កោះ Svalbard ក្នុងប្រទេសន័រវេសគឺជាកោះមួយដែលដាច់ស្រយាលបំផុតក្នុងពិភពលោក ប៉ុន្តែបានទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ដោយសារនៅទីនេះមានទេសភាពស្អាតខ្លាំងណាស់ ជាមួយពន្លឺ Aurora នាកណ្តាលអាធ្រាតដ៏ទាក់ទាញ។.png)
កោះ Svalbard ដែលមានទីតាំងនៅពាក់កណ្តាលផ្លូវរវាងឆ្នេរសមុទ្រខាងជើងរបស់ប្រទេសន័រវេស និងប៉ូលខាងជើង គឺជាកន្លែងរស់នៅអចិន្ត្រៃយ៍របស់ប្រជាជន ២,៥០០ នាក់។

ប្រជាជនដែលរស់នៅទីនេះគឺចម្រុះជាតិសាសន៍មកពី ៥០ ប្រទេសដែលធ្វើការភាគច្រើនក្នុងវិស័យដូចជា ការស្រាវជ្រាវវិទ្យាសាស្ត្រ និងទេសចរណ៍តាមរដូវកាល។ នៅទីនេះមានទេសភាពធម្មជាតិដ៏ស្ងប់ស្ងាត់ និងសន្តិភាព ក៏ដូចជាមានធនធានដ៏សម្បូរបែបជាច្រើន ដូចជាត្រី ឧស្ម័ន និងរ៉ែ ដែលបច្ចុប្បន្នកន្លែងនេះគឺជាសក្ខីភាពនៃការអភិវឌ្ឍន៍យ៉ាងខ្លាំងនៅក្នុងសកម្មភាពសេដ្ឋកិច្ច និងការស្រាវជ្រាវវិទ្យាសាស្ត្រ។ សម្រាប់អ្នកទេសចរ នេះគឺជាគោលដៅផ្សងព្រេងដ៏អស្ចារ្យបំផុតមួយក្នុងបញ្ជីដែលនាំអ្នកនូវបទពិសោធន៍ថ្មីប្លែកមិនធ្លាប់មាន។
ជារៀងរាល់ឆ្នាំភ្ញៀវទេសចរបានមកទីនេះដើម្បីកម្សាន្តអារម្មណ៍ រួមទាំងសម្រាកលំហែកាយ ស្ទូចត្រីលើទឹកកក ទស្សនាពន្លឺ Aurora នាកណ្តាលអាធ្រាត រួមទាំងអាចទស្សនាសត្វខ្លាឃ្មុំប៉ូល ឬកញ្ជ្រោងដើរតាមដងផ្លូវក្នុងតំបន់ទៀតផង។ ទោះជាយ៉ាងណា កោះ Svalbard ក៏មានគ្រោះថ្នាក់ផងដែរ ប្រសិនបើភ្ញៀវថ្មីថ្មោងមិនទាន់ស្គាល់ទិសដៅទាំងនេះច្បាស់ អាចមានការវង្វេង ឬត្រូវសត្វព្រៃវាយប្រហារ និងរងនូវអាកាសធាតុត្រជាក់ខ្លាំង ព្រោះនៅទីនេះជាកន្លែងផ្សងព្រេង មិនមានហ្គាយណែនាំផ្លូវនោះទេ។.png)
ទោះបីកោះ Svalbard មានទីតាំងនៅឆ្ងាយដាច់ស្រយាលជាងគេ និងមានហានិភ័យតិចតួចក៏ដោយ ក៏តំបន់នេះមានអ្វីៗគ្រប់យ៉ាងដូចនៅទីក្រុងទំនើបដែររួមមាន៖ មន្ទីពេទ្យ សាលារៀន ព្រលានយន្តហោះ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដែលអាចធ្វើឱ្យភ្ញៀវទេសចរមានទំនុកចិត្តក្នុងការធ្វើដំណើរ ក៏ដូចជាអាចទទួលបានភាពសប្បាយរីករាយនៅទីនេះបានដោយសុវត្ថិភាព៕










