Home Blog Page 685

នៅឆ្នាំ ២០២៥ ភ្ញៀវអន្តរជាតិមិនអាចទៅទស្សនាកន្លែងទេសចរណ៍ល្បីៗទាំងនេះបានទៀតទេ

0

វិស័យទេសចរណ៍នាពេលបច្ចុប្បន្ននេះគឺមានការរីកដុះដាលខ្លាំងណាស់ ដោយមានកន្លែងកម្សាន្តល្បីល្បាញជាច្រើនជុំវិញពិភពលោក។ ទោះជាយ៉ាងណាកន្លែងកម្សាន្តល្បីល្បាញចំនួន ៦ នេះ ភ្ញៀវទេសចរគឺមិនអាចទៅទស្សនាបានទៀតទេនៅឆ្នាំក្រោយដោយសារហេតុផលសំខាន់ៗដូចខាងក្រោម៖

១.សណ្ឋាគារល្បីៗចំនួនពីរនៅ Las Vegas សហរដ្ឋអាមេរិក៖ សណ្ឋាគារកាស៊ីណូ Tropicana និង Mirage នៅ Las Vegas នឹងឈប់ទទួលភ្ញៀវនៅឆ្នាំក្រោយ។ មូលហេតុគឺដោយសារសណ្ឋាគារ Tropicana ត្រូវបានកម្ទេចនៅក្នុងខែតុលាដើម្បីសាងសង់កីឡដ្ឋានសម្រាប់ក្រុមកីឡាបេស្បល Oakland Athletics វិញ។ ខណៈសណ្ឋាគារ Mirage នឹងប្តូរឈ្មោះទៅជា Hard Rock ដែលមានរាងដូចហ្គីតា។ ដូច្នេះនៅឆ្នាំ ២០២៥ ភ្ញៀវទេសចរទៅកាន់ទីក្រុងនេះនឹងលែងមានឱកាសស្នាក់នៅ Tropicana និង Mirage ទៀតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5T02UAUmFPNM4s00KfgRK0CwqwCyYZtt1fveFtIF-IYUucbsg7dL1aIOI5WtKxBIYIuPkMV8xD7R7qiwERmAKMbz35nsihp92vOMgG4DALusC3m712cP9bU6Vs07Sg_AJHSMRso6xA_5lNDlUhAqL8lN7QsLRYaBAbBCWZwhDNKRFB2p4XysTYKHR1CzV/s5431/image_2024-12-30_14-17-56.png

២.ក្លឹបប៉ារីសដ៏ល្បីល្បាញ Chez Michou៖ Chez Michou គឺជាក្លឹបប៉ារីសដ៏ល្បីល្បាញស្ថិតក្នុងប្រទេសបារាំង ដែលមានតន្ត្រី របាំ និងការសម្តែងកំប្លែង ឥឡូវនេះបានបិទហើយ ដោយសារបញ្ហាហិរញ្ញវត្ថុ បន្ទាប់ពីម្ចាស់ដ៏ល្បីល្បាញ Michel Michou Catty បានទទួលមរណភាពនៅឆ្នាំ ២០២០។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiekT1FFbUflXsqdw1jRBl583LztYjQbgjC_P5V-K80w2S2_WiaJeujTN8W2nwQvwZMhG_uz0PYAX-YBGzOV8pOHfgHxE9XJbYCVWquq54y6csC1iaqgKc5yHo65x1a7MrORRVQO74mYJbEmDzBqJCrPbsY16CJfe02dLycWnJAI7gcgTDreaPeQoERe4lw/s1024/image_2024-12-30_14-18-08.png

៣.សារមន្ទីរសិល្បៈ Rubin នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក៖ សារមន្ទីរ Rubin ដែលជាកន្លែងប្រមូលផ្ដុំសិល្បៈហិមាល័យដ៏ធំបំផុតមួយរបស់ពិភពលោកបានប្រកាសបិទជាផ្លូវការហើយ ដោយស្នាដៃមួយចំនួនរបស់ខ្លួន រួមទាំងបន្ទប់ទីសក្ការបូជាពុទ្ធសាសនាទីបេដ៏ពេញនិយម នឹងផ្លាស់ទៅសារមន្ទីរ Brooklyn វិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh90BYWB3ym0YdrKO8RaJ2SU7AWTdq2KU6Jazl2HtdHbQeGkup99WCfJdWxNVihpaAlnk3NbILSl34rXJWTfHj1q1x6YPfNhe6Bb2QC8r2SjOEDPLsfR159u2BfRErakj1ixc2oMbPnJhyphenhyphen7-vXmVOxHYphGKeooaVOsvFCFbxKwtQ7Nyka4BXIzK97QAFbT/s1600/image_2024-12-30_14-18-08%20(2).png

៤.សារមន្ទីរសិល្បៈ Fotografiska នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក៖ សារមន្ទីរសិល្បៈដ៏សំខាន់មួយទៀតនៅទីក្រុងញូវយ៉កគឺ Fotografiska ក៏បាននិយាយលាទៅកាន់អ្នកទស្សនានៅពេលដែលវាត្រូវបានបិទនៅថ្ងៃទី ២៩ ខែកញ្ញាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4isPYNZ85ZIsj-Cc3mOEsduleoTQVxkT-Np51Nn98WK6E5VDZhpCQtQ-6hpGUeNfbvsh_z7Fmo_awg5EfBri5AtxHvdQa-PbAqvbm_OH9nKrPCf4DlyHurTqNw_7NsEIx-mDacIouoYWqz9cwjkMjQVkMyAME0CfM4r1N0ucHfcZAbPaj3auwfeszDv7A/s1200/image_2024-12-30_14-18-10.png

៥.ព្រះវិហារ Wayfarers Chapel នៃរដ្ឋ California សហរដ្ឋអាមេរិក៖ ព្រះវិហារកញ្ចក់ Wayfarers ត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលថាជាកន្លែងសម្គាល់ប្រវត្តិសាស្ត្រជាតិនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ប៉ុន្តែកន្លែងនេះបានបិទហើយ ដោយសារការរងគ្រោះនៃការប្រែប្រួលអាកាសធាតុនៅពេលប្រឈមមុខនឹងហានិភ័យនៃការរអិលបាក់ដីធ្ងន់ធ្ងរ។ អាស្រ័យហេតុនេះ អ្នកដែលទទួលខុសត្រូវមើលថែព្រះវិហារ ក៏សម្រេចចិត្តរុះរើកន្លែងនេះហើយកំពុងរកកន្លែងផ្សេងជំនួសវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghWSjmSGskthRa9cXIYcZsl8urc0IYpI6OfqVot95_plYshGLzE-3nxFGr3fo0sdOs2YWn-cDPN8iebiG0SK_HPNf1CD1npUAoOBga_vC3t4uUlqTgRc0nUM6pYz9kjqPp_rwDiKuHImJv5EZSy8bgnqBCiMpdVpaWA_ok8gP9zdf7TBujgHZS26vttkV5/s1614/image_2024-12-30_14-18-10%20(2).png

៦.ផ្លូវតូចៗនៅ Kyoto ប្រទេសជប៉ុន៖ រាជធានីបុរាណនៃទីក្រុងក្យូតូ គឺជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញដែលទាក់ទាញអ្នកទស្សនាយ៉ាងច្រើន។ ប៉ុន្តែដោយសារតែភាពល្បីល្បាញនេះ អ្នករស់នៅទីនេះតែងមានការរំខានដោយសារភ្ញៀវកក់កុញពេក ធ្វើឱ្យក្រុមប្រឹក្សាមូលដ្ឋានបានបោះឆ្នោតបិទផ្លូវ និងផ្លូវដើរជាច្រើននៅក្នុងទីក្រុងក្យូតូ ដើម្បីការពារភ្ញៀវទេសចរពីការថតរូប geisha ដោយគ្មានការអនុញ្ញាត។ ហេតុនេះអ្នកទេសចរនឹងមិនអាចចូលទៅក្នុងតំបន់ទាំងនេះបានទៀតឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgraZLxjYkAvtRLP4Wftg-yYRoUwvFzQ334UhFtcoFwaMR2q8iRtVXAL9XbwFFLCQtQIKjP2e1wjB5uutG3-DCwn6KKiAtDfkf-dcYHjvDvgook8TKTkPCkFJJapMOD61AY0o36kPHi5Ns4LS0eSDRUxHmyuBhH9bhhTMXUoF6zEATsjxCTMeoSHLy3YqGQ/s1050/image_2024-12-30_14-18-11.png

ចិនផលិតប្រព័ន្ធសាកថ្មចល័តគ្មានខ្សែសម្រាប់សាកដ្រូនហោះនៅលើមេឃ

0

ប្រទេសចិន ៖ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Nature Communications កាលពីចុងខែធ្នូ ឆ្នាំ២០២៤ បញ្ជាក់ថា ក្រុមអ្នកជំនាញចិនបានផលិតប្រព័ន្ធសាកថ្មចល័តគ្មានខ្សែសម្រាប់សាកដ្រូហោះនៅលើមេឃ និងបញ្ជាក់ពីទីតាំងរបស់ដ្រូន ។ នេះចាត់ទុកថា គឺជាការអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធសាកថ្មដ៏ទំនើបដំបូងគេលើពិភពលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGTRFasEkCvtdFa-ATJr7_QPC5-l41dy_Du0tsvtbNeoBjQorWrKJLIJVIFj_xAuCMgzagXJ6pR5moBu36AD6QzLz4MvBekEj5sJIHN8_kBCvsAD5i9_UbNJ4eGU53d0fXiaCYa6PR-RN9SwPIfPTNDKNDwi5DiGxgMwrOnoytypdU7FPCpuLDXSLNpjhO/s1200/image_2024-12-30_13-50-52.png
ក្រុមអ្នកជំនាញមកពីផ្នែកវិស្វកម្មអេឡិចត្រូនិករបស់សាកលវិទ្យាល័យ Xidian បានផលិតប្រព័ន្ធសាកថ្មចល័តគ្មានខ្សែសម្រាប់សាកដ្រូនពេលកំពុងហោះលើមេឃ ហើយប្រព័ន្ធនេះអាចចាប់សញ្ញា បញ្ជាក់ទីតាំងដ្រូន និងទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrOpY5dCQf8NDIEQFMxNouBHkeRtCPqBOJah6tbSF52T_AYE2dzKq54ffbhKOqGHSPJK1RHU-lByAdEyrDgrbXjV2QFSFLPOiIgcJCt6qmDIX59GUghMHr8uAJd0-L-TgKVivM5Z2tCP15JqHrrpeePhBp5aWgzPeQeAdJWmxUJUxydjJW-CLn7maPxAN1/s840/image_2024-12-30_13-50-53%20(2).png

ប្រធានក្រុមអ្នកជំនាញនិយាយថា បច្ចេកវិទ្យានេះ គឺជាការសាយភាយរលកអេឡិចត្រូម៉ាញ៉េទិកយ៉ាងឆ្លាតវៃ ហើយវាអាចបង្កើនប្រសិទ្ធភាពការផ្ទេរថាមពលគ្មានខ្សែតាមពេលវេលាជាក់លាក់ ដោយផ្អែកតាមការផ្លាស់ប្តូរបរិស្ថាន និងលក្ខណៈពិសេសរបស់ឧបករណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnxIrS5C2GmpV9ySb8N2LI_nfLAwMVy1DPURxHt4pSuTfUu4b7ioDWltEpQkssKoFpcyewEf5yfiaYOOgvIjQmPVNjhyTOrJKLpGK7rel0mtLgKs1c2PXsrrNNMV_lusmztV4CbW3Z4Qc15SEYRXRm2UqfWfiMKELHHMLCJyllXwnOf3548P7gwK2YCcaT/s800/image_2024-12-30_13-50-53%20(3).png

បច្ចេកវិទ្យាថ្មីនេះមានគុណសម្បត្តិពិសេស បើប្រៀបធៀបនឹងការសាកថ្មគ្មានខ្សែសម្រាប់ឧបករណ៍អេឡិចត្រូនិកកន្លងមក ពីព្រោះវាអាចសាកឧបករណ៍ជាច្រើនគ្រឿងដែលកំពុងតែបម្លាស់ទី ដូចជា ៖ សាកដ្រូនលើមេឃ និងសាកមនុស្សយន្តកំពុងធ្វើចលនា ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc-g0DxJG02XP76ya4kjmGCtHqmtUgAQ4JEYlyycMyn-m2buVD4Y_4gGrjGgZNXIgJ1eCIncKKLXybOWLI64Rit1a4jaYbc0AnM7slYtiaBbdMuEsC4QgB96MnlYfGxiRPHJceF_FNHEs8Un8HVR_ZvBkMDIG03Wq5h1wBKjpGJbfrLbaCVGCfZOylwvbE/s1000/image_2024-12-30_13-50-53.png

ប្រព័ន្ធនេះអាចផ្គត់ផ្គង់ថាមពលទៅឱ្យដ្រូន និងមនុស្សយន្តប្រកបដោយទំនុកចិត្ត និងមាននិរន្តរភាព ដែលអ្នកជំនាញចិនបច្ចុប្បន្ន បានព្យាយាមអភិវឌ្ឍន៍បច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ។ វានឹងជួយដោះស្រាយបញ្ហាផ្នែកបច្ចេកទេសសម្រាប់ការសាកថ្មគ្មានខ្សែកាលពីមុន ដែលត្រូវពឹងផ្អែកលើអាំងឌុចស្យុងអេឡិចត្រូម៉ាញ៉េទិច, ប្រើប្រាស់ថាមពលច្រើន និងប្រឈមជាមួយដែនកំណត់បរិស្ថាន ៕

វណ្ណថាន បង្ហាញខ្លួនជាសាធារណៈលើកដំបូងបន្ទាប់ពីមានរឿងអា.ស្រូវ

0

តារាចម្រៀង វណ្ណថាន បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ការសមឆាកសម្តែងត្រៀមសម្រាប់កម្មវិធីដ៏អស្ចារ្យ សាទរកម្ពុជា ជាមួយនឹងតារាចម្រៀង វណ្ណដា ក្រោមការទស្សនារបស់ប្រជាពលរដ្ឋជាច្រើន។ ការបង្ហាញខ្លួនលើកនេះចាប់តាំងពីផ្ទុះភាពចម្រូងចម្រាស ចំណែកឯហ្វេនៗតារាចម្រៀងរូបនេះបានពោលថាសង្ឃឹមថាអ្វីៗនឹងល្អប្រសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5Hg9IMFnMNjA-JB22pOlcLHlrkmpAJnlsXBkVGZ9rl7EmDpbOPeAc5vzRvj0V40iKCYpr9HF_ziv7FkabLFTjhvwnEjurDH3RJxyNLjNSeSrfDZO2AWXHQPgOqfarixp-zM0cIxoQyyp-i2-oXx8IFvruHlPJnQMsHnBH3R52jg8FmzbV8puawWS0_4Aq/s2048/image_2024-09-23_14-47-22.png

នារាត្រីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ មានវីដេអូជាច្រើនបានចែករំលែកនៅលើបណ្តាញសង្គមអំពីតារាចម្រៀង វណ្ណដា និង វណ្ណថាន រួមទាំងសិល្បករផ្សេងទៀតសម្រាប់ការមកហាត់សមឆាកការសម្តែងដែលត្រៀមនឹងបង្ហាញជូនបងប្អូនជនរួមជាតិក្នុងមហាព្រឹត្តិការណ៍ «សាទរកម្ពុជា»នាថ្ងៃទី៣១ ខែធ្នូ។ នេះគឺជាលើកដំបូងហើយសម្រាប់តារាចម្រៀង វណ្ណថាន បានបង្ហាញខ្លួនជាសាធារណៈចាប់តាំងពីមានរឿងអាស្រូវសម្ព័ន្ធភាពជាមួយនឹងនារីម្នាក់ដែលផ្អើលអស់ពេញប្រទេស និងឈានដល់ការចាត់ចែងផ្លូវច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-DhsP04-AaKUVAUFB3qyEQvFClktoX4SU31TGwmgzRpcNxLxbWM9ycWFa4x3xsVAXg37LGhSNu8sFjE3Ka9aDBSBiXSGW4dlJPjdOw1zcycm3IMVt_UYjOlMNMRWobS9A9kL_Qq6iatoL55AQGBQFD2F7N6X5FApp-7uFCxQLRXC3XUTCv3LRpFv-uU0e/s2048/image_2024-09-23_14-47-25.png

ក្នុងការសមឆាកនេះ វណ្ណដា និង វណ្ណថាន បានសមសម្រាប់បទ «មិនអាចវិលវិញ» និង កំលោះស្រុកខ្មែរ ហើយអ្នកទាំងពីរបានកៀកកគ្នាហើយទស្សនិកជនដែលចូលរួមទស្សនាផ្ទាល់ទទួលបានការសប្បាយរីករាយទោះមិនទាន់បានសម្តែងជាផ្លូវការក្តី។ អ្នកគាំទ្ររបស់តារាចម្រៀងរូបនេះបានបង្ហាញអារម្មណ៍រំភើបចិត្តដែលឃើញ វណ្ណថាន បង្ហាញការសម្តែងរបស់ខ្លួន និងបានលើកឡើងថាសង្ឃឹមថាអ្វីៗនឹងល្អប្រសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIoXQTESvcS74ZD14bxgXfoL1ZUbAjsCdtNagAB0etBcZY0h6hiuV5kwN5DChdT_xuwKVc5LSNDD7UfM6fJii078-y3SLB-99m6cl9Sm_WonwhtDnqgRRwGC2QJbS5XMKsIR0Lv4SkELqMOav11j930vLpWHZi3Aif2rfUnup_9WWiZMSYHV59ghP2lv0/s2048/image_2024-06-12_09-33-45%20(2).png

គួរឱ្យដឹងថា មុននឹងបង្ហាញខ្លួនជាសាធារណៈលើកនេះ តារាចម្រៀង វណ្ណថាន ត្រូវបានខកខានចូលរួមការសម្តែងក្នុងកម្មវិធីដ៏ធំមួយនៅខេត្តព្រះសីហនុ ក្រោយពីរងផលប៉ះពាល់រឿងអាស្រូវកាលពីយប់ថ្ងៃទី១០ ខែធ្នូ ខណៈថ្ងៃទី១៩ លោកបានចេញលិខិតបំភ្លឺជាសាធារណៈ៕

 

 

មុនសម្រេចចិត្តសាក់រូបលើខ្លួនប្រាណ សូមពិចារណាឱ្យបានច្បាស់កុំឱ្យស្តាយក្រោយដូចបុរសម្នាក់នេះ

0

ប្រទេសចិន ៖ ស្នាមសាក់លើផ្ទៃមុខបានធ្វើឱ្យជីវិតជួបតែការបរាជ័យអស់រយៈពេល៦ឆ្នាំ ហើយខ្ញុំដាក់ពាក្យធ្វើការជាច្រើនកន្លែងហើយ ប៉ុន្តែគ្មានក្រុមហ៊ុនណាទទួលទេ ។ ខ្ញុំចង់លុបវាចេញវិញ ពីព្រោះចង់មានជីវិតល្អប្រសើរជាងនេះ ហើយសូមផ្តាំទៅយុវវ័យផងថា កុំសាក់ដូចខ្ញុំ ប្រយ័ត្នអស់អនាគត ។ នេះបើតាមការលើកឡើងរបស់បុរសចិនម្នាក់ អាយុ២៤ឆ្នាំ ។

បុរសរូបនេះបានរៀបរាប់ពីបទពិសោធន៍ដ៏សែនឈឺចាប់ កាលពីចុងខែធ្នូ ឆ្នាំ២០២៤ ថា លោកចាប់ផ្តើមសាក់លើផ្ទៃមុខ និងរាងកាយកាលពី៦ឆ្នាំមុន ហើយចាប់ពីពេលនោះមក លោកទៅដាក់ពាក្យធ្វើការនៅក្រុមហ៊ុនណា ក៏គេអត់ទទួលដែរ ។ វាធ្វើឱ្យលោកចុះចាញ់ក្នុងជីវិត រហូតដល់សម្រេចចិត្តលុបស្នាមសាក់លើមុខចេញ ។

កាលពីវ័យកុមារ លោកមានជំងឺធ្លាក់ទឹកចិត្ត ទើបចង់បង្ហាញពីអារម្មណ៍របស់ខ្លួនតាមរយៈស្នាមសាក់ និងយល់ថា ការសាក់ធ្វើឱ្យលោកមានសេចក្តីសុខ ។ នៅឆ្នាំ២០១៨ លោកក៏បានសាក់ចាប់ពីក្បាល មុខ ក និងពេញខ្លួនប្រាណទាំងអស់ ប៉ុន្តែរយៈពេលកន្លងមកនេះ លោករស់នៅយ៉ាងលំបាក គ្មានការងារធ្វើ ហើយធ្វើឱ្យសេដ្ឋកិច្ចគ្រួសារដុនដាបយ៉ាងខ្លាំង ។

ក្រៅពីនេះ លោកត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនមើលងាយពេលលោក Live ទៀតផង ហើយដោយសារផ្ទៃមុខមានស្នាមសាក់ច្រើនពេក ធ្វើឱ្យលោកពិបាក Login ចូលក្នុងទូរស័ព្ទដៃ និងពិបាកផ្លាស់ប្តូរ Face ID ។ នាពេលថ្មីៗនេះ លោកក៏ចាប់ផ្តើមលុបស្នាមសាក់លើមុខវិញ ដើម្បីដោះស្រាយបញ្ហាទាំងអស់ ។

ចំណែកអ្នកជំនាញបំបាត់ស្នាមសាក់ប្រាប់ថា ស្នាមសាក់ទូទៅអាចលុបជ្រះ ចាប់ពី៣លើក ទៅ៤លើក ប៉ុន្តែស្នាមសាក់របស់បុរសនេះពិបាកលុប ដោយសារមានពណ៌ក្រាស់ៗ និងពាសពេញទាំងអស់ ជាពិសេស នៅជុំវិញភ្នែក ។ ស្បែកជុំវិញភ្នែកនេះមានសភាពស្តើងខ្លាំង ហើយការលុបស្នាមសាក់នៅចំណុចនេះអាចកើតដំបៅបាន ។

រឿងរ៉ាវរបស់បុរសរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចិនចាប់អារម្មណ៍យ៉ាងខ្លាំង មនុស្សមួយចំនួនបានសរសើរពីភាពក្លាហានចំពោះការនិយាយពីបញ្ហារបស់ខ្លួនជាសាធារណៈ និងសម្រេចចិត្តលុបស្នាមសាក់ ។ រីឯអ្នកខ្លះទៀតបានចែករំលែករឿងរ៉ាវនេះសម្រាប់ជាឧទាហរណ៍ដាស់តឿនយុវវ័យផ្សេងទៀតកុំឱ្យយកគំរូតាម ពីព្រោះវាជាការបំផ្លាញអនាគត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdSIK3OUkIxHW4F_vumgF-0PNCVtGJ0Rq9HzCPwOmoCpsRT7lDk1QckTDbDfiEDKTFq22v_zSaFSmahOJQJWkbxlUbEousgrmAma9J-LSZX6Y3mTmZu80zBvDEmu7cOCaNUTDA7dlUupLKMhjEvs_wpdLOb_mQ_bhElT87vrYMC-W1Y_TVGPI0PFRp0I3G/s696/photo_2024-12-30_12-04-53.jpg

ទោះបីរងការរិះ.គន់ច្រើនក៏ដោយ Squid Game រដូវកាលទី ២ បានបង្កើតកំណត់ត្រាថ្មីដែលមិនធ្លាប់មានពីមុនមក

0

កូរ៉េខាងត្បូង៖ Squid Game រដូវកាលទី ២ បានចាក់បញ្ចាំងនៅថ្ងៃទី ២៦ ខែធ្នូ ដែលមានចំនួន ៧ ភាគប៉ុន្តែរឿងនេះហាក់ទទួលបានមតិចម្រុះជាច្រើន។ ទោះបីជាមានការរិះ.គន់ថាមិនសូវល្អមើលដូចវគ្គ ១ ក៏ដោយ ក៏ Squid Game វគ្គ ២ នៅតែទាក់ទាញអ្នកទស្សនាយ៉ាងច្រើន ថែមទាំងទទួលបានភាពជោគជ័យខ្លាំងជាងវគ្គដំបូងទៀតផង ដោយបានបង្កើតកំណត់ត្រាថ្មីដែលមិនធ្លាប់មានពីមុនមកសម្រាប់ Netflix។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3BlDmxNzM1puoGwciE0prpJoSUg5W0mS8dVnlHOvHxKL2Q2VGv0anYQASQ3D0W10KwZjZMiVpW6KeayrZnlTwpqsNj76VFk4wGQUh_-PuNsvCBKKFH6TMJgm1gBMcG7t25bL44KV4y6YDuN4WVHaJItFFOB_bY6fiok2uwgMN2MupQZHI6_QjBLBszB7z/s1440/image_2024-12-27_09-46-53%20(2).png

យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes បានឱ្យដឹងថា Squid Game រដូវកាលទី ២ បានជាប់ចំណាត់ថ្នាក់លេខ ១ ដំណាលគ្នាក្នុងប្រទេសទាំង ៩៣ នៅលើ Netflix គឺជារឿងដំបូងគេដែលមានអ្នកមើលច្រើនជាងគេបំផុត។ នេះមិនមែនជារឿងធម្មតាទេដែល Netflix សម្រេចបាននូវភាពអស្ចារ្យដ៏គួរឱ្យចាប់អារម្មណ៍ទាំងនេះ សូម្បីតែកម្មវិធីធំៗដែលធ្វើបានល្អនៅលើតារាងពិភពលោក ក៏មិនដែលបង្ហាញខ្លួននៅលេខរៀងទី ១ ដំណាលគ្នាដែរ ដោយសារតំបន់ខ្លះតែងតែចូលចិត្តខ្សែភាពយន្តខុសៗគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirYzSMe4lDRc4NhB-XsowueWHrdYwYcGllELyVxiNS76u-rIicnHVIAuxoz0WCxQwC_jFntbeWKTWHcoz42Z6vZzRvOgOBApJklXNDCNb9jZdl5a03D-6_5kNgknUQ3FH7RJKdpRBrwMKWQvgnmiGMJvjmKCyFeL_fYcu_WZeEDrHWA4sNLJ3gvhsB9oI4/s1400/image_2024-12-27_14-52-34.png

ខណៈ Squid Game រដូវកាលទី ២ ស្រាប់តែទាក់ទាញអ្នកទស្សនាច្រើនមិនធ្លាប់មាន ដែលបង្ហាញថាវគ្គ ២ គឺទទួលបានភាពជោគជ័យខ្លាំងជាងវគ្គដំបូងទៅទៀត។ ទោះបីជាយ៉ាងនេះក្តីអ្នកប្រើប្រាស់អនឡាញកូរ៉េជាច្រើនបានប្រមូលផ្តុំគ្នានៅក្នុងវេទិកាអនឡាញដ៏ពេញនិយមមួយដើម្បីសម្តែងការរិះគន់ចំពោះរឿងនេះ។ មនុស្សជាច្រើនកំពុងត្អូញត្អែរអំពីការអភិវឌ្ឍន៍យឺត ខណៈដែលអ្នកផ្សេងទៀតបានយកបញ្ហាជាមួយការសម្តែងរបស់តួសម្តែងថាជារឿងខ្វះចន្លោះនិងមានភាពធុញទ្រាន់។ ទោះយ៉ាងណា ទន្ទឹមនឹងមតិអវិជ្ជមានចំពោះរដូវកាលទី២នេះ ទស្សនិកជនមួយចំនួនបានវាយតម្លៃដែរថាឈុតឆាកបែប ‘Deer Hunter’ មានភាពរំជើបរំជួលយ៉ាងខ្លាំងហើយរដូវកាលនេះគឺពោរពេញទៅដោយសកម្មភាពដែលជំរុញដោយប្រធានបទនៃការសងសឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_8Ssizm9VVSK2lTQPBUSSjeXIerLlVtFB_C1EWurvWh_73-8tVHsPo7JNA2iPt0XsciLj6gy6THlvRyb077tSMsDJwJK_fYyOWy_1nM3ohy2Otc9DnkROOk9PT4i8YeJWW5ByPCCS0ZFVbb1aXnMq5v_1dJ_d_hRCFGuN9U2_DIZWnPzqf9UDXy92OBHF/s1440/image_2024-12-27_09-46-58.png

គួរបញ្ជាក់ផងដែរថា រដូវកាលដំបូងនៃ Squid Game បានចេញផ្សាយនៅឆ្នាំ២០២១ ហើយបានក្លាយជាបាតុភូតសកល ដោយទទួលបានពានរង្វាន់តារាសម្តែងឆ្នើម Lee Jung-jae និងអ្នកដឹកនាំរឿង Hwang Dong-hyuk ពានរង្វាន់អ្នកដឹកនាំឆ្នើមនៅឯពានរង្វាន់ Primetime Emmy Awards លើកទី ៧៤ ក្នុងឆ្នាំ២០២២។ ក្នុងរដូវកាលទី១គឺ រកប្រាក់ចំណូលបានខ្ពស់គុណនឹង ៤០ ដងនៃដើមទុនផលិតដោយបានចំណាយទឹកប្រាក់ក្នុងការផលិតចំនួន ២១.៤ លានដុល្លារ ខណៈរកចំណូលបានមកវិញជិត ៩០០ លានដុល្លារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ1csWyZ-x6c8oyagoSpAYJdVFNX-8HYHqtu9pYxJFzNc7AVsoolkQLG_cN3qGobSUDe36VZevG7EZYTTGgp2EDCyAYvjq8WYvCcGNB37rbiL2SB2mxY13Jcvq4240kEc1XECWXCYFpdyQKaTmkYkhKX9abZY_Dh0fhE7Kt06o-YhQSoSaxficP7QRprS2/s1200/image_2024-12-27_14-52-34%20(2).png

តើកត្តាអ្វីឱ្យប្រាកដធ្វើឱ្យអ្នកដំណើរនៅលើយន្តហោះ Jeju Air របស់កូរ៉េខាងត្បូងស្លា.ប់ ទាំងអស់?

0

ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ជើងហោះហើរ 7C 2216 ដែលដឹកអ្នកដំណើរ និងបុគ្គលិកអាសចរណ៍ សរុប១៨១នាក់ ចាកចេញពីអាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃ ទៅកាន់អាកាសយានដ្ឋានមូអាន់ (Muan) ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ពីផ្លូវ Runway បណ្តាលឱ្យមនុស្សស្លា.ប់ រហូតដល់១៧៩នាក់ និងមានមនុស្សតែ២នាក់ប៉ុណ្ណោះនៅមានជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0OI3rzvcITwzItlHo0J_vdNYO4Bi9hudOmKxRzBbzXJwjYE1-X1fLmvUxpY82sZNOX9Ny3vMobswwpYCKEiqzbN12D45HUZDaH3JgK9TfBdvLQen70e-9ZSFnJx_Syw-uGcxAbU20-EeAFExJzCs_cMOXt032gKCbbzAxu-25DPzNO0Oz78s1a0FvP9M8/s1200/471472747_647766447578060_8339363296921416850_n.jpg

អតីតអាកាសយានិកកូរ៉េខាងត្បូងបាននិយាយពីមូលហេតុបណ្តាលឱ្យមានហេតុការណ៍សោកនាដកម្មនេះថា គឺមកពីផ្លូវ Runway មានចម្ងាយខ្លីត្រឹមតែ២,៨០០ម៉ែត្រ ហើយយន្តហោះមានបញ្ហាកង់មុខ កង់ក្រោយ និងប្រព័ន្ធហ្វ្រាំង ។ អតីតអាកាសយានិកបានណែនាំឱ្យអ្នកដំណើរប្រយ័ត្នគ្រោះថ្នាក់ដោយសារការធ្វើដំណើរតាមយន្តហោះចុះចតនៅអាកាសយានដ្ឋានមាន Runway ខ្លី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4FT_uyDJnnlmJ4jkGeEH2AixuvknMDjtynT-hyUOS1Wb8Qx0yBKmItjWlN5nIxVeW3-9bJKtUQyqWFD5doHVfDxUMgUFSuiWqyJ7FknpKIaORPY72Pp1bMv0xUnb7vkHL4mmLZcXkUWl3njQrA35IDCO-rF_c590-HrcZGIL6zgHeeN292FifBDfOIX3-/s2048/471648289_997248092428525_8428210496518875002_n.jpg
យន្តហោះនេះមានបុគ្គលិកអាកាសចរណ៍៦នាក់ និងអ្នកដំណើរ១៧៥នាក់ ក្នុងនោះអ្នកដំណើរកូរ៉េខាងត្បូង ១៧៣នាក់ និងថៃ ២នាក់ បានធ្លាក់ពី Runway ក្នុងអាកាសយានដ្ឋានអន្តរជាតិមូអាន់ ខេត្តឆុលឡាខាងត្បូង ដែលនៅឆ្ងាយពីទីក្រុងសេអ៊ូល ទៅភាគនិរតីប្រមាណ២៨៨គីឡូម៉ែត្រ និងទៅបុករបងបណ្តាលឱ្យចេញអណ្តាតភ្លើងយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK_zjG4E-1hrehPC3XfFpQYL4hqviaoBZsrfzE8VZsRMYJm-fMtPMjILp86opt4yF4FuVXjy6H7tfPPWCZKjwrOVw0K6hrkAJMIPAMkgdG13CoDXnAq3QcEqFrI0sZ3WJjnmPPJWDZAfUj1hhjYmq0qJj3_PQxvZyROHHz71Y41CdclNB1UNpCjzl9HNfV/s2048/471796690_997248202428514_5567028635255312000_n.jpg

Runway ក្នុងអាកាសយានដ្ឋានមូអាន់ មានចម្ងាយខ្លីបំផុត ទើបអាកាសយានិកប្រើជំនាញខ្ពស់ដើម្បីចុះចតយន្តហោះ បើមានបញ្ហាកង់មុខ ឬប្រព័ន្ធហ្វ្រាំងនៅបរិវេណស្លាបយន្តហោះ គឺវាកាន់តែធ្វើឱ្យអាកាសយានិកពិបាកថែមទៀត ដូចជា ៖ ពុំអាចទម្លាក់ចុះកង់មុខ និងកង់ក្រោយបាន ។ ហេតុនេះ អ្នកដំណើរត្រូវជិះយន្តហោះចុះនៅ Runway ខ្លី គួរជ្រើសរើសក្រុមហ៊ុនអាកាសចរណ៍ដែលមានការហោះហើរទៀងទាត់ទៅអាកាសយានដ្ឋាននោះ ពីព្រោះក្រុមហ៊ុននឹងជ្រើសរើសអាកាសយានិកមានជំនាញចុះចតនៅ Runway ខ្លី ។ នេះបើតាមការអះអាងរបស់អ្នកជំនាញផ្នែកយន្តហោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW3D-NAZzavAYMwhXOAY-s8VOGEHTFmATTceaEMvD7X4RM05DA4uvIzfcKZNy3dia7zdgKPp0l_ylL3edaK_8O18EuyOIpH6dxhcl7TxnPi11WtN5-En4vtRtwzZanmJw8eu1lao9MLQdc19-leJbVfs9b5Mr6BwHed4fXgMF6VkS6KiynAsLBApg_4BL0/s1365/471820341_997248259095175_5685594412992255142_n.jpg

រីឯភ្នាក់ងារជួយសង្គ្រោះបញ្ជាក់ថា យន្តហោះព្យាយាមចុះចតជាបន្ទាន់ដោយសារប្រព័ន្ធចុះចតមានបញ្ហា ប៉ុន្តែយន្តហោះពុំអាចបន្ថយល្បឿនបាន ទើបធ្លាក់ពី Runway ហើយអាចមកពីយន្តហោះបុកសត្វស្លាបផងដែរ ។ ពួកគេបានជួយអ្នកដំណើរប្រុសម្នាក់ និងស្ត្រីម្នាក់ចេញពីកន្ទុយយន្តហោះ ។ វាជាហេតុការណ៍សោកនាដកម្មដ៏ធ្ងន់ធ្ងរបំផុតនៅកូរ៉េខាងត្បូង តាំងពីយន្តហោះ Korean Air ធ្លាក់នៅកោះកួម ក្នុងឆ្នាំ១៩៩៧ បណ្តាលឱ្យអ្នកដំណើរស្លាប់ជាង២០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPsZU51-Y_p_yS-m6ufX_htZYp4pf54JNIsaVk9SsqmNqWo-_WXAPGCBzv6wqMynHEq2cTMLxVZeaM68gcRdSH8iZ62ZgVWhOLpMZvL_93fUOSYPQ8QQ8t0RL-eFEF2Jy8_ukV0eLfXGc1DGwEC8WxNMDfFh1o97omYgNmBNE-V1MjHZbYc_NUq232F9YF/s1440/472032170_18439994254078019_5557635344442483174_n.jpg

មេដឹកនាំកូរ៉េខាងត្បូងបានប្រកាសកាន់ទុក្ខ ចំនួន៧ថ្ងៃ សម្រាប់យន្តហោះដឹកអ្នកដំណើរ Jeju Air ជួបគ្រោះថ្នាក់បណ្តាលឱ្យមនុស្សស្លា.ប់ ចំនួន ១៧៩នាក់ និងចាត់ទុកថា គឺជាការបាត់បង់ជីវិតមនុស្សច្រើនបំផុតក្នុងរយៈពេលច្រើនឆ្នាំមកនេះ ៕

មនុស្សដែលមានជំងឺ ៤ មុខនេះត្រូវជៀសវាងការបរិភោគស៊ុតមាន់ និងស៊ុតទា

0

ស៊ុតមាន់ និងស៊ុតទាគឺជាអាហារដ៏ពេញនិយម និងមានជីវជាតិសម្រាប់មនុស្សទូទៅ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្រាប់មនុស្ស ៤ ក្រុមនេះមិនត្រូវណែនាំឱ្យបរិភោគស៊ុតមាន់ ឬស៊ុតទានោះទេ ព្រោះអាចធ្វើឱ្យសុខភាពកាន់តែធ្ងន់ធ្ងរលើសដើម។ ដូច្នេះមនុស្សដែលមានជំងឺ ៤ មុខខាងក្រោមនេះដាច់ខាតត្រូវជៀសវាងការបរិភោគស៊ុតមាន់ និងស៊ុតទា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhghduWgQ5WItb67XEJhHcz4U4DfdA75V1okYat05JNJgkedKrlgRiZHjHgJ5vTC6PxeZjZ6HA2nh4kdOVNjM8FOj1JCjcKve4nuEkulNS9dSnCSIWD-IRmWvZBDTcW8mAVdiI9bsLrBqy6nN6KaldND-fKZuG5trkyMwgb_oPgCgUE0bYfUB63q-Bd0bv5/s1600/image_2024-12-30_10-15-36.png
១.ជំងឺបេះដូង៖ ការសិក្សាមួយបានបង្ហាញថា អ្នកដែលមានជំងឺបេះដូង គួរកាត់បន្ថយការបរិភោគស៊ុត បើកាលណាអ្នកញ៉ាំស៊ុតច្រើនជាង ៣ គ្រាប់ក្នុងមួយសប្តាហ៍អាចធ្វើឱ្យស្ទះសរសៃឈាម ជាហេតុធ្វើឱ្យឈាមរត់មិនស្រួល ក៏ដូចជាបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaMA2talp_N-fkAV8OBSpLozRo4SUeR6PfuQRzZbgv1n0mP_rDtbrAtsNuHNqXCo-awA9XSVLZBtgA8TlA8SzoZEXO8dVv78J89Whkb0Rwse5qZlut-BgV5Mx0-zc_JrA6TpogM8QHmuX6wiZ0J2FLSPtZfyg5mu95_7QWmnP8ZBq2UAirJPHhLqiK7kkk/s3000/image_2024-12-30_10-15-38.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaMA2talp_N-fkAV8OBSpLozRo4SUeR6PfuQRzZbgv1n0mP_rDtbrAtsNuHNqXCo-awA9XSVLZBtgA8TlA8SzoZEXO8dVv78J89Whkb0Rwse5qZlut-BgV5Mx0-zc_JrA6TpogM8QHmuX6wiZ0J2FLSPtZfyg5mu95_7QWmnP8ZBq2UAirJPHhLqiK7kkk/s3000/image_2024-12-30_10-15-38.png

២.គ្រុនក្តៅ៖ អ្នកដែលមានគ្រុនក្តៅ ជាពិសេសកុមារពេលញ៉ាំស៊ុតនឹងធ្វើឱ្យសីតុណ្ហភាពរាងកាយកើនឡើង ជាហេតុធ្វើឱ្យគ្រុនក្តៅកាន់តែខ្លាំង។ ដូច្នេះហើយការថែរក្សាអ្នកជំងឺគ្រុនក្តៅ គួរកំណត់ការទទួលទានអាហារសម្បូរប្រូតេអ៊ីន ដូចជាបន្លែ ផ្លែឈើក្នុងបញ្ជីអាហាររូបត្ថម្ភ ដើម្បីជៀសវាងផលវិបាកដែលមិនអាចទាយទុកជាមុនបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWrKAKq02svwDTfk7LyYBGZNaPhe-sJ3sqJq-R0JQQdBVXdC-_ofWr9TRHUDwDWSgNLOIEoAFt-E3s3tFhnIRvPZY0iLLkhj2O2gpUFIO7fy9z92CgQgg2rXFMiI0lSDrkM4aHWqHCVwv5vnUiM7wG714mxJwiFagcIokteXf8pRurIKu_5ysAUKwyHsGK/s1702/image_2024-12-30_10-15-41.png

៣.ជំងឺតម្រងនោម៖ ការទទួលទានស៊ុតអាចបង្កើនកម្រិតអាស៊ីតអ៊ុយរិកក្នុងរាងកាយ ធ្វើឱ្យរលាកតម្រងនោមកាន់តែធ្ងន់ធ្ងរ ហើយថែមទាំងអាចបណ្តាលឱ្យមានជាតិពុលដល់ផ្លូវទឹកនោមផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6LBlko64bcfoFHRGaxItZLOg58pi7RsdwBDvs2iWx9eO7uWGi0N6KCbXU42MlgL0hG6VcEJT-EVEej2YmqZk568DZVclf28cjs8FoQXqeX0zv2HK20s19A4DbawjoiHA9nXfwiGS-UBl-dLLBmY0lVP3-wYOtS5ZIAL58Tj2HOhuKyWGFlejpp5Bs4Zcs/s1500/image_2024-12-30_10-15-42.png
៤.ជំងឺទឹកនោមផ្អែម៖ ការសិក្សាបង្ហាញថា អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ប្រសិនបើពួកគេទទួលទានស៊ុតច្រើនជាង ២ គ្រាប់ក្នុងមួយសប្តាហ៍ នឹងធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ។ ដោយសារស៊ុតមានផ្ទុកកូលេស្តេរ៉ុលច្រើន និងខ្លាញ់ឆ្អែត ដែលជាសារធាតុរំញោចដ៏មានឥទ្ធិពលបំផុតនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ៕

លែងមានបញ្ហាក្លិនស្បែកជើងឃ្លុបទៀតហើយ ដោយគ្រាន់តែអនុវត្តតាមវិធីងាយៗទាំងនេះ!

0

តើគួរធ្វើដូចម្តេចដើម្បីកម្ចាត់ក្លិនស្អុយចេញពីស្បែកជើងឃ្លុប? នេះជាសំណួរដែលមនុស្សភាគច្រើនតែងតែសួរ ពីព្រោះបញ្ហាស្បែកជើងឃ្លុបស្អុយតែងតែកើតឡើងជាញឹកញាប់ មិនថាស្បែកជើងនារី ឬបុរស បើទោះជាពួកគេបានពាក់ស្រោមជើងក្តី ។ វានឹងធ្វើឱ្យរំខានដល់ច្រមុះមនុស្សនៅក្បែរខ្លួន ពេលដោះស្បែកជើងចេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCrpY28DipZPVgeRixvfqhV_B6pfx_7L6_3b4o2SpmHawt2Q6GVIzMF2BlRop5rkD4QD1h6wg5yyg4nwHjSCTjBmRNZTvvVrr4g2EPS5rpWXDnatNCd0OgUQpnA5v4D1wSrDBEJdiGDh-Y400bziQeHAWj5tSWns1cmTqxA7tXS7npp7rN7_-qJiLuoLdN/s1200/image_2024-12-30_10-13-59%20(2).png

តើស្បែកជើងឃ្លុបស្អុយបណ្តាលមកពីអ្វី និងមានវិធីណាខ្លះដើម្បីបំបាត់ក្លិនឱ្យអស់? ជើងរបស់យើងមានក្រពេញញើសច្រើនជាងផ្នែកផ្សេងៗរបស់រាងកាយ ហើយបើទោះជាក្រពេញញើសគ្មានក្លិន ប៉ុន្តែដោយសារស្បែកជើងឃ្លុបគ្មានខ្យល់ចេញ-ចូល ទើបធ្វើឱ្យបាក់តេរីកើនឡើងក្នុងនោះ ។ បាក់តេរីនឹងបង្កើតជាកាកសំណល់អាស៊ីតសរីរាង្គ ដែលធ្វើឱ្យស្បែកជើងស្អុយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhag-uMSdO2ma2nTmVf89Q2niU8oqUOtSz1gn5W5rOZLxZXxVSNUbKHopah8Xwma8zkiWReLipx__agp2t-mgQaUrUgTjOQ2qXqfBuuLh5y1QzPhUcftapN18rXmY_IqPIaD7bd4uMzIb08BrgCyxglBmd2TuPeWMajKq-ydkFFB9x6T0So3pwdYb6nsi36/s800/image_2024-12-30_10-13-59.png

អ្នកខ្លះបានសម្អាតបាតជើងមុនពេលពាក់ស្បែកជើង ប៉ុន្តែស្បែកជើងនៅតែមានបាក់តេរី និងធុំក្លិនដដែល ។ ហេតុនេះ ការកម្ចាត់ក្លិនអស់បាន លុះត្រាតែលាងសម្អាតស្បែកជើង និងថែទាំតាមវិធីដូចខាងក្រោម ៖

១-បាញ់ទឹកខ្មេះ ៖ ចូរផ្សំទឹកខ្មេះជាមួយទឹកស្អាតក្នុងបរិមាណស្មើគ្នា និងយកទឹកនេះដាក់ក្នុងដបមានគម្របបាញ់ ។ បន្ទាប់មក លាងស្បែកជើងឱ្យស្អាតទាំងផ្នែកខាងក្នុង និងខាងក្រៅ និងយកទឹកផ្សំនេះមកបាញ់ក្នុងស្បែកជើង ហាលថ្ងៃឱ្យស្ងួត ដើម្បីបំបាត់ក្លិនក្រោយពេលប្រើប្រាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSS4cRif5qPJPUozOduUDY6QQz0bR2ePqkPtfr1XfoqVuO2ywU_MLcaEjhMBShW4OwCZwYHz3swBW6cstpd3FMmNpFDeHNnKmRjQvKiQ9TfaCvYTH3vO_hhtX40nEzoQlVgO7wfJu3jC6K1c2a1akX4rBBTA48pZpRDBu_ifC1ZWSeQmzU0MoQV4Sk4KW6/s1500/image_2024-12-30_10-13-58.png

២-ហាលថ្ងៃ ៖ ការហាលថ្ងៃស្បែកជើង គឺជាវិធីងាយស្រួលនិងទទួលបានផល ពីព្រោះកំដៅថ្ងៃនឹងជួយកម្ចាត់សំណើមពីស្បែកជើង ហើយកាំរស្មីអ៊ុលត្រាវីយូឡេតនឹងសម្លាប់មេរោគ ។ ចូរហាលថ្ងៃស្បែកជើង ចាប់ពី២ម៉ោង ទៅ៣ម៉ោងក្រោយពាក់ ដើម្បីឱ្យវាស្ងួតល្អ គ្មានក្លិនស្អុយ ប៉ុន្តែយកល្អ គួរបោកស្បែកជើងមុនហាលថ្ងៃ ។

៣-រក្សាអនាម័យជើង ៖ ការរក្សាអនាម័យជើងដោយលាងសម្អាតជាមួយសាប៊ូ គឺជាការជួយបំបាត់ក្លិនស្អុយក្នុងស្បែកជើងឃ្លុប ។ ក្រៅពីនេះ គួរផ្លាស់ប្តូរស្រោមជើងផងដែរ ពីព្រោះការពាក់ស្រោមជើងដដែលៗ វានឹងប្រមូលផ្តុំបាក់តេរី ។

៤-សំបកក្រូច ឬសំបកក្រូចឆ្មារ ៖ អាចបំបាត់ក្លិន និងធ្វើឱ្យស្បែកជើងឃ្លុបមានក្លិនក្រអូប ដោយយកវាមកដាក់ក្នុងស្បែកជើងចំនួន១យប់ ឬចាប់ពី៦ម៉ោង ទៅ៨ម៉ោង ដើម្បីស្រូបក្លិន ។ បើស្បែកជើងឃ្លុបត្រូវទឹក ត្រូវជូតវាឱ្យស្ងួតមុនពេលពាក់ ព្រោះការពាក់ស្បែកជើងសើម គឺកាន់តែធ្វើឱ្យបាក់តេរីកើនឡើងយ៉ាងឆាប់រហ័ស ៕

ហុងហ្វូ ទម្លាក់បទរ៉េបថ្មី បង្ហាញពីទំនើបកម្មនិងសម្បត្តិបុរាណខ្មែរ ទទួលបានការកោតសរសើរពីមហាជន!

0

ជឿជាក់ថាប្រិយមិត្តមួយចំនួនប្រាកដជាបានជ្រាបរួចមកហើយ កុមារាដែលពោរពេញទៅដោយទេពកោសល្យមួយរូប កុសល ហុងហ្វូ ដែលនាពេលកន្លងមកនេះ តែងដាក់បង្ហោះនូវបទចម្រៀងរ៉េបនៅលើបណ្តាញសង្គមជាហូរហែរ ខណៈក៏ទទួលបាននូវសន្ទុះនៃការគាំទ្រយ៉ាងច្រើនផុសផុល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1xmDfRBKEfy8K0re-IMpWtYSfySrhbfobYq1Qdo7AcZmp1CRDGUKpjzvtzgwsKRsDgB1Fv6cFRHYbAqw_csNBlboL4mj93-vwHb3ZpCH-5v4s8EjpAhLGXdw_KAAPcpnlZLKB9arT0hHrI5rwaTYxsNUsMc1cDwLvUdVgCipjGBE5te7MEVfuu4mtnYiF/s960/IMG_0436.JPG

នាថ្ងៃទីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅលើយូធូបផ្លូវការរបស់កុមារារូបនេះបានបង្ហោះចម្រៀងថ្មីមួយបទទៀត ក្រោមចំណងជើងថា «កម្ពុជាមាតុភូមិខ្ញុំ» ដើម្បីជាការសាទរកម្ពុជា និងស្វាមន៍ឆ្នាំថ្មី។ មិនខុសពីចម្រៀងមុនៗឡើយ, «កម្ពុជាមាតុភូមិខ្ញុំ» គឺជាបទចម្រៀងរ៉េប ដោយភ្ជាប់មកជាមួយនឹងឃ្លាកាព្យឃ្លោងនិងទឹកដមសំឡេងយ៉ាងពីរោះរណ្តំ។ ចំពោះចង្វាក់ភ្លេងនៃបទនេះវិញ គឺជាការលាយបញ្ចូលគ្នាយ៉ាងល្អរវាងភ្លេងបុរាណខ្មែរនិងតន្ត្រីសម័យ ខណៈដែលចម្រៀងក៏បានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលពិណ៌នាអំពីប្រទេសកម្ពុជាដ៏រុងរឿងនិងរីកចម្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf8-59zVFglNH5Lia-D4CuCA_1mLac4PnH8DQIS0QbBjdj2iD39hmOwrOjl0dSK-41ZofDiMihyphenhyphenOR5_BflKqx-IWp_u5jSYFCyhYDx26XnsCVywNPWPADIzfDRSyWLUVVwCH8dU6hX9fg81CDer41Jm0TfUMxsnnfUDNF2E3O58FZHJwueZx-dp1aMZ_8D/s1440/IMG_0440.JPG

បើក្រឡេកទៅកាន់ MV នៃចម្រៀងមួយបទនេះវិញក៏រឹតតែអស្ចារ្យទៅទៀត ដែលឆ្លុះបញ្ចាំងពីទំនើបកម្មនៃប្រទេសកម្ពុជា (ការអភិវឌ្ឍទីក្រុង) ដែលផ្សារភ្ជាប់ជាមួយសម្បត្តិបុរាណ។ តាមរយៈវីដេអូ បានរំលេចទៅដោយចំណុចពិសេសៗជាច្រើនដែលទាក់ទងនឹងសិល្បៈ វប្បធម៌ និងអរិយធម៌ដ៏ចំណាស់របស់ខ្មែរ រួមមានទាំងសំណង់ប្រាសាទបុរាណ ព្រះបរមរាជវាំង ចម្លាក់ របាំ ឧបករណ៍ភ្លេងខ្មែរជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmUoYqOWcco_K958lbEKQXWvV-0vtqmzNdrAZmraS40BQomq29j2wf8Xlls9mR8nx6wpJY-WfZja5pNKUAEmneyGTPoWl5jBUK-08i3qzJ60bCNV9GQJRIWI3BprQMoXThNbhU8ERaysHtg1moGbVwCIfuj1zTs8bBu20zlkNeqegUP4t3CmMiPtgkSmGs/s2048/IMG_0441.JPG

កុមារាហុងហ្វូ ដែលស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់សង្ហា ច្រៀងដោយមោទនភាពរៀបរាប់អំពីទឹកដីអច្ឆរិយៈខ្មែរ ដែលនាំឲ្យមហាជនគ្រប់ៗរូបរំភើបចិត្តនិងកោតសរសើរព្រោងព្រាត៕

មកដឹងប្រវត្តិដ៏ជូរចត់ «អូនលំផាត់ និងអូនណូអែល» កូនដំរីញី ២ ក្បាល ដែលកំពុងមានការចាប់អារម្មណ៍ពីមហាជន!

0

រយៈពេលថ្មីៗកន្លងមកនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកូនដំរីញី ២ ក្បាល ដែលត្រូវបានគេស្គាល់ថាជា អូនលំផាត់ និងអូនណូអែល ដោយសារតែភាពឆ្លាតវៃ គួរឲ្យស្រលាញ់ និងរឿងរ៉ាវដ៏គួរអាណិតរបស់ពួកវា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkep69zv7jKgtyVDTy9wBilRBchmLjkg9D1NDxrCPNJY-N2GOVb7VybrIj1fO8nf7weCCHo05bcNWUm-uwxXHexXXXTtC8GQh_f6MLwRTrgvOZQ6cg2cYGZ15q6mlx_2VdE9ilgC9DDn8I1y1Aw4DAzK0wPbPrGfSE1w7ymsPbgYnzKubGMRQttiltJDiM/s1280/470007056_591536319909264_6954340693588058325_n.jpg

អូនលំផាត់ ជាកូនដំរីញីមួយក្បាល មានអាយុប្រហែល៥ខែ និងមានទំងន់១៣៨គីឡូក្រាម ដោយបច្ចុប្បន្ន កំពុងតែទទួលការសង្គ្រោះនិងព្យាបាលនៅឯសួនសត្វភ្នំតាម៉ៅ។ ភាពល្បីល្បាញរបស់វាគឺដោយតែភាពឆ្លាតវៃ រូបរាងដ៏ទាក់ទាញ និងរឿងរ៉ាវដ៏គួរឲ្យអាណិតអាសូរ។ មុនពេលដែលវាមកដល់សួនសត្វភ្នំតាម៉ៅ គឺវាមានរបួសជើងមុខខាងស្តាំដោយសារការដាក់អន្ទាក់របស់ព្រានព្រៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-TzSSTvm2oRGDyl4Sp31j29hxZO0I4uLSgUlJDxELWCV0X9Z6VyFCAVHYWhI9UQc5nvRAA0E3KZoepL_SEASVo24rk6B-SrqEBpkfl3BfgSOGOZmRrCaUC13czBEE9iSaaJR50Wz5UGUjFHSqogqYc9sCFw6VnbHT0qYZTzHmxfiK7xchqBBGuUB5SD-P/s960/471145301_579751264812736_4257599298436320509_n.jpg
អូនលំផាត់ ត្រូវបានបញ្ជូនមកកាន់មជ្ឈមណ្ឌលសង្គ្រោះភ្នំតាម៉ៅ កាលពីអំឡុងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៤ យ៉ាងណា ដោយសារតែមានរបួសជើងមុខខាងស្តាំនោះធ្ងន់ធ្ងរ គឺត្រូវការពេលវេលាព្យាបាលយូរទៀត ខណៈវាក៏មិនទាន់ចេះស៊ីចំណីបានត្រឹមត្រូវផងដែរ។ ដូច្នេះហើយ ក៏ត្រូវតែមានការថែទាំឲ្យបានដិតដល់ពីក្រុមការងារ នៅឯសួនសត្វនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDtrPXPpkkXcKcaqFtN8iDxqlHP6l4o24ecFKGcL1vG-kFmBS4blyxKPTrQKWf6clA72wATK2mSDc6reJBzhdNYOBFnq-WIwShtSqnyCJDaR3ZIA-jYp9hT-BNRbqMKmQZEWcdQEQhcavVveT8m4X0aGoKG3lpJNcTJh5rgk9tI1q4-qdNGNeAAxgTq0vo/s555/Screenshot%202024-12-30%20095411.png

ក្រឡេកទៅកាន់ដំរីញីមួយក្បាលទៀត គឺមានឈ្មោះថា ណូអែល ដែលបានចាប់កំណើតនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២១ ខណៈបច្ចុប្បន្ន កូនដំរីញីនេះ មានអាយុ៣ឆ្នាំហើយ។ វាក៏ត្រូវគេបានឱ្យដឹងថា ជាកូនដំរីឆ្លាតដ៏គួរឱ្យស្រឡាញ់ មានសុខភាពល្អមាំមួន និងមានទម្ងន់ជាង៧០០គីឡូក្រាម ។ កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៤នេះ សមាគមអៃរាវត្តា បានធ្វើពិធីខួបកំណើតឱ្យកូនដំរី «ណូអែល» ដើម្បីអបអរគម្រប់អាយុ៣ឆ្នាំទៀតផង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieggwFyJzG3rHFTwbAQj03hCB0kGr3TOCml8eWU6uF9p4aJ7LIz27LbgNIC8kwSJA6osSKxbFo9G1dWVZQjkWLA8JJ0NL5vUM7PceOye3Ab-6tikCAP1pqtkADOfaPm_fL_i1FFOFRSeOzImuGu8nPcsvFBq2xIJ46FFNukvo4QeV4LiVygwu3rM98oOQM/s866/471664378_1127101172498439_3632616654787870142_n.jpg
សូមជម្រាបថា ណូអែល កើតចេញផ្ទៃដំរីញីមួយក្បាលឈ្មោះ «អ៉ីកែវ» ដែលជាដំរីស្រុកញីមួយក្បាលគត់ប្រចាំខេត្តរតនគិរី។ ប៉ុន្តែអ្វីដែលគួរឱ្យអាណិតខ្លោចចិត្តនោះ តំាងពីកើតចេញពីផ្ទៃម្តាយមក ណូអែលហាក់ខ្វះភាពកក់ក្ដៅយ៉ាងខ្លាំង ដោយហេតុថានាង «អ៉ីកែវ» មិនព្រមឱ្យកូនទៅជិតទាល់តែសោះ។ តែយ៉ាងណា «ណូអែល» ក៏ទទួលបានការមើលថែយ៉ាងល្អពីក្រុមការងារ ទើបធ្វើឲ្យនាងតូចដំរីមួយក្បាលមានសុខភាពល្អមាំមួនរហូតមកដល់បច្ចុប្បន្ន៕