Home Blog Page 684

អ្នកដំណើរសម្រុកលុបចោលសំបុត្រយន្តហោះ Jeju Air ជិត៧ម៉ឺនសំបុត្រត្រឹមតែ១ថ្ងៃ

0

ប្រទេសកូរ៉េខាងត្បូង ៖ អ្នកដំណើរសម្រុកលុបចោលសំបុត្រយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ជិត៧ម៉ឺនសំបុត្រ ក្រោយយន្តហោះធ្លាក់ពី Runway ពេលចុះចតនៅអាកាសយានដ្ឋានរបស់កូរ៉េខាងត្បូង ហើយអ្នកដំណើរបារម្ភថា គ្មានសុវត្ថិភាព ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUTfY4MbolepUHYHauihK6edwNLQbVTlrtb0SP-HYGLg6iyaS2XwL-xvw1UEO5fOwtJE5fQ68w_6X_CXZq2xXyVQJcna1Ut1boXN7vVF82q1D1V4DPfLMIlAtJHP5OT9aQAoJwQQsYbdxI-ZO1dRAcj5zNa_67Mc4-R4Rlle5XTlWXV3FQYaJ7StI0OxJH/s1024/image_2024-12-31_09-32-10%20(2).png

នៅថ្ងៃទី២៩ ខែធ្នូ កន្លងមក យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ជើងហោះហើរ 2216 បានធ្លាក់ពី Runway ពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិមូអាន់ ប្រទេសកូរ៉េខាងត្បូង ។ ហេតុការណ៍នេះបណ្តាលឱ្យអ្នកដំណើរស្លាប់រហូតដល់១៧៩នាក់ ហើយមានតែបុគ្គលិកអាកាសចរណ៍ ២នាក់ប៉ុណ្ណោះនៅរស់រានមានជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEGKM4DTCeIn3u3tZ2ceFWHdMH9WZFbVpeXxWSR0kUR3ePWz7NDtBUUiVUPxvISgtFuo4MFRthoE6aOlRHjx8gu8e0AY1_exY3OhkEJqV4tqdtqFdhqfDuQeoUuCysgV9EOiOHNMSd09PX63n8srdI7vQ9-_XrLiMpvUUKdeIYktN92SyuQcjCJ8oi_rr_/s1440/image_2024-12-31_09-32-10%20(3).png

សារព័ត៌មានកូរ៉េខាងត្បូងរាយការណ៍ថា អ្នកដំណើរសម្រុកលុបចោលសំបុត្រយន្តហោះជាបន្តបន្ទាប់ កាលពីថ្ងៃទី៣០ ខែធ្នូ កន្លងមក ដោយសារពួកគេបារម្ភពីគ្រោះថ្នាក់ ក្រោយពីយន្តហោះ Jeju Air ឆេះនៅអាកាសយានដ្ឋានបណ្តាលឱ្យស្លាប់អ្នកដំណើរយ៉ាងច្រើន ។ ហេតុការណ៍នេះនឹងប៉ះពាល់ដល់វិស័យទេសចរណ៍កូរ៉េខាងត្បូងយ៉ាងខ្លាំង ទាំងការធ្វើដំណើរក្នុងស្រុក និងឆ្លងប្រទេស ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidNt7WggxbxIWRjDrT7Xktu5y4lkNtjnEj8TZ18Zo507oZ1LmyLNLXO4FBPcKkO5DmACJ1j9b3FE8dp3Qag5D2HHVvo1JzzTiw4OpGfkZ0llNCnOGHifJvXc0jsrEZM5kWL3gQ30htHNjRcL0DKfYf6okLtYptdIg4Y3oB-UN9V0AO1AI8qURIialhUtab/s1168/image_2024-12-31_09-32-10.png

ក្រុមហ៊ុន Jeju Air បញ្ជាក់ថា សំបុត្រយន្តហោះចំនួន៦៨,០០០សំបុត្រ ត្រូវបានអ្នកដំណើរលុបចោលត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ។ ក្នុងចំណោមសំបុត្រយន្តហោះទាំងនេះ ក្នុងនោះមានសំបុត្រជាង៣៣,០០០សំបុត្រ គឺជាការធ្វើដំណើរក្នុងស្រុក រីឯសំបុត្រ៣៤,០០០ ទៀតជាការធ្វើដំណើរឆ្លងប្រទេស ។ រីឯក្រុមហ៊ុនអាកាសចរណ៍នានាបានផ្អាកផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ និងអនឡាញ ព្រមទាំងការផ្សព្វផ្សាយពីដំណើរកម្សាន្តជាក្រុមផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQUMj6_atAahdJBmK7q_uU2rB9AgCI1wbSM9rtG7nO4c__h-kTe_2iXd0j9q3ydDgaHpuf4GGayRgwbxWIEzbiplssrXzaQLXS5T6ukiLjXlGJczuzfkdypkLI8WASvx0-0694jZAmbR6E4OHz_oDWiAeCnAQdcO3pZlDek1HUFTD6YSVvNwBntHPHlIkC/s826/image_2024-12-31_09-32-11.png
ដោយឡែក យន្តហោះ Jeju Air មួយគ្រឿងទៀតរបស់កូរ៉េខាងត្បូង ជើងហោះហើរ 7C101 ដឹកអ្នកដំណើរ១៦១នាក់ ដែលធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិគីមផូ នៅភាគខាងលិចទីក្រុងសេអ៊ូល ទៅកាន់កោះសេជូ ក៏មានបញ្ហាកង់យន្តហោះដែរ ពេលចេញដំណើរកាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ហើយក៏សម្រេចចិត្តត្រឡប់មកអាកាសយានដ្ឋានគីមផូ វិញ ៕

ញាក់សាច់! អ្នកនាង ដេននី ក្វាន់ ម្តាយ ល្អហួស បង្ហាញកាបូបធ្វើពីមាសមានតម្លៃដល់ទៅជាង១១ម៉ឺនដុល្លារ

0

ពិតជាអភិជនពិតៗអតីតតារាស្រីស៊ិ.ចស៊ី ដេននី ក្វាន់ ម្តាយរបស់ ល្អហួស Miss Preteen Junior Idol World 2024 បានបង្ហាញកាបូបដ៏ស្រស់ស្អាតធ្វើពីមាសសុទ្ធតម្លៃទៅដល់ជាង១១ម៉ឺនដុល្លារផ្អើលអស់មហាជន។ លើសពីនេះអ្នកនាង ដេននី ក្វាន់ ថាកាបូបនេះធ្វើតាំងពីហាងឆេងមាសថ្លៃរហូតដល់ពេលនេះធ្លាក់ចុះប៉ុន្តែនាងមិនខ្វល់ឡើងសំខាន់គឺនាងស្រលាញ់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOnAeFA8AAW3mRwY92u_Gv-085_KW_X61WX27sYZGo8Yr5dTWgLpBzKIDdkuVJXKkYZk6RpiQRFraTnw9pjczhTOdHfDmlZsmryUqScmQ2U7BWLBzQInW4ZSggxsZdrypd57pMaVZy45mxmju1Asmtg0B6jwx-Fx_rJuI7GrZVqWOkGrvKnlMVdUXJCHvX/s2048/image_2024-12-30_09-56-14.png
កាលពីកន្លងមកនេះ អ្នកនាង ដេននី ក្វាន់ បានបង្ហាញរូបភាពជាមួយនឹងខ្សែដៃ ខ្សែក ចិញ្ចៀនមាសធំៗធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈអ្នកមួយចំនួនបានព្រួយបារម្ភពីសុវត្ថិភាពក្នុងការបង្ហាញបែបនេះខ្លាចជួបរឿងមិនល្អណាមួយ។ ទោះយ៉ាងណាមិនត្រឹមតែបង្ហាញពីគ្រឿងអលង្ការពីមាសធំៗប៉ុណ្ណោះទេតារាស្រីអភិជនរូបនេះបានបង្ហាញពីកាបូបកាន់ដៃដ៏ស្រស់ស្អាតចាំងភ្នែកយ៉ាងឆ្វាយដែលមានតម្លៃកប់ក្តោបធ្វើពីមាសទឹក១០។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhIbZ952IozAE9NOsPzYi6IpUB27uAk4XFTrFn-o26RIuxr9ELWN-EJoq81yuEpkPw6YF_Pk88ksmgsOpfjYXNqfC_Xkn9-KBWnfh19r694-Dop22ZDMTvnsTJ8NP_3Y3y-ieu8X_q4DpPFAUWwDpypzIzz72pwBUxmXVJ6pUQvqhpaNMAg_NmhcMqzl18/s1758/image_2024-12-30_09-56-13.png
រសៀលថ្ងៃទី២៩ ធ្នូ អ្នកនាង ដេននី ក្វាន់ បានបង្ហោះវីដេអូខ្លីមួយដោយបានដាក់ចំណងជើងថា «តម្លៃកាបូបមាសរបស់ខ្ញុំ តម្លៃ116690$ បូកទាំងឈ្នួល 3920$ កាលខ្ញុំកក់ឱ្យគេធ្វើក្នុងហាងឆេងមាស 1ជី 333$ ទំរាំកាបូបធ្វើហើយ ហាងឆេងមាស នៅសល់317$ ខាតច្រើន តែអត់ខ្វល់សំខាន់កាបូបមាសជារបស់ដែលខ្ញុំស្រលាញ់ ខាតក៏ខាតទៅ»។ ឃើញការបង្ហាញដូចនេះ ល្អហួស បានចែករំលែកបន្តពីម្តាយដោយបានដាក់ខេបសិនថា «មាសទឹក១០ ស្អាតណាស់ម៉ាក់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib5Eyl6kTgPUl1hh94h9vxLx_5pIhyphenhyphennbwLs5g45LepPe8E3ZwHA3UFCrzyz_UQaBPHtpH9kDD0FUEbdP2dBT_ISotOsAVkHnCr7WgbcvAm_kRao27DIcaJwvbX-51RnLFM4rTCdLd28CRFCIWE14nUEm3wuEOttu3NrS4uOaoTxsyrBhAnr2mG_f2w58SL/s2016/image_2024-12-30_09-56-23.png

គួរបញ្ជាក់ផងដែរថា កាលពីកន្លងមកនេះអ្នកនាង ដេននី ក្វាន់ បានបង្ហាញថាមានកូនអ្នកធំចង់ចូលចែចូវ ល្អហួស មកតាមប្រពៃណីប៉ុន្តែអ្នកនាងមិនព្រមដោយសារតែកូនស្រីនៅក្មេងខ្ចីនៅឡើយ។ ចំណែកឯល្អហួស វិញបានបង្ហាញដែរថា ស្ថិតក្នុងវ័យសិក្សានាងមិនគិតពីរឿងស្នេហានោះទេព្រោះមានគោលបំណងធំសាងមុខមាត់ជូនប្រទេសជាតិ៕

ចិន និងឡាវចាប់ផ្តើមទូទាត់ប្រាក់តាម QR Code ដើម្បីជំរុញវិស័យទេសចរណ៍

0

បច្ចុប្បន្ន ការធ្វើដំណើរកម្សាន្តរវាងប្រទេសចិន និងឡាវកាន់តែងាយស្រួលជាងមុន ដោយសារប្រព័ន្ធទូទាត់ប្រាក់តាមរយៈ QR Code បានធ្វើឱ្យភ្ញៀវទេសចរអាចធ្វើប្រតិបត្តិការទូទាត់ប្រាក់ដោយពុំចាំបាច់ប្រើប្រាស់សាច់ប្រាក់ ។ ភ្ញៀវទេសចរចិនអាចស្កេន QR Code ទូទាត់ថ្លៃផលិតផល និងសេវាកម្មនៅឡាវ ហើយប្រទេសទាំងពីរមានគម្រោងឱ្យភ្ញៀវទេសចរឡាវអាចស្កេន QR Code នៅចិនបានដូចគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieM7gWQnd0NW3sQKc2JdwRl9K7n4WdMJETtsHsNedl2ef99i4j7L_biuXsTFRZzb57oJ9RcGKUnlpxKHT9vOfwZddihz6Y5Ft4cO25Lh8JNiYvGR50aB1ReseB2550_m41oV-Sl3sY5FL5tiDAoAsnJERT80tkwwch_Ni1tgr6OvyGSv791D4F8zKEboB4/s1068/image_2024-12-31_08-45-38.png
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន Lao National Payment Network (LAPNet) និងក្រុមហ៊ុនចិន UnionPay International (UPI) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅទីក្រុងសៀងហៃ ដើម្បីដំណើរការប្រព័ន្ធទូទាត់ប្រាក់តាមរយៈ QR Code រវាងប្រទេសទាំងពីរដើម្បីសម្រួលដល់ភ្ញៀវទេសចរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Laotian Times ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJqj_gFBbn1aXqBrl8K3GRc9ZbMFLo6nlFS3JxXrooM20owfE-4uTTnsgCqLFCkmK9WmxV7SQMfeVkBClDeA6sXUBIcqaEaSVJjaDPelENreeMzAczqqYuE50sL20paKHphFMzD1pfGUpWsjLNGg4eLM1soY394PPgbhNykHgTlCtbKN8ULeNyJKURUj0n/s705/image_2024-12-31_08-45-39%20(2).png

នៅក្នុងប្រព័ន្ធនេះ ភ្ញៀវទេសចរដែលប្រើប្រាស់ UnionPay នឹងអាចទូទាត់ប្រាក់តាម QR Code ក្នុងកម្មវិធីទូរស័ព្ទដៃ ដែលហាងលក់ទំនិញនានាបានភ្ជាប់ជាមួយធនាគារជាសមាជិករបស់ LAPNet ចំនួន៨កន្លែង ព្រមទាំងធនាគារពាណិជ្ជកម្មបរទេសឡាវ (BCEL), ធនាគាររួមគ្នាអភិវឌ្ឍន៍ (JDB) និងធនាគារលើកកម្ពស់កសិកម្ម (APB) https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgauuy0rVUf2Hhi1GJI6-r0R6-0s3jbNEb2N58XbUi2sci8qgL5_iwevxC1BRfGoZLoUJJ4IWmxBbvgrmY3OxYAUhqdiN2qIgGZ__xJibj_W7Unc4qjW_LQ2fUGr9vI7It5v1im8CwuHdCkH5nYiTJMxzodmbnhcVGxVpp129zxS2dWPfEX64I4Mib3AOrz/s900/image_2024-12-31_08-45-39.png

នៅដំណាក់កាលដំបូង ភ្ញៀវទេសចរចិនអាចស្កេនទូទាត់ប្រាក់ថ្លៃផលិតផល និងសេវាកម្មផ្សេងៗនៅប្រទេសឡាវ ហើយដំណាក់កាលទី២ ភ្ញៀវទេសចរឡាវនឹងអាចស្កេនទូទាត់ប្រាក់ថ្លៃផលិតផល និងសេវាកម្មនៅចិនបានយ៉ាងងាយស្រួលដូចគ្នា ។ នៅចុងខែធ្នូ ឆ្នាំវ២០២៤ ប្រទេសទាំងពីរកំពុងតែដំណើរការគម្រោង និងពុំទាន់ប្រកាសពីថ្ងៃចាប់ផ្តើមប្រើប្រាស់ជាផ្លូវការទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicI31MOg7y8u47wM8r-ElPW5fFWNNXaWybiJ94lfnNwWGJ7nlO0gRwQZIkqiuVQ2VAO2baKi2EXQUqr7Z36_ySZOJ1JkYkNUrLtZ0dRYcYZoW6RJ7Jfe1_ZFcF4hj_DoveBcev0QbtYe3kyrJW7fzZHsP1Vl6r8K4SDO4uzPwIBHaALeBgXb0tK_N44PrQ/s900/image_2024-12-31_08-45-40.png

គួរបញ្ជាក់ថា ចិន គឺជាប្រទេសទី៤ ដែលបានដំណើរការប្រព័ន្ធទូទាត់ប្រាក់ឆ្លងព្រំដែនជាមួយប្រទេសឡាវ បន្ទាប់ពីប្រទេសវៀតណាម កម្ពុជា និងថៃ ៕

ជប៉ុនរៀបចំពិធីឆ្លងឆ្នាំខុសប្លែកពីគេ! អ្នកចូលរួមត្រូវសើចខ្លាំងៗជាង២០នាទី បើទោះបីជាព្រះសង្ឃក៏ដោយ ព្រោះតែមូលហេតុខាងក្រោមនេះ

0

ប្រទេសជប៉ុន ៖ ការរៀបចំពិធីឆ្លងឆ្នាំនៅជប៉ុនមានលក្ខណៈខុសប្លែកពីប្រទេសនានានៅលើពិភពលោក គឺពេលរៀបចំពិធីម្តងៗមានពលរដ្ឋជប៉ុនមកចូលរួមជាច្រើននាក់ ហើយពួកគេត្រូវតែសើចឱ្យឮសំឡេងខ្លាំងៗដើម្បីបណ្តេញរឿងរ៉ាវអាក្រក់ៗឱ្យចេញពីជីវិតក្នុងឆ្នាំចាស់ និងសូមឱ្យជួបតែសំណាងល្អក្នុងឆ្នាំថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH8QhXO_9bsVSmgxgZoEOg8mYVlyDwJl8pr54Rv4Ry1uChgg3NkhL_8Oa7ntBTOFSMV7dTE-1CP5sJ_HviVJMzD0hPtyyfw18phNcy0YL5MV7ckGfUHJEcPvAlx99mYRERA3eVfPS0cLAuOKBYRQAin00Yd9LyXaPuetnVrNHpEQP09Kzo-kJHnJvFfjBA/s1280/image_2024-12-31_08-41-25.png

មនុស្សជាច្រើននាក់បានមកប្រមូលផ្តុំគ្នានៅវត្តមួយកន្លែងក្នុងទីក្រុងអូសាកា ដើម្បីចូលរួមពិធីសើចឮខ្លាំងៗ ដែលវត្តតែងតែរៀបចំពិធីនេះនៅរៀងរាល់ចុងឆ្នាំ ។ ពួកគេជឿថា ការសើចនឹងជួយបណ្តេញរឿងរ៉ាវ និងការចងចាំអាក្រក់ៗក្នុងឆ្នាំចាស់ ហើយពួកគេនឹងជួបតែសំណាងល្អក្នុងជីវិតក្នុងឆ្នាំថ្មី ឬសម្រេចបំណងប្រាថ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixy-_p6n_WyZsr6XfH73kuveOsS7FKrN-ra_3ZYBXqan-7BuSzaeMlqofpsJQ0n2Yw1cBZchqVTwsgPFjjMKV2nDw5PPtrEIi_y1HOu7BjxBntEjocSkosnNcYhtdQGFhj5egmLmtQYjo35cWkzLYN1b2x3cPE7tLiXC8t4_LsOV1WwJQuH1R3ak8NBJuZ/s2265/image_2024-12-31_08-41-26.png

សារព័ត៌មានជប៉ុនរាយការណ៍ថា នៅចុងឆ្នាំ២០២៤នេះ មានពលរដ្ឋមកចូលរួមពិធីជាង១,០០០នាក់ ហើយពួកគេឈរសើចអស់រយៈពេលជាង២០នាទី ។ ព្រះសង្ឃក្នុងវត្តបានសើចមុនគេ ដើម្បីឱ្យអ្នកចូលរួមទាំងអស់សើចតាមក្រោយជាចង្វាក់ ដែលពិធីនេះមានភាពស្រដៀងគ្នានឹងការមកចូលរួមទស្សនាតន្ត្រីលើឆាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiGKPR5BrSVFE53B6NnKv7-p6-_TaXQU-9-HPoSGAKzWoIOj3z9mpUMXgpVdiV2npSkGnFBI_FPqTWxSV7ttiXrANT5AHRlW3fkmEisbQqjkVX_7lQqPPTPhxDTML6Nq6i8tQJor7rzzYLmeqDG_qCbFA0VMib9vnK8Gu74uzfjCTz5fuLDuTsveawh2ts/s770/image_2024-12-31_08-41-29.png

ពលរដ្ឋជប៉ុនម្នាក់បាននិយាយមកកាន់សារព័ត៌មានថា ខ្លួនមកចូលរួមពិធីសើចជារៀងរាល់ឆ្នាំ ពុំដែលខកខានទេ ពីព្រោះក្រោយពីបានសើចរួចហើយធ្វើឱ្យខ្លួនមានអារម្មណ៍ថា មានសេចក្តីសុខ និងទទួលយកសំណាងល្អ ។ រីឯពលរដ្ឋជប៉ុនម្នាក់ទៀតដែលទើបចូលរួមពិធីសើចលើកដំបូងប្រាប់ថា ខ្លួនសើចឡើងហត់ ហើយមួយជីវិតនេះ ពុំធ្លាប់បានសើចបែបនេះពីមុនមកទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6Rjicp2QPgNWhXm36MzeFhNmbN9irly6BNsvr4jtd5JRftUFlNDjcPL9MVUvkm2d69j-UVbUj51D6gzX5eGHmlNKZV0PIg-Qi4ev8wf1_O6_FfiVBBF-5njA_vYc7ITqVbfte_-Hf0pkcPDnWdp_MjDRUpVM6QpRLtajfu6PDyDVLah03x9lP65E_9hck/s1200/image_2024-12-31_08-41-30.png
ក្រោយពីបញ្ចប់ពិធីសើច អ្នកចូលរួមទាំងអស់ក៏បាននាំគ្នាអង្គុយសុំពរឱ្យជួបតែសំណាងល្អ គ្រួសារមានសេចក្តីសុខ និងសម្រេចក្តីប្រាថ្នាក្នុងឆ្នាំថ្មីរៀងរាល់ខ្លួន ។ សរុបមក វាជាពិធីខុសប្លែកមួយ ខណៈប្រទេសផ្សេងៗបានប្រគំតន្ត្រី, បាញ់កាំជ្រួច, សូត្រធម៌ និងរៀបចំកម្មវិធីសប្បាយៗជាច្រើនទៀតដើម្បីអបអរការឆ្លងឆ្នាំ ៕

STEP លែងលាក់បាំងទម្លាយថាតាមសុំស្នេហ៍ SK ជាង៣ឆ្នាំមិនទាន់ទទួលបានចម្លើយជាក់លាក់

0

តារាចម្រៀង STEP មិនលាក់បាំងតទៅទៀតទម្លាយប្រាប់ទស្សនិកជនថារូបលោកតាមសុំស្នេហ៍ស្រីស្អាត SK ជាង៣ឆ្នាំមកហើយប៉ុន្តែមិនទាន់ទទួលបានចម្លើយជាក់លាក់ឡើយដោយមានឋានៈត្រឹមតែរួមការងារជាមួយគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgofxZpTZkz-nmHDCkAqIctXbqSFCxY3V8VWF-2EgY4eeIBc8bWJWT9BzRWewcc2sqg9QAbH9GoOKsRaj742WR1_nRlOs14bPZa1b13CM_Nv0o-tK-4UcKMOeRpntckXdLxJTuOvk3iH9t0wnWnAdk_52TDhc-e7lkrJ77Q19Y32EuO-fKHGnzNZwDMbxxq/s1440/image_2024-12-30_11-32-57.png
ក្នុងកម្មវិធីប្រគំតន្រ្តីមួយកាលពីយប់ថ្ងៃទី២៨ ធ្នូ តារាចម្រៀង STEP បានសារភាពដោយត្រង់ៗនៅមុខទស្សនិកជនចូលរួមជាច្រើនថាលោកតាមសុំស្នេហ៍កញ្ញា SK អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ STEP បាននិយាយថា លោកតាមស្រលាញ់ SK ៣ឆ្នាំជាងហើយតែនាងមិនទាន់ឱ្យចម្លើយច្បាស់លាស់ដោយដឹងថាពេលនេះស្ថិតក្នុងឋានៈរួមការងារជាមួយគ្នា។ តារាប្រុសរូបនេះថាថែមទាំងបានថើបដៃ SK នៅលើឆាកតែម្តងនិងរង់ចាំចម្លើយហើយនឹងសួរម្តងទៀតនៅឆ្នាំក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTWpjrFwZDuOdimfb-Ff-vS_IA8LqMbIPtPnRfZ55GRD6pFWVqTGp2OReDKn4eKdYEFGo-UOZ-Ok9-4NULjelPrt62wyK7dMk8UPxCuVYmRjoUIrx_Uekxu5Tyo6Oq_8cdzj4X7IdA3hYILK7TgFtxv-gYTvBJf4mP7zJFkwZ4FqJnSNIHut05hoKeGprc/s1518/image_2024-12-30_11-32-59.png

តារាចម្រៀង STEP ថាលោកលែងសួរ Privat ហើយព្រោះសួរកាលពីឆ្នាំមុន SK មិនទាន់ឱ្យចម្លើយមួយឆ្នាំហើយ ខណៈការសួរលើកនេះ SK នៅជំពាក់ចម្លើយមិនទាន់បានឆ្លើយទៅកាន់ STEP ឡើយហើយការថើបរបស់លោកទៅកាន់ SK គឺជាការប្រចាំចិត្តរង់ចាំចម្លើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUbCEkg42xhYCc-AX4zzSSXTnbcrG0nk284K1Aq9dhkE_s1xnQTfdNmoDNjRZuhISYjvVHrlGq4lsWPXz1bdDD0zzAf5mjnyg4mE-li-seM-jaggO6VCtplUuxh03ootKxflyKl8ceKsXeUY5H1n-i1BQDV3Z2GdkX9I3AVxVg6-qDJmsGER26BO41adR8/s1440/image_2024-12-30_11-33-03.png

ការសារភាពត្រង់ៗទៅកាន់ SK ពីសំណាកតារាចម្រៀងខ្មែរមានមុខដូចកូរ៉េនេះទទួលបានការសាទរយ៉ាងច្រើនពីអ្នកគាំទ្រ។ កន្លងមកនេះគេតែងតែឃើញអ្នកទាំងពីរចាប់ដៃគូរួមទាំងសម្តែងការស្និទ្ធស្នាលជាមួយគ្នាដែលនាំឱ្យមានការរំពឹងទុកថា STEP និង SK គឺមានទំនាក់ទំនងលើសពីដៃគូសម្តែងហើយហ្វេនៗមួយចំនួនក៏គាំទ្រចំពោះទំនាក់ទំនងនេះផងដែរ៕

ព្រលានយន្តហោះទាំង១៤ ដែលធ្លាប់មានវត្តមាននៅកម្ពុជា

0

វិស័យទេសចរណ៍នៅកម្ពុជា ហាក់មានការរីកចម្រើនខ្លាំង ដោយបច្ចុប្បន្នមានអាកាសយានដ្ឋានធំៗ៣ កំពុងមមាញឺកទទួលភ្ញៀវទេសចរចេញចូលកម្ពុជា។

អាកាសយានដ្ឋានធំៗ៣ រួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ (កងកេង)។

បើក្រឡេកទៅមើលអតីតកាលអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ ក្រៅពីអាកាសយានដ្ឋានធំៗ៣នេះ កម្ពុជាមានព្រលានយន្តហោះរហូតដល់១២កន្លែងទៀត នៅតាមបណ្តាខេត្តដែលរួមមាន៖

  • ព្រលានយន្តហោះកោះកុង
  • កំពង់ចាម
  • កំពង់ឆ្នាំង
  • ពោធិ៍សាត់
  • បាត់ដំបង
  • ព្រះវិហារ
  • កំពង់ធំ
  • ស្ទឹងត្រែង
  • មណ្ឌលគិរី
  • រតនគិរី
  • ក្រចេះ
  • ក្រុងប៉ៃលិន

បច្ចុប្បន្ននេះ អាកាសយានដ្ឋានតារាសាគរខេត្តកោះកុង កំពុងដាក់ឱ្យដំណើរការសាកល្បងឡើងវិញ ដោយទទួលតែជើងហោះហើរក្នុងស្រុកតែប៉ុណ្ណោះ។

ដោយឡែកចំពោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានប្រវតិ្តដ៏ចំណាស់ នឹងត្រូវបិទនៅពាក់កណ្តាលឆ្នាំក្រោយ បន្ទាបពីអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាមខ្មៅសាងសង់រួច៕

ផែស្ងួត​ថ្មី ត្រៀមលេចរូបរាងនៅកំពង់ផែរាម

0

កំពង់ផែរាម ដែលស្ថិតនៅមូលដ្ឋានរាម ជាតំបន់មួយសំបូរទៅដោយកងទ័ពជើងទឹក បាននឹងកំពុងសាងសង់ផែស្ងួតដោយជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។

ផែនេះ ស្ថិតនៅទឹកដីខេត្តព្រះសីហនុ មានប្រវែងជិត ៧០០ម៉ែត្រ និងមានចំណតប្រើប្រាស់ប្រវែងជិត ៣០០ម៉ែត្រ លាតសន្ធឹងចេញពីដីឆ្នេរសមុទ្រក្នុងមូលដ្ឋានទ័ពរាមភាគខាងកើតចាក់ចូលទៅផ្ទៃសមុទ្រភាគខាងត្បូង ដែលត្រូវសាងសង់រួចរាល់នាពេលឆាប់ៗខាងមុខនេះ។

បើតាមប្រសាសន៍អតីតនាយករដ្ឋមន្តី្រកម្ពុជាសម្តេចតេជោ ហ៊ុនសែន បានលើកឡើងថា៖” ការសាងសង់កំពង់ផែស្ងួតនេះ ជាការអភិវឌ្ឍដើម្បីពង្រឹងសមត្ថភាព វិស័យការពារជាតិរបស់កម្ពុជា ដោយមិនមិនមែនបម្រើឱ្យទ័ពបរទេសណា មួយនោះឡើយ”។

សម្តេចក៏បានសង្កត់ធ្ងន់ដែរថា៖”បន្ទាប់ពីការសាងសង់រួចរាល់ ប្រទេសកម្ពុជានឹងអនុញ្ញាតឱ្យនាវាជប៉ុន ចូលចតនៅកំពង់ផែរាម ខេត្តព្រះសីហនុ មុនគេបង្អស់”៕

 

ករណីនាយឧត្តសេនីយ៍ ស ថេត ទទួលសំណូក៥លានដុល្លារ ជារឿងក្លែងក្លាយ

0

ថ្មីៗនេះកាសែត The Cambodia daily បានចេញផ្សាយអត្ថបទមួយ ដោយលើកឡើងថា មានជនជាតិសិង្ហបុរីម្នាក់ បានសូកប៉ាន់អគ្គស្នងការនគរបាលជាតិ នាយឧត្តសេនីយ៍ ស ថេត ចំនួន៥លានដុល្លារ។

ជុំវិញករណីនេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញមុខ សូមបដិសេធទាំងស្រុង ចំពោះការប្រឌិតព័ត៌មាន និងការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ របស់បុគ្គលឈ្មោះ ហេង សុទ្ធី និងការចុះផ្សាយរបស់កាសែត The Cambodia daily។

The Cambodia daily បានចេញផ្សាយអត្ថបទមួយដោយមានខ្លឹមសារថា៖” មានជនជាតិសិង្ហបុរីម្នាក់ ឈ្មោះ ភួ ហ្គេចសេង (ហៅតាក់) ចូលសញ្ជាតិខ្មែរ បានសូកប៉ាន់នាយឧត្តសេនីយ៍ ស ថេត ៥លានដុល្លារ ដើម្បីដាក់ឈ្មោះអតីតឧកញ៉ា ហេង សិទ្ធី ក្នុងបញ្ជីតាមចាប់ខ្លួនរបស់នគរបាលអន្ដរជាតិ Interpol”។

ពាក់ព័ន្ធនឹងករណីនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមស្នើដល់អតីតឧកញ៉ា ហេង សិទ្ធី និងកាសែត The Cambodia daily ធ្វើការកែតម្រូវព័ត៌មានអំពីការចុះផ្សាយមិនពិតរបស់ខ្លួនឡើងវិញជាបន្ទាន់៕

 

សត្វជ្រូក អាសំណាង និង ដំរី អូនលំផាត់ ជាសត្វល្បីជាងគេប្រចាំចុងឆ្នាំ២០២៤

0

ក្នុងរយៈពេលចុងក្រោយនេះសត្វចតុបាតចំនួនពីរប្រភេទដែលទទួលបានភាពល្បីល្បាញជាងគេចុងឆ្នាំ២០២៤គឺជាសត្វជ្រូកដែលហៅថា អាសំណាង ត្រូវបានចិញ្ចឹមដោយព្រះសង្ឃនៅខេត្តសៀមរាប និងសត្វដំរី ហៅ អូនលំផាត់ ដែលកំពុងស្ថិតក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់នៅរមណីដ្ឋានភ្នំតាម៉ៅ។ សត្វទាំងពីរប្រភេទនេះគឺធ្វើឱ្យសាធារណជនចាប់អារម្មណ៍ជាងគេនិងទទួលបានការស្រលាញ់យ៉ាងច្រើននិងមានមនុស្សមិនតិចទេដែលចង់ទៅជួបផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0PPrWQU1Gv4IUDJb6SCcuI24YtBaZLTn8Yp217UDGsO9b3WXPybGttf88Qkw8nhDVrsf9j4dyNmXyoGnQfXd3kngWi1eY41OF3VPcDoY3ojHX-8jLEN18AEpH4XS3vnd7Y6vyLjrdDCwcNUCjNkMZKja6gW8W9fft2PQQRNxd1SvH5gWXXRF6tHJdpnGI/s687/Screenshot%202024-12-30%20145434.pngលំផាត់ បានផ្លាស់ប្តូរវាសនារបស់ខ្លួនយ៉ាងខ្លាំងស្ទើរតែបាត់បង់ជីវិតប៉ុន្តែមានភ័ព្វសំណាងយ៉ាងខ្លាំងក្នុងជីវិតទីពីរនេះត្រូវបានជួយសង្គ្រោះថែមទាំងក្លាយជាសត្វល្បីល្បាញនៅលើបណ្តាញសង្គមមានការអាណិតស្រលាញ់ច្រើនសូម្បីបុគ្គលឈ្មោះដូចជា PeyPey Dy លីវ ជីលី លោក ប៉ែន ចំរ៉ុង និងគ្រួសារទប់ចិត្តមិនបានចំពោះភាពគួរឱ្យស្រលាញ់នាំគ្នាទៅមើល លំផាត់ ដោយផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidssvTRTWqz7d0WBIrMaJfWgqoRATkSqTHCL6TtMOYG_YYnjkSjeXx0w0PZkFhGeeiArXPI-5Q8WRQWtGGJPCfUHmVtDQRril7Q9dPdUxavzL7HajHbwLw3c-Fj_hpSbJVuNS4kubQC_nR42zXQKvZtJI5sgaWIlBtZEaV5sbs1sUvSYREaSib5tFZ4-38/s2048/image_2024-12-28_16-05-29.png

លំផាត់ ជាកូនដំរី(ញី)មានអាយុប្រហែល ៥ខែ មានទំងន់ ១៣៨ មានរបួសជើងខាងស្តាំ (កជើងមុខ) ដោយសារអន្ទាក់ខុសច្បាប់កាលពីថ្ងៃទី១០ ខែធ្នូ។ លំផាត់ មានដើមកំណើត នៅដែនសត្វព្រៃលំផាត់ ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ដោយសាររបួសធ្ងន់កូនដំរីនេះត្រូវបានយកមកថែក្សានៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ ។ ស្ថានភាពបច្ចុប្បន្នរបស់ អូនលំផាត់ ពេលនេះគឺមានទម្ងន់១៥០គីឡូក្រាមទទួលបានការស្រលាញ់ចូលចិត្តនិងអាណិតជាច្រើនទាំងអ្នកសិល្បៈនិងមហាជនទូទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_aQVve99y5p3m0QJjMbAtgvX2ag6xQOtrXRfHVJJR1_4DZ7LIjusrHhSXax-Iaaa00Zlw7vgrC0emKceu-aYiU2oXqceONCqNOhb7PKg-jHkaqNmR6akX1xhvwkQAxV_AEVuy659kTCtHfOPms6_HXglZ1wL-HHaU9qdFyVedAd1jWKB_AQ9GfWQd4I_Z/s960/image_2024-12-28_16-10-50.png
មិនត្រឹមតែ លំផាត់ ប៉ុណ្ណោះទេដែលជាសត្វជើងបួនកំពុងល្បីល្បាញក្នុងនោះសត្វជ្រូកដែលមានឈ្មោះថា អាសំណាង វិញក៏ទទួលបានប្រជាប្រិយភាពមិនធម្មតា សូម្បី Peypey dy ក៏ថាគួរឱ្យខ្នាញ់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_5G57FkTsuE8UgThiHZ7qQ41yjEmH3kt2361GmA9FsrZ7Loyts7hiG5126p2GJfoq2wRbBiEbxQYGeZXzDMJQBPdqCvSSAxTLIGJkkkqtM-uCvNgbGFz0xD9vUiFRLW29BPFN275obYilTkqqISptTltbMMRkNN-qYtATGjI4aUwzMjQHmZ_FCOXlLJZx/s560/Screenshot%202024-12-30%20145354.png
អាសំណាង ត្រូវបានចែកចាយនៅលើបណ្តាញសង្គមតាមរយៈព្រះសង្ឃមួយអង្គគង់នៅ វត្តព្រះពុទ្ធសិរី ហៅវត្តគ្រៀលពង ភូមិគ្រៀលពង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ក្នុងវីដេអូដែលបានផ្សព្វផ្សាយ អាសំណាង ត្រូវបានមើលថែចិញ្ចឹមដោយក្តីស្រលាញ់មានកន្លែងសម្រាប់ដេក ខ្នើយនិងភួយ ថែមទាំងជាសត្វជ្រូកដែលចេះស្តាប់បង្គាប់។ វីដេអូរបស់ អាសំណាង គឺមានទស្សនិកជនចូលរួមទស្សនារាប់ម៉ឺនដងនិងលានដង ជាមួយនឹងមតិសរសើរ ជាច្រើននិងសំណូមពរឱ្យថតអាសំណាងឱ្យបានច្រើនៗផងដែរ៕

តារាសម្ដែងចិន Zhao Lusi ត្រូវគេរាយការណ៍ថាមានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរឬជំងឺសរសៃប្រសាទ

0

តារាសម្ដែងស្រីចិន Zhao Lusi ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីសុខភាពរបស់នាងធ្លាក់ចុះភ្លាមៗ ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្រ និងការរំពឹងទុកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ តារាវ័យ២៦ ឆ្នាំរូបនេះត្រូវបានគេឃើញជិះរទេះរុញពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ ខណៈមានរបាយការណ៍ថានាងមានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរឬជំងឺសរសៃប្រសាទ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKHz-fJnqf7qIqfPwLRrKIMnY2mDRKls0mc7j4Ih36TjFDtWzxku8-UQzaTxb0DbdFry5NuDfzKLSUaQ9Xo8JhEV5qHQz5Cqx0Fn-TuXUxIpHIJPP_Tu6QeLlvYKuUHWlj_vwMmbXC2WDSk4r7plcNigezSGVZoVK3XEVJFAh7992_um6L79OzDwKGfbPq/s952/image_2024-12-28_10-47-48.png
របាយការណ៍បង្ហាញថា Lusi មានអារម្មណ៍មិនស្រួលខ្លួនក្នុងអំឡុងពេលសម្តែងគម្រោងចុងក្រោយរបស់នាងមានចំណងជើងថា« Almost Lover » ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់នៅថ្ងៃទី ១៨ ខែធ្នូ។ សាក្សីបានរៀបរាប់ថា នាងហាក់ដូចជាទន់ខ្សោយ និងមិនមានលំនឹង ដោយជើងរបស់នាងញាប់ញ័រ នៅពេលនាងធ្វើដំណើរពីយានជំនិះទៅកាន់ច្រកចូលមន្ទីរពេទ្យ ហើយត្រូវបានគ្របដោយក្រមា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNecchZY1l5bihCB5RrhqBLi4A0-hamiMQK4nvPSocQyuaNn8-RiD0jBXdt6tSN6aOVIJ2B82DJ3HSNoPq3cXvjYZjhedpp6oL3z-5g4az-lIML3PaMoDSHOKnnT7jhp0Aiyl1Xoyd8ws-jnw1n4mr_ArU5EXBJrhVvXI-lg4dfLIRTGMcEv4RavZWXchV/s835/image_2024-12-28_10-23-55.png
ខណៈដែលព័ត៌មានអំពីស្ថានភាពរបស់នាងបានរីករាលដាល ប្រភពព័ត៌មានតាមអ៊ីនធឺណិតជាច្រើនបានលើកឡើងថា Zhao Lusi អាចនឹងទទួលរងនូវជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ ឬជំងឺសរសៃប្រសាទ។ អ្នកក្នុងការកម្សាន្តបានអះអាងថាសម្ពាធនៃការតាំងចិត្តការងារថ្មីៗរបស់នាងអាចរួមចំណែកដល់បញ្ហាសុខភាពផ្លូវចិត្តរបស់នាង។ អ្នកសរសេរប្លុកម្នាក់បានកត់សម្គាល់ជាពិសេសថាស្ថានភាពរបស់ Zhao បានឈានដល់ចំណុចសំខាន់ ដោយដាក់ស្ថានភាពរបស់នាងថា «ធ្ងន់ធ្ងរណាស់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj943R2AyMcf6FKeL20ijyd3HVmIDZ3sdU9ICTvW-hnll59v6CKpOM5UFvyd0sJDRj3k-gsp9xBBog2rK7pMw7zXM1MsUSnTwz6_ma0MgLDNAkywTCUcOSYWIa1hWMb4Pkq3IQN7y8NPQoz0VYnY6_eElj0iPaESZOgmy20rG2OrRs2d6JvNE2dqKhbBO0D/s540/image_2024-12-30_10-36-25%20(2).png

ក្រុមការងារគ្រប់គ្រងរបស់ Zhao Lusi បានឆ្លើយតបទៅនឹងការរំពឹងទុកនេះ ដោយបញ្ជាក់ថា នាងបានជួបប្រទះវិបត្តិសុខភាព ហើយចាប់តាំងពីពេលនោះមក បានផ្អាករាល់ការតាំងចិត្តលើការងារទាំងអស់។ យ៉ាងណាក៏ដោយ ពួកគេមិនបានផ្តល់ព័ត៌មានលម្អិតជាក់លាក់ទាក់ទងនឹងលក្ខណៈនៃជំងឺរបស់នាងឡើយ។ ទន្ទឹមនឹងនេះ ឪពុករបស់នាងត្រូវបានគេរាយការណ៍ថាបានធានាដល់អ្នកគាំទ្រអំពីសុខុមាលភាពរបស់នាងនៅក្នុងសេចក្តីថ្លែងការណ៍មួយ បើទោះបីជាគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ Zhao Lusi នៅតែអសកម្ម ដែលធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកគាំទ្ររបស់នាង៕