«ភ្នំប្រុស-ភ្នំស្រី» ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ដែលមានរឿងរ៉ាវជាច្រើនជាប់ទាក់ទងជាមួយរឿងព្រេងបុរាណខ្មែរគឺ “រឿងភ្នំប្រុសភ្នំស្រី”។ រឿងនេះនិយាយអំពីការចូលស្ដីដណ្តឹងរវាងបុរស និងស្ត្រី។ កាលពីមុនស្ត្រីយើងគឺជាអ្នកដណ្តឹងបុរសយកមកធ្វើជាស្វាមី ប៉ុន្តែក្រោយមកបុរសក៏ជាអ្នកដណ្តឹងស្ត្រីយកមកធ្វើជាភរិយាមុនវិញ ដោយសារការចាញ់ល្បិចរបស់ស្ត្រី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcOEIAhese3nDSrC0SCmqGwWoITBIHtx5Wq0tNjuJhVIEbcQJ5_jx3ZVu13pLmgAWSINlaVj02WdUpZ0YOqJMYlSqXnmjOv2lZ8I-vi1y5m5cWqgBYtsdGL_UwxEODBsx3z1ecmLLgiRaDMFx_zohslEXdIllSJsxyos3qYr1_JSU0Fha2RxMR05tlg5kU/s960/470171853_122134728002383750_2096425874647483411_n.jpg
តាមរយៈរឿងព្រេងបុរាណខ្មែរដ៏គួរចាប់អារម្មណ៍នេះបានធ្វើឱ្យភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិជាច្រើនមានបំណងចង់ទៅកម្សាន្តនៅទីនោះផ្ទាល់តែម្តង។ ដូច្នេះបច្ចុប្បន្នតំបន់រមណីយដ្ឋាន «ភ្នំប្រុស-ភ្នំស្រី» គឺបានក្លាយជាទីកម្សាន្តដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដោយសារនៅទីនោះជាតំបន់វប្បធម៌ប្រវត្តិសាស្ត្រ ដែលមានភ្នំពីរជាប់គ្នា ខណៈភ្នំប្រុសមានកម្ពស់ ៣០ ម៉ែត្រ ទាបជាងភ្នំស្រីដែលមានកម្ពស់ ៥០ ម៉ែត្រ។ ភ្នំទាំងពីរនេះគឺមានទេសភាពស្អាតខ្លាំងណាស់ ដោយមានដើមឈើធំៗ និងសម្បូរទៅដោយសត្វស្វាទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-6r7q_7m5ETEWlOEbEbWNfiwKZkd1yA4B_jYxWBGOnuQJ3pxG4X69AD0UfmfQpEs5na6bH0rFvI7XihQkyeX0VjpQV8ewbnzxe_ImGxc56cgzJWJyHqKtpW3sRP_QTsRjGfdBLCwkaX-_csohMXVa20pXgGDqmGIRyPqt-Vc7YY9hxmoVtM_2SW-19y23/s960/470176844_122134728098383750_5030227787582993306_n.jpg
នៅលើភ្នំប្រុសមានវត្តមួយឈ្មោះថា “វត្តសុវណ្ណគិរីរតនៈភ្នំប្រុស” ហើយនៅខាងឆ្វេងដៃមានភ្នំមួយទៀត ត្រូវបានគេស្គាល់ថាជាភ្នំស្រី។ នៅលើកំពូលភ្នំស្រី មានទីតាំងតូចល្មម ដែលយើងអាចមើលឃើញទេសភាពដ៏ស្រស់បំព្រងនៃខេត្តកំពង់ចាម។ យោងតាមរឿងព្រេងនិទាន ភ្នំនេះស្ដីពីសម័យដែលស្ត្រីត្រូវទៅដណ្ដឹងបុរសមុន ក៏កើតកង្វល់ជំនុំគ្នាបបួលប្រុសៗភ្នាល់លើកភ្នំ ដោយត្រូវលើកដីរហូតដល់ផ្កាយព្រឹករះទើបឈប់សម្រាក បើនរណាចាញ់ត្រូវចូលដណ្ដឹងគេមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqy6U85r4F82ZFbi1-DubkXED-MJYu4ccKPoPPdWEIOdhEbnUX2PcYsGvLP5hlAT_8C9uZoJMOu2UaQ4ABuiQsmXl8UhhYAEiKZdmhEQx2TpQr7LrcntD0TeUR1oRJIUkZqjRQix3UOB8U9GJdoG3mFkBMYM2ZKzuePJH7kZUegzo-H3-lDjzPBHV0yabW/s960/470213486_122134728128383750_7611922861902928112_n.jpg

ពេលរាត្រីនោះពួកស្រីៗមានប្រាជ្ញា ក្រោយជញ្ជូនដីអស់មួយរយៈ ក៏នាំគ្នាបង្ហូតគោមមួយតូចយ៉ាងខ្ពស់នៅជ្រុងឦសាន។ រីឯពួកប្រុសៗក្រឡេកមើលទៅឃើញគោមនោះស្មានថាផ្កាយព្រឹករះ ក៏បបួលគ្នាឈប់ធ្វើការនាំគ្នានិទ្រាលក់អស់ទៅ។ ចំណែកស្រីៗក៏នាំគ្នាជញ្ជូនដីដរាបដល់ផ្កាយព្រឹករះមែនទែនទើបឈប់។ ដល់មាន់រងាវ ប្រុសៗភ្ញាក់ឡើង ឃើញផ្កាយព្រឹកមែនទែនទើបតែរះ ក៏ដឹងខ្លួនថាចាញ់ប្រាជ្ញាស្រីៗ ហើយក្រឡេកមើលទៅភ្នំស្រីមានទំហំធំ និងខ្ពស់ជាងរបស់ខ្លួន។ តាំងពីពេលនោះមក ប្រុសៗក៏ត្រូវចូលដណ្ដឹងស្រីៗធ្វើជាភរិយាមុនដល់សព្វថ្ងៃនេះឯង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj46vWr7yPBJd8p2F_gkBmdZGis3yrQYxdqUouSsfOGaQD4Cyf0dWOcbsvv_tay97eXY3xFb0RjK7Gt9u42SjX6B7u6vBzycqLn4b7hOTAIs9UNFQ2A72CWOg_Vafztt2HT11ACRGNOdbonolMSbOeuTeeL4vUYjd2sHu-nRoVmvIDIb2iaCJzP3GtS1Op7/s960/470221728_122134728080383750_2164465813550852442_n.jpg