Home ព័ត៌មានអន្តរជាតិ ភ្ញៀវទេសចរចិនជាច្រើននាក់បានសម្តែងការព្រួយបារម្ភពេលទៅលេងប្រទេសថៃ!

ភ្ញៀវទេសចរចិនជាច្រើននាក់បានសម្តែងការព្រួយបារម្ភពេលទៅលេងប្រទេសថៃ!

69
0

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ភ្ញៀវទេសចរចិនជាច្រើននាក់ ដែលគ្រោងនឹងធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសថៃ បានបង្ហាញក្តីបារម្ភនៅលើបណ្តាញសង្គមថា តើពួកគេអាចទៅលេង “ទឹកដីនៃប្រាសាទមាស” ដោយសុវត្ថិភាពដែរឬទេ? ខណៈតារាចិនដូចជា Wang Xing និង Yang Zeqi សុទ្ធតែធ្លាប់បាត់ខ្លួននៅក្នុងប្រទេសថៃ ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ទោះបីតារាទាំងនេះត្រូវបានរកឃើញវិញក៏ដោយ ក៏ភ្ញៀវទេសចរចិននៅតែស្ទាក់ស្ទើក្នុងការធ្វើដំណើរទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដោយគិតថាប្រទេសថៃហាក់មិនមានសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyC5icTnOSuSlOmjhBBOFXjM7Ri-A5zxSqsz-gvqmTZnKX3O2fqMOpQw9C58dY1AGFdirN8onhhi085aWmq6MLISBiO9d68t7dEFwjvDSMEvJo9S5aIuGMVQPcqiGvbJfdbVRXceKdvcYEQ3M0OmUMtLa_srSGj_vHJ_L5DveTAdoMGlNzdnr7WlVa0PVb/s1280/photo_2025-01-27_10-45-54.jpg

កាលពីថ្ងៃទី៣ ខែមករាកន្លងទៅ តារាសម្តែងចិន Wang Xing អាយុ ៣១ ឆ្នាំត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួននៅក្នុងខេត្ត Tak ភាគខាងជើងប្រទេសថៃជាប់ព្រំដែនមីយ៉ាន់ម៉ា នៅពេលលោកហោះពីចិនដើម្បីទៅសម្តែងរឿងក្នុងប្រទេសថៃ។ បន្ទាប់ពីបាត់ខ្លួនរយៈពេល ៤-៥ ថ្ងៃ នៅថ្ងៃទី៨ ខែមករា លោកក៏ត្រូវបានគេរកឃើញវិញក្នុងសភាពស្គមរ៉ាំរ៉ៃ មុខមាត់ស្លេកស្លាំង និងកោរសក់ ត្រូវបានគេសន្និដ្ឋានថា លោកទំនងជាជនរងគ្រោះនៃការជួញដូរមនុស្ស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9I7nB-5PfmcuXPDMpOS8SOMV_84MrQ9QTfW6Sn9r_0ObHMdrQVEaUp5EqtQRyo1-pV36eBgJyYnQBv5C5Se9rwampc2_rLsxtp6CGfxBdrYG1_Ho4YSkvtFlrzPG0Def7dvZ3S3qiGe6O1eUcRvsYYH5uX9irZOaimC9aSzFKRAl1VczjD9BasC-Vsy0t/s800/photo_2025-01-27_10-45-55.jpg

រីឯតារាម៉ូដែលចិនម្នាក់ទៀតឈ្មោះ Yang Zeqi អាយុ ២៥ ឆ្នាំ ក៏បានបាត់ខ្លួនជិតមួយខែនៅប្រទេសថៃផងដែរ ប៉ុន្តែត្រូវបានរកឃើញវិញនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥។ តារាម៉ូដែលជនជាតិចិនរូបនេះបានបាត់ខ្លួនតាំងពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៤ មកម្លេះ នៅពេលលោកត្រូវបានគេល្បួងទៅប្រទេសថៃដើម្បីថតរឿងមួយ ដោយគេសន្យាថានឹងផ្តល់ប្រាក់ឱ្យលោករហូតដល់ ១ ម៉ឺនដុល្លារសម្រាប់ការងារ ១០ ថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDvRCRA-Qpi4m-i1aQDHNFnI0hkONzrOUhmMX3YQzrXYTz3jyo3vzXq5ycs5cU-_XDOKAKP4bO3CN1dsuZB13I2bogGvMztmSZb5kh2pjiOkwwiOA5Rdm3apnqnR3lSyCexpvFP23WDTeI63rSSdD1IFUjLRgK6aei9vU5RN6_54cjWMvJciMjEFtSX0xg/s1020/photo_2025-01-27_10-45-56.jpg
ទោះជាយ៉ាងណាតារាសម្តែងប្រុសទាំងពីរនេះបច្ចុប្បន្នបានត្រឡប់ទៅប្រទេសចិនវិញដោយសុវត្ថិភាពហើយ។ យោងតាមក្រសួងសន្តិសុខជាតិចិនបាននិយាយថា ក្រៅពីតារាសម្តែងទាំងពីរនេះ ភ្ញៀវទេសចរចិនជាច្រើននាក់ក៏ត្រូវបានជួយសង្គ្រោះពីក្រុមជួញដូរមនុស្សនៅប្រទេសថៃថ្មីៗនេះផងដែរ។ បច្ចុប្បន្នក្រសួងសន្តិសុខជាតិ ប៉ូលិសចិន និងថៃបានរួមគ្នាចាប់ខ្លួនជនសង្ស័យចំនួន ១២ នាក់ ដែលជាប់ពាក់ព័ន្ធក្នុងសកម្មភាពជួញដូរនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJU1LWBBg7FijvgbL_fBgqG4cHGkuOCpbcxn5K_514lMnnsDkEaxNU5Iqihb0CD3XmrOLv0hHeVw33aeGNMt5F4CFyhwQe7kimaRH3xCHK6SN7y2hcSBovN5_-wIpgRtVyoWJ1vULgzRfrqQeVz65JnU82g8Eci8S9_HN_daOG3xLEXJql8zbafkBdGUL7/s1200/photo_2025-01-27_10-45-57.jpg

ទោះបីជាមានរឿងនេះបានកើតឡើងក្នុងប្រទេសថៃក៏ដោយ ប្រទេសថៃបានសន្យាថានឹងធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរគ្រប់រូប ខណៈសព្វថ្ងៃនេះក្រសួងសន្តិសុខជាតិរបស់ប្រទេសចិន និងប្រទេសថៃបានចាប់ដៃគ្នា ដោយសន្យាបន្ត «បង្ក្រាបយ៉ាងខ្លាំង» នូវទម្រង់ឧក្រិដ្ឋកម្មនេះ ដោយផ្តល់អាទិភាពដល់ការការពារកេរ្តិ៍ឈ្មោះជាតិ៕