Home ព័ត៌មានអន្តរជាតិ បរិមាណខ្យល់ពុលកើនឡើងខ្លាំងធ្វើឱ្យយន្តហោះជាច្រើនគ្រឿងពិបាកចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិ និងដនមឿង

បរិមាណខ្យល់ពុលកើនឡើងខ្លាំងធ្វើឱ្យយន្តហោះជាច្រើនគ្រឿងពិបាកចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិ និងដនមឿង

46
0

ប្រទេសថៃ ៖ ស្ថានការណ៍ខ្យល់ពុល PM 2.5 នៅប្រទេសថៃបច្ចុប្បន្នកាន់តែធ្ងន់ធ្ងរខ្លាំងឡើង ដែលបង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋ និងសេដ្ឋកិច្ច ហើយប៉ះពាល់សូម្បីតែការធ្វើដំណើរតាមយន្តហោះ ។ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ មជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់នៅទីក្រុងបាងកក រាយការណ៍ថា ភាគល្អិតធូលីមានទំហំតូចបំផុត PM 2.5 បានកើនឡើងខ្លាំងដល់កម្រិតពណ៌ក្រហម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrPVq29r1Nghl_5x_szQElgexEwShrbEugDm7ioWlwKwjxFJdGy0gUp_7Z4h0p_Dxy9MuTChaIsGs3DR9v68ZNU3G6raiB0bZ6UkMSnJeK5xmoGmtIViQkp8gdzpVFyLSxWJUg__MUtU8OpvsvJ16gXjH10iUN6nvN7os1TFamOgoF6LQnc7ljWziYQS_9/s1100/image_2025-01-27_10-24-27.png
រដ្ឋាភិបាលថៃបានកំណត់វិធានការផ្សេងៗដើម្បីដោះស្រាយបញ្ហាខ្យល់ពុលនៅលើបរិយាកាស ដូចជា ៖ ស្នើក្រុមហ៊ុននានាអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះ (Work from Home), ជិះរថភ្លើងអាកាស និងរថយន្តក្រុងពុំគិតថ្លៃ, បង្កើតទឹកភ្លៀងសិប្បនិម្មិត, រឹតបន្តឹងការដ្ឋានសំណង់ និងស្ទាក់ចាក់រថយន្តបញ្ចេញផ្សែងខ្មៅបើកបរក្នុងទីក្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLxu8YVsjr11_uRr1Sbh4GKh2G7Wse3D0nFjYhzrlTwT2eWpsZF5t2HZtauysa53ONuyktljOQrbBUBEdEFYyVwyPlBJ4y5d6Xj_Kl2ZSUWblOALReU2pBXGsyl9nc2rU9DlRjw76fzdC0eAprjnmqMhq6WwOK_r-SxZKVK1bZAqn4FX3TVEEvwZtKz5dW/s844/image_2025-01-27_10-24-28%20(2).png

គេហទំព័ររបស់អាកាសយានិកប្រទេសថៃបានបង្ហាញរូបភាពការចុះអ័ព្ទលាយឡំជាមួយខ្យល់ពុល PM 2.5 មានសភាពក្រាស់គួរឱ្យភ្ញាក់ផ្អើល ដែលជាឧបសគ្គក្នុងការចុះចតយន្តហោះជាច្រើនគ្រឿងនៅអាកាសយានដ្ឋានសុវណ្ណភូមិ និងដនមឿង ។ ស្ថានការណ៍នេះធ្វើឱ្យយន្តហោះមួយចំនួនប្តូរទិសដៅទៅចុះចតនៅអាកាសយានដ្ឋានផ្សេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmGn1iyCpf4YVCorfw2a1hyFSCFmR-wjpJoRcDey-tvaqfQWFu7twYGu7_BP-0H027bTm4TsIuImlFBIX9yP77CnOS3obTNVpHyzSsE2iJHewfyWZ0DMCrnpP5DaRlFy6GSdRHFQZYXQS8svzd7XCNdiZX08BZVoQdB_Ab7os1YBmRQNuhoi-bZXqazi7U/s1024/image_2025-01-27_10-24-28%20(3).png

កាលព្រឹកពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ គេហទំព័រមួយរបស់អាកាសយានិកថៃបានបង្ហោះរូបភាពខ្យល់ពុលនៅអាកាសយានដ្ឋាន និងសរសេរថា ជួបបញ្ហាតាំងព្រលឹមនៅអាកាយានដ្ឋានសុវណ្ណភូមិ ដោយសារអាកាសយានិកមើលពុំឃើញកន្លែងចុះចត ហើយត្រូវចុះចតតាម Low Visibility ។ យន្តហោះណាដែលពុំទទួលការអនុញ្ញាតឱ្យចុះចតតាម Low Visibility ឬអាកាសយានិកពុំបានហ្វឹកហាត់ការចុះចតទេនោះ គឺពុំអាចចុះចតបានទេ ហើយត្រូវចុះចតទៅអាកាសយានដ្ឋានផ្សេង ។ រីឯអាកាសយានដ្ឋានដនមឿង ក៏មានស្ថានភាពបែបនេះដែរ យន្តហោះមួយចំនួនពុំអាចចុះចតបានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbJOKXz2fodEeYL1hqmeErSiitime08zg0JN8XrObc8GriFkrCTY_JAT1RCfv6I813U8L9OTmA8MWlp7dmTMR03V15Kwjf61eBMHyBUG6j_cPV2ivGoESiXL0vSMj94x8T1tKaH0UmVtmPVsF5lJAOpg7x4C2Gf9Xj6_MNU6XFRckjKS8sIRareP6xgvAv/s1500/image_2025-01-27_10-24-28.png

ដោយឡែក អភិបាលក្រុងបាងកកបានណែនាំឱ្យពលរដ្ឋអនុវត្តតាមវិធានការ៥ចំណុច ដើម្បីការពារសុខភាពក្នុងពេលប្រទេសថៃមានបញ្ហាខ្យល់ពុលខ្លាំង ដូចជា ៖
១-ត្រួតពិនិត្យកម្រិតខ្យល់ពុលជានិច្ចមុនពេលចេញពីផ្ទះ
២-ពាក់ម៉ាស់ការពារ
៣-បិទទ្វារ-បង្អួចផ្ទះឱ្យជិត និងសម្អាតធូលីជាញឹកញាប់
៤-ចៀសវាងធ្វើអ្វីមួយនៅកណ្តាលថ្ងៃ និងកាត់បន្ថយការដុតសំរាម
៥-ត្រួតពិនិត្យរថយន្តដើម្បីកាត់បន្ថយខ្យល់ពុលដោយសារផ្សែងរថយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo8bLvtIYXGIOx9I3BIF5FE2Kmlxx6yidF3xr4yd1O2Z5Y4AAc0GxI1eqiFBiMO3Bgz2fnBJG06rbL3d2_s45qZwOIJ4NhW1iHa0cJPASkXVVSirpImZXmy9zLARD1EQXTkQUseS9jnGx9owVi9oA1ntvmbJ80a1CXzqIehsGapn6wC2uPh1bpXJFu7wSJ/s1200/image_2025-01-27_10-24-29.png

IQAir ជាគេហទំព័រស្វីសវាយតម្លៃគុណភាពខ្យល់រាយការណ៍ថា ខ្យល់ពុល PM 2.5 គឺជាភាគល្អិតមានទំហំតូចបំផុត ហើយវានឹងចូលក្នុងសួត និងចរន្តឈាមតាមរយៈការដកដង្ហើម និងបង្កផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ដូចជា ៖ កើតជំងឺមហារីក ៕