាណជា៤៨ភាគរយ ដោយគ្រោងបញ្ចប់ការសាសង់នៅឆ្នាំ២០២៦។
គម្រោងអភិវឌ្ឍន៍អាងទឹកនេះ ត្រូវប្រើរយៈពេល៤៨ខែ ដើម្បីសាងសង់ ដោយគិតចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងគម្រោងនេះ មានការសាងសង់ខ្នងទំនប់សរុបប្រវែង ២ ៦៨០ម៉ែត្រ ដែលរួមមានទំនប់ដីខាងឆ្វេងប្រវែង ១១៣៦ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ទំនប់បេតុងប្រវែង ៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១១៨៨ម៉ែត្រ ខ្នងទំនប់មានកម្ពស់ ៤០ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ។
ក្រោយសាងស់រួច ទំនប់នេះនឹងផ្តល់ផលអត្ថប្រយោជន៍ជូនដល់ប្រជាកសិករចំនួន ២៥.០០០ គ្រួសារ ស្មើនឹង ស្ថិតក្នុង ស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ នឹងទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់សម្រាប់ដំណាំស្រូវ ដំណាំរួមផ្សំ និង ទឹកប្រើប្រាស់ប្រចាំថ្ងៃ។
គួរបញ្ជាក់ថា គម្រោងនេះ ស្ថិតក្រោមហិរញ្ញប្បទានសម្បទានពីធនាគារ អាហរ័ណ នីហរ័ណចិន (EXIMBANK) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕