Home ព័ត៌មានអន្តរជាតិ ផ្លូវថ្មើរជើងដែលវែងជាងគេលើពិភពលោកឆ្លងកាត់រហូតដល់១៧ប្រទេស

ផ្លូវថ្មើរជើងដែលវែងជាងគេលើពិភពលោកឆ្លងកាត់រហូតដល់១៧ប្រទេស

33
0

ផ្លូវថ្មើរជើងដែលវែងជាងគេឆ្លងកាត់រហូតដល់១៧ប្រទេស គឺអាចធ្វើដំណើរដោយជើងមានរយៈចម្ងាយប្រមាណ 14,334 miles (ប្រមាណ 23,068 km) ដោយអាចធ្វើដំណើរពីទីក្រុងខេបថោន (Cape Town) រដ្ឋធានីនៃប្រទេសអាហ្វ្រិកខាងត្បូងឆ្ពោះមកកាន់ទីក្រុងម៉ាហ្កាដាន (Magadan) នៃប្រទេសរុស្សី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5jndMaP4uN9K6pEkr_0K98x7P7qf5f6Y1UX3MLKusMBVc-J4cXyaqealUIOCEiZyHdMZTvW5kUONHha3FQocNx1TJftVWFXR78jOA9dOW09J-HxsQaoYJENyxHDO9_8BHG2zvQnRdPH1PGvu8Kynf6XlL2G_H0eOokKqHUvnzcT0DXqvsIro3JIGggc9V/s1024/image_2025-02-18_09-27-24%20(2).png

ការធ្វើដំណើរតាមផ្លូវនេះគឺត្រូវឆ្លងកាត់១៧ប្រទេសហើយអាចដើរដោយជើងសុទ្ធសាធនៅលើផ្លូវ និងស្ពានដោយមិនមានជិះយន្តហោះ ជិះកាណូត ជិះសាឡាង ដោយគ្រាន់តែឆ្លងកាត់ខ្ពង់រាប ព្រៃភ្នំ វាលខ្សាច់ និងវាលទឹកកក។ ប្រសិនបើយើងគណនាដើរថ្មើរជើងជាមធ្យម៨ម៉ោងក្នុងមួយថ្ងៃដោយមិនសម្រាកសោះ យើងនឹងប្រើពេលអស់ ៥៨០ថ្ងៃដើម្បីបញ្ចប់ដំណើរនេះ ហើយត្រូវឡើងចុះក្នុងរយៈកម្ពស់ 123 000ម. ដែលស្មើនឹងឡើងចុះភ្នំអេវ៉េរ៉េសចំនួន១៣ដង។ ប៉ុន្តែក្នុងករណីបើជិះកង់ យើងត្រូវពេល៤៨ថ្ងៃជិះដោយមិនឈប់សម្រាកសោះ ហើយប្រមាណ១៤៥ថ្ងៃបើជិះក្នុងមួយថ្ងៃ៨ម៉ោង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaqb2nbCvsl5Q-y0ATeGO9P-V8Mf3p-OyBsHacokpJPGx0CjE0MdoLd9vlS-u7xycl_3wVrHEsWW4eUzL-vJbISsMxLU-0LdcCGxDLUOtRfGl1K0vBWfKdM3Yr1_ihmlRf8ys13bIuE7A5zZKk7_x4LXLQm50nGm4gBzWWO0eGGQOdRwW6dO-pc9LCNXYt/s1920/image_2025-02-18_09-27-24%20(3).png

ក្រៅពីនេះទៀតក៏មានបញ្ហាជាច្រើនដូចជារឿងទិដ្ឋាការ ការប្រើប្រាស់ភាសា សម្ភារៈត្រូវយកតាមខ្លួននិងការផ្លាស់ប្តូអាកាសធាតុ ជាពិសេសបញ្ហានយោបាយ និយាយជារួមគឺត្រូវជួបឧបសគ្គនានាជាច្រើនយ៉ាងណាស់ទាំងលក្ខណៈធម្មជាតិ និងសន្តិសុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnryrak_LY7LftXwTK0tHtKs9_Pahrlbgl4PVnNd7sXhE8ipJq7fYU_hmNXiMn-MygiDydNOSxXK4e1Lix96yZE322Xvr_AB52BLkvk2ZNgCFkrs2Kr3W_A9qBqTUc_FtxdHrlOnGJVSeIlSI1TWePF1e0Ent2SqJeDudePuxcHU2PPeILeRM1QQCNlmQ_/s1920/image_2025-02-18_09-27-25.png

ថ្វីត្បិតតែផ្លូវមួយនេះត្រូវបានគេស្គាល់យ៉ាងទូលំទូលាយជាសាកលយ៉ាងណាក៏ដោយ ប៉ុន្តែមកដល់ថ្ងៃនេះមិនទាន់មាននរណាម្នាក់អាចសម្រេចបាននូវបេសកកម្មនេះនៅឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz1a5ijAiXXzHvQwY6bDOgWNsA6Vk23tctb5_2-3vmzQwU5lJ2tOjjgWNPFryCeBbL0C1f61PVqwfP8C_PZ6oIXtSYrrdbjDehv-wbH3XcadEm-v11b8iOWagwOTJioov1v1947rECKwIdsM5zTU69GdlLgnd23zHD7LmCjJRn4P1SaLCvnDhwVa5TwduW/s800/image_2025-02-18_09-27-24.png