Home ព័ត៌មានអន្តរជាតិ គ្រាន់តែយកស្បែកជ្រូកផលិតស្បែកជើងឃ្លុបសោះ ក្រុមហ៊ុន Adidas ទទួលពិន័យប្រាក់ពីតួកគី

គ្រាន់តែយកស្បែកជ្រូកផលិតស្បែកជើងឃ្លុបសោះ ក្រុមហ៊ុន Adidas ទទួលពិន័យប្រាក់ពីតួកគី

61
0

ប្រទេសតួកគី ៖ ប្រទេសតួកគីបានពិន័យប្រាក់ក្រុមហ៊ុនផលិតស្បែកជើង និងសម្ភារៈកីឡាដ៏ល្បីល្បាញរបស់អាល្លឺម៉ង់ឈ្មោះ Adidas ចំនួន១៥,២០០ដុល្លារអាមេរិក ករណីក្រុមហ៊ុននេះពុំផ្តល់ដំណឹងទៅអតិថិជនឱ្យជ្រាបថា ស្បែកជើងឃ្លុបម៉ាក Samba OG ដែលទទួលបានការពេញនិយមខ្លាំងនោះផលិតពីស្បែកជ្រូក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoxY-ZckMXAiFh_kpOtvQIiBCOH615RyirSIAcqMAuWHzdJUr_ay6Li34hYRl52oi-WfMqh319QIkwWtRmyUWMKb6I_kEHo3HJIzHxqW25ewKEW5O6WITzxehWcVIH6iR-Mvv85LFbRM5l5FeEIX2CYJkpNtCuBSidDXWtCftHaKBJDg7ovd9jNon1FMht/s1280/image_2025-02-18_11-17-21.png
ភ្នាក់ងារគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់តួកគីឱ្យដឹងថា ក្រុមហ៊ុន Adidas បានផលិតស្បែកជើងឃ្លុបម៉ាក Samba OG ហើយទទួលបានការពេញនិយមពីអតិថិជនយ៉ាងច្រើន ព្រមទាំងតារាម៉ូឌែលអាមេរិកផងដែរ ដូចជា ៖ អ្នកនាង Kendall Jenner និងអ្នកនាង Bella Hadid ប៉ុន្តែក្រុមហ៊ុនពុំប្រាប់អតិថិជនឱ្យច្បាស់ថា ស្បែកជើងនេះផលិតពីស្បែកជ្រូក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz3SIhG5kw5qDZUkEbtzdK1-i0v-lSSe88s6C56R2cTMRPzG4rGPlEU0zLngKkLsNXomFmJmRi3cUR_FFfZekJ2U8wuymYZNaNfeZ5g_mIfcsqi9nArYJDtg2XOWctdJfy0osSAiW_gQRYQ7KULg-EvaAhvT75xyk64nvrfNVkwTp_Ei3YVANJmgWrwmyY/s800/image_2025-02-18_11-18-23.png

ការប្រើប្រាស់វត្ថុធាតុដើមសម្រាប់ផលិតស្បែកជើង ដែលប៉ះពាល់ដល់សាសនារបស់អតិថិជនភាគច្រើន គឺក្រុមហ៊ុន Adidas ត្រូវតែប្រាប់អតិថិជនឱ្យច្បាស់លាស់ ប៉ុន្តែក្រុមហ៊ុនបែរជាផ្សព្វផ្សាយពាណិជ្ជកម្មពីស្បែកជើងឃ្លុបម៉ាក Samba OG ដើម្បីទាក់ទាញអតិថិជន ។ ហេតុនេះ ភ្នាក់ងារគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មតួកគី បានសម្រេចចិត្តពិន័យប្រាក់ក្រុមហ៊ុននេះ ចំនួន១៥,២០០ដុល្លារអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEWqXtz48UTUSlAk9q84aOB-KdwvnMO8fv1n-40qvj5LIT9spGfxpVDeJx62_i8mt5JZ2hQ8F8eoi9zc4ZhYCZ2SV1miUo0XKXTkRouYoDics8JwGYguZk8u6W55BzuTQbpfLgHREXJtyrSoOLpo3iHIoqhKxCJAg7knc0t4x6kCDUHymijE7bywtVKbI6/s1934/image_2025-02-18_11-17-19%20(2).png
ចំណែកក្រុមហ៊ុន Adidas បានបញ្ជាក់ក្នុងលិខិតខ្លីមួយថា ក្រោយពីដឹងថាតួកគីពិន័យប្រាក់ ក្រុមហ៊ុនបានកែតម្រូវទិន្នន័យលម្អិតបញ្ជាក់ពីការប្រើប្រាស់ស្បែកជ្រូកធ្វើជាវត្ថុធាតុដើមផលិតស្បែកជើងឃ្លុបនៅលើគេហទំព័រ ប៉ុន្តែក្រុមហ៊ុនសូមពុំនិយាយអ្វីពាក់ព័ន្ធនឹងការពិន័យប្រាក់នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4SCImqAkJyFS8cFJAxxCqVzc66YawR1zL6MQv0U13tFS0lALN3ezB7sZFvpRqzSKj9s0YIuB7TQReqxCrICbo_yrRnNO1N1iVlGMW89hjx70Ktv0oIDvvn3IQjrhBYE0f7I49HCXAz4nQEZCNrkYYWuw4EM1gKXUhQD5YVyaUA8uEkusFXP2iJinoL5JN/s960/image_2025-02-18_11-17-19.png

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ ការិយាល័យកិច្ចការសាសនារបស់ប្រទេសតួកគីប្រកាសថា ការផលិតស្បែកជើង ឬសម្លៀកបំពាក់ពីស្បែកជ្រូក ឬរោមជ្រូក គឺតួកគីពុំអនុញ្ញាតទេ ពីព្រោះអ្នកប្រាជ្ញមូស្លីមចាត់ទុកថា ការប្រើប្រាស់ផលិតផលធ្វើពីស្បែកជ្រូក គឺជាមនុស្សពុំបរិសុទ្ធ ៕