អ្នកបង្កើតមាតិកា Q Win បានចេញមកបញ្ជាក់ចំពោះពាក្យសម្តីថា «ចាំទេកាល Q Win reaction JO II ស៊ីឈ្នួលគេមិនរករឿងផង» ។ លោកថាលោកមិនបានដឹងរឿងអ្វីនោះទេទៅលើរឿង Diss Track គ្នាហើយការសរសេរឈ្មោះបែបនេះធ្វើឱ្យមានការយល់ច្រឡំហើយខម្មិនជេរលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAauMe0XJmkOCSArH7oInxTa2FJl57oAoTo_bMP8gG9PRak0DxTO-UdkqwbOKXEjT2rh370-H4EbYnIk9-9MtSHj2N8b1fDqCx2-voi5XZUnf2xUWrE11XcYRQRjAUdaPVYCMonZmliBiMjYr-2-0bVC0U7MGnpCOo6iYrCyH7WbPrKj3ikeo59zCLuGGx/s2048/image_2025-02-17_10-57-47.png
ថ្មីៗនេះអ្នកបង្កើតមាតិកាលើបណ្តាញសង្គមដ៏មានប្រជាប្រិយភាព Q Win បានចេញវីដេអូមួយរយៈពេលជាង៤០វិនាទីបន្ទាប់ពីមានការយល់ច្រឡំមកកាន់រូបលោក។ ក្នុងនោះ Q Win បាននិយាយថា «លោកបានឃើញផុសមួយដែលនិយាយថា ចាំទេកាល Q Win Reaction JO II ស៊ីឈ្នួលគេមិនរករឿងផង លោកមិនដឹងរឿងអ្វីនោះទេដោយសារតែឃើញគេមេនសិនឈ្មោះលោកមកបានលោកចេញវីដេអូនេះ»។ លោកថា ឈ្មោះដូចគ្នាមានច្រើនអាចពិនិត្យមើលឈ្មោះឡើងវិញបានថាអ្នកណាគេឱ្យពិតប្រាកដពីព្រោះនេះមេនសិនឈ្មោះលោកមកគេគិតថាជាលោកគេខម្មិនជេរលោកហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIJLQZaB4aJ_kGawjFDZqE1N-ROVmYiphLoQtEywBsQ1WTZVDXmCSwEUX8a1-z0bXIJ4Gwk66u86ADpfxDESG-FzUsTxcdB_S8yrWP9uBWG7kNVS3GLsv2YEAIma_TuCr1XgYLU7I6YT_r3mGIg2fC1cHDOH6mOvImj4AgMxQiTPudxTmM5PaNfSGY2xX3/s2048/image_2025-02-17_10-57-49%20(2).png

អ្នកបង្កើតមាតិការូបនេះបានបន្តទៀតថា តាំងពីគេ Diss Track គ្នាមកលោកមិនដែលទៅប៉ះពាល់ Diss Track ពីមុនឬឥឡូវក៏ដោយគឺលោកមិនដែលទៅប៉ះពាល់ លោកធ្វើវីដេអូតែកំប្លែង ដើរលេងទៅឥណ្ឌា អីទេពីព្រោះលោកក៏មិនសូវដឹងរឿងដែរ ប៉ុន្តែអ្នកខ្លះគេដឹងក៏គេដឹង អ្នកគេមិនដឹងគឺលោកហ្នឹងឯង ហើយពេលបង្ហោះលើកក្រោយអាចពិនិត្យឈ្មោះឡើងវិញសិនកុំឱ្យមេនសិនខុសឈ្មោះ នាំឱ្យម្ចាស់ឈ្មោះត្រូវគេជេរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAzhq1iMK7xvIBFwDAmN0hyphenhyphenGetPwGFa4TiwAQQdWaUgFbBY_UJEu5lrTPGsEXfXnjt9-v14B4yOn2l5dyWZXujCTdbvCnJo8XV8MHTfOIa8VajwfFYQDDjbwxlXcWrW-L56iBAYdNEVyOuqUH_afxXJ6nK-puz_ymC2bwsw4RlcUv3OvvLlxTVqmCGWTRC/s2048/image_2025-02-17_10-57-51.png

គួរបញ្ជាក់ផងដែរថា សង្គ្រាម Diss Track បទ JO II ពី វណ្ណដា គឺបានទម្លាក់កាលពីឆ្នាំ២០២២ ទៅកាន់តារាចម្រៀង ជី ដេវីត បន្ទាប់មក ជី ដេវីត បានតបវិញតាមរយៈបទ «ចុមអាអូនអត់ដេក»។ រឿងស៊ីឈ្នួល Reaction បានផុសឡើងវិញនេះដោយសារនាដើមឆ្នាំ២០២៥ ជី ដេវីត ទម្លាក់បទ Diss Track ហើយនិយាយថាអ្នកស៊ីឈ្នួល Reaction ក៏មិនឱ្យរួចខ្លួន៕